Thứ năm, 16-7-26 09:17:05
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

Báo Cà Mau ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

បង Trương Văn Tòng ថែទាំហ្វូងជ្រូកដែលទទួលបានពីការឧបត្ថម្ភ។

គ្រួសារបង Tòng មានដី ៥ កុងសម្រាប់ចិញ្ចឹមបង្គា - ស្រូវ តែការផលិតក៏មិនសូវបានផល ជីវភាពជួបលំបាកខ្លាំង។ បង Tòng តែងរកគ្រប់វិធីដើម្បីស្តារជីវភាពគ្រួសារ។ បន្ទាប់ពីមានគោលគំនិតបែបនេះ បងក៏ក្លាហានវិនិយោគទិញម៉ាស៊ីនរាស់ដីសម្រាប់រាស់ស៊ីឈ្នួលមាមីងបងប្អូនក្នុងភូមិ។ មធ្យមរាល់ឆ្នាំ បងទទួលរាស់ជា ២​ រដូវ បន្ទាប់ពីគិតចំណាយរួចរាល់ នូវសល់ប្រាក់ចំណេញប្រមាណ ៤០ លានដុង។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ចំណូលដែលរកបានក៏មិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។ ផ្ទះដ៏តូចចង្អៀតរបស់គ្រួសារមានការទ្រុឌទ្រោមជាទម្ងន់ រាល់រដូវភ្លៀងខ្យល់ធំម្តងៗ ផ្ទះក៏លេច បណ្តោយឱ្យគ្រួសារត្រូវរស់នៅក្នុងករណីភ័យខ្លាចជាខ្លាំង។

ក្តីសប្បាយបានចូលមកដល់ប្រហែលជាឆ្នាំ ២០២៥ គ្រួសារបងត្រូវបានរដ្ឋអំណាចភូមិភាគពិនិត្យឧបត្ថម្ភទឹកប្រាក់ចំនួន ៦០ លានដុងដែលផ្តើមពីកម្មវិធី សាងសង់ផ្ទះមហាសាមគ្គី។ ជាមួយការខិតខំរួមបញ្ចូលរបស់សាច់ញាតិ និងអ្នកជិតខាងផងនោះ ផ្ទះថ្មីរបស់បងក៏ឆាប់បានសម្រេច។ ចាប់ពៅពេលនោះមក គ្រួសារបងមិនចាំបាច់ភ័យខ្លាចរាល់រដូវភ្លៀងទៀតនោះទេ មានទីជម្រកសមរម្យដើម្បីលំនឹងចិត្តពលកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។

មិនត្រឹមទទួលបានការឧបត្ថម្ភផ្ទះប៉ុណ្ណោះទេ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ គ្រួសារបងបន្តទទួលបានការឧបត្ថម្ភជ្រូកពូជ ៨ ​ក្បាលផងដែរសម្រាប់យកមកចិញ្ចឹមពង្រីកសេដ្ឋកិច្ចគ្រួសារ។ អាស្រ័យការអនុវត្តបានល្អត្រឹមត្រូវតាមបច្ចេកទេសចចិញ្ចឹម​ បន្ទាប់ពីជិត ៤ ខែ ហ្វូងជ្រូកក៏មានការធំធាត់ល្អ សន្យាថានឹងផ្តល់ប្រាក់ចំណូលយ៉ាងសមរម្យជូនគ្រួសារជាក់ជាមិនខាន។ បងគិតថានឹងទុកពូជជ្រូកមកវិញដើម្បីពង្រីកការចិញ្ចឹមរបស់ខ្លួនសម្រាប់បង្កើនប្រភពប្រាក់ចំ ណូលយូរអង្វែង។

មានផ្ទះថ្មី និងមានទម្រង់នៃការរស់នៅក៏បានលំនឹង ជីវភាពគ្រួសារបង Tòng មួយថ្ងៃកាន់តែធូរធាប្រសើរឡើង។ ដល់ចុងឆ្នាំ ២០២៥ គ្រួសារបងបានទទួលស្គាល់ជាគ្រួសាររួចចាក់ពីប្រកៀកបន្ទាត់ក្រ។

ឥឡូវ ក្នុងផ្ទះថ្មីប្រកបដោយភាពកក់ក្តៅ និងពេលបាយក៏បានគ្រប់គ្រាន់ជាងមុនផងដែរ។ ក្តីសប្បាយរីករាយរបស់បង Tòng មិនត្រឹមស្ថិតត្រឹមតម្លៃខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាក្តីសុខ​និងមោទនភាពសម្រាប់អនាគតដ៏ភ្លឺស្វាងថែមទៀត។

