Thứ ba, 20-10-26 07:25:53
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

Báo Cà Mau ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ក្លឹបនារីកាន់សាសនា បានក្លាយជាស្ពានតភ្ជាប់យ៉ាងសាយភាយនៃស្មារតី “ជាតិល្អ បវរសាសនា” ផ្សារភ្ជាប់ជាមួយសមាជិកក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិនៅអនុសង្កាត់ Gành Hào សង្កាត់ Hoà Thành ផងដែរ។

"ក្លឹបនារី​កាន់សាសនា" ដែល​បង្កើត​ឡើង​ដោយ​សមាគមសហព័ន្ធនារីសង្កាត់ Hoà Thành មាន​សមាជិក ៣២ នាក់ ដែល​សុទ្ធសឹងជាសាសនិក Bạch Chơn Đàn ​ដែល​ស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសាសនា Cao Đài Minh Chơn Đạo។ បន្ទាប់​ពី​ដំណើរការ​បានជាង ៣ ខែ ទម្រង់​នេះ​បាន​ក្លាយ​ជា​ស្ពានតភ្ជាប់​រវាង​អង្គការ និង​អ្នក​កាន់សាសនា ដោយ​ជំរុញ​សមាជិក​ឱ្យ​អនុវត្ត​ចលនា "៥ គ្មាន ៣ អនាម័យ" ការ​តម្រៀប​កាកសំណល់​នៅ​ទីកន្លែង ​កសាង​គ្រួសារ​សុភមង្គល និង​ឆ្លើយតប​ទៅ​នឹង​កម្មវិធី​ផ្លាស់ប្តូរ​ឌីជីថលរបស់ភូមិភាគ។

ជា​រៀងរាល់ខែ សមាជិក​ទាំងឡាយបានជួបជុំ​គ្នា​នៅវិហារ Thánh Thất Bạc h Chơn Đàn ដែលមាទីតាំងស្ថិតនៅអនុសង្កាត់Gành Hào ដើម្បីចែករំលែកពីបទពិសោធក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន និង​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ឧបករណ៍​ប្រើប្រាស់​ឌីជីថល​ដូចជា​សេវាសាធារណៈ​តាម​អ៊ីនធឺណិត និង​ការ​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​សាច់ប្រាក់ជាដើម ​រួមចំណែក​​នាំ​ការ​ផ្លាស់ប្តូរ​ឌីជីថល​ឱ្យ​កាន់តែ​ខិតជិត​ប្រជាជន។

យោងតាមអ្នកមីង Nguyễn Thị Ái ជាសមាជិកក្លឹប រាល់កិច្ចប្រជុំនីមួយៗគឺជាឱកាសសម្រាប់បងប្អូននារីបានចែករំលែកពីបទពិសោធន៍ក្នុងអាជីវកម្ម កសាងគ្រួសារដ៏មានសុភមង្គល និងចូលរួមក្នុងចលនារបស់ភូមិភាគ។ ផ្តើមពីនោះ ស្មារតីសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក និងប្រពៃណីនៃ "ជីវិតល្អ បវរសាសនា" ត្រូវបានចិញ្ចឹមបីបាច់ថែរក្សាកាន់តែខ្លាំងឡើង។

នេះមិនត្រឹមជាស្ពានតភ្ជាប់សម្រាប់ផ្សព្វផ្សាយ "ក្លឹបនារីកាន់សាសនា" ប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ទម្រង់មូលនិធិបង្វិលជុំប្រកបដោយប្រសិទ្ធភាពផងដែរ ដើម្បីគាំទ្រដល់សមាជិកក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់ពួកគេ។ ជាមួយនឹងដើមទុននេះ មាននារីជាច្រើនអាចវិនិយោគលើការចិញ្ចឹមសត្វ ដាំដំណាំ ជួញដូរខ្នាតតូច និងកែលម្អស្ថានភាពសេដ្ឋកិច្ចគ្រួសារទៀតផង។

