Chủ nhật, 11-10-26 02:48:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អឹកអឹកនៃបរិយាកាសទទួអំណរនិទាឃរដូវ

Báo Cà Mau នៅត្រឹមតែប៉ុន្មានថ្ងៃទៀតទេ និទាឃរដូវថ្មីឆ្នាំ២០២៥ នឹងឈានចូលមកដល់សម្រាប់មនុស្សទូទាំងប្រទេស។ ប៉ុន្មានថ្ងៃនេះដែរ មកកាន់តំបន់ជនបទ យើងនឹងបានជួបប្រទះនូវបណ្តារូបភាពបងប្អូនប្រជាជនទាំងឡាយដែលកំពុងមមាញឹញរាល់កិច្ចការងាររបស់ខ្លួន ក្នុងនោះដែលងាយបានឃើញជាងគេគឺរូបភាពតាមគ្រួសារនីមួយៗកំពុងបេះសន្លឹកផ្កាអង្គារ៍សិល្ប៍ ប្រមូលផលដំណាំផ្សេងៗ និងកាត់តុបតែងផ្កាលម្អ។ល។ ដើម្បីត្រៀមទទួលអំណរនិទាឃរដូវប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។

ប៉ុន្មានថ្ងៃជិតដល់បុណ្យ Tết មានឱកាសបានទៅតំបន់ទឹកសាបនៃស្រុក Trần Văn Thời ងាយនឹងបានជួបប្រទះនូវបណ្តារូបភាពបងប្អូនប្រជាកសិករកំពុងមមាញឹកប្រមូលផលដំណាំដើម្បីទាន់ទទួលបុណ្យ Tết។ (ក្នុងរូបថត៖ បងប្អូនកសិករនៅភូមិលេខ៥ ឃុំ Trần Hợi ប្រមូលផលរដូវស្រូវប្រាំង)។

គ្រួសារបង Phan Huynh Đệ កាត់ផ្កាលម្អត្រៀមដើម្បីទទួលបុណ្យ Tết។

លោក Phan Huynh Đệ នៅភូមិ Cây Khô ឃុំ Hồ Thị Kỷ ស្រុក Thới Bình មានប្រសាសន៍៖ “ឆ្នាំណាក៏ដូចឆ្នាំណាដែរ ឱ្យតែជិតដល់ថ្ងៃបុណ្យ Tết ម្តងៗ គ្រួសារខ្ញុំតែងបោសសំអាតគេហដ្ឋាន និងកាត់តុបតែងលម្អផ្កា។ល។ ដើម្បីខ្ញុំជួបជុំគ្នាត្រៀមទទួលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅ និងសុភមង្គលខ្លាំងណាស់”។

មិន​ត្រឹម​តែ​ជន​ជាតិ Kinh នោះទេ បងប្អូន Khmer មួយចំនួនក៏ទទួលបុណ្យ Tết រួមក្តីសប្បាយនៅភូមិភាគរបស់ខ្លួនផងដែរ។ (ក្នុងរូបថត៖ ជនរួមជាតិ Khmer ឃុំ Hồ Thị Kỷ ប្រមូលផលបង្កងលើផ្ទៃដីចិញ្ចឹមបង្គាមុនថ្ងៃបុណ្យ Tết)។

និទាឃរដូវឈានចូលមកដល់តំបន់ភូមិស្រុក។ (ក្នុងរូបថត៖ បងស្រី Tăng Thị Mai) ជនជាតិ Khmer នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ)​ បេះសន្លឹកផ្កាអង្គារ៍សិល្ប៍ដើម្បីទទួលបុណ្យ Tết។​)

មកទល់ពេលនេះដែរ​បរិយាកាសត្រៀមរៀបចំទទួលបុណ្យ Tết របស់បងប្អូនតំបន់ជនបទក៏បានរៀបរយល្អផងដែរ។

បណ្តាដងផ្លូវផ្តើមពីកម្មវិធីកសាងជនបទថ្មី អមដោយបុប្ផារីកស្គាយកំពុងបញ្ចេញសម្រស់ ត្រៀមទទួលនិទាឃរដូវថ្មីដែលកំពុងឈានចូលមកដល់)។ (រូបថតនៅតំបន់ភូមិស្រុកនៃភូមិ Cái Bát ឃុំ Hồ Thị Kỷ)។

បងប្អូនជនរួមជាតិ Khmer ក្រៅ​ពី​ទទួលបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិរបស់ខ្លួន ថែមទាំងមានចូលរួមទទួលបុណ្យ Tết ជាមួយបងប្អូនជនជាតិ Kinh ទៀតផង។ ប៉ុន្មានថ្ងៃនេះ មាមីងបងប្អូនក៏បាននាំគ្នាបោសំអាតផ្ទះសម្បែងដើម្បីរួមគ្នាទទួលបុណ្យ Tết រួមចំណែករឹនបន្តឹងថែមទៀតនូវចំណងសាមគ្គីរវាងប្តាជនជាតិជាបងប្អូនក្នុងសហគមបណ្តាជនជាតិ Việt Nam ដើម្បីរួមចំណែកកសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែងសម្បូររុងរឿង៕

 

Danh Điệp

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។