បង Trương Văn Tòng ពិនិត្យ និងជូតសម្អាតគ្រឿងម៉ាស៊ីនភ្ជួររាស់ដីដើម្បីត្រៀមឱ្យរដូវថ្មី។

“ដោយបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី និងពូជជ្រូកដើម្បីពង្រីកការចិញ្ចឹម ប្តីប្រពន្ធខ្ញុំក៏មានប្រភពកម្លាំងកាន់តែខ្លាំងថែមទៀត ព្រមទាំងខិតខំរកស៊ីដើម្បីសេដ្ឋកិច្ចគ្រួសារកាន់តែបានលំនឹងល្អ​និង ឈានឡើងជីវភាពធូរធា” បង Tòng មានប្រសាសន៍បែបនេះ។

ផ្តើមពីការយកចិត្តទុកដាក់ឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ រួមជាមួយការខិតខំប្រឆងប្រែងឈានឡើងរបស់ខ្លួន គ្រួសារបង Trương Văn Tòng កាន់តែមានលក្ខណៈឆ្លងផុតការលំបាក លំនឹងជីវភាពរស់នៅ។ នេះក៏ជាភស្តុតាងមួយដែលបញ្ជាក់ពីប្រសិទ្ធភាពជាក់ស្តែងរបស់គោលនយោបាយសុខុមាលភាពសង្គម រួមចំណែកជួយប្រជាជនឱ្យមានកម្លាំងចិត្តខ្លាំងថែមទៀតដើម្បីខិតខំប្រឹងប្រែងលើកកម​្ពស់ជីវភាពរស់នៅ៕

Tú Quyên

សាយភាយនៃព័ត៌មានពុទ្ធសាសនា

ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងសកម្មនៃយុគសម័យបច្ចេកវិទ្យា បណ្តាអង្គការសង្គម និងសាសនាកំពុងសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។ នៅកាម៉ាវ សមាគមពុទ្ធសាសនា Việt Nam ខេត្តបានជ្រើសរើសទិសដៅផ្ទាល់ខ្លួនខណៈពេលដែលបង្កើតប្រព័ន្ធព័ត៌មានច្រើនភាសានៅលើវេទិកាឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានជាផ្លូវការយ៉ាងទូលំទូលាយក្នុងសហគមន៍។

ទីបង្អែកសម្រាប់ការកាត់បន្ថយក្រ

ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ទម្រង់សន្សំចំចៃ និងការឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍កំពុងបង្ហាញពីប្រសិទ្ធភាពជាក់ស្តែងកាន់តែខ្លាំងឡើង។ នៅភូមិ Tân Quảng Đông ឃុំ Cái Đôi Vàm ក្លឹបសន្សំសំចៃ និងឥណទានលេខ ១ មិនត្រឹមតែផ្តល់ការគាំទ្រដើមទុនដល់សមាជិកនារីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយស្មារតីសាមគ្គីភាព និងការចែករំលែកគ្នាទៅវិញទៅមកក្នុងសហគមន៍ផងដែរ។

ខិតខំក្លាយជាចៅដ៏ល្អរបស់ Bác Hồ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីចលនាកុមារធ្វើតាមដំបូន្មានទាំង ៥ ប្រការរបស់អ៊ំហូ បានរីករាលដាលយ៉ាងខ្លាំងនៅបណ្តាតំបន់ភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើនកុះករទូទាំងខេត្តកាម៉ាវ។

ប្រសិទ្ធភាពនៃទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល

ទោះបីជាមានផ្ទៃដីជាង ៤ ហិកតាសម្រាប់ការចិញ្ចឹមវិបុលវប្បកម្មក្តី តែជាច្រើនលើកច្រើនសារ បង Hồ Thanh Vũ នៅភូមិ Lung Lá ឃុំ Định Thành ត្រូវផ្អាកការផលិតជាបណ្ដោះអាសន្ន ដោយសារតែការខាតបង់ និងកង្វះដើមទុន។ ដោយមិនព្រមចុះចាញ់ បងក៏បានសិក្សាស្វែងយល់បន្តពីទម្រង់ចិញ្ចឹមបង្គាដែលមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ព្រមទាំងក្លាហានប្តូរទៅជាទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល។ ដោយសារតែការខិតខំសិក្សារៀនបទពិសោធ ទម្រង់នេះក៏មានប្រសិទ្ធភាព ជួយឱ្យបងមានលក្ខណៈឆ្លងកាត់លំបាក លំនឹងសេដ្ឋកិច្ច និងក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារផលិតពូកែឆ្នើមរបស់ភូមិភាគផងដែរ។

