Thứ năm, 16-7-26 09:17:05
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

Báo Cà Mau ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អំណោយមួយចំណែកលើកស្ទួយវាសនាមួយ

ព្រះតេជព្រះគុណ Thạch Dương Trung (ស្តាំ) ព្រះចៅអធិការវត្តកោះដូង ឃុំ Vĩnh Phước រៀបចំពិធីជូនអំណោយដល់មាមីងពុទ្ធបរិស័ទ។

មានមនុស្សតិចណាស់ដែលដឹងថា ប្រភពថវិកាសម្រាប់រក្សាសកម្មភាពសប្បុរសធម៌ជាប្រចាំរបស់វត្តកោះដូង គឺមានលក្ខណៈពិសេសយ៉ាងណា។ តាំងពីឆ្នាំដំបូងនៃការបង្កើតគណៈសប្បុរសធម៌សង្គម ព្រះតេជគុណ Thạch Dương រួមជាមួយគណៈកម្មការវត្ត បានសម្រេចដកថវិកាមួយផ្នែកពីចំណូលដែលបងប្អូនជួលដីវត្តធ្វើស្រែចម្ការ ដើម្បីធ្វើជាមូលនិធិសម្រាប់ខាងការហារសប្បុរស។ កើតចេញពីកម្លាំងញើសឈាម និងការខិតខំធ្វើការនៅលើដីរបស់វត្ត គ្រាប់អង្ករនៃសេចក្តីស្រឡាញ់បានត្រឡប់មកជួយដល់ជីវិតដែលទន់ខ្សោយវិញ។

តាំងពីឆ្នាំ ២០១៥ មក សកម្មភាពជូនអំណោយជាប្រចាំមួយខែម្តង ក្នុងថ្ងៃទី ១៥ ឬ ១៤ រោច បានរក្សាមានរបៀបរៀបរយ។ ផ្តើមពីអំណោយចំនួន ៤០ ចំណែកក្នុងគ្រាដំបូង ពេលខ្លះកើនឡើងដល់ ៧០ ហើយបច្ចុប្បន្នវត្តកំពុងរក្សាស្ថិរភាពដោយជួយដល់ ៥៥ គ្រួសារដែលជួបលំបាក និងឯកកោក្នុងចំណុះវត្ត។

ជារៀងរាល់ដង បងប្អូនតែងជួបជុំគ្នានៅឧបដ្ឋានសាលា ដើម្បីទទួលអំណោយជាក់ស្តែង។ អំណោយមួយចំណែកៗរួមមាន អង្ករ ១០ គីឡូក្រាម និងទឹកប្រាក់ ១០០ ពាន់ដុង។ ទោះបីជាតម្លៃសម្ភារៈមិនធំដុំក៏ដោយ ប៉ុន្តែវាគឺជាការរួមផ្សំគ្នានៃចិត្តមេត្តាករុណារបស់វត្តអារាម និងការរួមចំណែករបស់សហគមន៍។

មិនត្រឹមតែចែកអំណោយជាប្រចាំប៉ុណ្ណោះទេ គណៈកម្មការសប្បុរសធម៌សង្គមវត្តកោះដូង ក៏ជា "តួអង្គចម្បង" ក្នុងសកម្មភាពសង្គ្រោះបន្ទាន់ផងដែរ។ មិនថាគ្រួសារមានធុរៈដូចជាមានមរណទុក្ខ ឬពេលមានជំងឺដង្កាត់ វត្តតែងបើកលាដៃជួយសង្គ្រោះ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាឱ្យទាន់ពេលវេលា ដើម្បីជួយបងប្អូនឱ្យឆ្លងផុតពីទុក្ខលំបាក។

ផ្សព្វផ្សាយព្រះធម៌ក្នុងជីវភាពរស់នៅ

ជាពិសេស ក្នុងឱកាសបុណ្យទានប្រពៃណីជាតិ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Việt Nam ឬបុណ្យទានផ្សេងៗរបស់បងប្អូនខ្មែរដូចជា៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតាជាដើម សកម្មភាពសប្បុរសធម៌របស់វត្តកាន់តែមានភាពផុសផុលខ្លាំងឡើង។ អំណោយដែលបានជូន មិនត្រឹមជួយឱ្យបងប្អូនមានឱកាសបុណ្យទានដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពរវាងភូមិស្រុក រក្សានូវភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីដែលផ្សារភ្ជាប់នឹងសីលធម៌ "អ្នកមានជួយឧបត្ថម្ភអ្នកក្រីក្រ”។

