Chủ nhật, 18-10-26 08:39:37
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទស្សនាវត្តខ្មែរបុរាណ គោកត្រែង

Báo Cà Mau យោងតមការនិទានតៗគ្នាមកថា ដែលវត្តមាននាមជាគោកត្រែង គឺកាលដំបូងឡើយវត្តត្រូវបានកសាងនៅក្បែរស្រះមួយដ៏ធំ ដោយមានដើមត្រែងជាច្រើនដុះជុំជិត នេះក៏ជាស្រះដែលព្រះសង្ឃ និងពុទ្ធបរិ ស័ទក្នុងស្រុកនិយមប្រើទឹកស្រះជាប្រចាំផងដែរ។ តែរយៈកាលក្រោយមក ស្រះក៏ត្រូវរីកស្ងួត មិនអាចមានទឹកប្រើប្រាស់ដូចកាលមុនទៀត ប្រជាពុទ្ធបរិស័ទក៏និយមហៅវត្តនេះថា វត្តគោកត្រែង រហូតមកទល់សព្វ ថ្ងៃ។

ខ្លោងទ្វារវត្តចំប៉ាជើងភ្នំបូនំ គោកត្រែង។

វត្តចំប៉ាជើងភ្នំបូនំ ហៅគោកត្រែង ជាវត្តខ្មែរ (Khmer) បុរាណកាន់ព្រះពុទ្ធសាសនាថេរវាទ កសាងនូវឆ្នាំ១៤០០ មានទីតាំងស្ថិតនៅឃុំ Núi Tô ស្រុក Tri Tôn ខេត្ត An Giang។ វត្តនេះមានផ្ទៃដីធំទូលាយ និងមានទីតាំងសម្រាក់លំហែរកាយ ព្រមទាំងមានម្លប់ឈើបុរាណធំៗជាច្រើទៀតផងផ្តល់បរិយាកាសដ៏ត្រជាក់ស្រួល និងបង្កើតចំណាប់អារមណ៍សម្រាប់ភ្ញៀវជិតឆ្ងាយពេលដែលបានអញ្ជើមកទស្សនានិងគោរពបូជា។

ដើមចាន់បុរាណដែលមានអាយុកាលសាភ្ជាប់ជាមួយប្រវត្តិនៃការកកើតវត្តគោកត្រែង។

ប្រជុំស្ថាបត្យកម្មទាំងមូលរបស់វត្តគោកត្រែង គឺត្រូវបានកសាង និងរចនាតាមបែបលក្ខណៈនៃព្រះពុទ្ធសាសនាខ្មែរ (Khmer)។ ព្រះវិហារមានខឿនខ្ពស់ បង្កើតភាពស្ងៀមស្ងាត់សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរគោរពប្រណិបត្តិធម៌អាថ៌ វិន័យតាមប្រពៃណីពុទ្ធសាសនា។ ខាងក្នុងព្រះវិហារ មានគោរពបូជាតែព្រះពុទ្ធបដិមាករប៉ុណ្ណោះ ហើយនៅតាមជញ្ជាំងព្រះវិហារមានច្រើនផ្ទាំងគំនូររៀបរាប់អំពីជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ តាំងពីទ្រង់ប្រសូត្ររហូតដល់យាងចូលបរិនិព្វាន។

អាគារសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយសម្រាកកាយពេលអញ្ជើញមកវត្តគោរពបូជា។

មកកាន់វត្តគោកត្រែង​ ក្រៅពីបានទស្សនាសម្រស់ដ៏ស្រស់ស្អាតខាងស្ថាបត្យកម្មខ្មែរ (Khmer) ភ្ញៀវទេសចរណ៍ថែមទាំងបានឃើញដោយផ្ទាល់ភ្នែកនូវដើមចាន់បុរាណដ៏ធំមួយ ដុះចំកណ្តាលទីធ្លារវត្ត។ នេះក៏ជាដើមចាន់ដែលសាភ្ជាប់ជាមួយប្រ វត្តិនៃការកកើតវត្តចំប៉ាជើងភ្នំបូនំ គោកត្រែងផងដែរ ហើយក៏ត្រូវបានព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទចំណុះជើងវត្តរួមគ្នាថែរក្សារហូតមកទល់សព្វថ្ងៃ៕

 

ចន្តា

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។