Chủ nhật, 18-10-26 08:39:37
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្តសិរីគង្គាគ្រួញូង អនុវត្តល្អការងារសុខមាលភាពសង្គម

Báo Cà Mau វត្តសិរីគង្គា គ្រញូង (Cà Nhung) ត្រូវបានផ្តើមកសាងនូវថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៧៩០ មានទីតាំងស្ថិតនៅភូមិមោង ខណ្ឌហ្កក្វាវ ខេត្តរ៉ាច់យ៉ា (បច្ចុប្បន្ន ជាភូមិ Hoà Tạo ឃុំ Định Hoà ស្រុក Gò Quao ខេត្ត Kiên Giang ចម្ងាយពីក្រុង Rạch Giá ប្រហែល៣០គីឡូម៉ែត្រ ជាប់ផ្លូវជាតិ លេខ៨០។ ដោយព្រះតេជគុណ Tăng Óc ចៅអធិការវត្ត ផ្តើមកសាងដំបូងបង្អស់។ គិតមកទល់បច្ចុប្បន្ន វត្តក៏បានឆ្លងកាត់ព្រះចៅ អធិការ ៩ជំនាន់ហើយដែរ។ ចៅអធិការសព្វថ្ងៃ គឺព្រះឧបជ្ឈាយ៍ Danh Đổng ព្រះអង្គបានឡើងកាន់កាប់វត្តតាំងពីឆ្នាំ១៩៨៩រហូតដល់សព្វថ្ងៃ។

ស្ថាបត្យកម្មខ្លោងទ្វារវត្ត សិរីគង្គា គ្រញូង (Cà Nhung)។

ព្រះឧបជ្ឈាយ៍ Danh Đổng ប្រធានគណៈសង្ឃាភិបាលពុទ្ធសាសនាវៀតណាមខេត្ត​ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Kiên Giang តាំងពីព្រះអង្គបានតែងតាំងជាចៅអធិការ ព្រះអង្គតែងយកព្រះទ័យទុកដាក់ដល់កិច្ចការងារសង្គម មានដូចជា៖ សាងសង់ផ្ទះមេត្តាធម៌សម្រាប់គ្រួសារក្រីក្រ ឧបត្ថម្ភអាហារូបករណ៍ដល់សិស្សនិស្សិតខ្មែរដែលមានជីវ ភាពជួបលំបាក។ល។ ទន្ទឹមនិងនោះ ព្រះអង្គក៏សកម្មក្នុងការកសាងវត្តអារាម ហេតុតែដូច្នេះហើយ ទើបព្រះវិហារ កុដិ សាលា ព្រមទាំងរាល់សំណង់ផ្សេងៗទាំងឡាយក៏មានភាពស្រស់ស្អាតជាងមុនផងដែរ។

ទិដ្ខភាពនៃបរិវេណវត្ត​ សិរីគង្គា គ្រញូង (Cà Nhung)។

ជារៀងរាល់ឆ្នាំ វត្តតែងមានបើកថ្នាក់បង្រៀនអក្សរខ្មែរ ធម្មវិន័យ បាលីសម្រាប់ព្រះសង្ឃ និងកូនក្មួយជនរួមជាតិចូលរួមសិក្សា ព្រមទាំងទំនាក់ទំនងជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីបើកថ្នាក់បង្រៀនរបរជូនពលករជនបទទៀតផង។ ដោយបានដឹកថា ថ្មីៗនេះដែរ វត្តក៏បានសហការជាមួយក្រុមសិល្បៈខ្មែរខេត្ត និងសាលាមធ្យមសិក្សាវិជ្ជាជីវៈអន្តេវាសិកខេត្ត Kiên Giang ចាត់តាំងជោគជ័យថ្នាក់បង្រៀនរាំចង្វាក់ក្បាច់ប្រពៃណីខ្មែរលើកទី១ ឆ្នាំ២០២៤ ដោយមានការចូលរួមរបស់ប្អូនៗកូនក្មួយជនរួមជាតិ Khmer ទូទាំងភូមិសាស្ត្រស្រុកចំនួន៥៤រូប។

មានឱកាសអញ្ជើញមកវត្តគ្រញូង (Cà Nhung) នារដូវវិស្សមកាលនេះ យើងនឹងងាយបានឃើញនៅរូបភាពប្អូនៗកំពុងផ្ចិតផ្ចង់ហាត់រំរបាំខ្មែរ។ (ថ្នាក់បង្រៀនរបាំ ប្រពៃណីខ្មែរនៅវត្តសិរីគង្គា គ្រួញូង (Cà Nhung)។

ប្រការដែលគួរឱ្យមោទនភាពថែទៀតនោះគឺ វត្តសិរីគង្គា គ្រញូង (Cà Nhung) ត្រូវបានរដ្ឋប្រគេនមេដាយធ្វើសង្គ្រាមលំ ដាប់ទី III និងមេដាយអនុស្សាវរីយ៍ ពីព្រោះបុព្វហេតុនៃផែនមហាសាមគ្គីទូទាំងជនជាតិ។

វត្តគ្រញូង (Cà Nhung) តែងយកចិត្តទុកដាក់ចំពោះកិច្ចការងារសង្គម ជាពិសេសព្រះឧបជ្ឈាយ៍ Danh Đổng ព្រះអង្គតែងចលនាទឹកចិត្តសប្បុរសធម៌ដើម្បីជំនួយឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារក្រីក្រលើភូមិសាស្ត្រ។

ព្រះឧបជ្ឈាយ៍ Danh Đổng ប្រធានគណៈសង្ឃាភិបាលពុទ្ធសាសនាវៀតណាមខេត្ត​ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ជូនអំណោយមាមីងពុទ្ធបរិស័ទក្រីក្រ។

វត្តសិរីគង្គារ គ្រញូង (Cà Nhung) មិនត្រឹមជាវត្តខ្មែរដែលប្រកបដោយតម្លៃផ្នែកខាងសិល្បៈវប្បធម៌នៃស្ថាបត្យកម្មពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាវត្តដែលសម្បូរបោយប្រពៃណីសាមគ្គី និងការសកម្មយកចិត្តទុកដាក់ខាងវិស័យសិក្សាអប់រំ ជាពិសេស ចំពោះបញ្ញវន្តជំនាន់ក្រោយ រួមចំណែកក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីជាតិទៀតផង៕

 

 ចន្តា

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។