Thứ ba, 13-10-26 01:58:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខ្នះខ្នែងក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ សិល្បៈខ្មែរ

Báo Cà Mau លោក Hữu Trung ប្រធានក្រុមសិល្បៈខ្មែរខេត្ត Cà Mau ពោរពេញដោយក្តីរំភើប សប្បាយរីករាយ ដោយក្រុមទើបទិញបានស្គរថ្មីមួយគ្រឿងដ៏ប្រណិត សរុបតម្លៃទឹកប្រាក់១០០លានដុង លោកបានឱ្យដឹងថា៖ "ឆ្នាំនេះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍កំពុងអនុវត្តគម្រោងទី០៦ "អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិភាគតិច ជាភ្ជាប់និងការអភិវឌ្ឍវិស័យទេសចរណ៍" (ស្ថិតក្នុងកម្មវិធីគោល ដៅជាតិសម្រាប់ការអភិវឌ្ឍន័សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) ដំ ណាក់កាលទី I៖ ២០២២-២០២៥)។ ក្រុមយើងខ្ញុំក៏បានបញ្ជូនសិល្បករ សិល្បការិនីជំនាញ ឱ្យចូលរួមការងារជាប្រចាំទាំង៨ស្រុក និងក្រុង ដើម្បីធ្វើការស្ទង់មតិ ស្តុកទុក ស្រាវជ្រាវ ឯកសារខាងបេតិកភណ្ឌវប្បធម៌ប្រ ពៃណី។ លទ្ធផលនសការស្រាវជ្រាវ ក៏ត្រូវបានរាល់បណ្តាសកម្មភាពវប្បធម៌សហគមន៍ ក៏ដូចជា បណ្តាពិធីបុណ្យផ្សេងៗ តន្ត្រីប្រពៃណីបុរាណ និងសិល្បៈប្រជាប្រិយក្នុងជនរួមជាតិ Khmer និងជនជាតិ Hoa ព្រមទាំងជនជាតិដទៃទៀត។

-ថ្មីៗនេះដែរ ការរៀបចំស្តារឡើងវិញសម្រាប់បណ្តាកម្មវិធីបុណ្យទានប្រពៃណីរបស់ជនរួមជាតិ Khmer ទទួលបានការយកចិត្តទុកដាក់អនុវត្តបែបណាខ្លះ ជំរៀបលោក?

 លោក Hữu Trung៖ ឆ្នាំ២០២៣ ក្រុមសិល្បៈខ្មែរក៏បានស្ដារឡើងវិញនូវពិធីកិច្ចទាក់ទងដល់ប្រពៃណីខ្មែរចំនួនពីរ រួមមាន៖ ពិធីទទួលទេវតាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃពុទ្ធសានាថេរវាទខ្មែរ និងពិធីពូនភ្នំខ្សាច់តាមជំនឿប្រជាប្រិយខ្មែរ។ ទន្ទឹមនិងនោះ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំក្រុមតែងបង្កលក្ខណៈដើម្បីអង្គភាពមានគ្រប់សមត្ថភាពខាងការនិពន្ធ និងស្រាវជ្រាវលើមូលដ្ឋានខាងមុខរបរប្រពៃណីរបស់ជនជាតិ Khmer ដើម្បីពិនិត្យ កែសម្រួលក្លាយជាវណ្ណកម្មសិល្បៈដោយមិនចាំបាច់ជួលអ្នកខាងក្រនិពន្ធចំណុះ។ បណ្តាវណ្ណកម្មសិល្បៈរបាំបែបនេះតែងត្រូវបានអង្គភាពក្រុមចាត់តាំងសម្តែងសាឡើងវិញ និងយកទៅដសម្តែងដោះដូរបម្រើមហាជន រួមចំណែកក្នុងការអភិរក្ស និងលើកតំកើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បងប្អូនជនរួមជាតិខ្មែរក្លាយជាប្រភេទសិល្បៈដ៏ឆ្នើម សម្រាប់លើកយកទៅសម្តែងបម្រើមហាជនតាមទម្រង់នៃឈុតឆាកសម្តែង។

ជារៀងរាល់ឆ្នាំ ក្រុមសិល្បៈខ្មែរតែងរៀបចំសម្តែងឡើងវិញនូវឈុតឆាកថ្មីៗបានចាប់ពី២-៣វណ្ណកម្មបុរាណដែលពោរពេញដោយម្លៃខ្ពស់ខាងវិស័យសិល្បៈ។