ជារៀងរាល់ខែ វត្តកោះដូងតែងជូនអំណាយដល់មាមីងប្រជាពុទ្ធបរិស័ទក្រលំបាក។

រូបភាពព្រះចៅអធិការដែលមានស្នាមញញឹមប្រកបដោយក្តីមេត្តា ជូនអង្ករ និងអំណោយនៃក្តីស្រឡាញ់ផ្ទាល់ដល់ដៃបងប្អូន បានក្លាយជាភាពស៊ាំភ្នែកនៅឃុំវិញភឿកយូរណាស់មកហើយ។ សកម្មភាពរបស់គណៈកម្មការសប្បុរសធម៌សង្គមវត្តកោះដូង គឺជាភស្តុតាងដ៏រស់រវើកសម្រាប់ទិសស្លោក "ព្រះធម៌អមដំណើរជាមួយជនជាតិ" ដោយកម្លាយចិត្តមេត្តាករុណាទៅជាសកម្មភាពជាក់ស្តែង រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគអនុវត្តបានល្អនូវកិច្ចការធានាសុខុមាលភាពសង្គម និងបន្ថែមថាមពលដល់ជីវិតដែលកំពុងជួបលំបាកឱ្យបន្តឈានទៅមុខ៕

Thạch Đờ Ni

សាយភាយនៃព័ត៌មានពុទ្ធសាសនា

ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងសកម្មនៃយុគសម័យបច្ចេកវិទ្យា បណ្តាអង្គការសង្គម និងសាសនាកំពុងសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។ នៅកាម៉ាវ សមាគមពុទ្ធសាសនា Việt Nam ខេត្តបានជ្រើសរើសទិសដៅផ្ទាល់ខ្លួនខណៈពេលដែលបង្កើតប្រព័ន្ធព័ត៌មានច្រើនភាសានៅលើវេទិកាឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានជាផ្លូវការយ៉ាងទូលំទូលាយក្នុងសហគមន៍។

ទីបង្អែកសម្រាប់ការកាត់បន្ថយក្រ

ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ទម្រង់សន្សំចំចៃ និងការឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍កំពុងបង្ហាញពីប្រសិទ្ធភាពជាក់ស្តែងកាន់តែខ្លាំងឡើង។ នៅភូមិ Tân Quảng Đông ឃុំ Cái Đôi Vàm ក្លឹបសន្សំសំចៃ និងឥណទានលេខ ១ មិនត្រឹមតែផ្តល់ការគាំទ្រដើមទុនដល់សមាជិកនារីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយស្មារតីសាមគ្គីភាព និងការចែករំលែកគ្នាទៅវិញទៅមកក្នុងសហគមន៍ផងដែរ។

ខិតខំក្លាយជាចៅដ៏ល្អរបស់ Bác Hồ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីចលនាកុមារធ្វើតាមដំបូន្មានទាំង ៥ ប្រការរបស់អ៊ំហូ បានរីករាលដាលយ៉ាងខ្លាំងនៅបណ្តាតំបន់ភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើនកុះករទូទាំងខេត្តកាម៉ាវ។

ប្រសិទ្ធភាពនៃទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល

ទោះបីជាមានផ្ទៃដីជាង ៤ ហិកតាសម្រាប់ការចិញ្ចឹមវិបុលវប្បកម្មក្តី តែជាច្រើនលើកច្រើនសារ បង Hồ Thanh Vũ នៅភូមិ Lung Lá ឃុំ Định Thành ត្រូវផ្អាកការផលិតជាបណ្ដោះអាសន្ន ដោយសារតែការខាតបង់ និងកង្វះដើមទុន។ ដោយមិនព្រមចុះចាញ់ បងក៏បានសិក្សាស្វែងយល់បន្តពីទម្រង់ចិញ្ចឹមបង្គាដែលមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ព្រមទាំងក្លាហានប្តូរទៅជាទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល។ ដោយសារតែការខិតខំសិក្សារៀនបទពិសោធ ទម្រង់នេះក៏មានប្រសិទ្ធភាព ជួយឱ្យបងមានលក្ខណៈឆ្លងកាត់លំបាក លំនឹងសេដ្ឋកិច្ច និងក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារផលិតពូកែឆ្នើមរបស់ភូមិភាគផងដែរ។

