Thứ tư, 26-8-26 03:08:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្ដុះបណ្ដាលទេពកោសល្យ

Báo Cà Mau សាលាបឋមសិក្សា Hồ Thị Kỷ B (ឃុំ Hồ Thị Kỷ ស្រុក Thới Bình) បច្ចុប្បន្នមានសិស្សចំនួន៣៣៤នាក់ ក្នុងនោះមាន១៤៦នាក់ជាសិស្ស Khmer (ស្រូបអត្រា៤៣%)។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សាលាក៏សម្រេចបានស្នាដៃយ៉ាងសកម្មនៅពិធីជប់លៀងមហោស្រពសិល្បៈគ្រប់លំដាប់ថ្នាក់ផងដែរ។

លោក Nguyễn Văn Tèo គ្រូបង្រៀន​ទទួលបន្ទុក​ក្រុម​របស់សាលា​បាន​ឱ្យដឹង៖ “ដើម្បីទទួលបានលទ្ធផលបែបនេះ​ក៏អាស្រ័យការយកចិត្តទុកដាក់របស់សាលា និងលោកគ្រូ អ្នកគ្រូ​អធិការថ្នាក់ គ្រូបង្រៀនទទួលបន្ទុកផ្នែកខាង​តន្ត្រី ឪពុកម្តាយសិស្ស សប្បុរសជន និងព្រះសង្ឃវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ផងដែរដែលបានបង្កលក្ខណៈជំនួយឧបត្ថម្ភខាងជំនាញ និងថវិកាសម្រាប់ក្រុមសិល្បៈទទួលបានជោគជ័យខ្ពស់ ផ្តើមពីនោះ ក៏បណ្តុះបណ្តាលទេពកោសល្យវ័យក្មេងផ្នែកខាងវិស័យសិល្បៈប្រពៃណី Khmer”។

របាំគោះត្រឡោក ជាប្រភេទរបាំបុរាណ Khmer ដែលទទួលជ័យលាភីលេខ៣ នៅមហោស្រពប្រឡងខាងទេពកោសល្យ “ផ្កាក្ងោកក្រហម” ថ្នាក់ខេត្តឆ្នាំ២០២៤។

ជាក់ស្តែង គឺតារាងមាសលាដែលមានស្នាដៃចំពោះប្រវេណីបំផុសចលនាសិល្បៈរបស់សាលាក្នុងប៉ុន្មានឆ្នាំមកនេះ៖ ចូលរួមពិធីជប់លៀងមហោស្រពវប្បធម៌កុមារជនជាតិភាគតិចលើកទី៤ ភាគខាងត្បូងខេត្តដែលប្រព្រឹត្តិឡើងនៅខេត្ត Bình Dương លើកទី៥ នៅខេត្ត Ninh Thuận និងលើទី៦ នៅខេត្ត Kiên Giang ព្រមទាំងចូលរួមបណ្តាមហោស្រពប្រឡងខាងទេពកោសល្យ “ផ្កាក្ងោកក្រហម” ថ្នាក់ស្រុកជារៀងរាល់ឆ្នាំសុទ្ធតែមានបណ្តាឈុតឆាកសម្តែង និងច្រៀងចម្រៀងបទ Khmer ទទួលបានពានរង្វាន់លេខ១ លេខ២ និងលេខ៣ ព្រមទាំងចូលរួមមហោស្រពប្រឡងខាងទេពកោសល្យ “ផ្កាក្ងោកក្រហម” ថ្នាក់ខេត្តជាបន្តបន្ទាប់រៀងរាល់ឆ្នាំទទួលបានពានរង្វាន់ជានិច្ច។

ជាពិសេស នារដូវវិស្សមកាលកន្លងហើយ ក្លឹបសិល្បៈរបស់សាលាក៏ទទួលបានពានរង្វាន់លេខ៣ ខាងរបាំគោះត្រឡោក ដែលជាប្រភេទរបាំងបុរាណប្រពៃណី Khmer។ ក្រៅពីនោះ ក្លឹបសិល្បៈថែមទាំងបានចូលរួមមហោស្រពសិល្បៈមហាជនមិនជំនាញដែលត្រូវបានបណ្តាគណៈផ្នែកចាត់តាំងទៀតផង។ ជាពិសេស ទន្ទឹមនិងការចូលរួមសម្តែងសម្រាប់ខាងផ្នែកអប់រំ សិស្សានុសិស្សរបស់សាលាក៏មានចូលរួមរាល់បណ្តាសកម្មភាពសិល្បៈរបស់ភូមិស្រុកនាឱកាសបុណ្យទានប្រពៃណី Khmer ផងដែរ។

