Chủ nhật, 11-10-26 02:48:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ការងារជនជាតិត្រូវច្បាមគោលនយោបាយរបស់បក្ស

Báo Cà Mau ស្ថានភាពសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ បន្តអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចមានការផ្លាស់ប្តូរយ៉ាងសកម្ម។ ល្បឿនខាងវិស័យសេដ្ឋកិច្ចរបស់បងប្អូនជនជាតិភាគតិចគ្រប់បណ្តាខេត្ត ក្រុងនៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំគឺមានកម្រិតខ្ពស់។ ក្នុងនោះ បណ្តាខេត្តនៃតំបន់ពាយ័ព្យកើនឡើងជាមធ្យម ៨,០%/ឆ្នាំ ក្នុងនោះ តំបន់ភ្នំ (តីង្វៀង) កើនជាមធ្យម៧,៥% ក្នុងមួយឆ្នាំចំណែក ភាគនិរតី (Tây Nam Bộ) កើនជាមធ្យម ៧,០% ក្នុងមួយឆ្នាំ។

ព័ត៍មានខាងលើត្រូវបានលើកឡើងនៅសន្និសិទជាតិតាមបណ្តាញ បូកសរុបការេងារជនជាតិភាគតិចឆ្នាំ២០២៤។ អញ្ជើញចូលរួមនិងចង្អុលការណែនាំសន្និសិទ មានឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល Nguyễn Hoà Bình។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ Hầu A Lềnh។ 

អញ្ជើញចូលរួមសន្និសិទនៃចំណុចតភ្ជាប់ខេត្ត Cà Mau មានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nguyễn Minh Luân តំណាងឱ្យគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Namខេត្ត ព្រមទាំងបណ្តាស្ថាប័នគណៈផ្នែកដែលពាក់ព័ន្ធ។

មកទល់បច្ចុប្បន្ន ៩៨,៤% ឃុំតំបន់ជនជាតិភាគតិច និងតំបន់ភ្នំមានផ្លូវរថយន្តទៅដល់មណ្ឌល។ ៩៦,៧% គ្រួសារជនជាតិភាគតិចបានប្រើប្រាស់អគ្គិសនីជាតិ។ ១០០% ឃុំមានសាលារៀន កម្រិតថ្នាក់មត្តេយ្យ បឋមសិក្សា និងអនុវិទ្យាល័យ។ ៩៩,៣% ឃុំមានតំណាក់សុខាភិបាល។ ១០០% ឃុំមានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសេវាទូរស័ព្ទចល័ត ឆ្លើយតបតម្រូវការទំនាក់ទំនងរបស់បងប្អូនប្រជាជន។

បណ្តាខេត្តជាច្រើនមានអត្រាកាត់បន្ថយភាពក្រីក្រប្រចាំឆ្នាំជាមធ្យមលើសពី៣% លើសពីគោលដៅដែលបានកំណត់ក្នុងកម្មវិធីនៃការអនុវត្តយុទ្ធសាស្ត្រខាងកិច្ចការងារជនជាតិដល់ឆ្នាំ២០៣០។ កម្រិតនៃការរស់នៅរបស់បងប្អូនប្រជាជនទូតាំងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក៏ត្មានភាពល្អប្រសើរ ររួមចំណែកពង្រឹង និងលើកកម្ពស់ទំនុកចិត្តរបស់ប្រជាជនលើបក្ស និងរដ្ឋទៀតផង។   

នៅសន្និសីទបានលើកឡើងយ៉ាងច្រើនភារកិច្ចសម្រាប់ឆ្នាំ២០២៥ រួមទាំងបន្តការផ្សព្វផ្សាយអនុវត្តល្អរាល់បណ្តាសេចក្តីណែនាំ សេចក្តីសម្រេច និងសេចក្តីសន្និដ្ឋានរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ព្រមទាំងបណ្តាសារាចរណ៍ណែនាំ និងប្រតិបត្តិការរបស់នាយករដ្ឋមន្ត្រីដែលទាក់ទងនឹងកិច្ចការងារជនជាតិ។ ផ្សព្វផ្សាយបណ្តាខ្លឹមសារ និងភារកិច្ចដែលត្រូវបានចាត់តាំងលើការបង្កើតថ្មី និងការរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធនយោបាយ ដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធភាព ក្នុងសេចក្តីសម្រេចចិត្តលេខ 18-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស អាណត្តិទី XII បង្កើនការជំរុញ ត្រួតពិនិត្យ ដើម្បីដោះស្រាយរាល់កិច្ចការលំបាកចំពោះមុខក្នុងការអនុវត្តរាល់បណ្តាកម្មវិធីគោលដៅជាតិ ជំរុញខ្លាំងខ្លាខាងល្បឿននៃការដោះស្រាយប្រភពទុនវិនិយោគជាសាធារណៈ ធានាសម្រេចតាមគម្រោងផែនការនៃតំណាក់កាល២០២១-២០២៥ និងសំណើរភារកិច្ចរយៈពេល២០២៦-២០៣០...។

ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចមួយថ្ងៃកាន់តែសម្បូរបែប ផ្តើមពីនោះ ប្រភពប្រាក់ចំណូលក៏មានការកើនឡើងជាលំដាប់ ស្មារតីសម្ភារៈក៍ធានាល្អ។ (ក្នុងរូបថត៖ បងប្អូនជនរួមជាតិខ្មែរនៅភូមិ Cây Khô ឃុំ Hồ Thị Kỷ ស្រុក Thới Bình លំនឹងជីវភាពអាស្រ័យទម្រង់ចិញ្ចឹមបង្គា)។

វាយតម្លៃលទ្ធផលនៃការអនុវត្ការងារជនជាតិក្នុងរយៈពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល Nguyễn Hoà Bình បានកត់សម្គាល់ថា ឆ្នាំ២០២៥ គឺជាឆ្នាំចុងបង្អស់របស់អាណត្តិ ក៏ជាឆ្នាំដែលមានព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើន ដូច្នេះហើយស្នើឱ្យគ្រប់ស្ថាប័នជនជាតិ ត្រូវបញ្ជាក់នូវភារកិច្ចនយោបាយ និងផ្តោតលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយជនជាតិចំពោះជនជាតិភាគតិច និងតំបន់ភ្នំ។ ច្បាមប្រកិតរាល់បណ្តាវិធានការគោលនយោបាយរបស់បក្ស សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា រួមជាមួយបណ្តាគោលនយោបាយសំខាន់ៗ ដាច់ខាតមិនទុកឱ្យកើតមានករណីណាមួយសម្រាប់តំណាក់កាល១នៅសេសសល់ឡើយ ជាពិសេស ផ្តើមពីបណ្តាកម្មវិធីគោលដៅជាតិ គ្រប់ក្រសួងស្ថាប័ន គណៈផ្នែកភូមិភាគ គួរខិតខំអនុវត្តចំនួន២កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដើម្បីបំព្រួញមកវិញនូវគម្លាតរវាងតំបន់ភ្នំជាមួយនឹងតំបន់វាលរាប៕

 

Quỳnh Anh

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។