Thứ ba, 20-10-26 07:25:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

Báo Cà Mau នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

លោក Châu Phát (ឆ្វេង) ក្នុងសម័យប្រជុំជាប្រចាំរបស់សមាគមអតីតយុវជនឈានមុខសង្កាត់ Giá Rai។

កើតឆ្នាំ ១៩៥០ ក្នុងត្រកូលគ្រួសារកសិករ Khmer ក្រីក្រ វ័យកុមាររបស់លោកផ្សារភ្ជាប់នឹងសម័យកាលដ៏លំបាកវេទនា។ ឆ្នាំ ១៩៦៤ គាត់បានចូលបួសរៀនក្នុងវត្តតាមប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ Khmer Nam Bộ។ បរិស្ថានវត្តអារាមបានបណ្តុះបណ្តាលគាត់នូវចរិតស្លូតបូត សប្បុរស និងបេះដូងសុចរិត។ តាំងពីពេល បួសក្នុងវត្ត គាត់បានភ្ញាក់រំលឹកបដិវត្តន៍ឆាប់រហ័ស លាក់បំពួនចិញ្ចឹមបីបាច់កម្មាភិបាល និងឧបត្ថម្ភថ្នាំពេទ្យឱ្យកងទ័ព។ ដោយការរួមចំណែកទាំងនោះហើយ ទើបគាត់មានកិត្តិយសបានរដ្ឋជូនមេដាយតស៊ូយុទ្ធចំណាត់ថ្នាក់លេខ ២។

ក្រោយថ្ងៃប្រទេសជាតិឯកភាព គាត់បានកាន់តំណែងសំខាន់ៗជាច្រើនដូចជា៖ អនុប្រធានរណសិរ្សអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៃខេត្ត Bạc Liêu (ចាស់)។ ទោះបីស្ថិតក្នុងនៅទីណា ឬតួនាទីណាក៏ដោយ គាត់តែង លះបង់ខ្នះខ្នែង ស្និទស្នាល យើយបានប្រជាជនស្រឡាញ់រាប់អានខ្លាំងដែរ។

លោក Châu Phát បានរៀបរាប់ថា៖ «តាំងពីឆ្នាំ ១៩៧៦ រហូតមក ខ្ញុំបានធ្វើការងារនៅសម្ព័ន្ធយុវជន។ ក្នុងពេលបំពេញភារកិច្ច ខ្ញុំតែងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត»។

ដល់ពេលចូលនិវត្តន៍ គាត់បន្តចូលរួមបង្កើត និងដំណើរការសមាគមអតីតយុវជនឈានមុខសង្កាត់យ៉ារ៉ាយ។ នៅទីនេះ គាត់មិនត្រឹមតែជាអនុប្រធានសមាគមដ៏ខ្នះខ្នែងប៉ុណ្ណោះទេ ថែមទាំងជា «ប្រទីប» បំផុសស្មារតីឱ្យសមាជិកទៀតផង។ លោក Phát បានអះអាងថា៖ «សកម្មភាពនានាបានយើងខ្ញុំអនុវត្តដោយស្មារតីស្ម័គ្រចិត្ត។ រាល់ថវិកាគឺកើតចេញពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់បងប្អូន ទៅតាមលទ្ធភាពដើម្បីរៀបចំជំនួបសំណេះសំណាល រំលឹកប្រពៃណី ដើម្បីរក្សាភាពស្អិតរមួតក្នុងអង្គការ»។

លោក Châu Phát (ស្តាំ) ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» តែង ត្រៀមចែករំលែករាល់ការងារក៏ដូចជាបទពិសោធន៍ក្នុងការផលិតជាមួយមិត្តរួមកង និងប្រជាជនក្នុងភូមិស្រុក។

លោក Trần Thanh Quang អចិន្ត្រៃយ៍នៃសមាគមអតីតយុវជនឈានមុខខេត្ត Cà Mau  បញ្ជាក់ថា៖ «សមមិត្ត Châu Phát មិនត្រឹមតែជាកម្មាភិបាលយុវជនដ៏ស្វាហាប់ក្នុងអតីតកាលនោះទេ ប៉ុន្តែពេលចូលនិវត្តន៍ គាត់នៅតែចូលរួមធ្វើសកម្មភាពជាមួយសមាគម និងមានការរួមចំណែកដ៏មានអត្ថន័យជាច្រើន»។

មិនត្រឹមតែជាស្ពានមេត្រីដ៏មានកិត្យានុភាព ក្នុងការឃោសនាអប់រំដល់ព្រះសង្ឃ និងពុទ្ធបរិស័ទឱ្យគោរពច្បាប់ប៉ុណ្ណោះទេ លោក Châu Phát ក៏បានរួមចំណែកកសាងផែនមហាសាមគ្គីជនជាតិឱ្យរឹងមាំនៅមូលដ្ឋានផងដែរ។ លោក Châu Phát បាននិងកំពុងចារទំព័រប្រវត្តិសាស្ត្រថ្មីបន្តទៀត មិនត្រឹមតែតាមរយៈភាពក្លាហានក្នុងអតីតកាលប៉ុណ្ណោះទេ ថែមទាំងតាមរយៈភាពលះបង់ក្នុងជីវភាពប្រចាំថ្ងៃ ក្លាយជាកម្លាំងចលករសម្រាប់យុវជនជំនាន់ក្រោយបោះជំហានឈានរឹងមាំក្នុងការកសាងភូមិស្រុកឱ្យសម្បូណ៌រុងរឿងអរិយធម៌៕

Đờ Ni - Danh Điệp

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។