Thứ ba, 20-10-26 07:25:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ចិញ្ចឹមមាន់ធ្វើមាននៅលើទឹកដីស្រុកកំណើត

Báo Cà Mau មិនត្រឹមបានរួមចំណែកកសាងកម្មវិធីអភិវឌ្ឍន៍ជនបទថ្មីតាមរយៈកិច្ចការងារសហគមន៍ប៉ុណ្ណោះទេ ប្រជាជនជាច្រើននៅឃុំ Tân Lộc បានបង្ហាញពីស្មារតីហានគិត ហានធ្វើរបស់ខ្លួន តាមរយៈទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីការខិតខំប្រឹងប្រែង និងការស្រេកឃ្លានចង់សិក្សារៀនសូត្រ លោក Nguyễn Văn Luân នៅភូមិ Kinh Ngan បានបង្កើតទម្រង់ចិញ្ចឹមមាន់ពាណិជ្ជកម្មទទួលជោគជ័យ នាំមកនូវប្រាក់ចំណូលស្ថិរភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។

បង Nguyên Văn Luân (កណ្តាល)​ ចែករំលែកបទពិសោធន៍ចិញ្ចឹមមាន់ជាមួយមាមីងនៅភូមិភាគ។

ទម្រង់ផលិតរបស់បង Luân បានចាប់ផ្តើមជាមួយនឹងមាន់ប្រហែល ៥០ ក្បាលប៉ុណ្ណោះដែលចិញ្ចឹមនៅជុំវិញផ្ទះរបស់ខ្លួន។ បន្ទាប់ពីមាន់មួយសំបុកៗ ដោយឃើញថាភាពសមស្របរបស់វាទៅនឹងលក្ខណៈរបស់ភូមិភាគ និងតម្រូវការទីផ្សារមានស្ថេរភាព បង Luân បានសម្រេចចិត្តវិនិយោគជាមូលដ្ឋានគ្រឹងជាងមុន។ បងបានសិក្សាស្រាវជ្រាវបច្ចេកទេសយ៉ាងសកម្មតាមរយៈសៀវភៅ កាសែត និងអ៊ីនធឺណិត ព្រមទាំងបានទៅទស្សនាតាមតំបន់ភូមិភាគជាច្រើនទាំងក្នុង និងក្រៅខេត្ត ដើម្បីស្វែងយល់អំពីទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាព និងបានចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំដោយរដ្ឋអំណាចភូមិភាគ ដើម្បីបំពេញបន្ថែមចំណេះដឹងរបស់ខ្លួន។

បង Nguyễn Văn Luân បានចែករំលែកថា៖ “បន្ទាប់ពីរដូវចិញ្ចឹមបង្គានីមួយៗ ខ្ញុំមានពេលទំនេរច្រើន ដូច្នេះខ្ញុំបានព្យាយាមចិញ្ចឹមមាន់ប្រហែល ៥០ ក្បាល។ ខ្ញុំមានសាច់មាន់សម្រាប់បរិភោគផង និងអាចលក់វាម្តងម្កាលដើម្បីរកប្រាក់ចំណូលបន្ថែមផងដែរ។ ដោយឃើញថាការចិញ្ចឹមមាន់មានប្រសិទ្ធភាព និងចំណេញច្រើនជាងទម្រង់ចិញ្ចឹមសត្វដទៃទៀត ខ្ញុំក៏បានពង្រីកហ្វូងមាន់យ៉ាងក្លាហាន និងពង្រីកឱ្យកាន់តែច្រើន ខ្ញុំក៏ទទួលបានបទពិសោធន៍ច្រើន អាស្រ័យហេតុនេះហើយ ទើបហ្វូងមាន់មានការអភិវឌ្ឍជាលំដាប់ដូចសព្វថ្ងៃនេះ”។

