Thứ tư, 15-4-26 08:33:01
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

យុវជនពូកែខាងរបរវិជ្ជាជីវៈ រួមចំណែកកសាងមាតុភូមិ

Báo Cà Mau ជាមួយឆន្ទៈក្នុងការហានគិត ហានធ្វើរួមទាំងការខិតខំប្រឹងប្រែងក្នុងការពលកម្មផលិត បង Hữu Minh Tài (អាយុ៣១ឆ្នាំនៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình) បានប្តេជ្ញាចិត្តផ្តើមអាជីពជាមួយរបរចម្លាក់ឈើដែលជាទម្រង់មិនត្រឹមជួយគ្រួសារបងមានលក្ខណៈឈានឡើងរួចចាកក្រប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដោះស្រាយការងារធ្វើជូនយុវជននៅភូមិស្រុកទៀតផង។

កើតនិងធំដឹងក្តីក្នុងសង្គមគ្រួសារក្រលំបាកក្នុងតំបន់ភូមិភាគដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ តាំងពីតូចបងតាយក៏បានកំណត់ច្បាស់ចំពោះមុខរបររបស់ខ្លួនដើម្បីជួយផ្គត់ផ្គង់ជីវភាពសេដ្ឋកិច្ចគ្រួសារ។ អាយុ១៦ឆ្នាំ បងបានបានផ្តើមរៀនគូគំនូរ។ បន្ទាប់មកដោយយល់ថា របរនេះមិនសូវមានការរីកចម្រើននាពេលអនាគត។​ ឆ្នាំ២០០៨ បងក៏ចេញទៅក្រុង Cà Mau ដើម្បីរៀនរបរខាងជាងឈើ។ បន្ទាប់មក បងក៏ចាកចេញស្វែងរកមុខរបរការងារធ្វើតាំងពីស្រុកមួយរហូតដល់ស្រុកមួយ រកគ្រូណាដែលពូកែៗ ដើម្បីសូមរៀនរបរបង្កើនមុខជំនាញរបស់ខ្លួន។ ឆ្នាំ២០១២ បងតាយបានវិលត្រឡប់មកស្រុកកំណើតវិញ រួចហើយបើកមូលដ្ឋានចម្លាក់ខាងវិចិត្រកម្ម។ ជាមួយបទពិសោធន៍ រួមទាំងប្រជាប្រិយភាពរបស់ខ្លួនដែលមានជាតូរឆ្នាំផងនោះក៏មិនពិបាកក្នុងការទាក់ទងភ្ញៀវអតិថិជននោះដែរ។ ផ្តើមពីគល់ឈើធម្មតា បន្ទាប់ពីឆ្លងកាត់ស្នាដៃដ៏បុិនប្រសព្វរបស់បង Tài ក៏បានក្លាយជាវណ្ណកម្មវិចិត្រកម្មដ៏អស្ចារ្យ តាំងពីតាំង តុ និងកាវអីរហូតដល់សូន្យរូបបដិមាករជាដើម។

បង Tài ផ្ចិតផ្ចង់ និងហ្មត់ចត់ជាមួយផលិតផលចម្លាក់ឈើវិចិត្រកម្ម។

ធម្មតាបណ្តាទ្រង់ទ្រាយឬក៏ក្បាច់ចម្លាក់សម្រាប់ផលិតផលនីមួយៗក៏ត្រូវបានបងចម្លាក់តាមតម្រូវការរបស់ភ្ញៀវអតិថិជនផងដែរ ហើយក្នុងនោះក៏មានភ្ញៀវអតិថជនខ្លះទៀតបានសម្រេចចិត្តឱ្យបងច្នៃប្រតិដ្ឋដោយខ្លួនឯង។ បងតែងអាទិភាពក្នុងការបង្កើតទម្រង់រូបភាពផលិតផលដែលមានទ្រង់ទ្រាយជាស្រេចបន្ទាប់ពីកាត់ច្នៃរួច ពីព្រោះសម្រាប់បង គ្មានអ្វីដែលជាភាពអស្ចារ្យលើពីធម្មជាតិបានបង្កើតនោះទេ។ ដូច្នេះហើយទើបផលិតផលរបស់បងតែងមានលក្ខណៈខុសប្លែកពីគេ ព្រមទាំងបានភ្ញៀវអតិថិជនពេញចិត្តជាច្រើនទៀតផង។

តាំងពីតង់ដ៏តូចដែលខ្លួនបានផ្តើមអាជីព ជាមួយទឹកប្រាក់ដែលខ្លួនប្រឹតសំចៃបានជាច្រើនឆ្នាំផងនោះ រួមទាំងប្រភពទុននៃកម្មវិធីជំនួយឧបត្ថម្ភយុវជនផ្តើមអាជីព សព្វថ្ងៃបងក៏បានពង្រីកទូលាយមូលដ្ឋាលផលិត ព្រមទាំងបណ្តុះបណ្តាមុខរបរវិជ្ជាជីវៈជូណពលករនៅភូមិភាគទៀតផង។

