Chủ nhật, 11-10-26 02:48:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ការឧបត្ថម្ភលំនៅឋាននូវមានការជួបលំបាកខ្លាំង

Báo Cà Mau ការជំនួយឧបត្ថម្ភលំនៅឋាន គឺជាខ្លឹមសារនៃគម្រោងការទី១ ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាលទី១: ២០២១-២០២៥ មានឥទ្ធិពលផ្ទាល់សម្រាប់បងប្អូនជនជាតិភាគតិច យោងតាមនោះក៏បានជួយលំនឹងការរស់នៅរបស់គ្រួសារជាច្រើន ព្រមទាំងមានលក្ខណៈឈានឡើងរួចចាកក្រទៀតផង។ ប៉ុន្តែ ក្នុងដំណើរការអនុវត្តគោលនយោបាយនេះ ក៏នូវមានការជួបលំបាកច្រើនផងដែរ។

យោងតាមផែនការសម្រាប់ឆ្នាំ២០២១-២០២៥ សរុបចំនួនគ្រួសារដែលត្រូវការជំនួយខាងដីលំនៅដ្ឋានមានចំនួន៣៥៥ គ្រួសារ ប៉ុន្តែរហូតមកដល់ពេលនេះមានត្រឹម តែ ២៩គ្រួសារប៉ុណ្ណោះ។ (ឆ្នាំ២០២៣ មាន១១គ្រួសារ និងឆ្នាំ២០២៤ មាន១៨ គ្រួសារ)។ សម្រាប់ផែនការខាងដើមទុនដែលផ្តើមពីប្រភពទុនវិនិយោគសម្រាប់ការអភិវឌ្ឍន៍រួមមាន១.២៧៦លានដុង (ថវិកាមជ្ឈឹម១.១៦០លានដុង ចំណែកថវិកាខេត្ត១១៦ លាន ដុង)។ ក្នុងនោះក៏ដោះស្រាយថាវិកាបាន៩៦៤លានដុងត្រូ សម្រេច ៧៥,៥៧%ផែនការដើមទុនដែលបានប្រគល់ជូនដល់ចុងឆ្នាំ២០២៤។

ដើម្បីស្វែងយល់អំពីលទ្ធផលនៃការអនុវត្ត ក៏ដូចជារាល់ភាពលំបាកផ្សេងៗក្នុងដំណើរការអនុវត្តកម្មវិធីទិសដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ក្នុងនោះមានទាំងខ្លឹមសារឧបត្ថម្ភលំនៅឋាន គណៈទទួលបន្ទុកការងារខាងវប្បធម៌-សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្ត  ក៏បានបង្កើតក្រុមការងារដើម្បីធ្វើការអនុវត្តលើភូមិសាស្ត្រស្រុក Đầm Dơi។ (ក្នុងរូបថត៖ ក្រុមការងារអញ្ជើញចុះទៅពិនិត្យស្វែងយល់អំពីជីវភាពរស់នៅរបស់គ្រួសារបង ថាច់វុំាងដើយ ដែលជាគ្រួសារទទួលបានការឧបត្ថម្ភលំនៅឋានលើភូមិសាស្ត្រឃុំ Thanh Tùng)។

លោក Huỳnh Công Thiệu ប្រធានការិយាល័យគោលនយោបាយនៃគណៈជនជាតិខេត្ត បានឱ្យដឹង៖ “គោលនយោបាយឧបត្ថម្ភដីលំនៅដ្ឋានគឺត្រូវប្រឈមមុខជាមួយកម្លាំងសង្កត់យ៉ាងធ្ងន់ធ្ងូរសម្រាប់ឱ្យការបង្កើតមូលនិធិដីដើម្បីផ្សព្វផ្សាយការជំនួយឧបត្ថម្ភ។ ទន្ទឹមនិងនោះ កម្រិតនៃការឧបត្ថម្ភនូវទាប រាល់គ្រួសារនីមួយៗទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន៤៤លានដុង ក្នុងនោះ បណ្តាមុខសញ្ញាទទួលផល គឺសុទ្ធ សឹងជាគ្រួសារក្រីក្រដែលគ្រប់លក្ខណៈដើមទុនសម្រាប់ឆ្លើយតបខាងត្រមូវការទិញដី”។

