Thứ ba, 20-10-26 07:25:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពនៃទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល

Báo Cà Mau ទោះបីជាមានផ្ទៃដីជាង ៤ ហិកតាសម្រាប់ការចិញ្ចឹមវិបុលវប្បកម្មក្តី តែជាច្រើនលើកច្រើនសារ បង Hồ Thanh Vũ នៅភូមិ Lung Lá ឃុំ Định Thành ត្រូវផ្អាកការផលិតជាបណ្ដោះអាសន្ន ដោយសារតែការខាតបង់ និងកង្វះដើមទុន។ ដោយមិនព្រមចុះចាញ់ បងក៏បានសិក្សាស្វែងយល់បន្តពីទម្រង់ចិញ្ចឹមបង្គាដែលមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ព្រមទាំងក្លាហានប្តូរទៅជាទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល។ ដោយសារតែការខិតខំសិក្សារៀនបទពិសោធ ទម្រង់នេះក៏មានប្រសិទ្ធភាព ជួយឱ្យបងមានលក្ខណៈឆ្លងកាត់លំបាក លំនឹងសេដ្ឋកិច្ច និងក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារផលិតពូកែឆ្នើមរបស់ភូមិភាគផងដែរ។

ទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល បានជួយឱ្យបង Hồ Vũ Thanh លើកកម្ពស់គុណភាពផលិត និងបង្កើនប្រាក់ចំណូលផងដែរ។

បង Vũ ឱ្យដឹង៖ ទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាលមានលក្ខណៈសមស្របជាមួយផ្ទៃដី និងប្រភពទឹកប្រចាំភូមិភាគ ទន្ទឹមនិងនោះ ក៏មានសមត្ថភាពបង្កើនអត្រានៃការធំធាត់របស់បង្គាផងដែរ ព្រមទាំងមិនសូវកើតមានហានិភ័យនោះដែរ។ ទម្រង់នេះត្រូវបានអនុវត្តតាមវិធីសាស្ត្រ ២ ដំណាក់កាល រួមមាន៖​ ពូជបង្គាត្រូវានបង្កាត់ក្នុងស្រះរយៈពេលប្រហែលចាប់ពី ១៤-១៥ ​ថ្ងៃ ជំនួយបង្គាពូជអាចគ្រប់កម្លាំងដើម្បីធំធាត់បានល្អ។ ខណៈពេលដែលបង្គាមានទំហំប្រហែលសសៃធូប នឹងត្រូវបានផ្ទេរទៅស្រះចិញ្ចឹមផ្សេងវិញ។

ក្នុងអំឡុងពេលចិញ្ចឹម បងបានផ្តោតលើការប្រើប្រាស់ផលិតផលជីវសាស្រ្ត ផ្អាប់ដំបែ Zeo និងជីដទៃទៀត ដើម្បីបង្កើតប្រភពអាហារធម្មជាតិ និងរក្សាពណ៌ទឹកឱ្យមានស្ថេរភាពក្នុងស្រះ។ វិធីសាស្រ្តនេះបានធ្វើឱ្យប្រសើរឡើងនូវបរិស្ថានស្រះ កាត់បន្ថយការផ្ទុះជំងឺ និងបង្កើនភាពធន់នឹងបង្គាផងដែរ។

ទន្ទឹមនិងនោះ បងថែមទាំងបានអនុវត្តវិធីសាស្រ្តចិញ្ចឹមបង្គាជាបណ្តើរៗ ដោយបន្ថែមកូនបង្គាពូជថ្មីជាបន្តៗជារៀងរាល់ខែ។ អាស្រ័យហេតុនេះហើយ ទើបក្នុងស្រះតែងតែមានបង្គាច្រើនក្នុងដំណាក់កាលផ្សេងៗគ្នានៃការអភិវឌ្ឍ ផ្តល់ឱ្យគ្រួសារនូវការប្រមូលផលជាបន្តបន្ទាប់ពេញមួយឆ្នាំ ដោយមិនអាស្រ័យលើរដូវកសិកម្មតែមួយទៀតផង។

