Chủ nhật, 31-5-26 05:23:01
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

Báo Cà Mau ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

សមាគមសហព័ន្ធនារីសង្កាត់ An Xuyên ក្រើនរំលឹកសមាជិកទាំងឡាយអំពីការទទួលបុណ្យ Tết ប្រកបដោយសុវត្ថិភាព និងប្រឹតសំចៃ។

សម្រាប់ការត្រៀមទទួលបុណ្យ Tết ឆ្នាំមមី ២០២៦ ក្រុមគ្រួសារបងស្រី Thạch Thị Oanh Nhỏ នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ចិញ្ចឹមត្រី និងទា ព្រមទាំងដាំបន្លែបង្ការ និងពោតផងដែរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ព្រមទាំងធ្វើជាអំណោយជូនសាច់ញាតិបងប្អូនជិត និងទទួលភ្ញៀវផងដែ។ បងស្រីបានចែករំលែកថា៖ “យើងដាំបន្លែ និងចិញ្ចឹមត្រី មាន់សម្រាប់ប្រឹតសំចៃប្រាក់ចំណាយ។ សម្រាប់បុណ្យតេតមិនចាំបាច់ឱ្យមានភាពស្មុគស្មាញពេកនោះទេ គ្រាន់យែរៀបចំផ្ទះសម្បែងឱ្យបានល្អស្អាត និងមានរបៀបរៀបរយ បាយម្ហូបសព្វគ្រប់ វាជាការគ្រប់គ្រាន់ណាស់ទៅហើយ”។

នៅតាមតំបន់ជនបទ រួមជាមួយនឹងការចលនាអភិវឌ្ឍន៍ជនបទថ្មី បងប្អូនប្រជាជនកំពុងផ្តោតលើការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង បង្កើតបរិស្ថានបៃតង ស្រស់ ស្អាតទៀតផង។ គ្រួសារជាច្រើនបានដាំផ្កា ថែទាំរុក្ខជាតិតុបតែង និងកាត់របងផ្កានៅតាមមុខផ្ទះរបស់ខ្លួន រួមចំណែកបង្កើតទីកន្លែងស្រស់ស្រាយ និងស្និទ្ធស្នាលជាមួយធម្មជាតិក្នុងឱកាសបុណ្យ Tết នេះផងដែរ។

ចំណែកគ្រួសារអ្នកមីង Thạch Thị Rớ នៅភូមិ Đồng Tâm A ឃុំ Đầm Dơi កំពុងរៀបចំផ្ទះសម្បែងសម្រាប់ទទួួលបុណ្យចូលឆ្នាំថ្មី មានទាំងការកាត់តុបតែងផ្កាលម្អ ធ្វើនំ និងបង្អែមប្រពៃណី ជាច្រើនប្រភេទដើម្បីទុកសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃបុណ្យផងដែរ។ អ្នកមីងបានចែករំលែកថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គ្រួសារខ្ញុំបានទទួលបុណ្យ Tết យ៉ាងសមញ្ញធម្មតា តែពេញដោយក្តីសប្បាយរីករាយ ពីព្រោះមិនបានរៀបចំអឹកធឹក មានស្រាបៀអ្វីនោះទេ។ សម្រាប់ថ្ងៃបុណ្យតេត សំខាន់គឺបានជួបជុំកូនចៅ ហូបចុកសប្បាយរីករីក និងដើម្បីរក្សាសុខភាពល្អ”។

ជាក់ស្តែងបានឱ្យឃើញថា ការរៀបចំទទួលបុណ្យតេតរបស់បងប្អូនប្រជាជននៅតែមានភាពហ្មត់ចត់ ប៉ុន្តែសមហេតុផលជាង។ ការសន្សំប្រាក់ក្នុងឱកាសបុណ្យ Tết កំពុងបានក្លាយជាទិសដៅយ៉ាងសកម្ម រួមចំណែកលំនឹងជីវភាពរស់នៅបន្ទាប់ពីថ្ងៃបុណ្យ។

បងស្រី Thạch Thị Oanh Nhỏ (ឆ្វេង) ម្ចាស់ការក្នុងការធានាប្រភពខាងមុខម្ហូបសម្រាប់ក្នុងឱកាសបុណ្យ Tết ដើម្បីប្រឹតសំចៃទឹកប្រាក់។

