Chủ nhật, 18-10-26 08:40:01
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ព្រះតេជគុណ Hữu Nhiều: មានមោទនភាពដែលបានចូលជាសមាជិកបក្ស

Báo Cà Mau អាត្មាពិតជាមានកិត្តិយសនិងមោទនៈភាពណាស់ដែលបានចូលជាសមាជិកបក្សកុម្មុយនិស្ត Việt Nam ទាំងខ្លួនកំពុងនៅជាបព្វជិត។ នេះក៏ជាព្រឹត្តិការណ៌សំខាន់មួយនៃឆាកជីវិតអាត្មា។ពីព្រោះសម្រាប់អាត្មាសាសនានិងជាតិគឺតែមួយពេលដែលបានចូលចូលជាបក្ខជនគឺត្រូវមានភារកិច្ចទទួលខុសត្រូវនិងគំរូក៏កាន់តែខ្ពស់ដើម្បីសក្តិសមជាបក្ខជនបក្សកុម្មុយនិស្ត Việt Nam ផង នឹងជាឃោសនិកក្នុងវត្តអារាមផង ព្រះតេជគុណ Hữu Nhiều ចៅអធិការវត្តសិរីមង្គលជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình មានសង្ឃដីការនាថ្ងៃព្រះអង្គចូលជាសមាជិកបក្សនៅសាខាបក្សភូមិ Đường Đào កាលពីថ្ងៃទី៣ខែមិនា ឆ្នាំ២០២៥។

ព្រះតេជគុណ Hữu Nhiều ទទួលសេចក្តីសម្រេចចិត្តចូលជាសមាជិកបក្ស។

ទូទាំងងភូមិសាស្ត្រស្រុក Thới Bình មានវត្ត Khmer ចំនួន៣វត្ត។ វត្តសិរីមង្គលជ្រុងខ្មែរ (Rạch Giồng) មានទីតាំងស្ថិតនៅ Đường Đào ជាភូមិភាគដែលមានបក្សជន Khmer ច្រើនបំផុតដោយមាន៣៨រូបក្នុងនោះមាន៣៦រូបដែលជាសមាជិកពេញសិទ្ធិនិង២ រូបជាបក្ខជនបម្រុង។

បក្ខជន Hữu Nhiều អានពាក្យសម្បថក្នុងថ្ងៃចូលជាសមាជិកបក្ស។

រយៈពេលកន្លងព្រះតេជគុណ Hữu Nhiều តែងសហការជាមួយរដ្ឋអំណាចភូមិក្នុងការផ្សព្វផ្សាយចលនាសប្បុរសជនដើម្បីឧបត្ថម្ភអំ ណោយសម្រាប់គ្រួសារក្រីក្រនិងគ្រួសារ ជួបលំបាកក្នុងតំបន់នៅភូមិភាគ។ ទន្ទឹមនិងនោះក៏ផ្សព្វផ្សាយជូនមាមីងប្រជាពុទ្ធបរិស័ទចំណុះវត្តឱ្យអនុវត្តល្អនូវកោលការណ៍ណែនាំ​ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋរួមចំណែកធ្វើឱ្យលំនឹងជីវភាពព្រមទាំងពង្រីកសេដ្ឋកិច្ច-សង្គម រស់នៅល្អជាតិល្អសាសនា។

ក្នុងពិធីចាត់បញ្ចូលសមាជិកបក្សព្រះតេជគុណHữu Nhiềuថែមទាំងត្រូវបានគណៈប្រតិបត្តិការសមាគមមិត្តភាព Việt Nam - Campuchiaខេត្ត Cà Mau ប្រគេនប័ណ្ណសរសើរ ដែលមានស្នាព្រះហស្តក្នុងសកម្មភាពរបស់សមាគមទៀតផង។

ការខិតខំលត់ដំខ្លួនដើម្បីបានចូលជាសមាជិកបក្សគឺជាការចាំបាច់ខ្លាំងណាស់។បន្ទាប់ពីបានចូលជាសមាជិកបក្សអាត្មាក៏បានសិក្សារៀនសូត្រកាន់តែច្រើនថែមទៀតនូវបណ្តាគោលនយោបាយរបស់បក្សនិងរដ្ឋសម្រាប់ផ្សព្វផ្សាយជូនប្រជាពុទ្ធបរិស័ទដើម្បីក្តាប់ទាន់ស ភាពការព្រមទាំងអនុវត្តចូលក្នុងការរស់នៅរួមកម្លាំងក្នុងការប្រឡងប្រណាំងពលកម្មផលិតរួមចំណែកកសាងប្រទេសជាតិមួយថ្ងៃកាន់ តែសម្បូររុងរឿង ព្រះតេជគុណ Hữu Nhiều មានសង្ឃដីការបែបនេះ។

កន្លងមកក្រៅពីអនុវត្តល្អកិច្ចការសាសនាព្រះតេជគុណ Hữu Nhiềuព្រះអង្គថែមទាំងជាឃោសនិកដ៏ឆ្នើមទៀតផងសម្រាប់ឱ្យការផ្សព្វផ្សាយគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋជូនចំពោះមាមីងប្រជាពុទ្ធបរិស័ទនៅភូមិភាគ។

កត់សម្គាល់អំពីបក្ខជន Hữu Nhiềuលោក Trần Quốc Việt លេខាសាខាបក្ស៖ ក្រៅពីការយកចិត្តដាក់ការងារសាសនាព្រះតេជគុណ Hữu Nhiều ថែមទាំងជាសមាជិកឃោសនាដ៏ឆ្នើមមួយរូបសម្រាប់ឱ្យការផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់រដ្ឋចំពោះ ជនរួមជាតិ Khmer ការរួមចំណែករបស់ព្រះតេជគុណ Hữu Nhiều ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ត្រូវបានគ្រប់បណ្តាគណៈផ្នេកនៃរដ្ឋអំណាចភូមិភាគ កត់សម្គាល់និងស្ងើចសរសើរផងដែរ។ យោងតាមបញ្ហានោះ ថ្នាក់ដឹកនាំភូមិភាគក៏បង្កលក្ខណៈសម្រាប់ព្រះតេជគុណពង្រីកនូវតួនាទីជាអ្នកមានប្រជាប្រិយក្នុងសាសនា ក៏ដូចជាក្នុងភូមិស្រុកជាដើមបន្តធ្វើជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់និងរដ្ឋអំណាចភូមិភាគជាមួយប្រជាជនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិនៅភូមិភាគ៕

 

Danh Điệp

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។