Thứ ba, 1-9-26 00:10:41
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បំផុសគំនិតផ្តើមអាជីព

Báo Cà Mau ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី "ស្ត្រី Việt Nam មានទំនុកចិត្តធ្វើអាជីវកម្ម" កំពុងបានក្លាយជាប្រភពកម្លាំងដ៏សំខាន់មួយ ដែលជួយស្ត្រីជាច្រើននៅខេត្ត Cà Mau ផ្តើម អាជីវកម្មដោយក្លាហាន និងបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងជីវិតសង្គម។ ចាប់ពីទម្រង់ខ្នាតតូចដែលទាក់ទងនឹងសិប្បកម្មប្រពៃណី និងជំនាញពិសេសក្នុងស្រុក ស្ត្រីជាច្រើនមានលក្ខណៈឈានឡើងជាសន្សឹមៗ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

បងស្រី Quách Thị Cẩm Gương បានបង្វែសម្ភារៈសាមញ្ញក្លាយទៅជាថូផ្កាប្រាក់ដែលតំណាងឱ្យភាពសុខដុមរមនា និងពេញលេញ។

ឆ្នាំ ២០២៥ ខេត្ត Cà Mau មានស្ត្រីចំនួន ៧ នាក់ដែលត្រូវបានលើកសរសើរជាមួយទម្រង់ដ៏ឆ្នើមក្នុងការបង្កើតអាជីព។ រាល់់ទម្រង់នីមួយៗគឺជារឿងរ៉ាវនៃការតស៊ូ ភាពច្នៃប្រឌិត និងសេចក្តីប្រាថ្នាចង់ឈានឡើង។ ផ្តើមពី "បង្គាពីស្រុកកំណើតអ្នកមីងទី ៥" របស់បងស្រី Đào Thị Thanh An "ផ្កាប្រាក់រស់ឡើងវិញ" របស់បងស្រី Quách Thị Cẩm Gương "បង្វែត្រកៀតប៉ោងឱ្យក្លាយជាសិប្បកម្មប្រពៃណី" របស់បងស្រី Võ Thị Trang Nhã "នំបង្គារក្រៀម" របស់បងស្រី Trương Ngọc Tâm ចាប់ពី "ងៀតត្រីភីឡាព្យា" របស់បងស្រី Lê Thị Tiến រហូតដល់ទម្រង់ "ត្បាញកន្ទេលប្រពៃណី" របស់អ្នកមីង Cao Thị Lê ទាំងអស់នេះបានបង្ហាញពីរូបភាពរបស់ស្ត្រីជនបទសព្វថ្ងៃ កំពុងបង្កើនទំនុកចិត្តក្នុងសកម្មភាពសេដ្ឋកិច្ច ដោយប្រើប្រាស់ចំណុចខ្លាំងនៃស្រុកកំណើតរបស់ខ្លួន។

ក្នុងនោះ ទម្រង់ "ផ្កាប្រាក់រស់ឡើងវិញ" របស់បងស្រី Quách Thị Cẩm Gương នៅអនុសង្កាត់ ២៣ សង្កាត់ Tân Thành គឺជាឧទាហរណ៍ដ៏ល្អមួយ។ ដោយផ្តើមអាជីវកម្មចាប់ពីឆ្នាំ ២០១៥ ក្នុងលក្ខណៈដ៏លំបាក បងស្រីក៏បានបង្រៀនខ្លួនឯងអំពីសិប្បកម្មនេះ ដោយបង្កើតគំរូផ្កាប្រាក់ដោយសសៃស័ង្កសី និងសម្ភារៈសិប្បកម្មផ្សេងៗទៀត។ បងស្រីបានកសាងអាជីវកម្មដែលមានស្ថិរភាពជាសន្សឹមៗហើយបង្កើតអាជីវកម្មនឹងនរល្អ ផ្តើមពីនោះក៏បង្កើតការងារធ្វើជូនបងប្អូនស្រ្តីនៅភូមិភាគជាច្រើនរូបដែលនេរផងដែរ។