យោងតាមលោកស្រី Nguyễn Thị Ngọc Thuý អនុប្រធានសមាគមសហព័ន្ធនារីខេត្ត Cà Mau បានឱ្យដឹង៖ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់តែងផ្សព្វផ្សាយ និងជំរុញទឹកចិត្តសមាជិកស្តីពីការទទួលបុណ្យតេតដោយសុវត្ថិភាព និងប្រឹតសំចៃ ជៀសវាងការប្រើប្រាស់មុខម្ហូបដែលមិនស្គាល់ប្រភពដើម កំណត់ការប្រើប្រាស់គ្រឿងស្រវឹង មិនដុតផាវ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងអនាម័យបរិស្ថាន និងយកចិត្តទុកដាក់ជាពិសេសចំពោះការធានាសុវត្ថិភាពសម្រាប់កុមារ។

បុណ្យតេតបានខិតជិតមកដល់ ការរៀបចំទទួលថ្ងៃបុណ្យ និងប្រឹតសំចៃសម្រាប់គ្រួសារនីមួយៗ បានរួមចំណែករក្សានូវតម្លៃដ៏ស្រស់ស្អាតនៃបុណ្យ Tết ប្រពៃណី នាំមកនូវនិទាឃរដូវថ្មីយ៉ាងពោរពេញដោយជំនឿ និងក្តីសង្ឃឹម៕

Cẩm Nhi

“ទីបង្អែក” ជួយជនរួមជាតិរួចចាកក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិមួយថ្ងៃកាន់តែបានបញ្ជាក់ នូវតួនាទីរបស់ខ្លួនជា «ស្ពានតភ្ជាប់» ក្នុងការនាំយកគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៅកាន់ប្រជាជន។ តាមរយៈនេះ ក៏ជំរុញទឹកចិត្តបងប្អូនឱ្យខិតំឈានឡើងក្នុងការកសាងជីវភាពសុខក្សេមក្សាន្តជូនបងប្អូនជនរួមជាតិ។

បំផុសគំនិតផ្តើមអាជីព

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី "ស្ត្រី Việt Nam មានទំនុកចិត្តធ្វើអាជីវកម្ម" កំពុងបានក្លាយជាប្រភពកម្លាំងដ៏សំខាន់មួយ ដែលជួយស្ត្រីជាច្រើននៅខេត្ត Cà Mau ផ្តើម អាជីវកម្មដោយក្លាហាន និងបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងជីវិតសង្គម។ ចាប់ពីទម្រង់ខ្នាតតូចដែលទាក់ទងនឹងសិប្បកម្មប្រពៃណី និងជំនាញពិសេសក្នុងស្រុក ស្ត្រីជាច្រើនមានលក្ខណៈឈានឡើងជាសន្សឹមៗ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

ភ្ជាប់ក្តីមេត្តាកណ្ដាលភូមិស្រុក

ក្រោមកំដៅថ្ងៃនៃតំបន់ភាគខាងលិច ផ្លូវឆ្ពោះទៅកាន់ឃុំ Vĩnh Phước ហាក់ដូចជាជិតជាងមុន ដោយជំហានសប្បុរសធម៌ពោរពេញដោយភាពស្វាហាប់។ ថ្មីៗនេះ វត្តកោះដូង ដ៏បុរាណ និងស្ងប់ស្ងាត់ បានក្លាយជាអ៊ូអរ និងសប្បាយរីករាយជាងពេលណាៗទាំងអស់ នៅពេលទទួលស្បើយបេះដូងស្ម័គ្រចិត្តជិត ១០០ នាក់ មកជួបជុំគ្នានៅទីនេះ ក្នុងកម្មវិធី "តភ្ជាប់ក្ដីស្រឡាញ់" លើកទី ៦៦។

រួមដំណើរការ ជំនួយឧបត្ថម្ភបងប្អូននារីអភិវឌ្ឍន៍សេដ្ឋកិច្ច

សព្វថ្ងៃ សង្កាត់ Giá Rai មានសមាជិកាសមាគមនារីជាង ៦.៧០០ នាក់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការចលនានារីប្រឡងប្រណាំងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភូមិភាគ កាន់តែបានស៊ីជម្រៅ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ តាមការតម្រង់ទិស រួមដំណើរ និងជួយឧបត្ថម្ភរបស់សមាគមនារីសង្កាត់ បងប្អូននារីជាច្រើនបានក្លហានផ្លាស់ប្តូរផ្នត់គំនិត ស្វែងរកទិសដៅសមស្របនឹងលក្ខណៈជាក់ស្តែងនៃគ្រួសារនីមូយៗ រួមចំណែកបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពផងដែរ។