ទីបង្អែលនៃគោលនយោបាយ

ក្នុងវ័យ ៧០ ឆ្នាំ នៅពេលដែលមានអ្នកជាច្រើនកំពុងកក់ក្តៅនៃវ័យចាស់ជរារបស់ខ្លួនជាមួយកូនចៅ លោកយាយ Lý Thị Bình នៅភូមិ Phạm Kiệt ឃុំ Khánh Bình តែងខិតខំតស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិត ជូភាពនូវតែជួបការលំបាកខ្លាំង។ ក្តីសប្បាយរីករាយបានឈានចូលមកដល់ខណៈពេលដែលលោកយាយទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មីមួយខ្នងដ៏រឹងមាំ និងធានាជីវភាពរស់នៅ ព្រមទាំងបន្ថយបន្ទុកក្នុងការរស់នៅរបស់ខ្លួន ជីវភាពកាន់តែសុខសាន្តថែមទៀតសម្រាប់អនាគតរបស់លោកយាយ។

ប្រសិទ្ធភាពនៃទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិករនៅក្នុងឃុំ Vĩnh Lợi បានស្វែងយល់ និងច្នៃប្រតិដ្ឋវិធីសាស្រ្តផលិតជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីតែមួយ។ ក្នុងនោះ ទម្រង់ចម្រុះ ដែលរួមបញ្ចូលគ្នានូវបណ្តាផលដំណាំ និងសត្វចិញ្ចឹមជាច្រើនប្រភេទ កំពុងក្លាយជាវិធីសាស្រ្តសមស្របមួយ ដែលត្រូវបានជ្រើសរើសដោយគ្រួសារជាច្រើនផងដែរ នេះបានបង្ហាញឱ្យឃើញជាសន្សឹមៗអំពីប្រសិទ្ធភាពរបស់វា។

ផ្លាស់ប្តូរផ្នត់គំនិត ដើម្បីជម្នះលើការលំបាក

នៅភូមិ Bình Tốt B ឃុំ Vĩnh Phước លោក Đặng Văn Em ត្រូវបានគេស្គាល់ថាជាជាងជួសជុលគ្រឿងចក្រកសិកម្មដែលមានការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមមួយរូប។ មានមនុស្សតិចណាស់ដែលស្រមៃថានៅពីក្រោយដៃទាំងនោះ ដែលជារឿយៗប្រឡាក់ដោយប្រេង និងខ្លាញ់ គឺជារឿងរ៉ាវរបស់កសិករ Khmer ម្នាក់ ដែលទោះបីជាមានដីផលិតតិចតួចក៏ដោយ ក៏គាត់នៅតែក្លាហានផ្លាស់ប្តូរដើម្បីស្វែងរកផ្លូវយ៉ាងសមស្របសម្រាប់ជីវិតគ្រួសាររបស់ខ្លួនផងដែរ។

នារីរួមដំណើរការអភិវឌ្ឍសេដ្ឋកិចភូមិស្រុក

ប៉ុន្មានឆ្នាំកន្លងឆ្នាំមកនេះ សមាគមសហព័ន្ធនារីឃុំ Tân Hưng តែងផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តនៃសកម្មភាពរបស់ខ្លួន ពង្រីកតួនាទីនៃការប្រមូលផ្តុំ សាមគ្គីរវាងសមាជិកនារីឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីនោះ បានជួយឱ្យបងប្អូននារីឆ្លងកាត់លំបាក ធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងជាសន្សឹមៗ រួមចំណែកកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

លើកកម្ពស់បំណិនឌីជីថលជូនបងប្អូននារី

មិនត្រឹមតែនៅទីក្រុងប៉ុណ្ណោះទេ បច្ចុប្បន្ននៅតាមតំបន់ជនបទទូទាំងខេត្ត Cà Mau បងប្អូននារីទាំងឡាយក៏សន្សឹមៗបានចូលជិតបច្ចេកវិទ្យាអនុវត្តកម្មវិធីឌីជីថលដើម្បីបម្រើការងាររបស់ខ្លួនក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ តាមរយៈបណ្តាទម្រង់ជាក់ស្តែងជាច្រើន សមាគមសហព័ន្ធនារីទូទាំងខេត្តបានរួមចំណែកបង្កើតពលរដ្ឋឌីជីថលនៅតាមមូលដ្ឋានទៀតផង។

អ្នក «រក្សាអណ្តាតភ្លើង» នៃវប្បធម៌ជនជាតិ

ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។