Chủ nhật, 18-10-26 08:39:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្បូរបែបនៃស្ថាបត្យកម្មទីតាំងគោរពបូជា

Báo Cà Mau បច្ចុប្បន្ន ទូទាំងខេត្ត Cà Mau មានសាសនាសំខាន់ៗចំនួន៦សាសនា ដែលកំពុងដំណើរការយ៉ាងស្របច្បាប់ រួមមាន៖ ព្រះពុទ្ធសាសនា កាតូលិក ដំណឹងល្អ Cào Đài, Phật giáo Hoà Hảo, Tịnh độ Cư sĩ Phật hội Việt Nam ដោយមានបរិស័ទប្រមាណជាង៣៧០នាក់។ ស្ទើតែគ្រប់ភូមិភាគទូទាំងខេត្តសុទ្ធតែមានទីតាំងសម្រាប់គោរពបូជាតាមជំនឿនៃសាសនារបស់ខ្លួន ហើយរាល់ទីតាំងនីមួយៗក៏មានលក្ខណៈស្ថា បត្យកម្មដាច់ដោយឡែករបស់ខ្លួនផងដែរ។

ឧបដ្ឋានសាលានៃវត្តមុនីវង្សា បុប្ផារាម ក្រុង Cà Mau ជាវត្តកាន់ព្រះពុទ្ធសាសនាថេរវាទ Khmer ត្រូវបានកសាងយ៉ាងល្អប្រណិត។

ក្នុងនោះ វត្តឧត្តរនិកាយតែងត្រូវបានកសាងបែរមុខទៅទិសខាងត្បូង ធ្វើពីឈើមានតម្លៃ រួមបញ្ចូលគ្នាជាមួយឥដ្ឋ ថ្ម ខ្សាច់ និងក្បឿង។ ដំបូលវិហារមានរាងដូចនំទៀន ដោយមានដំបូល៤ជ្រុងធំទូលាយ រាងដូចកាំបិតស្រួច ជ្រុងស្មើ និង កោងថ្នមៗ និងស្រស់ស្អាត។ ដំបូលវិហារប្រក់ក្បឿងតាមរបៀបវិជ្ជមាន អាវិជ្ជមានអាសនៈខាងក្នុងវិហារមានរូបសត្វដ៏ ពិសិដ្ឋៗចំនួនបួន។

 វិហារកាវដាយនៅសង្កាត់៥ ក្រុង Cà Mau។

ចំណែកវត្តដែលកាន់ព្រះពុទ្ធសាសនាថេរវា Khmer វិញ បែរមុខទៅទិសខាងកើត ព្រះវិហារមានទ្វារ៤ទិសជាប្រចាំ ទ្វារខាងមុខវិហារ២ និងខាងក្រោយ២ និងមានបង្អួចតាមជញ្ជាំងសង្ខាង ហើយមានរាជវត្តជុះវិញព្រះវិហារ។ ខ្លោងទ្វារត្រូវបានកសាងតាមឯកសណ្ធានកំពូលចេតិយ ចាប់ពី១ - ៥កំពូល ឬក៏មានច្រើនតម្រួតលើគ្នា ខាងមុខខ្លោទ្វារមានរូបសត្វតោ ឬក៏ក៏សត្វពស់នាគរាជជាដើម ចំណែកខាងលើដំពូល​ និងក្បាលសរស គល់សរស ទ្វារ ធ្នឹមទទឹង ពិដាន​ជញ្ជាំងពោលគឺសុទ្ធតែត្រូវបានចម្លាក់ក្បាច់ និងរូបគំនូរស្តីជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ។

វត្ត Quang Đế របស់ជនជាតិ Hoa នៅសង្កាត់២ ក្រុង Cà Mau។

រីឯកស្តីវិហាយកាវដាយវិញត្រូវបានសាងឡើងដោយចំណុចសំខាន់ៗជាមូលដ្ឋានចំនួន៣ គឺ៖ ខាងមុខ (Hiệp Thiên Đài), រួមមានជាន់សម្រាប់ដាក់កណ្តឹងចំនួន២ឯជាន់កណ្តាក (Cửu Trung Đài) ដេលជាទីតាំងសម្រាប់សកម្មភាពសាសនា។ ចំណែកខាងក្រោយ (Bát Quái Đài) ជាកន្លែងសម្រាប់គោរពបូជាអាទិទេព និងមានក្បូរក្បាច់រចនាទាំងឡាយដែលចម្រុះដោយពណ៌យ៉ាងល្អប្រណិតទៀតផង។

ស្ថាបត្យកម្មនៃវិហារ Bảo Lộc ស្ថិតនៅសង្កាត់៦ ក្រុង Cà Mau។

ចំណែកសាសនាកាតូលិកនៅ Cà Mau សព្វថ្ងៃបណ្តាទីតាំងសម្រាប់គោរពបូជាទាំងនេះត្រូវបានរចនាតាមលក្ខណៈនៃស្ថាបត្យកម្មដ៏ប្រចាំរបស់វិហារទាំងឡាយនៅនៅអឺរ៉ុប។ ខាងមុខមានកំពូល២រាងកណ្តឹងយ៉ាងខ្ពស់ស្រួច ផ្នែកកណ្តាលមានកំពូលរាងចេតិយទាបជាង ចំណែកខាងលើកំពូលវិញមានភ្ជាប់រូបឆ្កាងព្រះយ៉េស៊ូដើម្បីបង្កើតភាពលេចធ្លោ។ បណ្តាវិហារ ទាំងឡាយប្រកបដោយស្ថាបត្យកម្មតាមបែបលក្ខណៈលោកខាងលិច និងការតុបតែងបែបទំនើប។ វិហារជាធម្មតាមានទំហំធំទូលាយសម្រាប់ទទួលភ្ញៀវ និងចាត់តាំងសកម្មភាពនិយមសាសនា។​ មានវិហារមួយចំនួនត្រូវបានកសាងតាមលក្ខណៈស្ថាបត្យ កម្មអាស៊ី និងអឺរ៉ុប បង្កើតបាននូវចំណាប់អារម្មណ៍ទៀតផង៕

Huỳnh Lâm

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។