មិនព្រមចុះចាញ់នឹងវាសនា

នៅភូមិលេខ ១៦ ឃុំ Khánh Lâm រូបភាពនារីរាងតូចម្នាក់ម្នាក់ ដែលមួយថ្ងៃៗតែងរវាល់ជាមួយកិច្ចការងាររកស៊ី ក៏បានក្លាយជាទម្លាប់ដែលធ្លាប់បានឃើញជាប្រចាំរបស់បងប្អូនប្រជាជនក្នុងតំបន់។ នោះគឺបងស្រី Nguyễn Thị Cầm ជានាីម្នាក់ប្រកបដោយភាពមោះមុត និងការតាំងចិត្តធ្វើឱ្យអ្នករាល់គ្នានរណាក៏រំជួលចិត្ត និងកោតសរសើរផងដែរ។

“ប្រធានក្រុមនាវិក” អាយុ ២៤ ឆ្នាំ និងក្តីប្រាថ្នាស្រូវស្អាត

នៅខេត្ត Cà Mau មានយុវជនជាច្រើនរូបកំពុងប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនដើម្បីដាស់សក្តានុពលដែលមិនទាន់ដំណើរការ វង្វែងទៅជាលក្ខណៈមានប្រៀបនៃតំបន់ដី ប្រៃ និងដីមានជាតិជូរឱ្យក្លាយជាទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងចំណោមយុវជនទាំងនោះគឺមានយុវជនវ័យក្មេង Huỳnh Duy Thông ជាកសិករមានទម្រង់ខាងវិស័យកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្តល់លទ្ធផលសេដ្ឋកិច្ចនឹងនរទៀតផង។

បង្កើនប្រាក់ចំណូល និងប្រសិទ្ធភាពនៃការរក្សាផ្ទៃដីតាមរយៈដើមដូង

នៅតាមតំបន់ជាច្រើនក្នុងខេត្ត ទម្រង់ដាំដូងកំពុងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់។ វាមិនត្រឹមតែបានប្រើប្រាស់ផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវិធីសាស្ត្រនេះក៏ជួយបង្កើនប្រាក់ចំណូល ផ្តល់អាហារដល់គ្រួសារ និងសមស្របសម្រាប់ស្ថានភាពធម្មជាតិរបស់ភូមិភាគទៀតផង។

ផ្តើមអាជីពពីចំណង់ចំណូលចិត្ត

ដែលផ្តើមពីចំណង់ចំណូលចិត្តធម្មតាៗ យុវជនជាច្រើននាពេលបច្ចុប្បន្ននេះកំពុងក្លាហានបង្វែចំណង់ចំណូលចិត្តរបស់រៀងខ្លួនទៅជាផ្លូវបង្កើតអាជីពនៅតាមស្រុកកំណើតរបស់ខ្លួនទៀតផង។ នៅសង្កាត់ Vĩnh Trạch ប្រវត្តិរបស់យុវជន Ngô Văn Điền នៅអនុសង្កាត់ Bờ Xáng គឺជាភស្តុតាងមួយនៃស្មារតីក្លាហានសម្រាប់យុវជនជនបទ នៅពេលដែលទទួលបានការឧបត្ថម្ភយ៉ាងល្អត្រឹមត្រូវ។

លទ្ធភាពអនាគតនៃការចិញ្ចឹមគ្រែងឈាមធម្មជាតិ

ដោយភាពមានប្រៀបខ្លាំងចំពោះដីផលិតនៅជិតមាត់ព្រែក ជាច្រើនឆ្នាំកន្លងមកនេះ លោក Thạch Ha នៅភូមិ Phước Thắng A ឃុំ Định Thành បានស្វែងយល់ និងពិសោធន៍ទទួលបានជោគជ័យជាមួយទម្រង់ចិញ្ចឹមគ្រែងឈាមធម្មជាតិផងដែរ។

លំនឹងសេដ្ឋកិច្ចអាស្រ័យទម្រង់ចិញ្ចឹមមាន់

ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពសេដ្ឋកិច្ចរបស់បងប្អូនជនរួមជាតិ Khmer នៅឃុំ Quách Phẩm មានភាពប្រសើរឡើងជាសន្សឹមៗ ដោយសារការផ្លាស់ប្តូរទម្រង់ផលិតសមស្របទៅតាមលក្ខណៈភូមិភាគ។ ក្នុងនោះ លោក Sơn Chi នៅភូមិ Cái Keo ជាមួយនឹងទម្រង់ចិញ្ចឹមមាន់ គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃក្តីជម្នះលើការលំបាក និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។