Thứ ba, 20-10-26 07:26:06
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខិតខំក្លាយជាចៅដ៏ល្អរបស់ Bác Hồ

Báo Cà Mau ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីចលនាកុមារធ្វើតាមដំបូន្មានទាំង ៥ ប្រការរបស់អ៊ំហូ បានរីករាលដាលយ៉ាងខ្លាំងនៅបណ្តាតំបន់ភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើនកុះករទូទាំងខេត្តកាម៉ាវ។

សម្ព័ន្ធយុវជនខេត្តតែងសហការជាមួយគ្រប់បណ្តាគណៈផ្នែក អង្គការមហាជនដើម្បីផ្តល់អំណោយជំរុញការសិក្សារៀនសូត្រដល់សិស្សសាលាជាកូន Khmer ដែលមានជីវភាពទីទល់នៅឃុំ Trí Phải។

ផ្តើមពីអន្តរក្រុមសាលារៀននៅតំបន់ដាច់ស្រយាល និងតំបន់ឆ្នេរសមុទ្រ រហូតដល់សាលារៀនដែលប្រឈមមុខនឹងការលំបាកជាច្រើន សមាជិកសម្ព័ន្ធយុវជនជាច្រើនរូបដែលមានភាពឧស្សាហ៍ព្យាយាម រៀនសូត្របានល្អឥតខ្ចោះ និងសកម្មចូលរួមក្រុមកាន់តែច្រើនឡើងៗ ក្លាយជាផ្កាដ៏ស្រស់ស្អាតនៅក្នុងសួនច្បារនៃចៅល្អរបស់ Bác Hồ ទៀតផង។

ទោះបីជាលក្ខណៈរៀនសូត្រមានការខ្វះខាតក្តី តែអាស្រ័យមានឆន្ទៈក្នុងការខិតខំ និងការលើកទឹកចិត្តពីក្រុមគ្រួសារ គ្រូបង្រៀន និងអង្គការអន្តរក្រុម សិស្សជាច្រើននៅតែរក្សាស្មារតីនៃការចង់រៀន សុជីវធម៌ និងសាមគ្គីភាព។ នៅក្នុងសាលារៀនដែលមានសិស្សជនជាតិ Khmer មួយចំនួនធំ ប្រពៃណីចលនា "និយាយពាក្យសប្បុរស ធ្វើអំពើល្អ" "មិត្តពីរនាក់រីកចម្រើនរួមគ្នា" "គម្រោងការតូច" និង "កុមារ Việt Nam ប្រឡងប្រណាំងធ្វើតាមដំបូន្មាន Bác Hồ ទាំង ៥ ប្រការ" ក៏ត្រូវបានអនុវត្តយ៉ាងស្វាហាប់ ដោយទាក់ទាញសមាជិកមួយចំនួនធំចូលរួមផងដែរ។

Kim Thị Huỳnh Hương ជាសិស្សម្នាក់ដែលទទួលបានពានរង្វាន់លើកទឹកចិត្តផ្នែកអប់រំពលរដ្ឋលំដាប់ថ្នាក់ខេត្តសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ បានឱ្យដឹង៖ “ខ្ញុំសង្ឃឹមសមាជិកក្រុមទាំងឡាយដែលនៅតាមតំបន់ដាច់ស្រយាលដូចជាខ្ញុំ និងសមាជិកក្រុមជាជនជាតិ Khmer គ្រប់រូបគួរខិតខំបញ្ចេញកម្លាំងសិក្សារៀនសូត្របន្ថែមទៀត។ ពីព្រោះអ្នកទាំងនេះសុទ្ធសឹងតែជាគំរូ និងផ្តល់ទំនុកចិត្តសម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកឱ្យមានកម្លាំងចិត្តបន្ថែមទៀតដើម្បីសិក្សាបានល្អ”។

បណ្តាសមាជិក Khmer ជាច្រើនរូបបានក្លាយជាគំរូដ៏ល្អផងដែរសម្រាប់ក្នុងការឆ្លងកាត់លំបាក រៀនបានពូកែ។ មានប្អូនខ្លះទៀតដែលជីវភាពគ្រួសារជួបលំបាក ម្តាយឪពុកប្រកបរបរស៊ីឈ្នួល ប៉ុន្តែប្អូនៗនៅខិតខំរៀនសូត្របានល្អនឹងក្លាយជាសិស្សពូកែច្រើនឆ្នាំជាបន្តបន្ទាប់ទៀតផង។ ប្អូនខ្លះក៏កំពុងជួយមិត្តភក្តិរបស់ខ្លួនឱ្យមានការវិវឌ្ឍយ៉ាងសកម្ម ចូលរួមក្នុងការការពារបរិស្ថាន រក្សាសាលារៀនឱ្យបៃតង ស្អាត និងស្រស់ស្អាត ព្រមទាំងជំហរមុខក្នុងរាល់សកម្មភាពសប្បុរសធម៌សម្រាប់យុវវ័យ។