បងស្រី Cẩm Gương បានចែករំលែកថា៖ "ទោះបីជាខ្ញុំប្រឈមមុខនឹងការលំបាកជាច្រើននៅពេលផ្តើមអាជីពក៏ដោយ តែចំណង់ចំណូលចិត្តរបស់ខ្ញុំបានជួយខ្ញុំកាន់តែខិតខំតស៊ូរហូតមកដល់សព្វថ្ងៃ។ ខ្ញុំជឿថា ស្ត្រីគ្រប់រូបប្រសិនបើមានទំនុកចិត្ត និងមានឆន្ទៈក្នុងការរៀនសូត្រ នឹងអាចទទួលបានជោគជ័យជាក់ជាមិនខាន"។

ដោយមានស្មារតីស្វាហាប់ ភាពច្នៃប្រឌិត និងខិតខំឆ្លងកាត់លំបាក ឆ្នាំ ២០២៥ បងស្រី Cẩm Gương គឺជាស្ត្រីដ៏ឆ្នើមម្នាក់ក្នុងចំណោមស្ត្រីឆ្នើមទាំង ៣០ នាក់មកពីខេត្ត ក្រុងទាំង ៥ ទូទាំងប្រទេស ដែលត្រូវបានទទួលស្គាល់ដោយមជ្ឈិមសមាគមសហព័ន្ធនារី Việt Nam ជាមួយកិត្តិនាម "ស្ត្រី Việt Nam មានទំនុកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច"។

ដោយមានបំណងប្រាថ្នាដូចគ្នាក្នុងការធ្វើមានពីស្រុកកំណើតរបស់ខ្លួន បងស្រី Đào Thị Thanh An អនុប្រធានសមាគមសហព័ន្ធនារីឃុំ Cái Đôi Vàm ក៏ត្រូវបានផ្តល់កិត្តិយសជាមួយនឹងគម្រោង "បង្គាពីស្រុកកំណើតអ្នកមីងទី ៥" ផងដែរ។ យោងតាមអ្នកមីង An ពីមុន ស្ត្រីជនបទជាច្រើនស្គាល់ត្រឹមតែផលិតកម្មខ្នាតតូចប៉ុណ្ណោះ ហើយខ្វះភាពក្លាហានក្នុងការផ្តើមអាជីវកម្ម ឬនាំយកមុខម្ហូបពិសេសប្រចាំស្រុករបស់ខ្លួនទៅកាន់ទីផ្សារធំៗ។ ដោយផ្អែកលើការពិតនេះ អ្នកមីងក៏បានបង្កើតគម្រោងនេះដោយមានបំណងចង់បំផុសគំនិតបង្កើតអាជីពក្នុងបងប្អូនស្ត្រីនៅភូមិភាគ ជាពិសេសចំពោះបងប្អូនស្ត្រីដែលរស់នៅតាមតំបន់ជនរួមជាតិ ជួយពួកគេក្លាហានដើម្បីបន្តបង្កើតគំនិតថ្មី ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

អ្នកមីង Cao Thị Lệ រួមជាមួយប្អូនស្រីរបស់ខ្លួនគឺអ្នកមីង Cao Thị Hồng តែងមមាញឹកជាមួយកីត្បាញកន្ទេលប្របៃណីជាប្រចាំដើម្បីរក្សារបរប្រចាំស្រុកកំណើត និងទំនុកចិត្តលើការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្ទាល់ដៃរបស់ខ្លួនេងទៀតផង។

ក្រៅពីទម្រង់ផលិតទំនើបនេះ បងប្អូនស្ត្រីជាច្រើននៅ Cà Mau ក៏បានរក្សាខ្ជាប់នូវរបរសិប្បកម្មប្រពៃណី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ អ្នកមីង ​Cao Thị Lệ នៅអនុសង្កាត់លេខ ៧ សង្កាត់ Tân Thành ជាអ្នកឧស្សាហ៍ព្យាយាមជាមួយរបរត្បាញកន្ទេលប្រពៃណី នឹងជាអ្នករក្សារបរសិប្បកម្មប្រចាំស្រុកកំណើតរបស់ខ្លួន នឹងជាអ្នកបង្កើតប្រភពចំណូលមានស្ថេរភាពផងដែរ។ ជាមួយស្មារតីជំនះលើការលំបាក និងការប្តេជ្ញាចិត្តដើម្បីទទួលបានជោគជ័យ អ្នកមីង Lệ ក៏ជាស្ត្រីគំរូម្នាក់ដែលទទួលបានកិត្តិយសជា "ស្ត្រី Việt Nam មានទំនុកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច" ក្នុងឆ្នាំ ២០២៥។

