Thứ năm, 15-10-26 07:05:31
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជំរុញការរៀនសូត្រដើម្បីផ្លាស់ប្តូរជីវិត

Báo Cà Mau មិននូវមានគំនិតគិតត្រឹមថា រៀនឱ្យតែចេះអាន ចេះសរសេរដើម្បីទៅធ្វើការរកប្រាក់វាគ្រប់គ្រាន់ប៉ុណ្ណោះទេ បងប្អូនជនរួមជាតិ Khmer នៅភូមិ Cây Khô ឃុំ Hồ Thị Kỷ ស្រុក Thới Bình នាពេលសព្វថ្ងៃថែមទាំងបានជំរុញទឹកចិត្តកូនក្មួយឱ្យខិតខំបន្តសិក្សារៀនមហាវិទ្យាល័យ ដើម្បីកសាងប្រទេសជាតិ មាតុភូមិ។

គ្រួសារលោក Lê Văn Công ជាគ្រួសារ Khmer ដ៏ឆ្នើមក្នុងការចិញ្ចឹមកូនរៀនសូត្របានពូកែនៅភូមិស្រុក។ ដោយគិតថា កាលណាយើងមានចំណោះដឹង និងរៀនសូត្របានល្អ ទើបអនាគតបានភ្លឺស្វាង ដូចនេះហើយ គ្រួសារលោកតែងគិតគូរដល់ការសិក្សារៀនសូត្ររបស់កូនៗជានិច្ច។

បងស្រី Hữu Thị Thắm ឱ្យដឹង៖ តាំងពីនូវសិក្សាកម្រិតបឋម កូនស្រីរបស់ខ្លួនក៏រៀនបានពូកែណាស់ទៅហើយ ដូច្នេះទើបប្តីប្រពន្ធបងតែសប្បាយចិត្តចំពោះកូនជានិច្ច។

ប្តីប្រពន្ធលោក មានកូន៤នាក់ ក្នុងនោះមាន២នាក់បានបញ្ចប់កម្រិតមហាវិទ្យាល័យផងដែរ។ កាលមុនគ្រួសារជួបលំបាកច្រើន លោក Công ក៏បានតាំងចិត្តជាមួយប្រពន្ធរបស់ខ្លួនខិតខំធ្វើស្រែ ចម្ការដើម្បីមានលក្ខណៈចិញ្ចឹមកូនសិក្សារៀនសូត្រ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប្តីប្រពន្ធស្រុះចិត្តគ្នា មានដី៥ហិកតា កូនៗរបស់លោកក៏យល់ពីទឹកចិត្តឪពុកម្តាយដែលតែងខិតខំដើម្បីកូន ហើយក៏រៀនសូត្របានល្អណាស់ដែរ។

​​លោក Công មានប្រសាសន៍៖ “ពីមុន ខ្ញុំពិតជាចង់រៀនសូត្រខ្លាំងណាស់ តែគ្រួសារក្រពេក គ្មានប្រាក់សម្រាប់ផ្គត់ផ្គង់ឱ្យរៀនសូត្រដូចមិត្តភក្តិដទៃទៀត។

ខ្ញុំ​តាំង​ចិត្ត​ថា បើ​កូន​ខ្ញុំ​មាន​ចិត្ត​ចង់​រៀនសូត្រ ខ្ញុំ​នឹង​ខិតខំអស់ពីសមត្ថភាព ដើម្បីឱ្យពួកវាបានសម្រេចសមតាមបំណង។ ដោយសារតែបែបនេះហើយ ពួកគេក៏បញ្ចាប់ការសិក្សា និងមានបរិញ្ញាបត្ររៀងៗខ្លួន ចូលបម្រើការងាររដ្ឋ រួមចំណែកកសាងប្រទេសជាតិ​ មាតុភូមិ។ សម្រាប់​កូន​ស្រីរបស់ខ្លួនវិញ ខ្ញុំ​មិន​ទុក​ឱ្យ​ពួក​គេ​​ឆាប់រៀបការ​ដូច​អ្នក​ដទៃនោះ​ទេ គឺត្រូវតែរៀនឱ្យបានចប់ចុងចប់ដើមសិន និងមានការងារធ្វើត្រឹមត្រូវ ទើបគិតរឿងគ្រួសារជាក្រោយ ហើយនឹងអាច​ដឹង​ថា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯងផងដែរ”។

លោក Lê Văn Công (ខាងឆ្វេង) តែងខិតខំប្រកបមុខរបររកស៊ី ដើម្បីផ្គត់ផ្គង់ឱ្យកូនសិក្សារៀនសូត្រដល់ទីបញ្ចប់ និងជាគំរូដ៏ល្អនៅភូមិឋានស្តីពីជំរុញការសិក្សារៀនសូត្រ។

សព្វថ្ងៃ គ្រួសារលោក Lê Văn Công គឺជាគ្រួសារដែលត្រូវបានអ្នកផងទាំងពួងគោរពកោតសរសើរក្នុងចំណោមគ្រួសារ Khmer ទាំងឡាយនៅភូមិ Cây Khô ផងដែរ។ លោកធ្វើសេដ្ឋកិច្ចពូកែ អស់ពីចិត្តចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ភូមិស្រុក ព្រមទាំងជំនួយការដោះស្រាយរាល់ករណីឈ្លោះប្រកែកផ្សេងៗនៅក្នុងភូមិ ចំណែកកូនៗរបស់លោកក៏បានសង្គមស្ងើចសរសើរដែលមានបានលះបង់ដើម្បីបុព្វហេតុនៃការអភិវឌ្ឍន៍ស្រុកទេស។

