Chủ nhật, 18-10-26 08:39:37
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពអស្ចារ្យនៃវត្តពាមបួនថ្មី

Báo Cà Mau វត្តពាមបួនថ្មី មានទីតាំងស្ថិតនៅអនុសង្កាត់៥ សង្កាត់៤ ក្រុង Sóc Trăng ខេត្ត Sóc Trăng។ វត្តពាមបួនថ្មី សម្បូរដោយស្ថាបត្យកម្មដ៏ល្អប្រណិត គួយគន់ហាក់បីដូចជាប្រាសាទមាសដ៏ស្កឹមស្កៃ និងអស្ចារ្យទៀតផង។

ព្រះវិហារបង្កើតបាននូវចំណុចដ៏ចំណាប់អារម្មណ៍ដែលមានសត្វពស់នាគរាជ២ក្បាលយ៉ាងធំអស្ចារ្យទៀតផង។

បើប្រៀបធៀបជាមួយនឹងវត្តដទៃទៀតនៅខេត្ត Sóc Trăng វត្តពាមបួនថ្មី ថ្វីត្បិតតែទើបកសាងត្រឹមរយៈកាលជាង៦០ឆ្នាំប៉ុណ្ណោះ។ ដោយព្រះឧបជ្ឈាយ៍ Thạch Dêl ទទួលមុខតំណែងជាចៅអាធិការ។ កាលពីដើមឡើយ វត្តនេះមានទីតាំងស្ថិតនៅភូមិឋាន Song Đinh (តែបច្ចុប្បន្នត្រូវបានរួមបញ្ចូលគ្នាជាមួយក្រុង Sóc Trăng) ហើយថែមទាំងស្ថិតនៅត្រង់ប្រសព្វបួននៃផ្លូវខេត្ត ដូច្នេះហើយអ្នកស្រុកក៏បានដាក់ឈ្មោះវត្តនេះយ៉ាងច្រើនឈ្មោះផងដែរ ដូចជាហៅវត្ត Sung Đinh វត្តពាមបួនថ្មី (Dát Vàng) ជាដើម។

បរិវេណវត្ត ទេសភាពដែលអមដោយព្រះពុទ្ធបដិមាករជាច្រើនទទៀតផង។

តាំងពីឆ្នាំ២០១៦-២០១៨ វត្តទទួលបានការវិនិយោគកែជួសជុល និងកសាងថ្មីព្រះវិហារ កុដិ សាលាជាដើម ដោយមានលាបថ្នាំព័ណ៌ស អមដោយក្បាច់ចម្លាក់យ៉ាងល្អប្រណិតគួរជាទីចាប់អារម្មណ៍។ ស្ថាបត្យកម្មវត្ត ហាក់បីដូជជា​ព្រះបរមរាជវាំង​ដ៏​អស្ចារ្យ​មួយក្នុង​ទ្វីអាស៊ីអាគ្នេយ៍ (Đông Nam Á)។ ដោយភាពអស្ចារ្យនេះហើយ វត្តពាមបួនថ្មី ក៏ក្លាយជាទីតាំងទេសចរណ៍ដែលទាក់ទាញមនុស្សម្នាយ៉ាងច្រើនកុះករ មានទាំងយុវវ័យបាននាំគ្នាស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរដើម្បីថតរូបទុកជាអនុស្សាវរីយ៍។

ឧបដ្ឋានសាលាសម្រាប់ព្រះសង្ឃស្នាក់អាស្រ័យសិក្សារៀនសូត្រ និងទទួលស្វាគមន៍ភ្ញៀវកិត្តិយសត្រូវបានរចនាយ៉ាងស្រស់ស្អាត។

ទីសក្ការសម្រាប់បូជាព្រះ ត្រូវបានរចនាយ៉ាងល្អប្រណិតគួរជាទីជ្រះថ្លា។

ដោយភាពបរិសុទ្ធ និងភាពសុខដុមរមនារវាងជំនឿសាសនា និងសិល្បៈនៃស្ថាបត្យកម្មដ៏អស្ចារ្យ វាមិនមែនជាការបំផ្លើសនោះទេ ដែលអាចនិយាយថា វត្តពាមបួនថ្មី មានលក្ខណៈដូចផ្កាឈូកពណ៌សលាតសន្ធឹងក្រោមពន្លឺព្រះអាទិត្យ ព្រមទាំងបង្ហាញនូវតម្លៃវប្បធម៌ដ៏ល្អថ្លៃថ្នូររវាងជាតិ និងសាសនា៕

 

Hữu Nghĩa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។