Thứ ba, 13-10-26 01:58:01
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សែនដូនតា - ថ្ងៃបុណ្យសម្រាប់តបស្នងគុណ

Báo Cà Mau មានអត្ថន័យដូចគ្នានឹងពិធីបុណ្យ Vu Lan របស់ជនជាតិ Kinh ដែរ បុណ្យភ្ជុំបិណ្ឌ សែនដូនតាក៏មានន័យ ថាជាថ្ងៃ "ដោះលែងពពួកប្រេត” ទាំងឡាយផងដែរ។ ដើម្បីតបស្នងគុណបុព្វការីជនដែលបានស្លាប់បាត់បង់ជីវិត ព្រមទាំងឪពុកម្តាយអ្នកមានគុណបំណាច់លើខ្លួន។ ពិធីបុណ្យនេះក៏បានក្លាយជាលក្ខណៈវប្បធម៌ដ៏ពិសេសរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ។

បុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំនេះ ត្រូវបានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១-៣តុលា។ ដោយយោងតាមលក្ខណៈប្រពៃណី “ដើមឈើមានឫស ទឹកមានប្រភព” គ្រួសារជនជាតិ Khmer ទាំងឡាយក៏បានរៀបចំពិធីយ៉ាងអធិកអធមផងដែរ។ កូន​ចៅ​ដែល​នៅ​ឆ្ងាយក៏បាននាំគ្នាវិលត្រឡប់មកស្រុកដើម្បីជួបជុំគ្រួសារ។

​

លោក Hữu Xà Rinh​ នៅភូមិលេខ៧ ឃុំ Tân Lộc ស្រុក Thới Bình សម្អាតអាសនៈត្រៀមរៀបចំគ្រឿងសក្ការៈ មានផ្លែឈើជាដើម សម្រាប់សែនដូនតា និងបុព្វការីជនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតា។

តាមទំនៀមទម្លាប់ ក្នុងពិធីនេះ ក្រៅពីមានសកម្មភាពដូចជា៖ យកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ និមន្តព្រះសង្ឃសម្តែងព្រះបរឹត្ត ថែមទាំងធ្វើបាយស្ពកសម្រាប់សែននៅតាមគេហដ្ឋានរបស់ខ្លួនទៀតផង។ មានគ្រួសារខ្លះក៏បានមិនម្តព្រះសង្ឃ ដារនៅតាមផ្ទះរបស់ខ្លួន  ដើម្បីឧទ្ទិសជូនដូនតាបុព្វការីជន។

ក្នុងបណ្តាថ្ងៃទាំងនេះ នៅ​តាម​វត្ត​អារាម និងសាលាទានទាំងឡាយក៏បានចាត់តាំងយ៉ាងច្រើនសកម្មភាពវប្បធម៌ជំនឿរតាមប្រពៃណី Khmer ផងដែរ។ មុនដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ សែនដូនតា នៅតាមភូមិស្រុក Khmer ក៏មានភាពឱឡារឹកណាស់ដែរ។ ​វត្តអារាមស្អាតស្អំ គេហដ្ឋានធំទូលាយរបស់បងប្អូនជនរួមជាតិ Khmer ជាសញ្ញាបញ្ជាក់ឱ្យយើងរាល់គ្នាបានដឹងថា រដូវបុណ្យភ្ជុំប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយ។

មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ សែនដូលតា ប៉ុន្មានថ្ងៃនេះបង Danh Thanh Hường នៅភូមិលេខ១ ឃុំ Khánh Hội ស្រុក U Minh រួមទាំងកូនប្រុសនាំគ្នាបោសសម្អាតអនាម័យ និងតុបតែងផ្ទះ ដើម្បីទទួលបុណ្យ។