បង Tài ឱ្យដឹង៖ “សព្ចថ្ងៃ មូលដ្ឋានផលិតរបស់បងមានកម្មករចំនួន៨នាក់ ក្នុងនោះមានជាងចម្លាក់៤រូប ដែលមានអាយុចាប់ពី១៦-១៧ឆ្នាំ ជីវភាពជួបលំបាក។ ខ្ញុំបង្រៀនរបរជូបប្អូនៗដោយមិនគិតប្រាក់ ហើយថែមទាំងជំនួយការហូបចុកទៀតផង ដើម្បីប្អូនៗមានមុខរបរក្នុងខ្លួន អាចរកបានប្រាក់ចំណូលនឹងនរជូនគ្រួសារ មិនចាំបាច់ទៅធ្វើការនៅស្រុកឆ្ងាយ”។

រាល់ខែបន្ទាប់ពីគិតចំណាយរួចរាល់ បងនូវសល់ចាប់ពី១៥-២០លានដុង។ ក្រៅពីជួយគ្រួសារបានរួចចាកក្រ បងថែមទាំងបានបើកហាងលក់ដូរកំប៊ិចកំ ប៉ុកឱ្យប្រពន្ធជាអ្នកលក់ ដើម្បីរកប្រាក់ចំណូលបន្ថែម។

ការផ្តេកផ្តួលយ៉ាងយកចិត្តទុកដាក់ គឺជាប្រភពកម្លាំងសម្រាប់បង Tài បន្តអាជីពរបស់ខ្លួនអស់រយៈកាលជាង១៣ឆ្នាំកន្លងមក។

ពេលដែលសេដ្ឋកិច្ចគ្រួសារមិនមានការសង្កត់ធ្ងន់ទៀតនោះ បងតាយក៏ឈប់ព្រួយបារម្ភអំពីការចំណាយកម្លាំងសម្រាប់ស្រុកកំណើតរបស់ខ្លួនតាំងពីយូរយារណាស់នោះដែរ។ ឆ្នាំ២០២៤ បងបានបរិច្ចាគដីសម្រាប់សាងសង់អាគារវប្បធម៌ភូមិទៀតផង។ បន្ទាប់មកបងក៏បានបង្កើតទីលានប៉ាល់ទះសម្រាប់យុវជនក្នុងភូមិមានកន្លែងហាត់ប្រាណនិងចូលរួមកម្សាន្តសប្បាយប្រចាំថ្ងៃ។ បងតាយ ចែករំលែក៖ “ពីមុននេះ អាគារវប្បធម៌នៅឆ្ងាយ បណ្តោយឱ្យមានការជួបលំបាកខ្លាំងសម្រាប់មាមីងបងប្អូនចាត់តាំងសកម្មភាពជួបជុំផ្សេងៗឬក៏ក្នុងថ្ងៃបុណ្យទានជាដើម។ ការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺបានបរិច្ចាគដីមួយចំណែករបស់គ្រួសារសម្រាប់សាងសង់អាគារវប្បធម៌។ ក្រៅពីនោះ ខណៈពេលដែលបង្កើតទីលានប៉ាល់ទះនេះ ខ្ញុំក៏សង្ឃឹមចង់ឱ្យយុវជន និងប្អូនៗសិស្សសាលាទាំងឡាយមានទីកន្លែសម្រាប់កម្សាន្តសប្បាយ និងដោះដូរកីឡាយ៉ាងសមរម្យ ជៀសវាងធ្លាក់ខ្លួនចូលក្នុងអបាយសង្គម”។

បង Dương Phong Phú លេខាសាខាបក្សឃុំ Hồ Thị Kỷ កត់សម្គាល់៖ “យុវជន Hữu Minh Tài តែងសកម្មចូលរួមគ្រប់បណ្តាសកម្មភាបរបស់ភូមិភាគ បងជាគំរូដ៏ល្អមួយសម្រាប់មិត្តយុវជនទាំងឡាយនៅភូមិភាគយកតម្រាប់តាម។ រយៈពេលខាងមុខ សម្ព័ន្ធយុវជននឹងបន្តរួមដំណើរការជាមួយបងតាយក៏ដូចជាយុវជនដទៃទៀតក្នុងដំណើរការផ្តើមអាជីព និងពង្រីកទូលាយនូវបណ្តាទម្រង់ដែលមានប្រសិទ្ធភាព ព្រមទាំងពង្រីកប្រពៃណីនៃការផ្តើមអាជីពនៅតាមភូមិភាគ”៕

 

Vân Anh

បណ្តាស្ពានតភ្ជាប់ឆន្ទៈបក្ស និងទឹកចិត្តប្រជាជននៅឃុំ Thanh Tùng

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងជួរកម្មាភិបាល និងបក្ខជនជាជនជាតិភាគតិចនៅ Cà Mau បានពង្រីកតួនាទីជាស្នូលក្នុងការញាំងឱ្យសេចក្តីសម្រេចរបស់បក្សកាន់តែច្បាស់លាស់ រួមចំណែកកសាងមាតុភូមិមួយថ្ងៃកាន់តែមានការអភិវឌ្ឍខ្លាំងឡើង។ ចំពោះរូបភាពរួមនេះ ឃុំ Thanh Tùngគឺជាចំណុចដ៏ភ្លឺស្វាងមួយស្តីពីសកម្មភាពនៃការអភិវឌ្ឍបក្ខជន និងពង្រីកតួនាទីរបស់បក្ខជនជាជនជាតិភាគតិចក្នុងការរស់នៅសង្គម។

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។