Chủ nhật, 18-10-26 08:39:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គយគន់សម្រស់វត្តកំពង់ជ្រៃ

Báo Cà Mau វត្តកំពង់ជ្រៃ ឬហៅវត្ត (chùa Hang) ជាវត្ត Khmer ដ៏ល្បីឈ្មោះ មានទីតាំងស្ថិតនៅអនុសង្កាត់ លេខ៣ និគម Châu Thành ខេត្ត Trà Vinh។ វត្តនេះត្រូវបានកសាងឡើងក្នុងឆ្នាំ១៦៣៧ និងបានឆ្លងកាត់ ចៅអធិការអស់ចំនួន២២ជំនាន់ហើយដែរ។ ឆ្នាំ១៩៦៨ ឆ្នាំក្នុងព្រឹត្តិការណ៍ (tết Mẫu Thân) វត្តក៏ត្រូវខូច ខាតយ៉ាងធ្ងន់ធ្ងរដោយគ្រាប់បែកនិងគ្រាប់កាំភ្លើង។ ឆ្នាំ១៩៧៧ ព្រះចៅអធិការ Thạch Suông ដែលជាចៅអធិការជំនាន់ទី២៣ បានចលនាសាងសង់វត្តឡើងវិញ។ តាំងពីពេលនោះមក តាមរយៈការជួសជុលជាច្រើនលើកច្រើនសារ វត្តក៏មានសភាពធំទូលាយស្អាតដូចសព្វថ្ងៃនេះឯង។

ព្រះវិហារស្ថិតនៅកណ្តាលនៃម្លប់ដើមគរគី និងមានសត្វស្លាបជាច្រើនប្រភេទបានចូលមកជ្រកកោន។

វត្តកំពង់ជ្រៃ ជាមណ្ឌលទេសចរណ៍គួរជាទីចំណាប់អារម្មណ៍ និងជាវត្តបេតិកភណ្ឌដ៏ល្បីល្បាញរបស់ខេត្ត Trà Vinh ផងដែរ។វត្តមិនត្រឹមតែមានសោភ័ណភាពដែលបង្ហាញតាមរយៈស្នាដៃខាងស្ថាបត្យកម្មពិសេសដាច់ដោយឡែកប៉ុណ្ណោះទេ ថែមទាំងមានភាពអស្ចារ្យក្រៃលែង ជាសួននៃជម្រកសត្វស្លាបទាំងឡាយ និងចម្លាក់សិល្បៈដ៏ល្អប្រណិតដែលរចនាដោយស្នាដៃយ៉ាងប៉ិនប្រសព្វរបស់ព្រះសង្ឃ និងសិប្បកររបស់វត្តជាអ្នកច្នៃប្រតិដ្ឋដ៏អស្ចារ្យផងដែរ។ 

វត្តកំពង់ជ្រៃ មានរោងជាងចម្លាក់ឈើដែលដំណើរការជិត៣០ឆ្នាំ។

យោងតាមសង្ឃដីការរបស់ព្រះចៅអធិការ Thạch Suông ដែលនិយមហៅវត្តកំពង់ជ្រៃ (chùa Hang) មានន័យថាវត្តល្អាងថ្ម ពីព្រោះខ្លោងទ្វារ ចូលវត្តមានឯកសណ្ធានមើលទៅដូចជារូងល្អាង៣ជាប់គ្នា។ ក្នុងនោះ ខ្លោងទ្វារ កណ្ដាលជាល្អាងធំ ចំណែកខ្លោងទ្វារចំហៀងជាល្អាងតូច២។ ខ្លោងទ្វារទាំងបីនេះ ត្រូវបានសាងសង់យ៉ាងរឹងមាំដោយជញ្ជាំងក្រាស់១២ម៉ែត្រ ទាក់ទាញអារម្មណ៍ សម្រាប់អ្នកកំពុងឈរត្រង់កណ្តាលខ្លោងទ្វារហាក់បីដូចជាក្នុងល្អាភ្នំថ្ម។

