Thứ ba, 20-10-26 07:25:25
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្ពានតភ្ជាប់ដើម្បីនាំយកសេចក្តីសម្រេចរបស់បក្សដល់ជនរួមជាតិ

Báo Cà Mau នៅក្នុងពិធីប្រឡងឃោសនិក អ្នកឃោសនាពូកែថ្នាក់ខេត្ត Cà Mau ឆ្នាំ២០២៦ទើបបានប្រព្រឹត្តិឡើងកាលពីចុងខែមិថុនា បេក្ខជន Thạch Thị Hoa ដែលជាអ្នកឯកទេសមកពីគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានរង្វាន់លេខពីរយ៉ាងល្អឥតខ្ចោះ។ ដោយមានទំនុកចិត្ត និងការរៀបចំយ៉ាងហ្មត់ចត់ រួមទាំងមោទនភាពជាតិយ៉ាងជ្រាលជ្រៅផងនោះ នាងមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំមួយដើម្បីនាំយកនូវគោលនយោបាយរបស់បក្សដល់ជនរួមជាតិភាគតិចទៀតផង។

បេក្ខជន Thạch Thị Hoa ថតរូបអនុស្សាវរីយ៍ជាមួយគណៈមេប្រយោគនៃពិធីប្រឡងឃោសនិក និងអ្នកផ្សព្វផ្សាយពូកែខេត្ត Cà Mau ឆ្នាំ២០២៦។

បងស្រី Thạch Thị Hoa បានទាក់ទាញ និងបញ្ចុះបញ្ចូលគណៈមេប្រយោគនៃការប្រឡងបានយ៉ាងឆាប់រហ័សចាប់ពីនាទីដំបូងៗ ដោយសារតែសំលៀកបំពាក់ប្រពៃណីជនដ៏ស្រស់សោភារបស់ខ្លួន និងប្រធានបទនៃការបកស្រាយរបស់ខ្លួនដែលបង្គាប់ដោយខ្លឹមសារខាងព័ត៌មាន ព្រមទាំងសាភ្ជាប់ទៅនឹងការអភិវឌ្ឍរបស់ភូមិភាគ។

ប្រធានបទដែលបេក្ខជន Thạch Thị Hoa បានយកមកប្រឡង គឺជាក់ស្តែង និងផ្តោតលើ៖ “ការលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់កម្មាភិបាល និងសមាជិកបក្ស ជាពិសេសកម្មាភិបាលជនជាតិ Khmer ក្នុងការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតបក្សលើកទី ១៤ ទៅក្នុងជីវិតរស់នៅរបស់ជនរួមជាតិភាគតិច”។ នេះមិនមែនជាប្រធានបទទ្រឹស្តីសុទ្ធសាធនោះទេ ប៉ុន្តែជាការសន្និដ្ឋានដែលដកស្រង់ចេញពីលក្ខណៈប្រជាសាស្ត្រ និងបទពិសោធន៍ការងារជាក់ស្តែងរបស់បងស្រីក្នុងអង្គភាពរដ្ឋបាលថ្មីផងដែរ។

សមមិត្ត Phan Thanh Vũ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សសង្កាត់ Hiệp Thành បានចែករំលែកថា៖ «គណៈកម្មាធិការបក្សបានណែនាំប្រធានបទសម្រាប់ចូលរួមប្រឡងរបស់បងស្រី Thạch Thị Hoa ពីព្រោះ Hiệp Thành មានលក្ខណៈពិសេសខ្លាំង ដោយមានចំនួនប្រជាជន Khmer ទាំងអស់ ៣៥% និង ១០% ទៀតជាជនជាតិ Hoa។ ប្រធានបទរបស់បងស្រី Thạch Thị Hoa ឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងតម្រូវការជាក់ស្តែងរបស់តំបន់ភូមិភាគបន្ទាប់ពីការរួមបញ្ចូលគ្នា»។

ភាពជោគជ័យរបស់បងស្រី Thạch Thị Hoa ក្នុងការប្រឡងថ្នាក់ខេត្តលើកនេះ គឺជាលទ្ធផលនៃការបណ្តុះបណ្តាលជាប់លាប់អស់រយៈពេល ១៧ ឆ្នាំ និងទំនាក់ទំនងជិតស្និទ្ធជាមួយបងប្អូនប្រជាជន។ វាគឺជាការប្តេជ្ញាចិត្តរបស់បងស្រី ថាច់ធីហ្វា ក្នុង «រួមការបរិភោគ រស់នៅរួមគ្នា ស្តាប់រួមគ្នា និងធ្វើការរួមគ្នា» ចំពោះអ្នកភូមិទាំងឡាយក៏បានជួយបងស្រីប្រមូលបទពិសោធន៍ខាងជីវិតរស់នៅ និងចំណេះដឹងជាក់ស្តែងជាច្រើន បន្ទាប់មកបងស្រីបានបញ្ចូលទៅក្នុងបទបង្ហាញដ៏គួរឱ្យទាក់ទាញទៀតផង។

សមមិត្ត Nguyễn Huy Thái អនុប្រធានគណឃោសនាអប់រំ ​និងចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់បេក្ខជន Thạch Thị Hoa។

ភាពជោគជ័យរួមនៃការប្រឡងឆ្នាំនេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ និងមានការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្សដែលស្ថិតក្រោមការបញ្ជារបស់គណៈកម្មាធិការបក្សខេត្ត ផ្តើមពីនោះ ក៏សម្តែងពីការស្ងើចសរសើរ ភាពវៃឆ្លាត សមត្ថភាព និងការរៀបចំបានយ៉ាងល្អិតល្អន់របស់បេក្ខជនផងដែរ។ ចំពោះបងស្រី Thạch Thị Hoa ផ្ទាល់ ការទទួលបានពានរង្វាន់ខ្ពស់គឺជាការចាប់ផ្តើមនៃដំណើរមួយដើម្បីផ្សព្វផ្សាយឥទ្ធិពលរបស់បងស្រីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ បច្ចុប្បន្ន បងស្រី Hoa កំពុងសម្របសម្រួលយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស ដើម្បីកែលម្អ និងបង្កើនគុណភាពនៃបទបង្ហាញរបស់ខ្លួនបន្ថែមទៀត ដោយផ្អែកលើមតិយោបល់ និងការណែនាំរបស់មន្ទីរឃោសនាអប់រំ និងចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត ត្រៀមលក្ខណៈជាស្រេចសម្រាប់ចូលរួមការប្រឡងថ្នាក់តំបន់ដែលបានប្រព្រឹត្តឡើងនាចុងខែកក្កដា ឆ្នាំ២០២៦ នេះឯង៕

Nguyễn Quốc

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។