Thứ ba, 20-10-26 07:25:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

Báo Cà Mau មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

បងស្រី Thạch Thị Kim Mến ថែទាំចម្ការបន្លែរបស់គ្រួសារ ដើម្បីបង្កើនប្រភពប្រាក់ចំណូល។

បន្ទាប់ពីតស៊ូអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងផ្ទៃដីចំនួន ២ ហិចតាសម្រាប់ដាំបន្លែ និងចិញ្ចឹមកូនតូចចំនួន ៣ នាក់ គ្រួសារបងស្រី Thạch Thị Kim Mến នៅភូមិ Sóc Đôn ឃុំ Hưng Hội ទទួលបានការលើកទឹកចិត្តកាន់តែច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននៅពេលដែលដែលទួលបានឥណទានផ្អែកលើគោលនយោបាយតាមរយៈសមាគមសហព័ន្ធនារីភូមិភាគ។ ជាមួយនឹងប្រាក់កម្ចីចំនួន ២៥ លានដុង បងស្រីបានវិនិយោគលើការទិញបន្លែសម្រាប់តាំងលក់នៅផ្សារ Cầu Xáng សង្កាត់ Bạc Liêu និងដាំបន្លែឆ្លោះ ៣ រដូវរៀងរាល់ឆ្នាំផងដែរ។ អាស្រ័យហេតុនេះហើយ ទើបគ្រួសារបងស្រីមានប្រាក់ចំណូលស្ថិរភាពជាង ៦ លានដុងក្នុងមួយខែ។

«មានដើមទុន ខ្ញុំបានពង្រីកអាជីវកម្មរបស់ខ្លួនដោយការទិញ និងលក់ ព្រមទាំងដាំបន្លែនៅផ្ទះ។ ជារៀងរាល់ថ្ងៃ ខ្ញុំអាចរកបានប្រាក់ចំណូលស្ថិរភាព។ ដូច្នេះហើយ ជីវិតគ្រួសារខ្ញុំបានប្រសើរឡើងជាលំដាប់ និងកាន់តែរីកចម្រើឆ្ពោះទៅមុខផងដែរ» បងស្រី Kim Mến បានចែករំលែកដូច្នេះ។

មិនត្រឹមតែគ្រួសាររបស់បងស្រី Kim Mến នោះទេ សម្រាប់ប្រភពឥណទានដែលផ្អែកលើគោលនយោបាយកំពុងផ្តល់អំណោយផលដល់គ្រួរាប់ពាន់គ្រួសារនៅឃុំ Hưng Hội ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់រៀងខ្លួន។ រហូតមកដល់បច្ចុប្បន្ន ភូមិភាគបានផ្សព្វផ្សាយ ១៤ កម្មវិធីឥណទានរបស់រដ្ឋាភិបាល ដោយសរុមចំនួនប្រាក់បំណុលជាង ១៥១ ពាន់លានដុង ព្រមទាំងឧបត្ថម្ភដល់គ្រួសារអ្នកទទួលផលចំនួន ៣.៤៣៨ គ្រួសារ។

នៅសង្កាត់ Hiệp Thành នារីជនជាតិជាច្រើនកំពុងប្រើប្រាស់ដើមទុនអនុគ្រោះយ៉ាងក្លាហាន ដើម្បីពង្រីកផលិតកម្ម និងអាជីវកម្ម។ ពីមុន បងស្រី Lý Thị Chí Linh នៅភូមិ Giồng Giữa ចូលរួមតែក្នុងការជួញដូរខ្នាតតូចប៉ុណ្ណោះ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ បងស្រី Linh បាននិយាយប្រាប់ថា៖ ចាប់តាំងពីទទួលបានឥណទានផ្អែកលើគោលនយោបាយមក គាត់ក៏មានលក្ខណៈពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើពិពិធកម្មទំនិញ និងបង្កើនប្រាក់ចំណូលនឹងនរសម្រាប់គ្រួសារទៀតផង៖ «ដោយមានដើមទុន អាជីវកម្មកាន់តែងាយស្រួល ទំហំធំជាងមុន ហើយខ្ញុំលក់ទំនិញបានកាន់តែច្រើនទៀតដែរ»។

អាស្រ័យបានបុនប្រភពទុនឥណទានគោលនយោបាយ បងស្រី Lý Thị Linh (ស្តាំ) មានលក្ខណៈដើម្បីពង្រីកការលក់ដូររបស់ខ្លួន និងបង្កើនប្រភពចំណូលផងដែរ។

តាមរយៈសកម្មភាពដែលបានប្រគល់ជូនធនាគារគោលនយោបាយសង្គម សមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành បច្ចុប្បន្នកំពុងគ្រប់គ្រង ២៤ ក្លឹបប្រឹតសំចៃ និងបុលទុន ដោយសរុបបំណុលទាំងអស់ចំនួន​ ៤១ ពាន់លានដុង និងជំនួយឧបត្ថម្ភ ១.២១៥ គ្រួសារប្រជាជន។ ក្នុងនោះ សមាជិកនារីចំនួន ៧៥៥ នាក់បានបុលប្រាក់ជាង ២០ ពាន់លានដុង និងនារីជាជនជាតិភាគតិចចំនួន ១៨៨ នាក់បានចូលរួមកម្មវិធីឥណទានអនុគ្រោះ។

យោងតាមលោកស្រី Hà Quách Kim Đông អនុប្រធានសមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành ប្រភពទុនដែលបងប្អូននារីបានវិនិយោគលើទម្រង់ជាច្រើន ដូចជា៖ ចិញ្ចឹមសត្វ ដាំដំណាំ របរធ្វើសក់ ចិញ្ចឹមបង្គា និងការពង្រីកអាជីវកម្ម ផលិតកម្ម ដោយហេតុនេះហើយទើបបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរបស់ពួកគេផងដែរ។

ផ្តើមពីដើមទុនតិចតួចដែលផ្តល់ជូននៅពេលវេលាត្រឹមត្រូវ ជីវភាពរស់នៅជាច្រើនកំពុងត្រូវបានចិញ្ចឹមបីបាច់ ដោយបើកឱកាសសម្រាប់ការផ្លាស់ប្តូរសម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក។ ដោយមានការគាំទ្រទាន់ពេលវេលា ការខិតខំប្រឹងប្រែង និងឆន្ទៈរបស់ប្រជាជនកំពុងបង្កើតផលផ្លែជារៀងរាល់ថ្ងៃ កសាងជីវិតដែលមានស្ថិរភាព និងរីកចម្រើនជាងមុននៅលើទឹកដីស្រុកកំណើតរបស់ខ្លួនទៀតផង៕

Kim Trúc - Anh Tuấn

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។