Thứ ba, 20-10-26 07:25:23
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទីបង្អែលនៃគោលនយោបាយ

Báo Cà Mau ក្នុងវ័យ ៧០ ឆ្នាំ នៅពេលដែលមានអ្នកជាច្រើនកំពុងកក់ក្តៅនៃវ័យចាស់ជរារបស់ខ្លួនជាមួយកូនចៅ លោកយាយ Lý Thị Bình នៅភូមិ Phạm Kiệt ឃុំ Khánh Bình តែងខិតខំតស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិត ជូភាពនូវតែជួបការលំបាកខ្លាំង។ ក្តីសប្បាយរីករាយបានឈានចូលមកដល់ខណៈពេលដែលលោកយាយទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មីមួយខ្នងដ៏រឹងមាំ និងធានាជីវភាពរស់នៅ ព្រមទាំងបន្ថយបន្ទុកក្នុងការរស់នៅរបស់ខ្លួន ជីវភាពកាន់តែសុខសាន្តថែមទៀតសម្រាប់អនាគតរបស់លោកយាយ។

លោកយាយ Phạm Ngọc Trầm ប្រធានភូមិ Phạm Kiệt (ស្តាំ) អញ្ជើញសួរសុខទុក្ខ និងក្តាប់ពីស្ថានភាពមនៃការរស់នភរបស់លោកយាយ​ Lý Thị Bình។

ដោយមិនព្រមយកប្តី និងគ្មានសាច់ញាតិសម្រាប់ពឹងផ្អែក លោកយាយប្រកបគ្រប់កិច្ចការងារដើម្បីរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង។ តាំងពីដកស្មៅ ច្រូតស្រូវ រហូតដល់ការងារធ្ងន់ ឬក៏របរស៊ីឈ្នូលផ្សេងៗក៏លោកយាយទទួលធ្វើដែរ។​ ពេលដែលគាត់មានវ័យចំណាស់ ហើយសុខភាពត្រូវធ្លាក់ចុះ ការងារកាន់តែមានតិចតួច ប៉ុន្តែលោកយាយនូវតែព្យាយាមរក្សាជីវិតដោយរបរការងារស្រាលជាងមុន។ បន្ទាប់ពីអ្នកស្រុលប្រមូលផលស្រូវរួចរាល់ លោកយាយក៏ទៅរើសស្រូវតាមវាលស្រែដើម្បីកិនជាអង្ករសម្រាប់ផ្គត់ផ្គង់ជីវភាព និងប្រឹតសំចៃលើការចំណាយប្រចាំថ្ងៃទៀតផង។

ក្នុងនាមជាគ្រួសារជនជាតិ Khmer ដែលស្ថិតក្នុងចំណោមគ្រួសារជួបលំបាកពិសេស មុននេះប្រហែល ១០ ឆ្នាំ លោកយាយត្រូវរដ្ឋជំនួយឧបត្ថម្ភផ្ទះមួយខ្នងតាមកម្មវិធី ១៣៤ ហើយថែមទាំងបានផ្តល់ដីផលិតចំនួន ២ កុងផងដែរ។ ទោះជាយ៉ាងណាក្តី ក្រោយរយៈពេលជាច្រើនឆ្នាំ ផ្ទះក៏ត្រូវទ្រុឌទ្រោម។ ដំបូលលេចធ្លាយ ជញ្ជាំងបាក់រហែកអស់ បណ្តោយឱ្យលោកយាយមានការភ័យខ្លាចនូវពេលមានភ្លៀងព្យុះម្តង។ ទោះបីជាលោកយាយមានបំណងចង់កែជួសជុល ឬសាងសង់ថ្មីឡើងវិញក៏ដោយ ក៏វាហួសពីលទ្ធភាពរបស់ខ្លួនដែរ។

