Thứ ba, 20-10-26 07:25:23
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នារីរួមដំណើរការអភិវឌ្ឍសេដ្ឋកិចភូមិស្រុក

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងឆ្នាំមកនេះ សមាគមសហព័ន្ធនារីឃុំ Tân Hưng តែងផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តនៃសកម្មភាពរបស់ខ្លួន ពង្រីកតួនាទីនៃការប្រមូលផ្តុំ សាមគ្គីរវាងសមាជិកនារីឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីនោះ បានជួយឱ្យបងប្អូននារីឆ្លងកាត់លំបាក ធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងជាសន្សឹមៗ រួមចំណែកកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

សមាគមនារីឃុំ Tân Hưng បន្តប្រសិទ្ធភាពនៃទម្រង់បុលទុនបង្វិលជុំ បង្កលក្ខណៈដើម្បីសមាជិកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

បណ្តាសាខាសមាគមនារីឃុំ Tân Hưng តែងបន្តរក្សា និងពង្រីកប្រសិទ្ធភាពបណ្តាទម្រង់ដែលប្រមូលផ្តុំប្រភពកម្លាំង រួមមានដូចជា៖ ក្លឹបប្រឹតសំចៃឥណទាន និងមូលនិធិដើមទុនបង្វិលជុំ ព្រមទាំងសំចៃពីការចិញ្ចឹមដីប្រឹតសំចៃ។ រហូតមកដល់បច្ចុប្បន្ន ដើមទុនផ្ទៃក្នុងសរុបបានកើនឡើងដល់ជាង ១,២៦ ពាន់លានដុង ជួយបងប្អូននារីចំនួន ១៥៥​ នាក់ឱ្យមានលក្ខណៈវិនិយោគលើការផលិតកម្ម ចិញ្ចឹមសត្វ និងជួញដូរខ្នាតតូច បង្កើនប្រាក់ចំណូលរបស់ ព្រមទាំងឈានឡើងរួចាចកស្ថិរភាព។ សមាគមថែមទាំងបានសហការជាមួយធនាគារគោលនយោបាយសង្គម ដើម្បីបង្កលកខណៈសម្រាប់សមាជិកទាំងឡាយបានបន្តចូលជិតបណ្តាប្រភពទុនអនុគ្រោះ។

លោកស្រី Lê Mỹ Xuân អនុប្រធានសមាគមសហព័ន្ធនារីឃុំ Tân Hưng បានឱ្យដឹង៖“សមាគមតែងសហការចាត់តាំងវគ្គបណ្តុះបណ្តាល ផ្ទេរចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកទេស រួមទាំងការណែនាំសមាជិកអំពីការកសាងទម្រង់សេដ្ឋកិច្ចដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរាល់គ្រួសារ និងភូមិភាគរបស់ខ្លួន”។

សមាជិកនារីឃុំ Tân Hưng សកម្មចូលរួមកសាងដងផ្លូវ “ភ្លឺ - បៃតង - ស្រស់ - ស្អាតស្អំ រក្សាការពារទិដ្ឋភាពជនបទថ្មី។

នៅភូមិ Cái Giếng A ទម្រង់ដាំបន្លែរបស់អ្នកមីង Nguyễn Thị Lụa គឺជាទម្រង់មួយក្នុងចំណោមទម្រង់ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចមានស្ថេរភាព។ អស់រយៈពេលជាង ៧ ឆ្នាំមកហើយ អ្នកមីង Lụa បានឆ្លៀតយកផ្ទៃដីទំនេរជុំវិញផ្ទះរបស់ខ្លួនដើម្បីដាំបន្លែ។

អ្នកមីង Nguyễn Thị Lụa បានចែករំលែកថា៖ “ដោយសារការលើកទឹកចិត្ត និងការឧត្ថម្ភរបស់សាខាសមាគមនារីភូមិភាគ ខ្ញុំក៏ក្លាហានពង្រីកទូលាយតំបន់ផ្ទៃដីផលិត។ បច្ចុប្បន្ន ទម្រង់នេះបាននាំមកនូវប្រាក់ចំណូលជាមធ្យមចាប់ពី ៦-៧ លានដុង/ខែ ជួយឱ្យគ្រួសារខ្ញុំមានជីវភាពរស់នៅកាន់តែមានស្ថិរភាពជាងមុន”។