យោងតាមប្រសាសន៍ លោកគ្រូ Nguyễn Văn Tèo ដើម្បីបង្កើតប្រភពធនធាន សាលាបានបង្កើតក្លឹមសិល្បៈតាំងពីដើមឆ្នាំសិក្សាដោយមានគ្រូភ្លេង គ្រូទទួលបន្ទុក​ហ្វឹកហាត់ និងសម្តែងសម្រាប់ក្នុងព្រឹត្តិការណ៍ផ្សេងៗរបស់សាលា។ ដូចជា៖ ថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មី អំណរបុណ្យថ្វាយព្រះខែ ទិវាគ្រូបង្រៀន Việt Nam ២០វិច្ឆិកា និងបូករុបនៃចុងឆ្នាំសិក្សា...។

ជារៀងរាល់ឆ្នាំ សាលាតែងចាត់តាំងមហោស្រពចម្រៀង “ផ្កាក្ងោកក្រហម” លំដាប់សាលា ដើម្បីបង្កើតក្រុមជម្រើសថ្នាក់ស្រុក និងខេត្ត ព្រមទាំងអាចរកឃើញ បណ្តុះបណ្តាអ្នកដែលមានទេពកោសល្យ។

"ជារៀងរាល់ឆ្នាំ សហព័ន្ធក្លឹបរបស់សាលាក៏មានចាត់តាំងមហោស្រពប្រឡងខាងទេពកោសល្យ “ផ្កាក្ងោកក្រហម” លំដាប់សាលាផងដែរ ដើម្បីបង្កើតក្រុមជម្រើសផ្នែកខាងសិល្បៈត្រៀម​​ឱ្យពិធីប្រឡងថ្នាក់ស្រុកនិងខេត្ត។ ឆ្លងតាមនោះ បណ្តាប្អូនដែលមានទេពកោសល្យ និងមានស្នាដៃក្នុងសកម្មភាព ពោលគឺសុទ្ធតែទទួលបានការស្ងើចសរសើរទាន់ពេលវេលា ដូច្នេះហើយទើបបង្កើតបានប្រភពធនធាន។ ទន្ទឹមនិងនោះ សាលាក៏តែងធ្វើការតាមដានយ៉ាងលម្អិតចំពោះការរៀននៅក្នុងថ្នាក់ ធានាសម្រាប់ប្អូនៗមិនប្រព្រឹត្តិល្មើសក្នុងខណៈពេលដែលចូលរួមប្រពៃណីបន្ទាប់ពីសម្រាក់រៀន” លោកគ្រូ Tèo បានអះអាងបែបនេះ។

ក្រៅពីប្រពៃណីខាងសិល្បៈ សាលាថែមទាំងបង្កើតយ៉ាងច្រើនសកម្មភាពផ្សេងៗដើម្បីប្អូនៗកូន Khmer រៀនសូត្រ រីករាយឱ្យដឹង៖ ការចាត់តាំងទិវាមហោស្រពកុមាររីករាយ និងមាន សុខភាពល្អ ដើម្បីអបអរសាទរការបង្កើតសហព័ន្ធយុវជន Hồ Chí Minh និងពិធីប្រឡងគូរគំនូរ ចាត់តាំងវេចនំអន្សោមជ្រូកសម្រាប់សិស្សនិស្សិត Khmer នាឱកាសបុណ្យចូលឆ្នាំថ្មី ព្រមទាំងសិក្ខាសាលាលំដាប់សាលានូវរាល់បណ្តាវិញ្ញាសាដូចជា៖ ប៉ាល់ទត់ អត្តពលកម្ម ហែលទឹក ចាត់តាំងសម្រាប់សិស្សានុសិស្សចូលរួមក្នុងដំណើរឆ្ពោះទៅកាន់អាសយដ្ឋានក្រហម...។

សាលា​តែង​បង្កលក្ខណៈងាយស្រួលសម្រាប់ប្អូនៗកូនក្មួយជនរួមជាតិ Khmer បានចូលរួមរាល់បណ្តាសកម្មភាពកីឡា និងកម្សាន្តសប្បាយទៀតផង។

