Thứ ba, 20-10-26 07:25:26
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្ពានតភ្ជាប់រវាងជាតិ និងសាសនា

Báo Cà Mau ព្រះតេជគុណ Dương Lượng ចៅអធិការវត្តសិរីវង្ស ចេកមាស ហៅអណ្តូងចេក (Đìa Chuối) ស្ថិតនៅឃុំ Vĩnh Mỹ ត្រូវបានគេស្គាល់ថាជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាច និងប្រជាជន ព្រមទទាំងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋចំពោះបងប្អូនជនរួមជាតិ Khmer ផងដែរ។ នោះគឺជាតួនាទីសដ៏សំខាន់ខណៈពេលដែលព្រះសង្ឃមិនត្រឹមអនុវត្តល្អភារកិច្ចសាសនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាអ្នកតំណាងរាស្ត្រ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅមូលដ្ឋានទៀតផង។

ព្រះតេជគុណ Dương Lượng សំណេះសំណាលជាមួយអ្នកមានកិត្យានុភាពក្នុងជនរួមជាតិ Khmer នៅភូមិភាគ ដើម្បីផ្សព្វផ្សាយគោលការណែនាំ គោលនយោបាយ​និងក្រឹត្យច្បាប់របស់រដ្ឋជូនដល់ប្រជាជន។

ដោយបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាពុទ្ធបរិស័ទ Khmer អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រះអង្គយល់ច្បាស់ថា ដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ប្រជាជនត្រូវតែយល់ឱ្យបានត្រឹមត្រូវជាមុនសិន។ ដូច្នេះ បន្ថែមពីលើសកម្មភាពព្រះពុទ្ធសាសនា ព្រះតេជគុណតែងតែលះបង់ពេលវេលាដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងក្រឹត្យច្បាប់របស់រដ្ឋដល់ប្រជាជនតាមរបៀបដែលងាយជិតស្និទ្ធ និងងាយយល់ទៀតផង។

"អាត្មាតែងពន្យល់ជាភាសា Khmer ដើម្បីឱ្យប្រជាជនយល់ ជឿទុកចិត្ត និងអនុវត្តតាម។ នៅពេលដែលប្រជាពុទ្ធបរិស័ទយល់បានច្បាស់ ទើបការអនុវត្តគោលនយោបាយនឹងកាន់តែឆាប់ និងមានប្រសិទ្ធភាព" ព្រះតេជគុណ Dương Lượng បានចែករំលែកដូច្នេះ។

ខណៈពេលដែលជួបជាមួយអ្នកបោះឆ្នោត ព្រះតេជគុណ Dương Lượng តែងតែជំរុញទឹកចិត្តប្រជាជនឱ្យបញ្ចេញមតិរបស់ខ្លួនដោយក្លាហាន។ យោងតាមព្រះអង្គ អ្នកបោះឆ្នោត Khmer ទាំងឡាយនៅតែមានអារម្មណ៍ស្ទាក់ស្ទើរ ឬខ្វះទំនុកចិត្តក្នុងការប្រើប្រាស់ភាសា Việt Nam នៅពេលនិយាយស្តីចំពោះមុខក្រុមធំ។ ដូច្នេះតួនាទីរបស់អ្នកតំណាងមិនត្រឹមតែស្តាប់ប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈសម្រាប់ប្រជាជនដើម្បីបង្ហាញពីបំណងប្រាថ្នារបស់រៀងខ្លួនទៀតផង។

ព្រះតេជគុណ Dương Lượng មានថេរដីការ៖ "ប្រសិនបើប្រជាពុទ្ធបរិស័ទមិនអាចនិយាយភាសា Việt Nam បានទេ អាត្មានឹងបកប្រែជាភាសា្ម Khmer ដើម្បីឱ្យអ្នកតំណាងនៅក្នុងក្រុមយល់ពីមតិរបស់អ្នកបោះឆ្នោតបានយ៉ាងងាយស្រួល។ រឿងសំខាន់គឺថាសម្លេងរបស់ប្រជាជនត្រូវតែឆ្លុះបញ្ចាំងបានយ៉ាងពេញលេញ"។