“មុន​បុណ្យ​ភ្ជុំបិណ្ឌ នៅតាមវត្ត Khmer ទាំងឡាយក៏បាន​រៀបចំ​​យ៉ាងល្អ​ពុទ្ធបរិស័ទទាំងឡាយបាននាំគ្នាចូលវត្តដើម្បីបោសសំអាតអនាម័យជាដើម។ ទោះបីជាមានភាពរវាល់យ៉ាងណាក្តី តែមាមីងបងប្អូនក៏ឆ្លៀតពេលសម្រាប់ចូលវត្តរៀបចំទទួលបុណ្យភ្ជុំបិណ្ឌ សែនដូនតា។ ក្រៅពីសែនព្រេន ឧទ្ទិសមគ្គផលជូនដល់បុព្វការីជន និងប្រាថ្នាក្តីសុខកើតមានដល់សង្គមគ្រួសារ ជារៀងរាល់ឆ្នាំ នាឱកាសបុណ្យភ្ជុំ ថែមទាំងមានចាត់តាំងល្បែងប្រជាប្រិយមួយចំនួន ព្រមទាំងកម្មវិធីសិល្បៈវប្ប ធម៌ កីឡាដូចជា ការប្រណាំងទូក-ងខ្នាតតូច ទាញព្រត្រ ទោះបីជាទ្រង់ទ្រាយមិនធំ តែក៏រួមចំណែកបង្កបរិយាកាសសប្បាយរីករាយ សម្រាប់ថ្ងៃបុណ្យផងដែរ” លោក Hữu Trung ប្រធានក្រុមសិល្បៈខ្មែរខេត្ត មានប្រសាសន៍បែបនេះ។

ក្នុង​ឱកាស​សែន​ដូនតា បងប្អូននារីទាំងក្នុងសង្គមគ្រួសារ Khmer ក៏បាននាំគ្នាវេចនំអន្សោមសម្រាប់យកទៅវត្ត និងសែនតាមគ្រួសាររៀងៗខ្លួន។

យោងតាមប្រសាសន៍លោក Trương Hoàng Minh អ្នកមានប្រជាប្រិយនៅភូមិលេខ១ ឃុំ Khánh Hội ស្រុក U minh សម្រាប់ បងប្អូនជនរួមជាតិ Khmer បុណ្យភ្ជុំបិណ្ឌ សែនដូនតា គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់ និងមានអត្ថន័យ។ អាស្រ័យហេតុនេះហើយ បុណ្យភ្ជុំបិណ្ឌ សែនដូនតាក៏ត្រូវបានបងប្អូនជនរួមជាតិ Khmer រៀបចំយ៉ាងយកចិត្តទុកដាក់ណាស់ដែរ។​គ្រួសារណាក៏មានរៀបចំតុបតែង បោសសំអាតអនាម័យទីអាសនៈ បាយសម្ល ផ្លែឈើជាដើមសម្រាប់សែនជើងធូបដូនតា សម្តែងនូវទឹកចិត្តកត្តញ្ញូចំពោះដូនតាបុព្វការីជន។

ជាពិសេស គឺនៅមុនថ្ងៃបុណ្យភ្ជុំ ពុទ្ធបរិស័ទបាននាំគ្នាចូលវត្ត ដើម្បីរៀបចំគ្រឿងសក្ការៈ ទាន ធូប ភ្ញីផ្កា និងគ្រឿងក្រអូបជាដើម សម្រាប់ថ្វាយព្រះ។

ជីវភាពមួយថ្ងៃកាន់តែមានការផ្លាស់ប្តូរច្រើន ប៉ុន្តែពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតានៅតែត្រូវបានបងប្អូន Khmer រក្សា និងលើកតម្កើងជានិច្ច ដើម្បីរំលឹកដល់ការដឹងគុណចំពោះជីដូនជីតា និងឪពុកម្តាយ និងបុព្វការីជនដែលលោកបានផ្តល់កំណើត និងរួមកម្លាំងកសាងប្រទេសជាតិ មាតុភូមិ។ រួមជាមួយដំណើរការនៃវប្បធម៌ ប្រពៃណីជនជាតិ បុណ្យភ្ជុំបិណ្ឌ សែនដូនតាហាក់បីដូចជាលក្ខណៈវប្បធ៌ជំនឿផ្លូវចិត្តដ៏វិសេសវិសាលរបស់ Khmer Nam Bộ​ រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបនៃខឿនវប្បធម៌ Việt Nam ផងដែរ។

បុណ្យសែនដូនតា ប្រកបដោយជំនឿប្រជាប្រិយ និងទាក់ទងខាងព្រះពុទ្ធសាសនា បង្កប់នូវចំណុចវិជ្ជមានជាច្រើន បង្ហាញ ពីទំនៀមទម្លាប់សីលធម៌ “ដើមឈើមានឫស ទឹកមានប្រភព” របស់សហគមន៍ជនជាតិ Việt Nam និងជាការអប់រំនូវសីល ធម៌ដ៏ជ្រាលជ្រៅទៀតផង៕

 

 Quỳnh Anh

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។