Thứ ba, 20-10-26 07:25:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់បំណិនឌីជីថលជូនបងប្អូននារី

Báo Cà Mau មិនត្រឹមតែនៅទីក្រុងប៉ុណ្ណោះទេ បច្ចុប្បន្ននៅតាមតំបន់ជនបទទូទាំងខេត្ត Cà Mau បងប្អូននារីទាំងឡាយក៏សន្សឹមៗបានចូលជិតបច្ចេកវិទ្យាអនុវត្តកម្មវិធីឌីជីថលដើម្បីបម្រើការងាររបស់ខ្លួនក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ តាមរយៈបណ្តាទម្រង់ជាក់ស្តែងជាច្រើន សមាគមសហព័ន្ធនារីទូទាំងខេត្តបានរួមចំណែកបង្កើតពលរដ្ឋឌីជីថលនៅតាមមូលដ្ឋានទៀតផង។

សមាគមសហព័ន្ធនារីខេត្ត Cà Mau បានចុះកិច្ចព្រមព្រៀងអនុវត្តទម្រង់ "ទីផ្សារ ៤.០" - ទូទាត់ដោយមិនប្រើសាច់ប្រាក់ជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទសាខា Cà Mau ព្រមទាំងក្រុមហ៊ុន VNPT Cà Mau គណៈកម្មាធិការប្រជាជនសង្កាត់ Tân Thành និងគណៈកម្មាធិការប្រជាជនឃុំ Hoà Bình។

នៅសង្កាត់ An Xuyên ទម្រង់ "រាល់សមាជិកនារីម្នាក់ៗ - ពលរដ្ឋឌីជីថលមួយ" ត្រូវបានអនុវត្តដោយមានគោលដៅជួយបងប្អូននារីឱ្យបំណិនខាងបច្ចេកវិទ្យាបន្តិចម្តងៗ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ផ្តើមពីនោះក៏ធ្វើអោយប្រសើរឡើងនូវគុណភាពរស់នៅរបស់ពួកគេ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។

តាមរយៈវិធីសាស្រ្តជិតស្និទ្ធ និងអាចបត់បែនបាន កម្មាភិបាល និងបណ្តាសាខាសាមគមនារីក៏បានចុះទៅដល់តាមគ្រួសារនីមួយៗដើម្បីធ្វើការណែនាំសមាជិកឱ្យចូលជិតបច្ចេកវិទ្យាឌីជីថល។ អាស្រ័យលើអាយុ លក្ខណៈ និងតម្រូវការជាក់ស្តែង សមាជិកក៏ទទួលបានការណែនាំប្រើប្រាស់ទូរសព្ទឆ្លាតវៃ​ ព្រមទាំងចូលប្រើអ៊ីនធឺណិត ដំឡើងកម្មវិធី VNeID ទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ និងការផ្លាស់ប្តូរព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន ការប្រើប្រាស់លេខកូដ QR សម្រាប់ការទូទាត់បានក្លាយជាទម្លាប់មួយក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។ យោងតាមសមាជិក វិធីសាស្រ្តនៃការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ធ្វើឱ្យប្រតិបត្តិការរហ័ស ងាយស្រួល កាត់បន្ថយតម្រូវការក្នុងការយកសាច់ប្រាក់ច្រើន និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សព្វថ្ងៃនេះ។

បងស្រី Dương Việt Trang ម្ចាស់អាជីវកម្មខ្នាតតូចលក់ចំណីសត្វ និងទឹកផឹកនៅសង្កាត់ An Xuyên ឱ្យដឹង៖ ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជន និងសម្រួលដល់ប្រតិបត្តិការផងនោះ បងស្រីប្រើប្រាស់លេខកូដ QR សម្រាប់ការទូទាត់ដោយមិនប្រើសាច់ប្រាក់ដូចអាជីវកម្មជាច្រើនទៀតដែរ។

ទន្ទឹមនិងនោះ បណ្តាអ្នកប្រើប្រាស់កម្មវិធី Zalo ជាក្រុម និងទំព័រអ្នកគាំទ្ររបស់សមាគមសហព័ន្ធនារីនៅតែបន្តរក្សាបានយ៉ាងមានប្រសិទ្ធភាព ក្លាយជាបណ្តាញព័ត៌មានជិតស្និទ្ធសម្រាប់សមាជិកគ្រប់រូប។ តាមរយៈវេទិកាឌីជីថល ព័ត៌មានជាច្រើនអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ការថែទាំសុខភាព ជំនាញខាងចិញ្ចឹមកូន និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សដល់បងប្អូននារីនៅមូលដ្ឋាន។

បងស្រី Sơn Tuyết Anh នៅសង្កាត់ An Xuyên បានចែករំលែកថា យោងតាមរយៈ Fanpage របស់សមាគមនារី បងស្រីក៏ក្តាប់បានទាន់ពេលរាល់បណ្តាសកម្មភាពរបស់សមាគម ព្រមទាំងបណ្តាទម្រង់ផលិតមានប្រសិទ្ធភាពដើម្បីរៀនសូត្រអភិវឌ្ឍសេដ្ឋិកច្ចគ្រួសារ។

បងស្រី​ Sơn Thị Tuyết Anh នៅកសង្កាត់ An Xuyên បានចែករំលែកថា៖ តាមរយៈទំព័រអ្នកគាំទ្ររបស់សមាគមសហព័ន្ធនារី បងស្រីអាចយល់បានភ្លាមៗអំពីសកម្មភាពរបស់សមាគមសហព័ន្ធនារី និងរៀនពីទម្រង់ផលិតដែលមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់បងស្រី។ បងស្រីក៏ចូលរួមជាមួយ Zalo ក្រុមរបស់តំណាក់សុខាភិបាលសង្កាត់ ដើម្បីតាមដានកាលវិភាគចាក់វ៉ាក់សាំង និងផ្លាស់ប្តូរព័ត៌មាននៅពេលដែលត្រូវការ។

រហូតមកដល់បច្ចុប្បន្ន សាខាសមាគមសហព័ន្ធនារី ១០០% ក្នុងខេត្តបានអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរឌីជីថលទៅក្នុងសកម្មភាពរបស់ពួកគេ ជាពិសេសក្នុងការងារឃោសនាផ្សព្វផ្សាយ។ សមាជិកនារីជាច្រើន ដែលពីមុនមិនសូវស្គាល់ខាងបច្ចេកវិទ្យា ឥឡូវបានអនុវត្តវេទិកាឌីជីថលយ៉ាងសកម្មក្នុងការផលិត ធ្វើអាជីវកម្ម ឃោសនាផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផល។ ក្នុងរយៈពេលខាងមុខ សមាគមសហពន្ធនារីខេត្តនឹងបន្តលើកកម្ពស់ការពង្រីកទម្រង់មានប្រសិទ្ធភាព ឧបត្ថម្ភបងប្អូននារីផ្តើមអាជីពលើវេទិកាឌីជីថល និងអនុវត្តទម្រង់ "ទីផ្សារ ៤.0" ដោយជំរុញខ្លាំងខ្លាការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់នៅលើទីផ្សារប្រពៃណី៕

Huyền Trang

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។