Thứ ba, 20-10-26 07:26:06
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

Báo Cà Mau ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

ជាមួយផ្ទៃដីចំនួន ២ កុង ប្តីប្រពន្ធបង Lưu Thanh Tuấn ដាំដំណាំចម្រុះ​ ដោយមានដូចជា៖​ក្រូចថ្លុង ល្ហុង ម្ទេស និងបន្លែ បង្កើតបានជាចម្ការពិពធកម្ម ប្រមូលផលពេញមួយឆ្នាំ។

ដោយមិនចង់ធ្លាក់ខ្លួនក្ររហូត បង Tuấn ក៏បានប្តេជ្ញាចិត្តស្វែងរកផ្លូវថ្មីមួយ។ ដោយប្រើប្រាស់ទូរស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន គាត់បានស្រាវជ្រាវចំណេះដឹងខាងផលិតកម្ម និងស្វែងយល់ពីបណ្តាទម្រង់ជោគជ័យដែលសមស្របសម្រាប់គ្រួសារដែលមានផ្ទៃដីតិចតួច។ ផ្តើមពីនោះ គាត់ក៏បានកែលម្អផ្ទៃដី ហើយប្តូរទៅដាំដំណាំចម្រុះវិញ។

នៅលើផ្ទៃដីរបស់គ្រួសារ បងដាំក្រូចថ្លុងរួមផ្សំជាមួយល្ហុង ម្ទេស និងបន្លែ។ ក្នុងមួយលើក បងដាំម្ទេសប្រហែល ៧០០ ដើម និងល្ហុងចំនួន ២០០ ដើម សម្រាប់ផ្ទៃដីដែលនៅទំនេរ បងក៏បានឆ្លៀតដាំបន្លែផងដែរ។ វិធីសាស្ត្រនេះជួយគ្រួសារឱ្យមានការប្រមូលផលវិលជុំ ដោយបង្កើតប្រភពចំណូលជាប្រចាំជំនួសឱ្យការពឹងផ្អែកតែលើដំណាំស្រូវតែមួយមុខដូចពីមុន។

លោក Lưu Thanh Tuấn បានចែករំលែកថា៖ «ខ្ញុំគិតថាប្រសិនបើយើងបន្តធ្វើអ្វីៗតាមរបៀបដែលយើងបានធ្វើពីមុនមក វានឹងពិបាកក្នុងការរួចចាកផុតពីភាពក្រីក្រខ្លាំងណាស់ ដូច្នេះខ្ញុំបានចូលទៅកាន់អ៊ីនធឺណិតដើម្បីស្រាវជ្រាវ និងរៀនអំពីការដាំដំណាំ និងអភិវឌ្ឍទម្រង់សេដ្ឋកិច្ច។ សម្រាប់អ្នកដែលមានដីផលិតគឺត្រូវតែឆ្លៀតយកប្រើប្រាស់វា កុំទុកវាចោលទំនេរ។ ខ្ញុំដាំល្ហុងរួមផ្សំជាមួយម្ទេស បន្លែ និងក្រូចថ្លុងជាដើម ដើម្បីទទួលបានប្រភពប្រាក់ចំណូលជាប្រចាំ បើប្រៀបទៅនឹងប៉ុន្មានឆ្នាំមុន ជីវភាពគ្រួសារមានស្ថេរភាពជាងច្រើន»។

បន្ទាប់ពីពេលមើលចម្ការដំណាំ បង Tuấn ក៏ឆ្លៀតឱកាសពេលទំនេររបស់ខ្លួនធ្វើការជាកម្មករសំណង់។ ប្រាក់ចំណូលដែលបានពីការដាំដំណាំរួមផ្សំជាមួយនឹងប្រាក់ចំណូលកម្លាំងពលកម្មរបស់ខ្លួន បានជួយឱ្យគ្រួសាររបស់បងរកប្រាក់ចំណូលសរុបចំនួន ១៥០ លានដុង ឬច្រើនជាងនេះក្នុងមួយឆ្នាំៗ។

វិធីសាស្រ្តរបស់បង Tuấn ត្រូវបានរដ្ឋអំណាចភូមិភាគលើកទឹកចិត្តផងដែរ ជាពិសេសសម្រាប់គ្រួសារ Khmer ដែលមានផ្ទៃដីផលិតតិចតួច។ ការឆ្លៀតយកផ្ទៃដីជុំវិញផ្ទះ និងផ្ទៃដីដែលទុកចោលនៅទំនេរដើម្បីដាំបន្លែ ល្ហុង ម្ទេស និងដំណាំរយៈពេលខ្លីផ្សេងទៀត ជួយប្រជាជនបង្កើតជីវភាពរស់នៅកាន់តែប្រសើរថែមទៀត​ និងកាត់បន្ថយការពឹងផ្អែកលើស្រូវតែមួយមុខ។

គ្រួសារអ្នកមីង Danh Thị Lương បានឆ្លៀតយកផ្ទៃដីជុំវិញផ្ទះសម្រាប់ដាំល្ហុងចំនួន ២០០ ដើម រួមផ្សំជាមួយបន្លែ ​បង្កើតបានបប្រភពម្ហូបសម្រាប់គ្រួសារផង និងអាចលក់បានប្រាក់ពេញមួយឆ្នាំផងដែរ។

លោក Lê Thanh Trường ប្រធានគណៈទទួលបន្ទុកការងារខាងរណសិរ្សភូមិ Kinh Đứng បានមានប្រសាសន៍ថា៖ “គ្រួសារ Khmer ជាច្រើនក្នុងភូមិសុទ្ធសឹងជាអ្នកមានដីផលិតតិចតួច ដូច្នេះយើងខ្ញុំបានជំរុញទឹកចិត្តពួកគេឱ្យប្រើប្រាស់ដីទំនេរសម្រាប់ដាំបន្លែ ល្ហុង និងដំណាំរយៈពេលខ្លី ដើម្បីបង្កើនប្រាក់ចំណូលរៀងខ្លួន។ ខ្លួនខ្ញុំផ្ទាល់បានដឹកនាំដើម្បីបង្ហាញពីប្រសិទ្ធភាព និងលើកទឹកចិត្តអ្នកដទៃឱ្យធ្វើតាមផងដែរ។ ទោះបីជាមានផ្ទៃដីផលិតតិចតួចក៏ពិតមែន តែប្រសិនបើពួកគាត់ដឹងពីរបៀបដាំដំណាំចម្រុះ និងប្រើប្រាស់ដំណាំរយៈពេលខ្លីដើម្បីគាំទ្រដំណាំរយៈពេលវែង ពួកគាត់នៅតែអាចមានប្រភពចំណូលជាប្រចាំ”។

បច្ចុប្បន្ន ភូមិ Kinh Đứng មានគ្រួសារក្រីក្រចំនួន ២ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ៨ គ្រួសារ ដែលសុទ្ធសឹងជាជនជាតិភាគតិច។ ការប្រើប្រាស់ផ្ទៃដីដែលប្រកបដោយប្រសិទ្ធភាព រួមផ្សំជាមួយនឹងបទពិសោធន៍ក្នុងការផលិត កម្លាំងពលកម្ម និងការសិក្សាបទពិសោធ កំពុងបង្កើតជីវភាពរស់នៅ ព្រមទាំងបង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើងជាសន្សឹមៗផងដែរ៕

Kiều Nương

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។