ប្រឈមមុខជាមួយស្ថានភាពលំបាកនេះ ឆ្នាំ២០២៥ គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ Khánh Bình បានកៀរគរការឧបត្ថម្ភដើម្បីជូនផ្ទះមហាសាមគ្គីខ្នងខ្នង ទន្ទឹមនិងនោះក៏ឧបត្ថម្ភបន្ថែមដោយទឹកប្រាក់ ៥ លានដុងសម្រាប់ទិសសម្ភារៈជំនួយ។ រដ្ឋអំណាចភូមិភាគថែមទាំងបានផ្តល់ជ្រូកពូជមួយក្បាលសម្រាប់ចិញ្ចឹម ដើម្បីជួយអភិវឌ្ឍជីវភាពរស់នៅ និងផ្តល់ប្រភពចំណូលស្ថិរភាពនាពេលអនាគត។

ដោយបានរស់នៅក្នុងផ្ទះថ្មីដ៏ធំទូលាយដែលលោកយាយតែងស្រមៃអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ លោកយាយប៊ិ Bình ចែករំលែកដោយក្តីរីករាយថា៖ “ដោយបានផ្តល់ដីសម្រាប់ផលិត ឥឡូវនេះទទួលបានការឧបត្ថម្ភសាងសង់ផ្ទះ និងទទួលបានជ្រូកចិញ្ចឹមទៀតផង។ សម្រាប់ការឧបត្ថម្ភនេះមិនត្រឹមតែផ្តល់ឱ្យខ្ញុំមានកន្លែងរស់នៅស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱ្យខ្ញុំនូវទំនុកចិត្ត និងការលើកទឹកចិត្តដើម្បីរស់នៅឱ្យកាន់តែប្រសើរឡើងផងដែរ”។

លោកយាយ​ Lý Thị Bình រៀបចំផ្ទះសម្បែង​ឱ្យមានរបៀបរៀបរយ ដោយមិនអាចលាក់បាននូវក្តីសប្បាយរីករាយរបស់ខ្លួននូវពេលដែលបានរស់នៅក្នុងផ្ទះថ្មីដ៏ធំទូលាយស្អាតតាមក្តីស្រមៃរបស់ខ្លួន។។

«ទោះបីជារស់នៅម្នាក់ឯង និងមានវ័យជរាក៏ដោយ លោកយាយ Bình តែងខិតខំធ្វើការ ដោយមិនពឹងផ្អែក ឬសង្ឃឹមថានឹងទទួលបានការជំនួយឧបត្ថម្ភពីរដ្ឋនោះឡើយ។ រដ្ឋអំណាចភូមិភាគតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ការគាំទ្រលោកយាយជានិច្ចខណៈពេលដែលមានកម្មវិធី និងគោលនយោបាយសម្រាប់គ្រួសារក្រីក្រ និងគ្រួសារជនជាតិភាគតិចដែលស្ថិតក្នុងស្ថានភាពលំបាក» លោកស្រី Phạm Ngọc Trầm ប្រធានភូមិ Phạm Kiệt បានសង្កត់ធ្ងន់បែបនេះ។

ផ្តើមពីស្ត្រីក្រីក្រម្នាក់ដែលរស់នៅក្នុងផ្ទះទ្រុឌទ្រោម ខ្វះខាតគ្រប់សព្វបែបយ៉ាងទាំងអស់ ឥឡូវនេះ លោកយាយ Lý Thị Bình មានផ្ទះរឹងមាំ និងលក្ខណៈល្អប្រសើរជាងមុន ដើម្បីអភិវឌ្ឍជីវភាពរស់នៅរបស់ខ្លួនទៀតផង។ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ មិនត្រឹមតែបានជួយគាត់ឱ្យយកឈ្នះលើការលំបាកភ្លាមៗប៉ុណ្ណោះទេ ថែមទាំងបានបណ្តុះទំនុកចិត្តរបស់ខ្លួនដើម្បីលំនឹងស្មារតីក្នុងគ្រានដែលខ្លួនចាស់ជរាទៀតផង៕

Tú Quyên

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។