គំរូមួយទៀតក៏ស្ថិតក្នុងការជំរុញសិក្សារៀនសូត្រដូចគ្នាដែរ គឺគ្រួសារបងស្រី Hữu Thị Thắm។ ប្តីប្រពន្ធបងបានចិញ្ចឹមកូនរៀនសូត្របានយ៉ាងល្អ ដោយគិតថា មានតែការរៀនសូត្រទេ ទើបអនាគតបានភ្លឺស្វាង នេះហើយជាបាវចនាក្នុងការទូន្មានកូនរបស់ប្តីប្រពន្ធបងស្រី។ អាស្រ័យដូច្នេះ កូនទាំង២នាក់របស់បងស្រីសុទ្ធតែរៀនសូត្របានល្អ កូនប្រុសច្បងបច្ចុប្បន្នជានគរបាលឃុំ ចំណែកកូនស្រីកំពុងសិក្សាសាលា (Cao đẳng Cảnh sát Nhân dân 2) នៅទីក្រុង Hồ Chí Minh។

អ្នកស្រី Thắm បានចែករំលែកថា៖ “ពីដើមឡើង គ្រួសារខ្ញុំមិនសូវមានជីវភាពធូរធារនោះទេ ប្តីខ្ញុំប្រកបរបរស៊ីឈ្នួលប្រចាំថ្ងៃ ចំណែកខ្ញុំលក់ដូរកំប៊ិចកំប៉ុកនៅផ្ទះ តែប្តីប្រពន្ធខ្ញុំមិនដែលស្តាយប្រាក់សម្រាប់ក្នុងការចំណាយឱកូនរៀនសូត្រនោះទេ។ ឥឡូវគ្រួសារចំណាយត្រឹមតែតិចតួចប៉ុណ្ណោះសម្រាប់ផ្ញើឱ្យកូនស្រីសិក្សារៀនសូត្រប្រចាំខែ ពីព្រោះវាក៏មានប្រាក់ចំនួយឧបត្ថម្ភរបស់រដ្ឋខ្លះដែរ។ ក្តីសប្បាយរីករាយ និងមោទនភាពដ៏ធំធេងនេះ គឺអាស្រ័យកូនៗរបស់ខ្លួនសង្វាតរៀនសូត្រ។ ប្តីប្រពន្ធខ្ញុំកាន់តែស្រឡាញ់កូនថែមទៀត​ ពីព្រោះពួកវាយល់បានច្បាស់អំពីការខិតខំចិញ្ចឹមកូនរៀនសូត្រដោយក្តីលំបាកគ្រពប់សព្វបែបយ៉ាង”។

កូនស្រីរបស់បងស្រី ហ៊ឺវធីថាំ គឺ ហ៊ឺវធីទូនឺ (អ្នកកាន់ស្លាក់) ក្នុងពិធីរបស់សាលាអនុមហាវិទ្យាល័យ នគរបាលប្រជាជន២។ 

បណ្តាគ្រួសារខ្មែរទាំងឡាយដែលចិញ្ចឹមកូនទូន្មានកូនឱ្យសិក្សារៀនសូត្រដល់ទីបញ្ចប់ដូចជាគ្រួសារលោក Lê Văn Công និងគ្រួសារបងស្រី Hữu Thị Thắm ក៏មានយ៉ាងច្រើនគ្រួសារទៀតដែរសម្រាប់ឃុំ Hồ Thị Kỷ។ ដើម្បីជំរុញការសិក្សារៀនសូត្រសម្រាប់បងប្អូនជនរួមជាតិ Khmer នៅភូមិភាគ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគក៏បានវិនិយោគកសាង ធានាយ៉ាងគ្រប់គ្រាន់ខាងស្មារតីសម្ភារៈសម្រាប់ក្នុងការសិក្សា ព្រមទាំងជំរុញការងារផ្សព្វផ្សាយ ឃោសនាចលនាកសាងមូលនិធិជំរុញការសិក្សា និងបន្តការលើកតម្កើង ស្ងើចសរសើរសិស្សនិស្សិតជាកូន Khmer មានស្នាដៃក្នុងការសិក្សារៀនសូត្រ។

លោក Nguyễn Việt Bắc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖​ “ឃុំតែងជំរុញទឹកចិត្តបងប្អូនជនរួមជាតិ Khmer សកម្មចុះឈ្មោះដើម្បីកសាងគ្រួសារសិក្សារៀនសូត្រ និងសហគមន៍រៀនសូត្រ… ផ្តើមពីនោះ នឹងជំនួយប្រពៃណីចលនារៀនសូត្រអស់មួយជីវិត។ បង្កើនប្រភពធនធានពលកម្មដែលមានចំណេះដឹង ដើម្បីកសាងមាតុភូមិកាន់តែទូលំទូលាយថែមទៀត។ បច្ចុប្បន្ន​ ការ​គិតគូរ​របស់បងប្អូន​ជនរួមជាតិ​ Khmer ​ទូទាំង​ឃុំ​មាន​ភាព​ប្រសើរ​ឡើង​​ច្រើន បងប្អូនតែងចលនាកូនក្មួយឱ្យខិតខំសិក្សារៀនសូត្រ ពោលគឺគ្មានករណីចោលរៀនដូចកាលពីមុនទៀតនោះទេ។ ដោយឡែកចំពោះភូមិ Đường Đào វិញ ថែមទាំងត្រូវបានគេតាំងរហ័សនាមជាភូមិ​មហាវិទ្យាល័យទៀតផង ពីព្រោះអត្រាកូនក្មួយជនរួមជាតិ Khmer សិក្សារៀនសូត្របានល្អ ចំនួនអ្នកបញ្ចប់កម្រិតមហាវិទ្យាល័យក៏មានច្រើនជាងភូមិដទៃណាស់ដែរ”៕

 

Lam Khánh

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។