Chủ nhật, 29-11-26 22:23:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អឹកធឹកពិធីប្រណាំងទូកអំណរបុណ្យសែនដូនតា

Báo Cà Mau ព្រឹកនេះថ្ងៃទី៤ ខែតុលា នៅ Kênh Xáng Láng Trâm ស្ថិតនៅភូមិលេខ៥ ឃុំ Tân Lộc ស្រុក Thới Bình គណៈកម្មាធិការប្រជាជនឃុំបានរៀបចំចាត់តាំងយ៉ាងឱឡារិកពិធីប្រណាំងទូក បើកទូលាយដើម្បីអំណរបុណ្យសែនដូនតារបស់ជនរួមជាតិ Khmer។ ថ្វីត្បិតតែយឺតបន្តិចប្រៀបជាមួយបុណ្យសែនដូនតា តែពិធីប្រណាំងទូកនេះក៏បានរួមចំណែកបង្កើតបរិយាកាសសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់បងប្អូន ជនរួមជាតិ Khmer នៅភូមិភាគផងដែរ។

ពិធីប្រណាំងទូក មានការចូលរួមទាំងអស់១៦ក្រុម ដែលមកពីបណ្តាឃុំលើភូមិសាស្ត្រស្រុក Thới Bình រួមមានដូច ជា៖ ឃុំ​ Thới Bình, Hồ Thị Kỷ, Tân Phú, Tân Lộc Bắc និងអង្គភាពម្ចាស់ផ្ទះ គឺក្រុមវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân ឃុំ Tân Lộc)។  

ការ​ប្រកួតត្រូវបាន​ចែក​ចេញ​ជា​៤​ក្រុម​ ដោយ​ចម្ងាយ​៤០០​ម៉ែត្រ សម្រាប់ទូកនីមួយមាន​កីឡាករ​ចំនួន៦​នាក់អុំ។ យោងតាមការប្រកួតដ៏ជក់ចិត្ត និងស្វាហាប់ រួមជាមួយការលើកទឹកចិត្តរបស់ទស្សនិកជន គណៈចាត់តាំងក៏បានប្រគល់ពាន រង្វាន់ជើងឯកទៅលើក្រុមវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân ​ឃុំ Tân Lộc)៕

ពីធី​ប្រណាំង​បាន​ប្រព្រឹត្ត​ឡើងយ៉ាងជក់ចិត្ត និងស្វាហាប់។

ប្រគួតផ្តាច់ព្រត្រ។

ទស្សនិកជនយ៉ាងច្រើនកុះករបានមកទស្សនា និងលើកទឹកចិត្ត។

គណៈចាត់តាំងជូនពានរង្វាន់ដល់តំណាងក្រុមកីឡាករវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân)។

ភាពរីករាយទទួលបានជ័យជំនះ។

 

 

Danh Điệp

 

អ៊ូអរពិធីប្រណាំងទូក​ ង បើកទូលាយ ឆ្នាំ២០២៦

ថ្មីៗនេះ នៅលើដងព្រែក Maspéro ស្ថិតក្នុងសង្កាត់សុកត្រាំង និងសង្កាត់ភូឡើយ (ក្រុងកឹងធើ) ពិធីប្រណាំងទូក ង បើកទូលាយ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានក្រុមទូកចូលរួមចំនួន ៨៤ ក្រុម រួមទាំងមានកីឡាករ កីឡាការិនីប្រមាណជិត ៧ ពាន់នាក់។ នេះជារដូវកាលប្រកួតដែលមានចំនួនក្រុមចូលរួមច្រើនជាងគេបំផុតមិនធ្លាប់មានតាំងពីមុនមក។

ប្រញឹករៀបចំសម្រាប់ថ្ងៃបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧

យោងតាមបញ្ជាការដ្ឋានយោធាខេត្តកាម៉ាវ មកទល់ពេលនេះ នាបឃុំចំនួន ៤ រួមមាន៖ អានត្រាច់​ ថាញទុង ទឹនទៀន និងនិញថាញឡើយ កំពុងផ្តោតលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងកិច្ចការងារ សកម្មភាពសុខុមាលភាពសង្គម ដើម្បីបង្កើតបរិយាកាសដ៏ឱឡារឹកដើម្បីឆ្ពោះទៅថ្ងៃបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧។

សង្វាក់ដ៏ពិសេសសម្រាប់ព្រឹត្តិការណ៍បង្គាកាម៉ាវ 

ខេត្តកាម៉ាវ កំពុងមមាញឹកត្រៀមរៀបចំសកម្មភាពអំណរទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងសមោសរ បង្គាកាម៉ាវ លើកទី២ ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រោមប្រធានបទ៖ “ភ្លឺចិញ្ចាចអត្តសញ្ញាណវប្បធម៌ - បង្គាកាម៉ាវឆ្ពោះទៅឆាកអន្តរជាតិ”។

ចំណុចភ្លឺស្វាងនៃបរិវត្តកម្មឌីជីថលនៅគណបក្សថ្នាក់មូលដ្ឋាន

មួយក្នុងចំណោមបីភូមិភូមិភាគសម្រេចឌីជីថលសំណុំរឿង បក្ខជនមុនគេ គណៈកម្មាធិការបក្សឃុំដុងហាយ បន្តបង្កើតចំណាប់អារម្មណ៍ខ្លាំងក្លា ពេលសម្រេចបាននូវគោលដៅសម្អាត និងស្តង់ដារនីយកម្មទិន្នន័យមុនកាលកំណត់ រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលរួមរបស់ខេត្តទាំងមូល។

ចាត់តាំងទិវាមហាសាមគ្គីភ្ជាប់នឹងទិវាវប្បធម៌វៀតណាម

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកាខាងមុខនេះ ទិវាមហាមហាសាមគ្គីទូទាំងប្រជាជនឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅគ្រប់ភូមិ ឃុំ សង្កាត់លើភូមិសាស្ត្រខេត្ត។ ជាពិសេសឆ្នាំនេះ គឺលើកដំបូងបង្អស់ដែលទិវាមហាសាមគ្គីត្រូវបានរៀបចំឡើងផ្សារភ្ជាប់នឹងទិវាវប្បធម៌វៀតណាម រួមបញ្ចូលគ្នារវាងសកម្មភាពកសាងផែនមហាសាមគ្គីទូទាំងប្រជាជន ជាមួយនឹងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ក្នុងសហគមន៍។

លើកកម្ពស់ជីវភាពជនរួមជាតិភាគតិច

យោងតាមរបាយការណ៍លេខ ៣៥៨ ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ឆ្លងកាត់ជាង ២៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៤-NQ/TW ចុះថ្ងៃទី ១២ មិនា ឆ្នាំ២០០៣ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី IX និងជិត ៧ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ របស់ការិយាល័យនយោបាយ ស្តីពីការងារជនជាតិ ខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនរួមជាតិភាគតិច។

អាទិភាពលើប្រភពនៃការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

ជាមួយគោលដៅលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ ស្មារតី និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាខេត្តក្រុង និងតំបន់ប្រជាជនរស់នៅ ខេត្តកាម៉ាវ បានកសាងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចដំណាក់កាលឆ្នាំ ២០២៦-២០៣០ ជាប់ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងជនបទថ្មី។ ក្នុងនោះ យកចិត្តទុកដាក់ជាអតិបរមាលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឧបត្ថម្ភជីវភាពរស់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

Doanh nghiệp - Thương hiệu