ប្អូន Trần Huỳnh Ái Ngân សិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សា Trân Hưng Đạo សម្រេចបានលទ្ធផលពូកែឆ្នើមក្នុងការសិក្សារយៈពេល ៤ ឆ្នាំជាបន្តបន្ទាប់ និងសកម្មចូលរួមសកម្មភាពរបស់ក្រុម និងសមាគម​បាន​ចែករំលែក​ថា៖ «ពីមុន ប្អូន​មានការខ្មាស់អៀន និង​ស្ទាក់ស្ទើរ​ក្នុង​ការ​ទំនាក់ទំនងណាស់ដែរ ប៉ុន្តែ​ឥឡូវនេះ ប្អូនបានម្ចាស់ការចូលរួមកម្មវិធី​សិល្បៈ បទបង្ហាញ សកម្មភាពរបស់ក្រុម និង​ការប្រឡងផ្សេងៗ​ដែលសាលាបាន​រៀបចំឡើង»។

ជាសិស្សម្នាក់ដែលបានលើកសរសើរសិស្សទទួលបានពានរង្វាន់លើកទឹកចិត្តខាងវិញ្ញាសាអប់រំប្រជាពលរដ្ឋថ្នាក់ខេត្តឆ្នាំសិក្សា ២០២៥-២០២៦ ប្អូន Kim Thị Huỳnh Hương តែងខិតខំសិក្សារៀនសូត្របានយ៉ាងល្អដើម្បីក្លាយជាចៅពូកែរបស់ Bác Hồ។

មិនត្រឹមតែខិតខំ​ប្រឹងប្រែង​ផ្នែក​សិក្សា​រៀនសូត្រនោះទេ ប្អូនៗជាច្រើនរូបថែមទាំងបានរួមចំណែក​ក្នុង​ការ​ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​តាមរយៈ​សកម្មភាព​ផ្សេងៗ ដូចជា៖ របាំ​ប្រជាប្រិយ Khmer ការ​ចូលរួម​ពិធីបុណ្យ​ប្រពៃណី​នៅភូមិភាគ ប្រគំភ្លេងពិណពាទ្យ រៀន​អក្សរ​ Khmer ការពារ​បរិស្ថាន រក្សា​អនាម័យ​សាលារៀន និង​ចូលរួមជួយ​សិស្សានុសិស្សដែលមានជីវភាពជួប​លំបាក។

បងស្រី Nguyễn Thị Thuý Duy អនុលេខាសម្ព័ន្ធយុុវជន​ខេត្ត និង​ជា​ប្រធាន​សមាគមសម្ព័ន្ធយុវជន​ Việt Nam ​ខេត្ត Cà Mau បានឱ្យដឹង៖ «គ្រប់បណ្តាសមាគម ក្រុម​ និង​អង្គការ​យុវជន​តែង​រៀបចំ​សកម្មភាព​ដើម្បី​ថែទាំ​កុមារ Khmer ដូចជា​ការផ្តល់​អាហារូបករណ៍ ជូន​កង់ និង​សម្ភារៈ​សិក្សា ជំនួយការរៀនសូត្រ និង​សាងសង់​ទីលានកន្សាន្ត​សម្រាប់​កុមារ។ សកម្មភាព​ទាំងនេះ​មិន​ត្រឹមតែ​ជំរុញ​ទឹកចិត្ត​ពួកគេឱ្យបន្ត​ទៅ​សាលារៀន​ប៉ុណ្ណោះ​ទេ ​ថែមទាំង​រួមចំណែក​ក្នុង​ការ​ចិញ្ចឹមក្តីស្រមៃ​របស់ខ្លួន និង​បំផុសគំនិតឱ្យកាន់តែ​ខិតខំ​ក្លាយជា​កូនល្អ សិស្សពូកែ និង​សមាជិក​យុវជន​ត្រួសត្រាយ​ផ្លូវ​ល្អ​ផងដែរ»។

កិត្តិនាមជាចៅល្អរបស់ Bác Hồ មិនត្រឹមតែជាប្រភពនៃមោទនភាពសម្រាប់សមាជិកម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដល់កុមារ Khmer ទាំងឡាយឱ្យបន្តបណ្តុះសីលធម៌ បង្កើនចំណេះដឹង និងរស់នៅប្រកបដោយការទទួលខុសត្រូវលើគ្រួសារ និងសហគមន៍របស់ទៀតផង៕

Lam Khánh - Tiến Luận

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។