Thứ ba, 20-10-26 07:25:04
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពនៃទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ

Báo Cà Mau ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិករនៅក្នុងឃុំ Vĩnh Lợi បានស្វែងយល់ និងច្នៃប្រតិដ្ឋវិធីសាស្រ្តផលិតជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីតែមួយ។ ក្នុងនោះ ទម្រង់ចម្រុះ ដែលរួមបញ្ចូលគ្នានូវបណ្តាផលដំណាំ និងសត្វចិញ្ចឹមជាច្រើនប្រភេទ កំពុងក្លាយជាវិធីសាស្រ្តសមស្របមួយ ដែលត្រូវបានជ្រើសរើសដោយគ្រួសារជាច្រើនផងដែរ នេះបានបង្ហាញឱ្យឃើញជាសន្សឹមៗអំពីប្រសិទ្ធភាពរបស់វា។

លោក Ngô Văn Diệp ចែករំលែកអំពីបច្ចេកទេសក្នុងការថែទាំចម្ការផ្ញៀវ។

គ្រួសារលោក Ngô Văn Diệp នៅភូមិ Xẻo Chích គឺជាគំរូដ៏ឆ្នើមមួយផងដែរ។ ពីមុន ប្រាក់ចំណូលគ្រួសារភាគច្រើនពឹងផ្អែកលើការធ្វើស្រែ​តែវាមិនសូវបានផលប៉ុន្មាននោះទេ ជីវភាពជួបលំបាកខ្លាំង។ បន្ទាប់ពីបានសិក្សាស្វែងយល់ និងរៀនបទពិសោធន៍ លោក Diệp បានប្តូរទៅអនុវត្តទម្រង់ផលិតសម្បូរបែប និងចិញ្ចឹមសត្វចម្រុះផងដែរ។

សម្រាប់ផ្ទៃដីប្រមាណជិត ១ ហិកតា លោកបានកែលម្អ និងរៀបចំផែនការឡើងវិញតាមបែបវិទ្យាសាស្ត្រសម្រាប់តំបន់ផលិត។ បណ្តាឈើហូបផ្លែមួយចំនួនដូចជា៖ ផ្ញៀវ ត្របែក ខ្នុរ និងមៀន ត្រូវបានដាំឆ្លាស់គ្នា។ ទន្ទឹមនិងនោះ ស្រះអណ្តូងក៏បានឆ្លៀតយកសម្រាប់ដាំព្រលិត រួមផ្សំចិញ្ចឹមត្រី និងខ្យង បង្កើតប្រព័ន្ធអេកូឡូស៊ីផលិតកម្មបិទជិត។

យោងតាមលោក Diệp ការធ្វើពិពិធកម្មផលដំណាំ និងសត្វចិញ្ចឹមបានជួយឱ្យគ្រួសាររបស់គាត់មានប្រភពចំណូលទៀងទាត់ និងស្ថិរភាពទៀតផង។ លោកបានចែករំលែកថា៖ “ដោយសារតែមានកសិផលច្រើនប្រភេទដែលត្រូវបានដាំឆ្លាស់គ្នា ម៉្លោះហើយ មធ្យមក្នុងមួយថ្ងៃផ្តល់ប្រាក់ចំណូលប្រហែល ៣០០ ពាន់ដុង សម្រាប់បម្រើជីវភាពគ្រួសារជាច្រចាំ” លោក Diệp ចែករំលែក។

ទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ មិនត្រឹមតែបង្កើនតម្លៃសេដ្ឋកិច្ចលើផ្ទៃដីរួមតែមួយប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយហានិភ័យក្នុងការផលិតផងដែរ។ នៅពេលដំណាំមួយប្រភេទដែលប្រឈមមុខនឹងការលំបាកដែលពាក់ព័ន្ធជាមួយការចូលទៅកាន់ទីផ្សារ ឬរងផលប៉ះពាល់ដោយអាកាសធាតុ បងប្អូនប្រជាជននៅតែអាចរក្សាប្រាក់ចំណូលពីការដំណាំ និងចិញ្ចឹមសត្វផ្សេងទៀតដែរ។

ជារៀងរាល់ថ្ងៃ លោក​ Ngô Văn Diệp ប្រមូលផលព្រលិតបានជាង ១០ គីឡូក្រាម។

យោងតាមលោក Huỳnh Thanh Tú ប្រធានភូមិ Xẻo Chích លោក Diệp ក៏បានជួបប្រទះនឹងការលំបាកផ្នែកបច្ចេកទេសជាច្រើនក្នុងដំណាក់កាលដំបូងនៃការអនុវត្តទម្រង់នេះផងដែរ។ ទោះជាយ៉ាងណាក្តី អាស្រ័យការយកចិត្តទុកដាក់សិក្សាស្វែងយល់ និងរៀនបទពិសោធពីភូមិភាគផ្សេងៗ ហើយសន្សឹមៗកែលម្អវិធីសាស្ត្រផលិតដោយខ្លួនឯង ទម្រង់នេះបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែរ។

ការផ្លាស់ប្តូរពីការដាំដុះតែមួយមុខទៅជាការដាំដុះពហុបែប ត្រូវបានចាត់ទុកថាជាទិសដៅដ៏ត្រឹមត្រូវនៅក្នុងបរិបទបច្ចុប្បន្ន។ វាមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលសម្រាប់កសិករប៉ុណ្ណោះទេ ប៉ុន្តែទម្រង់នេះក៏បានបង្កើនការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ដោយសម្របខ្លួនទៅនឹងការប្រែប្រួលទីផ្សារ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៀតផង។

ផ្តើមពីទម្រង់ដ៏មានប្រសិទ្ធភាពដូចជាគ្រួសារលោក Ngô Văn Diệp  គេអាចមើលឃើញថា នៅពេលដែលកសិករចេះច្នៃប្រតិដ្ឋក្នុងការផលិត និងមានចិត្តក្លាហាន ព្រមទាំងយល់ដឹងបានច្បាស់លាស់ពីរបៀបទាញយកសក្តានុពលដីធ្លីដោយសមហេតុផល កសិកម្មមិនត្រឹមតែមានលក្ខណៈសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបើកឱកាសសម្រាប់ការបង្កើតទ្រព្យសម្បត្តិនៅក្នុងស្រុកកំណើតរបស់ខ្លួនឯងផងដែរ៕

Trung Kiên - Thanh Nhàn

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។