ខ្លោងទ្វារវត្តកំពង់ជ្រៃ ប្រៀបដូចជាល្អាងថ្ម ដោយមានប្រវែង១២ម៉ែត្រ។

បរិវេណវត្ត មានទំហំធំទូលាយប្រមាណជាង៧ហិចតា ព្រះវិហារត្រូវបានសាង សង់នៅលើខឿនដ៏ខ្ពស់ និងមានជំហានកាំជណ្តើរជាច្រើន ហើយត្រូវបានតុបតែងលម្អយ៉ាងប្រណិតអមដោយក្បាច់ចម្លាក់បុរាណព្រពៃណី Khmer ទៀតផង។ ខាងមុខព្រះវិហារ គឺជារូបសំណាកសត្វដែលតំណាងឱ្យឆ្នាំទាំង១២ និងរូបចម្លាក់សត្វពស់នាគ រាជមួយគូរដែលត្រូវបានតុបតែងមានឯកសណ្ធានដូចជាធ្នូ មើលទៅហាក់បីដូចជាសំពៅ។ ក្រៅពីនោះក៏មានរូបសំណាកទេវតានិងយក្សជិះលើខ្នងសត្វកណ្តុរគោ ខ្លា ទន្សាយ និងនាគ។ល។ ខាងមុខបន្ទប់ទទួលភ្ញៀវ និងសមណកុដិ គឺជាបង្គោលទង់ ខឿនខាងក្រោមមានចម្លាក់សត្វពស់នាគរាជ។ ចំណែកទាំងសង្ខាងថែមទាំងមានរូបកងចក្រទាំង១២កាំ ដែលតំណាងឱ្យបដិច្ចសមុប្បាទធម៌ទាំង១២។

រូបសំណាកសត្វដែលតំណាងឱ្យឆ្នាំទាំង១២ ត្រូវបានចម្លាក់និងតុបតែងជារាងធ្នូ ហើយថែមទាំងមានរូបនាគមួយគូរ រាង​កោងស្រដៀងនិងទូកសំពៅទៀតផង។

វត្តកំពង់ជ្រៃ មិនត្រឹមជាកន្លែងសម្រាប់គោរពបូជាខាងជំនឿព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសិក្សាអប់រំសីលធម៌​ និងអភិរក្សវប្បធម៌ប្រពៃណី​របស់បងប្អូន ជនរួមជាតិ Khmer ទៀតផង។ វត្តមានសាលារៀនមួយដ៏ធំ និងមាន តូបតូចៗសង់ផុតពីដីចំនួន២០ខ្នងសម្រាប់ព្រះសង្ឃធ្វើវិបស្សនាកម្មដ្ឋាន។ ហើយក៏មានបងប្អូនប្រជាពុទ្ធបរិស័ទ Khmer ជាច្រើនក្នុងតំបន់បានអញ្ជើញមកធ្វើវិបស្សនាកម្មដ្ឋាននៅក្នុងវត្តរួមជាមួយព្រះសង្ឃផងដែរ។

ព្រះតេជគុណ Thạch Suông បន្តមានសង្ឃដីការា៖ "បើធៀបនឹងវត្ត Khmer ដទៃទៀតលើភូមិសាស្ត្រខេត្ត Trà Vinh វត្តកំពង់ជ្រៃ មិនមែនជាវត្តដ៏ធំជាងគេនោះទេ។ ភាពទាក់ទាញនៃវត្តនេះសម្រាប់ភ្ញៀវទេសចរណ៍ជិតឆ្ងាយ គឺអាស្រ័យដោយសិប្បកម្មចម្លាក់គល់ឈើដែលបានាដំណើរការអស់រយៈកាលជាង៣០ឆ្នាំមកហើយ ជាមួយវណ្ណកម្មដ៏ល្បាញល្បីនេះ វត្តក៏មានឈ្មោះបោះសម្លេងលើទីផ្សារខាងវិចិត្រសិល្បៈ Việt Nam និងជាសួនជម្រកនៃសត្វស្លាបដែលត្រូវបានការពារយ៉ាងតឹងរឹង នៅជាប់ជាយដែនក្រុង Trà Vinh"។

បណ្តាតូបរូចៗនៅក្នុងវត្ត សម្រប់ពុទ្ធបរិស័ទធ្វើវិបស្សនាកម្មដ្ឋាន

អញ្ជើញមកទស្សនាវត្តកំពង់ជ្រៃ ភ្ញៀវទេសចរណ៍ និងមានឱកាសបានឃើញដោយផ្ទាល់ភ្នែកនូវសិប្បករ និងកម្មករចម្លាក់ដោយប្រើឧបករផ្សេងៗពីគ្នាធ្វើដោយដៃផ្ទាល់និងកែច្នៃដ៏ល្អប្រណិត ដែលផ្តើមពីគល់ឈើគ្រប់ប្រភេទ គ្រប់ទំហំ និងរាងរូប។ បណ្តាវណ្ណកម្មតូចធំជាច្រើន សុទ្ធតែប្រកបដោយលក្ខណៈផ្នែកខាងសិល្បៈសូនរូបតាមលក្ខណៈប្រពៃណីរបស់ជនរួមជាតិ Khmer Nam Bộ ផងដែរ៕

 Lâm Đươl

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។