ជារៀងរាល់ឆ្នាំ ក្រុមបានលើកយកមកសម្តែងឡើងវិញតាំងពី២-៣វណ្ណកម្មនៃរបាំបុរាណ ដែលពោរពេញដោយតម្លៃផ្នែកខាងសិល្បៈ រាល់បណ្តាឈុតឆាកលំបាកៗក្នុងការសម្តែង នៅពេលដែលសម្តែងបានល្អ និងចម្លែកភ្នែក។ តាមរយៈការសម្តែង មិនត្រឹមសម្រាប់បម្រើជនរួមជាតិ Khmer ប៉ុណ្ណោះទេ ថែមទាំងបម្រើជនជាតិ Kinh និង Hoa ព្រមទាំងបងប្អូនជនជាតិដទៃទៀតផង។ ទស្សនិកជនទាំងឡាយតែងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានឈុតសំលៀកបំពាក់ស្អាតៗ និងកាយវិការរាំរបស់សិល្បករ សិល្បការិនីមានភាពបត់បែន និងទន់ភ្លន់នៅលើឆាក លាយឡំនឹងភ្លើងព័ណ៌អាគ្គីសនីយអមដោយសូរសព្ទតន្ត្រីដ៏អន្លង់អន្លួច។ 

- ក្នុងដំណើរ​ការ​អភិរក្ស និងថែរក្សាតម្លៃភ្លេងពិណពាទ្យ ក៏ដូចជាវង់ភ្លេងស្គរធំជាដើម តើមានការជួបលំបាកដែរឬទេ ជំរៀបលោក?

លោក Hữu Trung៖  បច្ចុប្បន្ន ក្រៅពីក្រុមសិល្បៈខ្មែរខេត្ត នៅតាមភូមិមានក្រុមវង់ភ្លេងពិណពាទ្យចំនួន៥ ក្រុម និងក្លឹបវង់ភ្លេងស្គរធំ២ ហើយក្នុងពេលឆាប់ៗនេះនឹងបង្កើតវង់ភ្លេងពិណពាទ្យបន្ថែមចំនួន៣វង់ទៀត គឺសរុបទាំងអស់មាន៨វង់ភ្លេងក្នុងជនរួមជាតិ Khmer។ ឆ្នាំ២០២៣ ក្រុមសិល្បៈខ្មែរក៏បានចាត់តាំងទទួលជោគជ័យសម្រាប់៤ថ្នាក់នៃក្រុមវង់ភ្លេងពិណពាទ្យ។ មុននោះ ក្នុងឆ្នាំ២០២២ ក៏ចាត់តាំងបាន៤ថ្នាក់សម្រាប់ក្រុមវង់ភ្លេងស្គរធំបុរាណផងដែរ។

ឈុតសម្តែងយូកេរឿង "រក្សាការពារកោះសមុទ្រមាតុភូមិ" រឿងនេះសម្តែងដោយក្រុមសិល្បៈ    ខ្មែរខេត្តកាម៉ាវទទួលបានមេដាយប្រាក់សមូហភាព និង៤មេដាយសម្រាប់ឯកជននៅមហោស្រពសិល្បៈយូកេខ្មែរណាមបូ"។

ខាងមុខនេះ ក្រុមសិល្បៈខ្មែរខេត្តនឹងធ្វើសេនាធិការឱ្យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បង្កើតក្លឹបសិល្បៈប្រជាប្រិយចំនួន២ក្លឹបបន្តទៀតក្នុងជនរួមជាតិ Khmer (រួមមាននៅស្រុក Thới Bình និង Đầm Dơi)។ បន្ត​បើក​ថ្នាក់​បង្រៀន​​ភ្លេង​ពិណពាទ្យនៅតាមវត្តខ្មែរ និងវិទ្យាល័យជនជាតិអន្តេវាសិក ព្រមទាំងស្នើឱ្យមន្ទីរវប្ប ធម៌ កីឡា និងទេសចរណ៍ដើម្បីបើកថ្នាក់បណ្តុះបណ្តាលភ្លេង ក៏ដូចជាការសម្តែងបង្ហាញឈុតសំលៀកបំពាក់ប្រពៃណី សម្រាប់មាមីងបងប្អូនមានឱកាសបានចូលជិតលក្ខណៈវប្បធម៌របស់ជនជាតិខ្លួន៕

- សូមអរគុណលោក!

 

 ហ្វាងភុក

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។