Thứ năm, 16-7-26 09:17:05
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

Báo Cà Mau អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

អ្នកស្រី Nguyễn Thu Hà ជូនអង្ករដល់អ្នកក្រីក្រ។

កើតនិងធំដឹងក្តីក្នុងត្រកូលគ្រួសារដែលមានម្តាយជាជនជាតិ Khmer និងឪពុកជាជនជាតិ Kinh អ្នកស្រី Nguyễn Hhu Hà មានគុណសម្បត្តិនៃភាពស្ទាត់ជំនាញទាំងភាសា និងយល់ដឹងបានយ៉ាងច្បាស់លាស់ពីទំនៀមទម្លាប់ និងប្រពៃណីរបស់ជនជាតិទាំងពីរផងដែរ។ អាស្រ័យបែបនេះហើយ ក៏បានជួយឱ្យអ្នកស្រីលុបបំបាត់គម្លាតក្នុងការចូលជិត និងការចលនាមាមីងបងប្អូនទៀតផង។

ក្នុងកិច្ចប្រជុំសាខា ឬនៅពេលដែលបានទៅតាមគ្រួសារនីមួយៗសម្រាប់ការឃោសនាផ្សព្វផ្សាយ អ្នកស្រី ហា តែងរួមបញ្ចូលភាសា Khmer ដើម្បីបកស្រាយយ៉ាងហ្មត់ចត់អំពីគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋផងដែរ។ អាស្រ័យយល់ពិវិធីសាស្ត្រក្នុងការនិយាយស្តី ងាយស្រួលទាក់ទង ងាយយល់ និងងាយធ្វើតាមផងនោះ អ្នកស្រីបានបង្រួបបង្រួមប្រជាជនគ្រប់ជនជាតិឱ្យចូលរួមយ៉ាងសកម្មចំពោះប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ និងរាល់បណ្តាទម្រង់ផ្សេងៗដែលត្រូវបានសមាគមសមហព័ន្ធនារីផ្តើមបំផុសចលនា។

អ្នកស្រី ហា បានចែករំលែកដោយក្តីរីករាយថា៖ “បច្ចុប្បន្ន ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក្នុងភូមិ Trèm Trẹm មានស្ថិរភាពជាងពេលមុនច្រើន ហើយមាមីងបងប្អូនម្នាក់ៗតែងសប្បាយរិករាយខណៈពេលដែលជីវភាពមានការផ្លាស់ប្តូរជាវិជ្ជមាន។ រហូតមកទល់បច្ចុប្បន្ន ទូទាំងភូមិមានគ្រួសារក្រីក្រត្រឹមតែ ១ ​គ្រួសារប៉ុណ្ណោះ”។

មិនត្រឹមតែការផ្សព្វផ្សាយ និងបំផុសប្រពៃណីចលនាបុណ្ណោះទេ អ្នកស្រី Hà ថែមទាំងត្រូវបានអ្នកផងស្គាល់ថាជាបក្ខជនមួយរូប និងជាកម្មាភិបាលមូលដ្ឋានដែលមនាការចូលរួមយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍរបស់ភូមិស្រុក។ ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកទល់សព្វថ្ងៃនេះ អ្នកស្រីតែងម្ចាស់ការសហការ ឆ្លៀតឱកាសក្នុងការជំនួយឧបត្ថម្ភដែលផ្តើមសប្បុរសជនដោយទឹកប្រាក់រាប់ពាន់លានដុងសម្រាប់ភូមិភាគ។ ផ្តើមពីប្រភពនៃគារចលនា បណ្តាស្ពានជាច្រើនខ្សែ និងដងផ្លូវជនបទ ព្រមទាំងផ្ទះមេត្តាធម៌ក៏ត្រូវបានសាងសង់ រួមទាំងអំណោយជាច្រើនចំណែកសម្រាប់ផ្តល់ជូនមាមីងបងប្អូនដែលជួបលំបាកក្នុងឱកាសបុណ្យទានផងដែរ។ ក្រៅពីនោះថែមទាំងមានជូនរទេះរុញសម្រាប់ជនពិការ និងកង់សម្រាប់សិស្សក្រីក្រផងដែរ។

“ពីមុនខ្ញុំរស់នៅក្នុងផ្ទះប្រក់ស្លឹកដែលទ្រុឌទ្រោម ហើយរាល់ពេលភ្លៀងធំធ្លាក់ម្តងៗ ឬមានខ្យល់បក់ខ្លាំង ខ្ញុំមិនអាចគេងលក់នោះទេ។ តែអាស្រ័យបានអ្នកស្រី Hà ផ្តើមចលនាទឹកចិត្តសប្បុរសជំនួយឧបត្ថម្ភសង់ផ្ទះមេត្តាធម៌មួយខ្នង ឥឡូវខ្ញុំក៏មានផ្ទះយ៉ាងធំទូលាយស្អាតសម្រាប់ស្នាក់នៅផងដែរ ពោលគឺមិនចាំបាច់ភ័យខ្លាចព្យុះភ្លៀងដូចកាលពីមុនទៀតនោះទេ” លោក Nguyễn Hùng Sơn (អាយុ ៧០) មានប្រសាសន៍បែបនេះ។