ចាផ្តើមពីកីត្បាញកន្ទេលប្រពៃណី រហូតដល់ផលិតផល OCOP ប្រចាំភូមិភាគ ស្ត្រីខេត្ត Cà Mau សព្វថ្ងៃនេះកំពុងបញ្ជាក់ពីសមត្ថភាព ទំនុកចិត្ត និងស្មារតីនៃការជំនះបញ្ហាប្រឈមមុខតាមរយៈកម្លាំងពលកម្មផ្ទាល់ខ្លួន។ នេះមិនត្រឹមតែជាដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាដំណើរនៃការផ្សព្វផ្សាយសេចក្តីប្រាថ្នាសម្រាប់វឌ្ឍនភាព និងការកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿងទៀតផង៕

Kiều Nương

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

ម្ចាស់ការស្តារឡើងវិញនូវហ្វូងជ្រូកបន្ទាប់ពីកើតមានជំងឺរាតត្បាត

បន្ទាប់ពីរយៈពេលចិញ្ចឹមមានការប៉ះពាល់ដោយសារជំងឺ គ្រួសារ Khmer ជាច្រើនកំពុងបង្កើតឡើងវិញនូវហ្វូងជ្រូករបស់ខ្លួនតាមទំហំសមស្រប ដោយផ្តោតលើការបង្កាត់ពូជ បច្ចេកទេសក្នុងការថែទាំល្អត្រឹមត្រូវ ចាក់វ៉ាក់សាំង និងការប្រើប្រាស់ប្រភពចំណីដែលមានស្រាប់។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

ស្ពានតភ្ជាប់រវាងជាតិ និងសាសនា

ព្រះតេជគុណ Dương Lượng ចៅអធិការវត្តសិរីវង្ស ចេកមាស ហៅអណ្តូងចេក (Đìa Chuối) ស្ថិតនៅឃុំ Vĩnh Mỹ ត្រូវបានគេស្គាល់ថាជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាច និងប្រជាជន ព្រមទទាំងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋចំពោះបងប្អូនជនរួមជាតិ Khmer ផងដែរ។ នោះគឺជាតួនាទីសដ៏សំខាន់ខណៈពេលដែលព្រះសង្ឃមិនត្រឹមអនុវត្តល្អភារកិច្ចសាសនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាអ្នកតំណាងរាស្ត្រ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅមូលដ្ឋានទៀតផង។

ចិញ្ចឹមមាន់ធ្វើមាននៅលើទឹកដីស្រុកកំណើត

មិនត្រឹមបានរួមចំណែកកសាងកម្មវិធីអភិវឌ្ឍន៍ជនបទថ្មីតាមរយៈកិច្ចការងារសហគមន៍ប៉ុណ្ណោះទេ ប្រជាជនជាច្រើននៅឃុំ Tân Lộc បានបង្ហាញពីស្មារតីហានគិត ហានធ្វើរបស់ខ្លួន តាមរយៈទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីការខិតខំប្រឹងប្រែង និងការស្រេកឃ្លានចង់សិក្សារៀនសូត្រ លោក Nguyễn Văn Luân នៅភូមិ Kinh Ngan បានបង្កើតទម្រង់ចិញ្ចឹមមាន់ពាណិជ្ជកម្មទទួលជោគជ័យ នាំមកនូវប្រាក់ចំណូលស្ថិរភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។

ស្ពានតភ្ជាប់ដើម្បីនាំយកសេចក្តីសម្រេចរបស់បក្សដល់ជនរួមជាតិ

នៅក្នុងពិធីប្រឡងឃោសនិក អ្នកឃោសនាពូកែថ្នាក់ខេត្ត Cà Mau ឆ្នាំ២០២៦ទើបបានប្រព្រឹត្តិឡើងកាលពីចុងខែមិថុនា បេក្ខជន Thạch Thị Hoa ដែលជាអ្នកឯកទេសមកពីគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានរង្វាន់លេខពីរយ៉ាងល្អឥតខ្ចោះ។ ដោយមានទំនុកចិត្ត និងការរៀបចំយ៉ាងហ្មត់ចត់ រួមទាំងមោទនភាពជាតិយ៉ាងជ្រាលជ្រៅផងនោះ នាងមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំមួយដើម្បីនាំយកនូវគោលនយោបាយរបស់បក្សដល់ជនរួមជាតិភាគតិចទៀតផង។