ផ្តើមពីដំបូងមានមាន់រាប់សិបក្បាល ឥឡូវនេះគាត់មានមាន់ពាណិជ្ជកម្មជាង ៣.០០០ ក្បាល។ ទ្រុងមាន់មានខ្យល់ចេញចូលល្អ និងមានអនាម័យត្រឹមត្រូវ។ ដំណើរការថែទាំ និងបង្ការជំងឺត្រូវបានអនុវត្តយ៉ាងមឹងម៉ាត់ ដូច្នេះមាន់ក៏លូតលាស់បានល្អ និងអត្រាមាន់ងាប់ក៏មានកម្រិតទាបដែរ។ ដោយសារតែធានាគុណភាពល្អ ក៏មានពាណិជ្ជករមកទិញជាប្រចាំ ធានាបាននូវទីផ្សារយ៉ាងរលូនទៀតផង។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីការចំណាយរួចរាល់ ទម្រង់នេះបាននាំមកនូវប្រាក់ចំណេញដល់គ្រួសារបងចាប់ពី ៣០០-៤០០ លានដុង បានក្លាយជាទម្រង់សេដ្ឋកិច្ចគំរូមួយសម្រាប់តំបន់ភូមិភាគទៀតផង។

យោងតាមលោក Nguyễn Hồng Quân ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិ Kinh Ngan បន្ទាប់ពីបញ្ចប់ការបម្រើយោធា និងត្រឡប់មកស្រុកកំណើតវិញ លោក Luân បានសាកល្បងជាមួយទម្រង់ជាច្រើន ដូចជា៖ ចិញ្ចឹមបង្គា ត្រីខ្សាច់ដំរី មុនពេលចាប់ផ្តើមចិញ្ចឹមមាន់បែបពាណិជ្ជកម្ម។ ការតស៊ូ ឆន្ទៈក្នុងការរៀនសូត្រ និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូររបស់ខ្លួន បានជួឱ្យបងស្វែងរកផ្លូវដ៏សមស្របមួយ បានក្លាយជាការបំផុសគំនិតសម្រាប់សមាជិក និងយុវជនជាច្រើនឱ្យក្លាហានធ្វើតាមផងដែរ។

មិនត្រឹមផ្តល់ប្រសិទ្ធផាពខាងវិស័យសេដ្ឋកិច្ចសម្រាប់គ្រួសារប៉ុណ្ណោះទេ ទម្រង់ផលិតរបស់បង Luân ថែមទាំងត្រូវបានភូមិចាត់ទុកថាមានសក្តានុពលខ្លាំងសម្រាប់ពង្រីកទូលាយផងដែរ ពីព្រោះវាសមស្របសម្រាប់លក្ខណៈផលិតនៅតាមតំបន់ជនបទ តម្រូវឱ្យមានការវិនិយោគកម្រិតមធ្យម និងមានទីផ្សារស្ថិរភាព។

ហ្វូងមាន់ទំនិញត្រូវបានចិញ្ចឹមក្នុងទ្រុងដ៏ជ្រះស្អាត និងមានខ្សល់ជំនោរគ្រប់គ្រាន់។

លោក Trần Chí Cường ប្រធានសមាគមកសិករឃុំ Tân Lộc បានឱ្យដឹង៖ “បន្ទាប់ពីបានទៅទស្សនាទម្រង់របស់បង Luân យើងឃើញថា នេះគឺជាទិសដៅចិញ្ចឹមសត្វដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សមស្របសម្រាប់លក្ខណៈគ្រួសារជាច្រើន ជាពិសេសយុវជន និងអតីតយុទ្ធជន។ ក្រៅពីការចិញ្ចឹមមាន់ លោក Luân ក៏បានបង្កើតទម្រង់ចិញ្ចឹមបង្គាដោយជោគជ័យផងដែរ។ ភូមិភាគនឹងបន្តជំរុញទឹកចិត្ត ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនឱ្យរៀនសូត្រ និងពង្រីកសាយភាយទម្រង់ផលិតដែលប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនប្រាក់ចំណូល”។

ផ្តើមពីមាន់រាប់សិបក្បាលដែលចិញ្ចឹមដោយពិសោធន៍នៅជុំវិញផ្ទះរបស់ខ្លួន លោក Nguyễn Văn Luân បានបង្កើតទម្រង់ចិញ្ចឹមសត្វដោយទ្រង់ទ្រាយធំ ដើម្បីបង្កើតប្រភពចំណូលមានស្ថេរភាពតាមរយៈការឧស្សាហ៍ព្យាយាម និងការតាំងចិត្តដើម្បីជម្នះលើការលំបាក រួមទាំងស្មារតីនៃការរៀនសូត្រមិនឈប់ឈរ៕

Trịnh Hồng Nhi - Hà Phong Nguyễn

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។