អ្នកីស្រី Nguyễn Thu Hà នៅក្នុងកិច្ចប្រជុំសាខាសមាគម។

វាយតម្លៃអំពីអ្នកស្រី Nguyễn Thu Hà ក្នុងតួនាទីជាបក្ខជនមួយរូប​ លោក Danh Ngoan លេខាធិការសាខាបក្សភូមិ Trèm Trẹm បានមានប្រសាសន៍ថា៖ “អ្នកស្រី Nguyễn Thu Hà ជាអ្នកមានប្រៀបដោយសារស្ទាត់ជំនាញជាពីរភាសា ដូច្នេះហើយទើបមានភាពងាយស្រួលក្នុងការទាក់ទង និងចលនាបងប្អូនជនរួមជាតិ Khmer។ តែសំខាន់បំផុត ប្រការដែលញាំងឱ្យខ្លួនមានកិត្យានុភាព គឺកង្វាល់ និងការប្តេជ្ញាចិត្តមានចំពោះមហាជនផងដែរ។ ពិសេស លទ្ធផលផ្តើមពីការងារសុខុមាលភាពសង្គមរបស់អ្នកស្រី ដូចជាការសាងសង់ស្ពាន ផ្លូវថ្នល់ និងផ្ទះសម្បែងជាដើម គឺជាភស្តុតាងសម្រាប់សមត្ថភាពរបស់អ្នកស្រីចំពោះកិច្ចការងារនៅភូមិភាគ”។

ថ្វីត្បិតតែក្នុងដំណើរការសកម្មភាពអស់រយៈពេលជាង ២០ ឆ្នាំក៏ដោយ អ្នកស្រី Hà ត្រូវបានគ្រប់បណ្តាថ្នាក់លើកសរសើរ តែភាពសប្បាយរីករីយជាងគេសម្រាប់បក្ខជនរូបនេះគឺបានឃើញនូវសម្រស់ទិដ្ឋភាពនៃតំបន់ជនបទដែលជាភូមិភាគរបស់ខ្លួនកំពុងរស់នៅមានការផ្លាស់ប្តូរ ជីវភាពបងប្អូនបណ្តាជនរួមជាតិបានសុខក្សេមក្សាន្ត ព្រមទាំងរឹតបន្តឹងចំណងសមាគ្គី រួមកម្លាំងគ្នាញំាងឱ្យសេដ្ឋកិច្ចឥសង្គមរបស់ភូមិភាគកាន់តែមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕

Thanh Hải - Hoàng Đăng

សាយភាយនៃព័ត៌មានពុទ្ធសាសនា

ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងសកម្មនៃយុគសម័យបច្ចេកវិទ្យា បណ្តាអង្គការសង្គម និងសាសនាកំពុងសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។ នៅកាម៉ាវ សមាគមពុទ្ធសាសនា Việt Nam ខេត្តបានជ្រើសរើសទិសដៅផ្ទាល់ខ្លួនខណៈពេលដែលបង្កើតប្រព័ន្ធព័ត៌មានច្រើនភាសានៅលើវេទិកាឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានជាផ្លូវការយ៉ាងទូលំទូលាយក្នុងសហគមន៍។

ទីបង្អែកសម្រាប់ការកាត់បន្ថយក្រ

ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ទម្រង់សន្សំចំចៃ និងការឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍កំពុងបង្ហាញពីប្រសិទ្ធភាពជាក់ស្តែងកាន់តែខ្លាំងឡើង។ នៅភូមិ Tân Quảng Đông ឃុំ Cái Đôi Vàm ក្លឹបសន្សំសំចៃ និងឥណទានលេខ ១ មិនត្រឹមតែផ្តល់ការគាំទ្រដើមទុនដល់សមាជិកនារីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយស្មារតីសាមគ្គីភាព និងការចែករំលែកគ្នាទៅវិញទៅមកក្នុងសហគមន៍ផងដែរ។

ខិតខំក្លាយជាចៅដ៏ល្អរបស់ Bác Hồ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីចលនាកុមារធ្វើតាមដំបូន្មានទាំង ៥ ប្រការរបស់អ៊ំហូ បានរីករាលដាលយ៉ាងខ្លាំងនៅបណ្តាតំបន់ភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើនកុះករទូទាំងខេត្តកាម៉ាវ។

ប្រសិទ្ធភាពនៃទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល

ទោះបីជាមានផ្ទៃដីជាង ៤ ហិកតាសម្រាប់ការចិញ្ចឹមវិបុលវប្បកម្មក្តី តែជាច្រើនលើកច្រើនសារ បង Hồ Thanh Vũ នៅភូមិ Lung Lá ឃុំ Định Thành ត្រូវផ្អាកការផលិតជាបណ្ដោះអាសន្ន ដោយសារតែការខាតបង់ និងកង្វះដើមទុន។ ដោយមិនព្រមចុះចាញ់ បងក៏បានសិក្សាស្វែងយល់បន្តពីទម្រង់ចិញ្ចឹមបង្គាដែលមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ព្រមទាំងក្លាហានប្តូរទៅជាទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល។ ដោយសារតែការខិតខំសិក្សារៀនបទពិសោធ ទម្រង់នេះក៏មានប្រសិទ្ធភាព ជួយឱ្យបងមានលក្ខណៈឆ្លងកាត់លំបាក លំនឹងសេដ្ឋកិច្ច និងក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារផលិតពូកែឆ្នើមរបស់ភូមិភាគផងដែរ។