យោងតាមបងស្រី Lê Kiều Lil ប្រធានសាខាសមាគមនារីភូមិ Gành Hào ដើមទុនប្រហែល ៤ លានដុងក្នុងមួយខែ ទោះបីជាមិនច្រើនក៏ដោយ ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងត្រឹមត្រូវ ជួយឱ្យសមាជិកជាច្រើនរូបមានឱកាសកាន់តែច្រើនសម្រាប់ក្នុងការអភិវឌ្ឍផលិត។ អ្វីដែលមានតម្លៃជាងនេះទៅទៀតនោះគឺថា ទម្រង់នេះត្រូវបានពង្រីកសាយភាយខាងស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមក និងលើកទឹកចិត្តបងប្អូននារីគ្រប់រូបឱ្យជួយគ្នាទៅវិញទៅមក ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។

ជាទៀតទាត់រៀងរាល់ខែ “ក្លឹបកាន់សាសនា” តែងចាត់តាំងការចូលរួមដើមទុន ចាប់ឆ្នោតបង្វិកជុំ បង្កើតជាប្រភពទឹកប្រាក់សម្រាប់ជួយសមាជិកទាំងឡាយមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

លោក Trần Thiện Hòa អនុប្រធានគណៈកម្មការទទួលបន្ទុកលើសាសនិក Bạch Chơn Đàn បានឱ្យដឹង៖ “វិន័យរបស់សាសនានេះតែងដាស់តឿនដល់សាសនិកទាំងឡាយគ្រប់រូបឱ្យរស់នៅប្រកបដោយមេត្តាករុណា ទទួលខុសត្រូវលើគ្រួសារ និងសង្គម បម្រើមនុស្សជាតិ និងបម្រើមាតុភូមិ។ ដូច្នេះ នៅពេលដែលចលនាក្នុងស្រុកនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍ ប្រជាជនទាំងអស់គ្នានឹងយល់ព្រមឆ្លើយតប និព្រមទាំងចូលរួមចំណែកក្នុងការកសាងមាតុភូមិឱ្យកាន់តែមានការអភិវឌ្ឍប្រសើរឡើង”។

យោងតាមលោកស្រី Trang Hồng Thẩm ប្រធានសមាគមសហភាពនារីសង្កាត់ Hoà Thành “ក្លឹបនារីកាន់សាសនា” គឺទម្រង់ថ្មីមួយដែលរួមចំណែកដល់ការច្នៃប្រតិដ្ឋខាងការងារនៃការប្រមូលផ្តុំ និងចលនាបងប្អូនានរីស្ថិតក្នុងតំបន់ដែលកាន់សាសនា។ តាមរយៈសកម្មភាពជាក់ស្តែងនេះ សមាជិកមិនត្រឹមតែបង្កើនការយល់ដឹងរបស់ខ្លួនអំពីការគោរពច្បាប់ប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងការការពារបរិស្ថាន ផ្លាស់ប្តូរឌីជីថល កសាងរបៀបរស់នៅស៊ីវិល័យ និងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមកទៀតផង។

រហូតមកដល់បច្ចុប្បន្ន លែងមានគ្រួសារក្រីក្រក្នុងសហគមន៍សាសនានៅ Gành Hào ទៀតហើយ។ នេះគឺជាភស្តុតាងនៃប្រសិទ្ធភាពនៃការរួមបញ្ចូលសាសនាជាមួយការរស់នៅ។ នារីដែលរស់នៅតាមតំបន់មានកាន់សាសនា មិនត្រឹមតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍រួបរួម និងស៊ីវិល័យផងដែរ។ ទម្រង់ «ក្លឹបនារីកាន់សាសនា» កំពុងលើកកម្ពស់តម្លៃជាវិជ្ជមាននៃសាសនា កសាងផែនមហាសាមគ្គីទូទាំងជនជាតិ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពទៀតផង៕

TRỊNH HẢI

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។