លោកត្រឹងអាញ់ចក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកដឹមយើយ ឲ្យដឹង៖ ដើម្បីអនុវត្តស្តីពីខ្លឹមសារនេះ រដ្ឋអំណាចភូមិភាគទាំង ឡាយទូទាំងស្រុកក៏បានអបុវត្តកម្មវិថីធីជីថល់សម្រាប់ជំនួយការឧបត្ថម្ភខាងថវិកា ដើម្បីបង្កើតបរិវេណសម្រាប់មុខសញ្ញាអ្នកទទួល ផល។ ក្នុង​នោះ ថវិកា​កមជ្ឈឹមឧបត្ថម្ភ៤០លានដុង ចំណែកថវិកាខេត្តឧបត្ថម្ភ៤លានដុងផងដែរ។ សម្រាប់មុខសញ្ញាដែលទទួលផលជាជនជាតិភាគតិចមានជីវភាពក្រីក្រ ព្រមទាំងគ្រួសារជនជាតិគិញដែលក្រីក្រដែលកំពុងរស់នៅតាមបណ្តាឃុំជួបលំបាកពិសេស និងភូមិលំបាលកពិសេសដែលមិនទាន់មានលំនៅឋាន។ លទ្ធផល អនុវត្តការឧបត្ថម្ភសម្រាប់២៤គ្រួសារ ក៏ដោះស្រាយថវិកាបានចំនួន៩៦៨ លានដុង សម្រេច៩១,៦៧%។

ក្រៅពីទទួលបានការឧបត្ថម្ភលំនៅឋាន អ្នកមីង Trần Thị Hăl ថែមទាំងបានឧបត្ថម្ភពូជជ្រូកចិញ្ចឹមចំនួន៥ក្បាលទៀតផង​សម្រាប់ពង្រីកការផលិត ឈានឡើងលំនឹងជីវភាព។

ហើយនៅស្រុក Trần Văn Thời គណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ និងទីរួមស្រុកបានអាស្រ័យផលពីកម្មវិធីដែលត្រូវបានធ្វើការពិនិត្យឡើងវិញ ព្រមទាំងជ្រើសរើសអ្នកទទួលផលផងដែរ។ លទ្ធផលមាន ៥០មុខសញ្ញា ប៉ុន្តែលទ្ធផលនៃការអនុវត្តឧបត្ថម្ភមានត្រឹម ៥មុខសញ្ញាប៉ុណ្ណោះ។ អំពីផែនការដើមទុនបែងចែកសម្រាប់អនុវត្តគឺមានចំនួន១.០៥៦លានដុង លទ្ធផលសម្រាប់ការដោះស្រាយដើម ទុនដែលបានចែកចាយរួមមាន២២០លានដុង។ ​ចំនួនដើមទុនដែលនៅសល់ត្រូវបានផ្ទេរទៅឱ្យជំនួយខាងលំនៅដ្ឋាន។

លោកផាងវុំាងវៀត ប្រធានការិយាល័យជនជាតិស្រុក Trần Văn Thời ឱ្យដឹង៖ “កម្រិតនៃការឧបត្ថម្ភទឹកប្រាក់ចំនួន៤៤លានដុង/គ្រួសារ បណ្តាគ្រួសាតដែលមិនអាចគ្រប់សមត្ថភាពអាចទិញដីធារសម្រាប់ស្នាក់នៅបាន ពីព្រោះតម្លៃដីខ្បស់ ហើយបណ្តាគ្រួ សារទាំងនោះក៏កំពុងនូវជំពាក់បំណុលធនាការគោលនយោបាយសង្គមច្រើន ដូច្នេះហើយមិនអាចបុលថែមទៀតបានឡើយសម្រាប់មុខសញ្ញា ថ្នាក់ស្រុកក៏គ្មានមូនិធិដីសម្រាប់អនុវត្តផ្តល់ជូនបណ្តាគ្រួសារទាំងឡាយផង ដែរ”។

​

លោក Nguyễn Đức Tiến (ស្តាំ) ជាអនុប្រធានគណៈទទួលបន្ទុកការងារខាងវប្បធម៌-សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារអ្នកមីង Trần Thị Hăl (ជនជាតិ Khmer) មានវ័យ៥៩ឆ្នាំ នៅភូមិ Tân Điền B ឃុំ thanh Tùng។

យោងតាមផែនការអនុវត្តតំណាក់កាលទី១ ឆ្លងចូលឆ្នាំ២០២៥ ខេត្តនឹងបន្តជួយឧបត្ថម្ភដីលំនៅឋានជូនអ្នកទទួលផលចំនួន៣៣ គ្រួសារទៀត។ “ដើម្បីដោះស្រាយបញ្ហាក្នុងដំណើរការអនុវត្ត។ ថ្មីៗនេះដែរ គណៈជនជាតិខេត្តក៏បានធ្វើសេនាធិកាឱ្យគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីស្នើដល់ក្រុមប្រឹក្សាប្រជាជនខេត្តចេញសារាចរណ៍ លើសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយឧបត្ថម្ភដីធ្លីសម្រាប់ បងប្អូនជនជាតិ ភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau ក្នុងនោះមានទាំងខ្លឹមសារគោលនយោបាយឧបត្ថម្ភស្តីពីការបង្វែទិសដៅនៃការប្រើប្រាស់ដីធ្លី” លោកទ្រីវ បានឱ្យដឹងបន្ថែមបែបនេះ៕

 

Quỳnh Anh

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។