ទីបង្អែលនៃគោលនយោបាយ

ក្នុងវ័យ ៧០ ឆ្នាំ នៅពេលដែលមានអ្នកជាច្រើនកំពុងកក់ក្តៅនៃវ័យចាស់ជរារបស់ខ្លួនជាមួយកូនចៅ លោកយាយ Lý Thị Bình នៅភូមិ Phạm Kiệt ឃុំ Khánh Bình តែងខិតខំតស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិត ជូភាពនូវតែជួបការលំបាកខ្លាំង។ ក្តីសប្បាយរីករាយបានឈានចូលមកដល់ខណៈពេលដែលលោកយាយទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មីមួយខ្នងដ៏រឹងមាំ និងធានាជីវភាពរស់នៅ ព្រមទាំងបន្ថយបន្ទុកក្នុងការរស់នៅរបស់ខ្លួន ជីវភាពកាន់តែសុខសាន្តថែមទៀតសម្រាប់អនាគតរបស់លោកយាយ។

ប្រសិទ្ធភាពនៃទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិករនៅក្នុងឃុំ Vĩnh Lợi បានស្វែងយល់ និងច្នៃប្រតិដ្ឋវិធីសាស្រ្តផលិតជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីតែមួយ។ ក្នុងនោះ ទម្រង់ចម្រុះ ដែលរួមបញ្ចូលគ្នានូវបណ្តាផលដំណាំ និងសត្វចិញ្ចឹមជាច្រើនប្រភេទ កំពុងក្លាយជាវិធីសាស្រ្តសមស្របមួយ ដែលត្រូវបានជ្រើសរើសដោយគ្រួសារជាច្រើនផងដែរ នេះបានបង្ហាញឱ្យឃើញជាសន្សឹមៗអំពីប្រសិទ្ធភាពរបស់វា។

ផ្លាស់ប្តូរផ្នត់គំនិត ដើម្បីជម្នះលើការលំបាក

នៅភូមិ Bình Tốt B ឃុំ Vĩnh Phước លោក Đặng Văn Em ត្រូវបានគេស្គាល់ថាជាជាងជួសជុលគ្រឿងចក្រកសិកម្មដែលមានការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមមួយរូប។ មានមនុស្សតិចណាស់ដែលស្រមៃថានៅពីក្រោយដៃទាំងនោះ ដែលជារឿយៗប្រឡាក់ដោយប្រេង និងខ្លាញ់ គឺជារឿងរ៉ាវរបស់កសិករ Khmer ម្នាក់ ដែលទោះបីជាមានដីផលិតតិចតួចក៏ដោយ ក៏គាត់នៅតែក្លាហានផ្លាស់ប្តូរដើម្បីស្វែងរកផ្លូវយ៉ាងសមស្របសម្រាប់ជីវិតគ្រួសាររបស់ខ្លួនផងដែរ។

នារីរួមដំណើរការអភិវឌ្ឍសេដ្ឋកិចភូមិស្រុក

ប៉ុន្មានឆ្នាំកន្លងឆ្នាំមកនេះ សមាគមសហព័ន្ធនារីឃុំ Tân Hưng តែងផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តនៃសកម្មភាពរបស់ខ្លួន ពង្រីកតួនាទីនៃការប្រមូលផ្តុំ សាមគ្គីរវាងសមាជិកនារីឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីនោះ បានជួយឱ្យបងប្អូននារីឆ្លងកាត់លំបាក ធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងជាសន្សឹមៗ រួមចំណែកកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

លើកកម្ពស់បំណិនឌីជីថលជូនបងប្អូននារី

មិនត្រឹមតែនៅទីក្រុងប៉ុណ្ណោះទេ បច្ចុប្បន្ននៅតាមតំបន់ជនបទទូទាំងខេត្ត Cà Mau បងប្អូននារីទាំងឡាយក៏សន្សឹមៗបានចូលជិតបច្ចេកវិទ្យាអនុវត្តកម្មវិធីឌីជីថលដើម្បីបម្រើការងាររបស់ខ្លួនក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ តាមរយៈបណ្តាទម្រង់ជាក់ស្តែងជាច្រើន សមាគមសហព័ន្ធនារីទូទាំងខេត្តបានរួមចំណែកបង្កើតពលរដ្ឋឌីជីថលនៅតាមមូលដ្ឋានទៀតផង។

អ្នក «រក្សាអណ្តាតភ្លើង» នៃវប្បធម៌ជនជាតិ

ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។