រួមជាមួយការអភិវឌ្ឍផលិត នារីជាច្រើនក៏បានបង្កើតការងារសម្រាប់កម្មករជាស្ត្រីភូមិភាគផងដែរ។ ឧទាហរណ៍ដូចជាទម្រង់ផ្គុំលួបរបសអ្នកមីង Cao Thị Lộc ប្រធានសាខាសមាគមនារីនៅភូមិ Tân Hoà។ ផ្តើមពីការបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកមីង ឡុក បានអភិវឌ្ឍទម្រង់អាជីវកម្មរបស់ខ្លួនជាសន្សឹមៗដើម្បីអភិវឌ្ឍទម្រង់ និងផ្តល់ការងារធ្វើជាប្រចាំសម្រាប់សមាជិកនារីប្រមាណ ២៥ នាក់ផងដែរ។

“ជារៀងរាល់ថ្ងៃ បងប្អូននារីទទួលបានប្រភពប្រាក់ចំណូលចាប់ពី ២៥០ ឡើងដល់ 300 ពាន់ដុង បណ្តាថ្ងៃមមាញឹក ចំណូលនេះអាចកើនឡើងដល់ចាប់ពី ៤០០ ពាន់ដុង។ ជាមធ្យម ប្រាក់ចំណូលប្រចាំខែដែលទទួលបានគឺចាប់ពី ៣-៤ លានដុង”​​ អ្នកមីង Cao Thị Lộc បានឱ្យដឹងបន្ថែមដូច្នេះ។

ទន្ទឹមនិងនោះ សមាគមតែងសកម្មផ្សព្វផ្សាយរាល់បណ្តាសកម្មភាពផ្លាស់ប្តូរដីជីថលក្នុងសមាគមននារីដែលយោងតាមទម្រង់ “ដងផ្លូវផ្លាស់ប្តូរឌីជីថល” នៅភូមិ Phong Lưu ដើម្បីផ្សព្វផ្សាយនិងអនុវត្តការចលនា “កសាងគសង្គមគ្រួសារ ៥ គ្មាន ៣ស្អាតស្អំ” ទាក់ទាញរាប់ពាន់សមាគមនារីចូលរូលរួម ព្រមទាំងផ្សព្វផ្សាយឱ្យប្រើប្រាស់ប្រភពទឹកស្អាត និងចលនាសមាជិកចូលរួមធនារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តទៀតផង។

ជាពិសេស ដងផ្លូវ “ភ្លឺ - បៃតង - ស្រស់ - ស្អាតស្អំ” ដែលមានប្រវែង ៣,៧ គីឡូម៉ែត្រ នៅភូមិ Đông Hưng បានក្លាយជាចំណុចលេចធ្លោមួយក្នុងប្រពៃណីកសាងជនបទថ្មី។ តាមបណ្តោយផ្លូវនេះ មាន ៩០ គ្រួសារដែលបានចូលរួម ក្នុងនោះភាគច្រើនបានដំឡើងអាគ្គិសនីថាមពលព្រះអាទិត្យ និងកសាងរបងបៃតង។ ១០០% គ្រួសារមានរណ្តៅចោលសំរាម ឡដុតសំរាម និងបង្គោលទង់ជាតិយ៉ាងល្អត្រឹមត្រូវតាមការកំណត់។

ផ្តើមពីដើមទុនសប្បុរសធម៌ និងទម្រង់នៃជីវភាពរស់នៅប្រកបដោយប្រសិទ្ធភាព រហូតដល់ការការពារបរិស្ថាន និងសកម្មភាពអភិវឌ្ឍន៍ជនបទ បងប្អូននារីជនជាតិភាគតិចជាច្រើនរូបមានលក្ខណៈឈានឡើងរួចចាកពីភាពក្រីក្រ បញ្ចាក់ពីតួនាទីរបស់នារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕

Hoàng Vũ

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។