Chủ nhật, 18-10-26 08:39:18
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បរិយាកាសដ៏ទូលំទូលាយនៃវត្តមហាពោធិវ័ន

Báo Cà Mau វត្តមហាពោធិវ័ន (Tà Thiêu) ត្រូវបានកសាងនៅឆ្នាំ១៩៦៧ វត្តមានទីធ្លារធំទូលាយដោយផ្ទៃដីប្រមាណ៣៩.៥០០ម៉ែត្រការេ ស្ថិតនៅភូមិ Chùa Phật ឃុំ Hoà Ân ស្រុកCầu Kè ខេត្ត Trà Vinh។

ព្រះវិហារបុរាណនៃវត្តមហាពោធិវ័ន (Tà Thiêu)។

វត្តមហាពោធិវ័ន (Tà Thiêu) ជាកន្លែងដ៏ស្ងប់ស្ងាត់ និងប្រកបដោយស្ថាបត្យកម្មសិល្បៈដ៏វិសេសវិសាល បង្ហាញពីលក្ខណៈដ៏ប្រចាំនៃលក្ខណៈវប្បធម៌សិល្បៈ បង្កើតបានទស្សនីយភាពតាមបែបបុរាណ និងសម័យទំនើបផងដែរ។ នេះជាទីតាំងទេសចរណ៍ជំនឿផ្លូវចិត្តដ៏សំខាន់មិនត្រឹមសម្រាប់បងប្អូនប្រជាពុទ្ធបរិស័ទនៅភូមិភាគប៉ុណ្ណោះទេ ថែមទាំងមានភាពទាក់ទាញភ្ញៀវទេសចរណ៍ទាំងឡាយទាំងក្នុងប្រតែសនិងអន្តរជាតិទៀតផង។

សួនឧទ្យាននៃរូបសំណាក ពេលដែលព្រះពុទ្ធទ្រង់ប្រសូត្រ ។

វត្តនេះមានស្ថាបត្យកម្ម Khmer បុរាណដ៏ពិសេសៗ ដូចជាក្លោងទ្វារវត្តរហូតដល់ព្រះវិហារ ឧបដ្ឋានសាលា សមណៈកុដិ ចេតិយ រួមទាំងបង្កូលទង់ ព្រះបដិមាករទ្រង់ចូលបរិនិព្វាន ជាដើម។ ជុំវិញវត្តមានដើមគរគី​ និងដើមត្នោតជាច្រើនដែលមានអាយុរាប់រយឆ្នាំ ផ្តល់នូវម្លប់ត្រជាក់ខួបឆ្នាំខួបខែ បង្កបរិយាកាសគួរជាទីគោរព។

សួនឧទ្យាននៃរូបសំណាក ពេលដែលព្រះពុទ្ធទ្រង់និមន្តបិណ្ឌបាត្រ និងសម្តែងធម៌ទេសនាប្រោសសត្វលោក។

សម្រាប់​ស្ថាបត្យកម្ម​នីមួយៗ​របស់​វត្តនេះ ត្រូវបានសិប្បករ​តុបតែង​លម្អ និង​ចម្លាក់​ដែលពោរពេញដោយភាពទាក់ទាញ តាំងពីរូបនិម្មិតនៃសម្រស់ធម្មជាតិរហូតដល់បដិមាករ​ដែលស្តីពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ ​ បណ្តារូបចម្លាក់ទាំងឡាយរួមមានដូចជា ព្រហ្មមុខបួន ទេវតា យក្ស រហ៊ូ កិន្នរ ពស់នាគរាជ ហង្ស និងគ្រុឌ។ល។ ក្នុងបរិវេណវត្ត ភ្ញៀវទេសចរណ៍ទាំងឡាយនឹងអាចបានទស្សនាឧទ្សាននៃព្រះពុទ្ធទ្រង់ប្រសូត្រ ទ្រង់និមន្តបិណ្ឌបាត្រ ធ្វើសមាធិកម្មដ្ឋាន សម្តែងធម៌ទេសនាប្រោសសព្វសត្វនិករ យ៉ាងរស់រវើក។ ចំណែកខាងក្នុងព្រះវិហារវិញ មានសម្លាក់ក្បូរក្បាច់រចនាយ៉ាងសម្បូរបែប រួមទាំងគំនូរពុទ្ធប្បវត្តិចាប់តាំងពីទ្រង់ប្រសូត្ររហូតដល់យាងចូលព្រះនិព្វាន។

ផ្ទាំងសីលាចារិកស្តីពីវត្តសង្ខេបរបស់វត្ត។

ជាមួយនឹងប្រវត្តិសាស្ត្រដ៏យូរលង់ វត្តមហាពោធិវ័ន (Tà Thiêu) មិនត្រឹមតែរក្សាខ្ជាប់នូវលក្ខណៈតម្លៃរបស់បងប្អូណជនរួមជាតិ Khmer ប៉ុណ្ណោះទេ ថែមទាំងជាមណ្ឌលវប្បធម៌ និងផ្នែកខាងជំនឿស្មារតីដ៏សំខាន់ផងដែរ សម្រាប់ជំនួយអ្នករាល់គ្នាស្វែងរកសេចក្តីសុខសន្តិ ភាព និងតុល្យភាពក្នុងការរស់នៅ៕

 

Lâm Đươl

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។