ទីបង្អែលនៃគោលនយោបាយ

ក្នុងវ័យ ៧០ ឆ្នាំ នៅពេលដែលមានអ្នកជាច្រើនកំពុងកក់ក្តៅនៃវ័យចាស់ជរារបស់ខ្លួនជាមួយកូនចៅ លោកយាយ Lý Thị Bình នៅភូមិ Phạm Kiệt ឃុំ Khánh Bình តែងខិតខំតស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិត ជូភាពនូវតែជួបការលំបាកខ្លាំង។ ក្តីសប្បាយរីករាយបានឈានចូលមកដល់ខណៈពេលដែលលោកយាយទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មីមួយខ្នងដ៏រឹងមាំ និងធានាជីវភាពរស់នៅ ព្រមទាំងបន្ថយបន្ទុកក្នុងការរស់នៅរបស់ខ្លួន ជីវភាពកាន់តែសុខសាន្តថែមទៀតសម្រាប់អនាគតរបស់លោកយាយ។

ប្រសិទ្ធភាពនៃទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិករនៅក្នុងឃុំ Vĩnh Lợi បានស្វែងយល់ និងច្នៃប្រតិដ្ឋវិធីសាស្រ្តផលិតជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីតែមួយ។ ក្នុងនោះ ទម្រង់ចម្រុះ ដែលរួមបញ្ចូលគ្នានូវបណ្តាផលដំណាំ និងសត្វចិញ្ចឹមជាច្រើនប្រភេទ កំពុងក្លាយជាវិធីសាស្រ្តសមស្របមួយ ដែលត្រូវបានជ្រើសរើសដោយគ្រួសារជាច្រើនផងដែរ នេះបានបង្ហាញឱ្យឃើញជាសន្សឹមៗអំពីប្រសិទ្ធភាពរបស់វា។

ផ្លាស់ប្តូរផ្នត់គំនិត ដើម្បីជម្នះលើការលំបាក

នៅភូមិ Bình Tốt B ឃុំ Vĩnh Phước លោក Đặng Văn Em ត្រូវបានគេស្គាល់ថាជាជាងជួសជុលគ្រឿងចក្រកសិកម្មដែលមានការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមមួយរូប។ មានមនុស្សតិចណាស់ដែលស្រមៃថានៅពីក្រោយដៃទាំងនោះ ដែលជារឿយៗប្រឡាក់ដោយប្រេង និងខ្លាញ់ គឺជារឿងរ៉ាវរបស់កសិករ Khmer ម្នាក់ ដែលទោះបីជាមានដីផលិតតិចតួចក៏ដោយ ក៏គាត់នៅតែក្លាហានផ្លាស់ប្តូរដើម្បីស្វែងរកផ្លូវយ៉ាងសមស្របសម្រាប់ជីវិតគ្រួសាររបស់ខ្លួនផងដែរ។

នារីរួមដំណើរការអភិវឌ្ឍសេដ្ឋកិចភូមិស្រុក

ប៉ុន្មានឆ្នាំកន្លងឆ្នាំមកនេះ សមាគមសហព័ន្ធនារីឃុំ Tân Hưng តែងផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តនៃសកម្មភាពរបស់ខ្លួន ពង្រីកតួនាទីនៃការប្រមូលផ្តុំ សាមគ្គីរវាងសមាជិកនារីឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីនោះ បានជួយឱ្យបងប្អូននារីឆ្លងកាត់លំបាក ធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងជាសន្សឹមៗ រួមចំណែកកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

លើកកម្ពស់បំណិនឌីជីថលជូនបងប្អូននារី

មិនត្រឹមតែនៅទីក្រុងប៉ុណ្ណោះទេ បច្ចុប្បន្ននៅតាមតំបន់ជនបទទូទាំងខេត្ត Cà Mau បងប្អូននារីទាំងឡាយក៏សន្សឹមៗបានចូលជិតបច្ចេកវិទ្យាអនុវត្តកម្មវិធីឌីជីថលដើម្បីបម្រើការងាររបស់ខ្លួនក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ តាមរយៈបណ្តាទម្រង់ជាក់ស្តែងជាច្រើន សមាគមសហព័ន្ធនារីទូទាំងខេត្តបានរួមចំណែកបង្កើតពលរដ្ឋឌីជីថលនៅតាមមូលដ្ឋានទៀតផង។

អ្នក «រក្សាអណ្តាតភ្លើង» នៃវប្បធម៌ជនជាតិ

ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។