Chủ nhật, 18-10-26 08:39:37
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពអស្ចារ្យនៃវត្តសិរីតាម៉ឺន

Báo Cà Mau ចម្ងាយពីក្រុង Sóc Trăng (ខេត្ត Sóc Trăng) ប្រមាណ២០ម៉ែត្រ យើងនឹងបានឃើញនូវភាពស្រស់ស្អាតរបស់វត្តសិរីតាម៉ឺនហាក់បីដូចជាគ្រាប់ពេជដែលរំលេចដោយពន្លឺដ៏ភ្លឺភ្លេកនៅកណ្តាលឃុំ Viên Bình ស្រុក Trần Đề។ មិនត្រឹមជាសំណង់សាសនាដ៏ល្អអស្ចារ្យប៉ុណ្ណោះទេ វត្តសិរីតាម៉ឺនថែមទាំងជានិម្មិតរូបដែលប្រកបដោយភាពជឿជាក់និងស្មារតីសាមគ្គីដែលកើតមានអំពីសទ្ធាទឹកចិត្តរបស់បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅទីនេះទៀតផង។

ព្រះវិហារដ៏ធំទូលាយអច្ចារ្យអមដោយពន្លឺព័ណ៌មាសយ៉ាងស្រស់ស្អាត។

វត្តបានកសាងដែលផ្តើមពីសទ្ធារបស់ឧបាសក Kong Mơn និង ឧបាសិកា Thị Tây ដែលជាពុទ្ធនបរិស័ទចំណុះជើងវត្តប្រគេនផ្ទៃដីសម្រាប់កសាង។ ដូច្នេះហើយ ដើម្បីទុកជាការរំលឹកនឹកគុណលោកអ្នកទាំងពីនេះ ព្រះសង្ឃនិងពុទ្ធបរិស័ទបានសម្រេចចិត្តដាក់នាមវត្តថា តាម៉ឺននេះឯង។ រហូតដល់ជំនាន់អតីតព្រះឧបជ្ឈាយ៍ Lâm Un ប្រធានសាមគមសង្ឃខេត្ត Sóc Trăng បានផ្តល់នាមវត្តដោយពេញតួអង្គថា សិរីតាម៉ឺន មានអត្ថថាវត្តប្រកបដោយសិរីសួស្តី។

ទិដ្ឋភាពខាងក្នុងព្រះវិហារ ដោយមានគោរពបូជាព្រះពុទ្ធបរិមាករថ្មកែវដ៏ស្រស់ស្អាតទៀតផង។

ឆ្លងកាត់ជាង២៧ជំនាន់ចៅអធិការ វត្តមិនត្រឹមជាកន្លែងសម្រាប់ព្រះសង្ឃបួសរៀនប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ជំនឿសាសនារបស់បងប្អូន ជនរួមជាតិ Khmer ទៀតផង។

ជាមួយផ្ទៃដីដ៏ធំទូលាយជាង២១.០០០ម៉ែត្រការេ វត្តសិរីតាម៉ឺនមានព្រះវិហារយ៉ាងធំស្អាតអស្ចារ្យពេញដោយលក្ខណៈព្រះពុទ្ធសាសនាគណៈមហានិកាយ Khmer។ បណ្តាក្បូរក្បាច់រចនាដែលត្រូវបានចម្លាក់យ៉ាងល្អអស្ចារ្យគ្មានវត្តណាប្រៀបប្រដូចបាន។

បណ្តាសរសរព្រះវិហារប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អអស្ចារ្យតាមលក្ខណៈនៃស្ថាបត្យកម្មពុទ្ធសាសនា និងផ្ទាំងគំនូរពុទ្ធប្បវត្តិដ៏ស្រស់ស្អាតទៀតផង។

ជុំវិញព្រះវិហារ មានទាំងបណ្តារូបចម្លាក់ដែលតំណាងឱ្យឆ្នាំទាំង១២របស់ Khmer និងមានរូបសត្វដទៃជាច្រើនទៀត ដូចជា៖ តោ រាជសីហ៍ នាគរាជ គ្រុឌ... បានតុបតែងយ៉ាងល្អប្រណិត មិនត្រឹមផ្តល់នូវតម្លៃផ្នែកខាងស្ថាបត្យកម្មបុរាណបុណ្ណោះទេ ថែមទាំងផ្ញើនូវក្តីសង្ឃឹមស្តីពីការការពារនិងជួយថែរក្សាមនុស្សលោកទៀតផង។

ចេតិយតម្កល់អធិដ្ឋាតុរបស់អតីតព្រះឧបជ្ឈាយ៍គ្រប់ជំនាន់។

ឆ្លងកាត់ការជួសជុលនិងកសាងថ្មី វត្តសិរីតាម៉ឺននាពេលបច្ចុចប្បន្នគឺជាសំណង់នៃស្ថាបត្យកម្មដ៏អស្ចារ្យមួយ ដំបូលវិហារ៣ថ្នាក់ ខាងក្រោមមានក្រាលកម្រាលឥដ្ឋយ៉ាងជ្រះស្អាតផងដែរ។ ទន្ទឹមនិងនោះ ក៏ជាកន្លែសម្រាប់ព្រះសង្ឃបួសរៀនផង និងជាមជ្ឈមណ្ឌលវប្បធម៌ផង ព្រមទាំងជាទីតាំងសម្រាប់បង្រៀនអក្សរសាស្ត្រ Khmer និងចាត់តាំងរាល់បណ្តាសកម្មភាពប្រពៃណីផ្សេងៗទៀតផងដែរ។ ប្អូនៗកូនក្មួយជនរួមជាតិ Khmer ត្រូវបានព្រះសង្ឃទូន្មានយ៉ាងល្អអំពីសីលធម៌ និងទំនៀមទម្លាប់ប្រពៃណី Khmer  ដើម្បីរួមគ្នាជួយអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ៕

 

Hữu Nghĩa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។