Chủ nhật, 18-10-26 08:39:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កែជួសជុលវត្តដែលមានអាយុកាល៤០០ឆ្នាំ

Báo Cà Mau Trà Vinh ជាខេត្តមួយដែលគេដឹងឮថាមានវត្តអារាម Khmer ច្រើនកុះករ។ ហើយក្នុងនោះដែលលេចធ្លោជាងគេគឺវត្តស្លែង ឬហៅថាស្លែងចាស់ មានទីតាំងស្ថិតនៅឃុំ Phước Hưng ស្រុក Trà Cú វត្តនេះមានអាយុកាលជិត៤០០ឆ្នាំដែរហើយ។

ភាពអស្ចារ្យនៃព្រះវិហារវត្តស្លែង ដំបូកលាបទឹកថ្នាំព័ណ៌ទឹកក្រូចលាយជាមួយព័ណ៌ប្រាក់ដ៏ស្រស់ស្អាត។

យោងតាមការនិទាន វត្តត្រូវបានកសាងក្នុងអំឡុងសតវត្ស៍ទី១៨ ដែលកសាងនៅខឿនដ៏ខ្ពស់ ដោយសរសឈើធម្មតា ដំបូលប្រក់ស្លឹក។ ឆ្លងកាត់រយៈកាលរាប់រយឆ្នាំ វត្តក៏មានសភាពទ្រុឌទ្រោម មិនអាចឆ្លើយតបតម្រូវការសកម្មភាពជំនឿសាសនារបស់ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទនៅភូមិភាគបានទៀត។

ហើយដើម្បីដោះស្រាយបញ្ហានេះ បន្ទាប់ពីត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងលម្អិតតាមក្បួនខ្នាតនៃព្រះវិហារចាស់ វិស្វករ Phạm Ngọc Thiên Ân ក៏បានរចនាប្លង់តាមលក្ខណៈបែបថ្មីដ៏ចម្លែកអស្ចារ្យដែលគ្មានវត្តណាមួយអាចប្រៀបប្រដូចបានដូចសព្វថ្ងៃនេះឯង។

បណ្តាសមិទ្ធផលខាងក្នុងព្រះវិហារវត្តស្លែងកំពុងកសាងជិតបានសម្រេច។

វត្តត្រូវបានកសាងតាមក្បូរក្បាច់រចនាបែបទំនើប វត្តស្លែងចាស់ បន្ទាប់ពីបានឆ្លងកាត់ការជួសជុលក៏មានចំណាប់អារម្មណ៍ខុសប្លែកពីវត្តដទៃទៀតដែរ រួមមានលាបថ្នាំព័ណ៌ប្រាក់រំលេចជាមួយព័ណ៌ទឹកក្រូច នេះជាព័ណ៌ទាំងពីរដែលយើងតែងនិយមបានឃើញនៅតាមបណ្តាវត្តអារាមខ្មែរទាំងឡាយ។

គួយគន់ពីលើ ព្រះវិហារមានទ្រង់ទ្រាយហាក់បីដូចជាសត្វអណ្តើកកំពុងហែលលើផ្ទៃទឹក។ ពិសេស ខឿនព្រះវិហារនូវតែរក្សាភាពដើមដដែល ដោយមានរណ្តៅសីមាទាំង៩រណ្តៅដដែល រួមទាំងគ្រឿងសក្ការៈដែលមាមីងប្រជាពុទ្ធបរិស័ទបានដាក់ចូលទៅក្នុងទាំងខណៈពេលដែលព្រះវិហារទើបផ្តើមកសាងថ្មី។ នេះចាត់ទុកជាទ្រព្យធនដ៏មហិមាសម្រាប់វត្ត ក៏ដូចជាចំណុចដ៏សំខាន់មួយនៃការបូជាកំចាត់បង់នូវរាល់គ្រោះមហន្តរាយទាំងពួងនិងក្លាយជាអាថ៌កំបាំងសម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយមកសិក្សាស្រាវជ្រាវ។

ទាំង៤ជ្រុងជុំវិញព្រះវិហារគឺរូបចម្លាក់សត្វស្តេចដំរីសដែលបង្កប់ដោយអត្ថន័យស្តីពីការផ្តល់មកនូវក្តីសុខក្សេមក្សាន្ត។

ចំណែកខាងស្ថាបត្យកម្មវិញ វត្តតែងរក្សាបានល្អនូវលក្ខណៈវប្បធម៌ប្រពៃណីនៃពុទ្ធសាសនាគណៈមហានិកាយខ្មែរ។ ដំបូលខ្ពស់ អមដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិត។ ចំណុចសំខាន់របស់វត្តគឺមានរូបសម្លាក់សត្វស្តេចដំរី៤ក្បាល និងមានរូបព្រះបាទជ័យវរ័្មន័គង់ប្រថាប់លើខ្នងដំរីគ្រប់៤ជ្រុងនៃព្រះវិហារទៀតផង។ ព្រះវិហារមានសាងកាំជណ្តើរជាច្រើនកាំ ជុំវិញមានព្រះពុទ្ធបដិមាករ បង្កើតបានអាវកាសដ៏ឧត្តុង្គឧត្តមទៀតផង។

នៅតាមកាំជណ្តើរព្រវិហារមានទាំងរូបចម្លាក់សត្វពស់នាគរាជដ៏ធំតែងយើងរាល់គ្នាតែងនិយមបានឃើញនៅតាមវត្តអារាម​ Khmer។

រហូតមកទល់បច្ចុប្បន្ន រាល់សមិទ្ធផលនៃសំណង់សាងសង់ព្រះវិហារវត្តស្លែងចាស់កំពុងជិតបានសម្រេច។ ឆ្លងកាត់រយៈកាលជាច្រើនជំនាន់ ថ្វីត្បិតតែមិនបានរក្សានូវភាពដើមទាំងស្រុងសម្រាប់ព្រះវិហារ តែជាមួយលក្ខណៈថ្មី និងភាពចម្លែកអស្ចារ្យរបស់វត្តរួមជាមួយតម្លៃវប្បធម៌ប្រពៃណីដែលបានថែរក្សានិងអភិរក្សជាយូរលង់ណាស់មកហើយនោះ ប្រាកដជាចំណុចដ៏ចំណាប់អារម្មណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយជាក់ជាមិនខាន៕

 

Hữu Nghĩa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។