Chủ nhật, 18-10-26 08:40:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពអស្ចារ្យនៃស្ថាបត្យកម្មវត្តបង្រៃចាស់ (Vàm Ray)

Báo Cà Mau Trà Vinh គឺជាខេត្តមួយដែលគេធ្លាប់បានដឹងថាមានវត្តអារាម Khmer ដ៏ច្រើនជាងគេទូទាំងប្រទេស Việt Nam ដោយមានទាំងអស់១៤៤វត្ត។ រាល់វត្តនីមួយៗតែងបានរៀបចំតុបតែងយ៉ាងល្អប្រណិតដោយក្បូរក្បាច់រចនានៃព្រះពុទ្ធសាសនាកណមហានិកាយ Khmer។ ក្នុងនោះមានវត្តកំពុងពោធិព្រឹក្ស ហៅបង្រៃចាស់ (Vàm Ray)។

ភាពល្អអស្ចារ្យនៃស្ថាបត្យកម្មកខ្លោងទ្វារវត្តកំពង់ពោធិព្រឹក្ស បង្រៃចាស់ (Vàm Ray)។

វត្តកំពង់ពោធិព្រឹក្ស បង្រៃចាស់ (Vàm Ray) ឬក៏និយមហៅថាវត្ត (ត្រឹមបេ -  Trầm Bê) មានទីតាំងស្ថិតនៅភូមិបង្រៃ ឃុំ Hàm Tân ស្រុក Trà Cú ខេត្ត Trà Vinh ត្រូវបានកសាងនូវឆ្នាំ១៣២៥ នេះក៏ចាត់ទុកជាវត្ត Khmer បុរាណមួយរបស់ស្រុក Trà Cú ផងដែរ។ ឆ្លងកាត់សម័កាលនៃប្រវត្តិសាស្ត្រ វត្តក៏មានការទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរមិនអាចឆ្លើតតបតាមតម្រូវការសកម្មភាពជំនឿសាសនាបាន។

ព្រះវិហារវត្តបង្រៃចាស់ (Vàm Ray) កសាងថ្មីអាស្រ័យការឧបត្ថម្ភទាំងស្រុងរបស់ឧបាសក ត្រឹមបេ (Trầm Bê)។

បន្ទាប់មក វត្តក៏ត្រូវបានឧបាសក ត្រឹមបេ (Trầm Bê) ដែលជាសេដ្ឋី Khmer ដ៏ល្បីមួយរូបប្រចាំខេត្តមានសទ្ធាជ្រះថ្លាបានជំនួយបច្ច័យកសាងព្រះវិហារថ្មី និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០១០ រួមទាំងបណ្តាសមិទ្ធផលផ្សេងៗមួយចំនួនទៀតសរុបទឹកប្រាក់៥០ពាន់លានដុង។ ហើយបណ្តាសិប្បករដែលល្បីៗប្រចាំខេត្តក៏ត្រូវបានលោកអញ្ជើញមកចេញប្លង់កសាងសម្រេចជាស្ថាពរក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។ ដូច្នេះហើយទើបអ្នកភូមិនិយមហៅថាវត្ត ត្រឹម បេ (Trầm Bê) ដែលជាឈ្មោះរបស់ឧបាសកអ្នកមានសទ្ធាកសាងវត្តនេះឯង។

ភាពអស្ចារ្យសម្រាប់ផ្នែកខាងសិល្បៈរបស់វត្តត្រូវបានបង្ហាញយោងតាមក្បូរក្បាច់រចនាយ៉ាងវិសេសវិសាលតាំងពីដើមសរសវត្ត កាំជណ្តើរនិងដំបូលវិហារ។ រាល់សរសរនីមួយៗជុំវិញព្រះវិហារសុទ្ធតែមានរូបចម្លាក់ក្បាលព្រហ្មមុខ៤និងយក្សបង្ហាញនូវភាពអស្ចារ្យនិងកាចសាហាវរបស់ខ្លួនដើម្បីការពារវត្តអារាម ព្រមទាំងមានរូបចម្លាក់សត្វដែលតំណាងឱ្យឆ្នាំទាំង១២មួយទៀតផង។ ក្រៅពីនោះ វត្តថែមទាំងមានព្រះពុទ្ធបដិមាករទ្រង់បរិនិព្វានដ៏ធំប្រវែង៥៤ម៉ែត្រអមដោយម្លប់នៃដើមគរគីនិងឈើទាលដ៏ត្រជាក់។

និម្មនិតរូបតំណាងឱ្យឆ្នាំទាំង១២តាមលក្ខណៈប្រពៃណី Khmer នៅវត្តបង្រៃចាស់ (Vàm Ray)។

វត្តកំពង់ពោធិព្រឹក្ស បង្រៃចាស់ (Vàm Ray) មានភាពអស្ចារ្យហាក់បីដូចជាព្រះបរមរាជវាំងប្រកបដោយព័ណ៌លឿងយ៉ាងភ្លឺត្រចះ និងក្បូរក្បាច់រចនាយ៉ាងលម្អិតទៀតផង។ មកទស្សនាវត្តកំពង់ពោធិព្រឹក្ស ភ្ញៀវទេសចរណ៍ទាំងឡាយនឹងមានអារម្មណ៍ស្រស់ស្រាលចំពោះក្បូរក្បាច់រចនាផ្នែកខាងសិល្បៈចម្លាក់ប្រជា ប្រិយនិងរចនាបថនៃស្ថាបត្យកម្មធម្មរបស់វត្ត៕

 

Chanh Đa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។