ភាពជិតស្និទ្ធនេះបានជួយអ្នកបោះឆ្នោតជាច្រើនមានទំនុកចិត្តកាន់តែខ្លាំងក្នុងការរួមចំណែកផ្នាត់គំនិតដល់ការអភិវឌ្ឍភូមិភាគ។ បញ្ហាទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម សុខុមាលភាពសង្គម និងជីវិតរបស់ប្រជាជនត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ យោងតាមព្រះអង្គ អ្នកតំណាងមិនមានសិទ្ធិសម្រេចចិត្តក្នុងនាមជាប្រជាពលរដ្ឋនោះទេ ប៉ុន្តែគ្រាន់តែតំណាងឱ្យសម្លេងរបស់អ្នកបោះឆ្នោតដោយស្មោះត្រង់ទៀតផង។

ព្រះអង្គមិនត្រឹមតែសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានដល់អ្នកបោះឆ្នោតប៉ុណ្ណោះទេ ព្រះតេជគុណ Dương Lượng ថែមទាំងបង្ហាញពីការទទួលខុសត្រូវជាប់លាប់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនទៀតផង។ ក្នុងអំឡុងពេលពិភាក្សា និងវគ្គសួរសំណួរ ព្រះតេជគុណតែងតាមដានវឌ្ឍនភាពនៃការដោះស្រាយបញ្ហាដែលជាកង្វល់ដល់អ្នកបោះឆ្នោត និងផ្តល់មតិកែលម្អដោយស្មោះត្រង់ និងស្ថាបនា។ យោងតាមព្រះតេជគុណ គោលនយោបាយថ្មីនីមួយៗត្រូវការការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់មុនពេលផ្សព្វផ្សាយដល់ប្រជាជន។ មានតែពេលដែលតំណាងរាស្ត្រយល់បានត្រឹមត្រូវទេ ទើបពួកគេអាចបង្ហាញព័ត៌មានប្រកបដោយប្រសិទ្ធភាព។

ព្រះតេជគុណ Dương Lượng តែងអស់ពីព្រះទ័យក្នុងការបង្រៀនអក្សរសាស្ត្រជាតិ​និងអភិរក្សតម្លៃវប្បធម៌ Khmer។

ព្រះតេជគុណបានបន្ថែមទៀតថា៖ "នៅពេលដែលប្រជាជនឃើញថាយើងនិយាយការពិត ហើយកំពុងធ្វើសកម្មភាពដោយស្មោះត្រង់ ពួកគេនឹងជឿទុកចិត្តយើង។ ដោយមានទំនុកចិត្ត អ្វីៗគ្រប់យ៉ាងនៅក្នុងតំបន់នឹងដំណើរការទៅដោយរលូនជាងមុន"។

ឃុំ Hoà Bình គឺជាតំបន់ដែលសហគមន៍ទាំង ៣ ជនជាតិ រួមមាន៖ Kinh - Khmer - Hoa ដែលបានរស់នៅជាមួយគ្នាអស់ជាច្រើនជំនាន់។ ភាពចម្រុះខាងវប្បធម៌នេះបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងឯកភាពដ៏រឹងមាំ។ យោងតាមព្រះតេជគុណ Dương Lượng រឿងសំខាន់បំផុតដើម្បីរក្សាឯកភាពនេះគឺការបង្កើតទំនុកចិត្តរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន។ នោះហើយជាមូលហេតុដែលព្រះតេជគុណតែងតែជំរុញទឹកចិត្តប្រជាពុទ្ធបរិស័ទ ឱ្យលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងជនរួមជាតិ ចូលរួមយ៉ាងសកម្មក្នុងចលនារបស់ភូមិភាគ អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងក្លាហាន កសាងជីវិតវប្បធម៌ និងថែរក្សាអត្តសញ្ញាណជនជាតិ Khmer។

ផ្តើមពីវត្តសិរីវង្សាចេកមាស អណ្តូងចេក (Đìa Chuối) រហូតដល់ក្រុមប្រឹក្សាប្រជាជនឃុំ Hoà Bình ព្រះតេជគុណ Dương Lượng តែងរក្សាជំនឿយ៉ាងខ្ជាប់ខ្ជួនថា អ្នកតំណាងត្រូវតែជាស្ពានតភ្ជាប់ដ៏ស្មោះត្រង់រវាងប្រជាជន និងរដ្ឋអំណាច ហើយអ្នកប្រតិបត្តិសាសនាក៏ត្រូវពង្រីកស្មារតីដ៏ល្អផូរផង់ក្នុងសហគមន៍ផងដែរ៕

Lam Khánh - Tiến Luận

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។