អាស្រ័យមានទីធ្លារសម្រាប់លេងកម្សាន្តសប្បាយ ដូច្នេះហើយ ទើបប្អូនៗបានបង្ហាញនូវទេពកោសល្យ និងក្តីស្រឡាញ់ពេញចិត្តរៀងៗខ្លួន ព្រមទាំងសកម្មឆ្ពោះទៅនៃការស្វែងរកប្រភពស្នងបន្តដែលឯកទេស។ ផ្តើមពីនោះ លើកតរម្កើងវិញ្ញាសាខាងសិល្បៈប្រពៃណី Khmer ចូលក្នុងការសិក្សា ញាុំងឱ្យបរិយាកាសវប្បធម៌ អប់រំកាន់តែភ្លឺស្វាង៕

 

Băng Thanh

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

ទាញយកតម្លៃវប្បធម៌នៃវត្តអារាម Khmer

Cà Mau ជាទឹកដីមានលក្ខណៈវប្បធម៌ពិសេសរបស់បងប្អូនជនរួមជាតិទាំង ៣ រួមមាន៖ Kinh - Khmer - Hoa រស់នៅច្រើន បណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទក៏កំពុងមានភាពរីកចម្រើនយ៉ាងសកម្មផងដែរ។ នេះមិនត្រឹមតែជាកន្លែងស្ងប់ស្ងាត់សម្រាប់ខាងការប្រណិបត្តិធម៌ប៉ុណ្ណោះទេ វត្តអារាម Khmer ទាំងឡាយកំពុងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ខាងវិញ្ញាណ វប្បធម៌ និងសហគមន៍ដ៏រស់រវើកទៀតផង។

អស្ចារ្យនៃផ្ទាំងគំនូរភ័ព្វវាសនា

សម្រាប់សហគមន៍ Hoaនៅ Cà Mau វត្តអារាម និងទីសក្ការៈបូជាមិនត្រឹមតែជាកន្លែងនៃសកម្មភាពវប្បធម៌ និងសាសនាប៉ុណ្ណោះទេ ថែមទាំងបានរក្សាតម្លៃវប្បធម៌ប្រពៃណីទៀតផង ក្នុងនោះមានផ្ទាំងគំនូរនៃភ័ព្វវាសនាដែលតំណាងឱ្យសំណាងល្អ។

អប្សរា - សម្រស់ដ៏បរិសុទ្ធនៃសិល្បៈ Khmer

នៅក្នុងសិល្បៈប្រពៃណី Khmer របាំអប្សរាត្រូវបានចាត់ទុកជានិមិត្តរូបនៃសម្រស់ដ៏បរិសុទ្ធ លក្ខណៈ និងស្មារតីមនុស្សធម៌ផងដែរ។ បំផុសគំនិតដោយទេពធីតាអប្សរាក្នុងទេវកថា Ấn Độ និងទទួលមរតក និងអភិវឌ្ឍតាមរយៈសិល្បៈអង្គរ របាំនេះបានស្ងើចសរសើរពីសម្រស់ស្ត្រី ខណៈពេលដែលបង្ហាញពីសេចក្តីប្រាថ្នាសម្រាប់ជីវិតដ៏សុខសាន្ត សុភមង្គល និងវិបុលភាព។ ជាច្រើនសតវត្សមកហើយ រូបភាពអប្សរាបានក្លាយជាទម្រង់សិល្បៈតំណាងមួយ ដែលបង្កើតអត្តសញ្ញាណវប្បធម៌របស់សហគមន៍ Khmerផងដែរ។

លំនឹងទំនុកចិត្ត ខិតខំអស់ពីសមត្ថភាពបន្ទាប់ពីការរៀបចំភូមិ អនុសង្កាត់ឡើងវិញ

បន្ទាប់ពីការរៀបចំឡើងវិញ និងការបង្រួបបង្រួមភូមិ និងអនុសង្កាត់ស្របតាមគោលនយោបាយនៃការធ្វើឱ្យបរិធានរដ្ឋបាលមានភាពប្រសើរឡើង បណ្តាភូមិភាគជាដែលមានជនរួមជាតិ Cà Mau រស់នៅច្រើនទូទាំងខេត្ត Cà Mau មានរដ្ឋបាលធំទូលាយជាង ហើយចំនួនប្រជាជន និងតម្រូវការខាងកាងារក៏ច្រើនជាងមុន។ ក្នុងបរិបទនេះ កងជួរកម្មាភិបាលបក្ខជនជាជនជាតិ Khmer នៅតែបន្តដើរតួនាទីនយោបាយស្នូលនៅតាមមូលដ្ឋាន ក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអណាចភូមិភាគ និងប្រជាជន ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍភូមិភាគផងដែរ។