Thứ ba, 13-10-26 01:58:16
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បាយបិណ្ឌរដូវបុណ្យសែនដូនតា

Báo Cà Mau បាយបិណ្ឌ គឺជាគ្រឿងបូជាដែលមិនអាចខ្វះបាននារដូវបុណ្យសែនដូនតារបស់ជនជាតិ Khmer​ សម្រាប់ឧទ្ទិសថ្វាយមេត្តាជូនដល់ពពួកប្រេតទាំងឡាយក្នុងរយៈពេល១៥ថ្ងៃ ដែលប្រព្រឹត្តឡើងនៅតាមវត្ត ហៅថា "ពិធីកាន់បិណ្ឌ"។ តែអា្រស័យស្ថានភាពសេដ្ឋកិច្ច បងប្អូនជនរួមជាតិ Khmer Nam Bộ និយាយរួម នឹង Cà Mau និយាយដោយឡែក ក៏មានការកាត់បន្ថយខ្លះៗសម្រាប់ការកាន់បិណ្ឌ ដោយកាន់បិណ្ឌត្រឹមរយៈពេលពី៥-៣ថ្ងៃចុងក្រោយប៉ុណ្ណោះ ទើបនិយមហៅថាពិធីភ្ជុំបិណ្ឌ ឬក៏បុណ្យភ្ជុំ។

 

មាមីងបងប្អូននាំគ្នាបួងសួងឧទ្ទិសមគ្គផលមុនពេលប្រទក្សិណនិងបោះបាយបិណ្ឌ៣ជុំវិញព្រះវវិហារ។

បាយបិណ្ឌ​ ធ្វើពីអង្ករដំណើប ដោយពូតជាដុំតូចៗ លាយជាមួយ ស្ករ ដូង ល្ង។ល។ មានទាំងផ្លែឈើដែលចិតជាចំណិតតូចៗសម្រាប់យកទៅបោះនារដូវបុណ្យសែនដូនតា។

តាមទំនៀមទម្លាប់់ Khmer បោះបាយបិណ្ឌ ត្រូវបានបោះនៅពេលទាបភ្លឺ មុនព្រះអាទិត្យរះ​​ ទើបពួកប្រេតទាំងឡាយអាចទទួលបាន ពិធីបោះបាយបិណ្ឌមួយឆ្នាំប្រព្រឹត្តឡើងតែម្តងគត់ គឺនៅរដូវបុណ្យសែនដូនតារៀងរាល់ឆ្នាំ។ បាយបិណ្ឌ បន្ទាប់ពីយកទៅវត្តនិមន្តព្រះដារឧទ្ទិសរួចពុទ្ធបរិស័ទក៏នាំគ្នាយកទៅបោះ៣ជុំព្រះវិហារ។ ដូច្នេះហើយ ដើម្បីមានបាយបិណ្ឌសម្រាប់បោះនៅរដូវបុណ្យសែនដូនតា ជារៀងរាល់ឆ្នាំ គ្រួសារ Khmer ទាំងឡាយត្រូវក្រោកពីព្រលឹម រៀបចំគ្រឿងសក្ការៈផ្សេងៗសម្រាប់យកទៅវត្ត។

តាំងពីព្រលឹមមាមីងពុទ្ធបរិស័ទក៏បាននាំគ្នាទៅវត្តដើម្បីនិមន្តព្រះសង្ឃដារនិងបោះបាយបិណ្ឌឧទ្ទិសភាគផលជូនពួកប្រេតទាំងឡាយដែលត្រូវជាសាច់សាលោហិតខ្លួន។

កាលពីមុន ជនរួមជាតិ Khmer តែងជួបជុំគ្នានៅវត្ត ដើម្បីរួមគ្នាដាំបាយបិណ្ឌ បង្កើតបានបរិយាកាសសប្បាយអ៊ូអរក្នុងវត្តនារដូវបុណ្យសែនដូនតាផងដែរ។ តែជំនាន់ក្រោយៗមកនេះ ក៏មានគ្រួសារមួយចំនួន   បានដាំបាយបិណ្ឌនៅផ្ទះ រួចទើបយកទៅវត្ត (យោងតាមតំបន់)។ បាយបិណ្ឌ មិនត្រឹមតែមនុស្សចាស់ប៉ុណ្ណោះទេទើបអាចចូលរួមបាន សម្រាប់ក្មេង យុវវ័យក៏អាចចូលរួមដាំនិងពូតបាយបិណ្ឌបានដូចគ្នា។

ពិធីប្រទក្សិណ និងបោះបាយបាយបិណ្ឌរដូវបុណ្យសែនដូនតារបស់ជនរួមជាតិ Khmer នៅ Cà Mau។

បាយបិណ្ឌ ជាគ្រឿងដង្វាយដែលមិនអាចខ្វះបានក្នុងរដូវបុណ្យសែនដូនតា

តាំងពីយូរយារណាស់មកហើយ បាយបិណ្ឌបានក្លាយជាគ្រឿងបូជាដែលមិនអាចខ្វះបានក្នុងរដូវបុណ្យសែនដូនតានៅតាមវត្តអារាម Khmer។ បុណ្យភ្ជុំបិណ្ឌ សែនដូនមានអត្ថន័យសម្រាប់តបស្នងគុណូបការៈដល់បុព្វការីជន មានមាតាបិតាជា ដើមដែលលោកបានផ្តល់កំណើត និងចិញ្ចឹបីបាច់ថែរក្សារហូតធំដឹងក្តី៕

Danh Điệp

 

 

 

 

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។