Chủ nhật, 18-10-26 08:39:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទិដ្ឋភាពវត្តជ្រោយទឹមថ្មី

Báo Cà Mau វត្តឥន្ទកោសី ហៅ Trà Tim Mới ត្រូវបានកសាងនូវឆ្នាំ១៨៦០ មានទីតាំងស្ថិតនៅភូមិ Tâm Kiên ឃុំ Đại Tâm ស្រុក Mỹ Xuyên ខេត្ត Sóc Trăng។ នេះជាវត្តមួយក្នុងចំណោមវត្ត Khmer ដទៃទៀតដែលប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិត។ គិតមកទល់ពេលនេះ វត្តត្រូវបានឆ្លងកាត់ព្រះចៅអធិការ១៣ជំនាន់ដែរហើយ។

ព្រះវិហារថ្មីវត្តឥន្ទកោសី Trà Tim Mới ទើបកសាងសម្រេចជាស្ថាពរ នឹងប្រារព្ធធ្វើបុណ្យបញ្ចុះខណ្ឌសីមាក្នុងខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។

រូបចម្កាក់ទេពអប្សរទាំង៧អង្គដែលតំណាងឱ្យថ្ងៃទាំង៧ក្នុងសប្តាហ៍តាមលក្ខណៈប្រពៃណីបុរាណ Khmer។

វត្តឥន្ទកោសី Trà Tim Mới មានផ្ទៃដីដ៏ធំទូលាយ និងមានស្ថា​បត្យកម្ម ដ៏វិសេសវិសាល រួមបញ្ចូលជាមួយរចនាបទតាមលក្ខណៈបុរាណ ផង និង សម័យផង បង្កើតបានបរិយាកាសដ៏ពិសិដ្ឋ។ ដំបូលវត្តប្រក់ក្បឿងរំលេច ដោយព័ណ៌ក្រហមឆ្អៅ និងប្រកបដោយក្បូរក្បាច់រចនាយ៉ាងសម្បូរបែប។ ជារៀងរាល់ឆ្នាំ វត្តមានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករមកគោរពបូជា។ ជាពិសេស វត្តមានព្រះ វិហារដល់ទៅ២ វិហារបុរាណក៏ត្រូវបានគណៈកម្មការឯកច្ឆ័នគ្នារក្សាទុកភាពដើម រួចហើយកសាងព្រះវិហារថ្មីមួយទៀត។ បន្ទាប់រយៈពេលជាង៥ឆ្នាំកសាង រហូតមកទល់ពេលនេះ ព្រះវិហារថ្មីក៏បានសម្រេចជាស្ថាពរ ប្រកបដោយលក្ខណៈស្ថាបត្យកម្មប្រពៃណីនៃព្រះពុទ្ធសាស នា Khmer។

ដើម្បីទាន់ចាត់តាំងបុណ្យបញ្ជុះខណ្ឌសីមា រាល់ថ្ងៃតែងមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករចូលជួយការងារវត្ត។

ឧទ្យានរូបចម្លាក់ព្រះពុទ្ធទ្រង់ប្រសូត្រនៅក្នុងបរិវេណវត្តឥន្ទកោសី ជ្រោយទឹមថ្មី។


ព្រះវិហារថ្មីមានសរសបេតុងទាំងអស់ចំនួន១០០ដើម ជុំវិញព្រះវិហារ    មានរូបចម្លាក់ទេពអប្សរទាំង៧អង្គ អមដោយសំលៀកបំពាក់ ៧ព័ណ៌ដែលតំណាងឱ្យ៧ថ្ងៃក្នុងសប្តាហ៍តាមលក្ខណៈប្រពៃណីបុរាណ Khmer។
ព្រះវិហារថ្មីវត្តឥទ្ទកោសី Trà Tim Mới នឹងត្រូវបានប្រារព្ធធ្វើបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងព្រះវិហារថ្មីនាខែកុម្ភៈ ឆ្នាំ២០២៥ខាងមុិខនេះឯង។ នេះក៏ជាមោទនភាពដ៏ធំមួយសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងឱកាស​ឆ្នាំថ្មី៕
 

អត្ថបទនិងរូបថត៖ Chanh Đa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។