បន្ទាប់ពីអនុវត្តទម្រង់នេះ លទ្ធផលគឺច្បាស់លាស់ណាស់។ អត្រារស់រានមានជីវិតរបស់បង្គាឈានដល់ប្រហែល ៨០% មានភាពខ្ពស់ជាងវិធីសាស្ត្រចិញ្ចឹមមុនយ៉ាងខ្លាំង។ បន្ទាប់ពីចិញ្ចឹមបានត្រឹមតែប្រហែល ៣ ខែ បង្គាមានទំហំចាប់ពី ៣០-៣៥ ក្បាលក្នុងមួយគីឡូក្រាម ហើយត្រូវបានទិញដោយពាណិជ្ជករក្នុងតម្លៃស្ថិរភាព។

ជិតពីរឆ្នាំបន្ទាប់ពីអនុវត្តទម្រង់ថ្មីនេះ លោក Vũ បានប្រមូលផលបង្គាប្រហែល ៧ លើក ដែលក្នុងមួយលើកៗផ្តល់ប្រាក់ចំណេញពី ៥០-៧០ លានដុង។ ប្រាក់ចំណូលស្ថិរភាពនេះបានជួយសេដ្ឋកិច្ចគ្រួសាររបស់បងឱ្យប្រសើរឡើងជាលំដាប់ និងមានលក្ខណៈដើម្បីវិនិយោគឡើងវិញក្នុងការផលិត និងបង្កើនគុណភាពរស់នៅរបស់ខ្លួន។

ក្រុមកម្មាភិបាល និងប្រជាជននាំគ្នាទស្សនាជាក់ស្តែងពីទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំនាក់កាលរបស់បង Hồ Thanh Vũ។​

យោងតាមលោក Nguyễn Trung Hiếu ប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញថាញ់ ទូទាំងឃុំនៃពេលបច្ចុប្បន្នមានផ្ទៃដីចិញ្ចឹមបង្គាប្រហែល ៩.៤០០ ហិកតា ដែលភាគច្រើនចិញ្ចឹមបង្គាវិបុលវប្បកម្ម។ ពីមុន ការចិញ្ចឹមបង្គាវិបុលវប្បកម្មតាមបែបប្រពៃណីសម្រេចបានទិន្នផលត្រឹមតែប្រហែល ២០០-២៥០ គីឡូក្រាម/ហិកតាប៉ុណ្ណោះ ដោយមានប្រសិទ្ធភាពទាប និងពឹងផ្អែកយ៉ាងខ្លាំងទៅលើលក្ខណៈធម្មជាតិ។ តាមរយៈការប្តូរទៅទម្រង់ចិញ្ចឹមបង្គាយ៉ាងវិបុលវប្បកម្ម ២ ដំណាក់កាល ដោយមិនផ្លាស់ប្តូរទឹក រួមផ្សំជាមួយនឹងការកែលម្អស្រះ និងការគ្រប់គ្រងបរិស្ថានបានកាន់តែប្រសើរផងនោះ ទិន្នផលក៏កើនឡើងដល់ប្រហែល ៤០០-៤៥០ គីឡូក្រាម/ហិកតា។ នេះគឺជាទម្រង់សមស្របមួយដែលជួយកាត់បន្ថយហានិភ័យ គ្រប់គ្រងផលិតកម្មប្រកបដោយប្រសិទ្ធភាព សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនប្រាក់ចំណូលសម្រាប់បងប្អូនប្រជាជនផងដែរ។ "ឃុំកំពុងជំរុញទឹកចិត្តបងប្អូនប្រជាជនឱ្យពង្រីកទម្រង់ចិញ្ចឹមនេះផងដែរ"។

ផ្តើមពីគ្រួសារចិញ្ចឹមបង្គាដែលធ្លាប់បរាជ័យជាច្រើនដង បង Hồ Thanh Vũ ឥឡូវនេះបានក្លាយជាគំរូដ៏សំខាន់ម្នាក់ក្នុងការតស៊ូ និងភាពច្នៃប្រតិដ្ឋក្នុងការផលិត។ ភាពជោគជ័យរបស់បង មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យគ្រួសារជាច្រើនទៀតផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចម្ការរបស់ខ្លួនយ៉ាងក្លាហាន ដោយមានគោលបំណងផលិតឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាពថែមទៀមទៀត៕

Tú Nguyễn - Trường Giang

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។