Thứ ba, 1-9-26 00:11:26
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

“ប្រធានក្រុមនាវិក” អាយុ ២៤ ឆ្នាំ និងក្តីប្រាថ្នាស្រូវស្អាត

Báo Cà Mau នៅខេត្ត Cà Mau មានយុវជនជាច្រើនរូបកំពុងប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនដើម្បីដាស់សក្តានុពលដែលមិនទាន់ដំណើរការ វង្វែងទៅជាលក្ខណៈមានប្រៀបនៃតំបន់ដី ប្រៃ និងដីមានជាតិជូរឱ្យក្លាយជាទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងចំណោមយុវជនទាំងនោះគឺមានយុវជនវ័យក្មេង Huỳnh Duy Thông ជាកសិករមានទម្រង់ខាងវិស័យកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្តល់លទ្ធផលសេដ្ឋកិច្ចនឹងនរទៀតផង។

ទម្រង់ផលិតនៃការសហការដែលត្រូវបានសហករណ៍ Thành Công យន្តូបនីយកម្ម ប្រមូលទិញកសិផលជូនបងប្អូនប្រជាកសិករ។

នៅភូមិលេខ ៩ ឃុំ Thới Bình, Huỳnh Duy Thông (កើតឆ្នាំ ២០០២) បានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនតាមរយៈលទ្ធផលដែលផ្តើមអាជីព។ ក្នុងវ័យជាងម្ភៃឆ្នាំ ខណៈពេលដែលមិត្តភក្ដិរបស់ខ្លួននាំគ្នាគិតតែពីការកំណត់ទិសដៅ Duy Thông បានទទួលមុខតំណែងជាប្រធានសាខាសម្ប័ន្ធយុវជនភូមិ និងជានាយកសហករណ៍ Thành Công។ បច្ចុប្បន្នបងកំពុងគ្រប់គ្រងប្រព័ន្ធមួយដែលមានសមាជិកចូលរួមចំនួន ២៥ នាក់ ដែលភ្ជាប់ជាមួយ ៧០ គ្រួសារ និងត្រួតពិនិត្យតំបន់វត្ថុធាតុដើមមានទំហំ ១៥០ ហិកតា។

ក្នុងនាមជានាយកសហករណ៍ចាប់តាំងពីឆ្នាំ ២០២២ Duy Thông បានផ្លាស់ប្តូរផ្នត់គំនិតខាងការផលិតបន្តិចម្តងសម្រាប់បងប្អូនប្រជាកសិករ។ ផ្តើមពីវិធីសាស្រ្តកសិកម្មបែបប្រពៃណីដែលពឹងផ្អែកលើសារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត Duy Thông បានតាំងចិត្តចលនាណែនាំមាមីងបងប្អូនកសិករឱ្យស្រុះចិត្តគ្នាធ្វើស្រែដោយផ្ទៃដីប្រមាណជាង ៥០ ហិកតាជាប្រភេទស្រូវសរីរាង្គ។ ក្នុងនោះផ្ទៃដីចំនួន ២៦ ហិកតាត្រូវបានផ្តល់លេខកូដសម្រាប់តំបន់ផលិតស្រូវ ដែលជា “លិខិតឆ្លងដែន” ដ៏សំខាន់មួយសម្រាប់ផលិតផលកសិកម្មរបស់សហករណ៍ឆ្ពោះទៅកាន់ទីផ្សារដ៏ទូលំទូលាយ។

ចែករំលែកពីក្តីបំណងប្រាថ្នារបស់ខ្លួន Duy Thông បានសារភាពថា៖ “កាលពីមុន ផ្ទៃដីជាច្រើនគ្រាន់តែជាវាលស្រែទុកចោលឱ្យនូវទំនេរ ប៉ុន្តែចាប់តាំងពីមានកិច្ចសហការមក កសិករទាំងឡាយបានធ្វើឱ្យជីវភាពរបស់ពួកគេមានស្ថិរភាពបន្តិចម្តងៗ។ នាពេលអនាគត ទិសដៅរបស់សហករណ៍គឺបន្តសហការជាមួយអាជីវកម្មនានា ដើម្បីបានទទួលស្គាល់ជា VietGAP សម្រាប់បង្គានៅលើផ្ទៃដីរួមតែមួយ បង្កើតខ្សែសង្វាក់តម្លៃស្រូវ-បង្គាប្រកបដោយចីរភាព។ នេះក៏ជាទម្រង់មួយដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្នផងដែរ”។

លោក Trần Quốc Toản នៅភូមិលេខ ១ ឃុំ Hồ Thị Kỷ បានកត់សម្គាល់ថា៖ “ដំបូងឡើយ យើងមានការព្រួយបារម្ភជាខ្លាំង ក៏ប៉ុន្តែដោយឃើញថា Duy Thông ជាយុវជនម្នាក់ដែលមានភាពរវាសរវៃ និងយកចិត្តទុកដាក់ចំពោះកិច្ចការងារ ទើបមាមីងបងប្អូនជឿលើខ្លួន ហើយលទ្ធផលគឺមានប្រយោជន៍ខ្លាំងណាស់។ ទាំងការនាំចូល និងលក់ចេញក៏មានភាពនឹងនរល្អ ចំណែកខាងសហករណ៍ប្រមូលទិញទាំងស្រុងបរិមាណផលជូនមាមីងបងប្អូន។ ជាពិសេសឆ្នាំនេះ តម្លៃមានស្ថេរភាពខ្លាំង ទើបអ្នកភូមិក៏សប្បាយចិត្តជាខ្លាំងណាស់ដែរ”។

សហករណ៍សម្ព័ន្ធធានាទិញ ធានាទីផ្សារ និងតម្លៃក្នុងការលក់ចេញ។

យោងតាមការវាយតម្លៃពីតួនាទីរបស់ខ្លួនក្នុងកិច្ចការងារសម្ព័ន្ធយុវជន បងស្រី Trịnh Huyền Trân លេខាសាខាសម្ព័ន្ធយុវជនឃុំ Thới Bình បានបញ្ជាក់ថា៖ “ក្នុងតួនាទីជាលេខាសាខាសម្ព័ន្ធយុវជន Duy Thông ជាអ្នកមានភាពស្វាហាប់ និងយកចិត្តទុកដាក់ខ្លាំងណាស់។ ចំណែកក្នុងតួនាទីជានាយកសហករណ៍វិញ Duy Thông ពិតជានាំមកនូវខ្យល់ជំនោរថ្មីសម្រាប់ភូមិភាគផងខណៈពេលដែលចេះឆ្លៀតយកឱកាសដែលមានប្រៀបដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជួយមាមីងបងប្អូនមានលក្ខណៈបានរួចចាកក្រ។ ខ្ញុំគិតថា ដើម្បីទទួលបានភាពជោគជ័យ យុវជនទាំងឡាយគ្រប់រូបត្រូវខិតខំប្រឹងប្រែង និងយល់ដឹងឱ្យបានច្បាស់លាស់ថែមទៀតពីការបង្កើនសក្តានុពលរបស់ភូមិភាគខ្លួន”។

“ខ្ញុំបានជ្រើសរើសបន្តការងារខាងវិស័យកសិកម្ម មិនត្រឹមតែលក់ផលិតផលពីអង្ករ និងបង្គាប៉ុណ្ណោះទេ គឺវាជាកិច្ចសន្យាមួយស្តីពីសុខភាពចំពោះអ្នកប្រើប្រាស់ និងការរស់ឡើងវិញនៃទឹកដីស្រុកកំណើតរបស់ខ្លួន” Huỳnh Duy Thông បានអះអាងបែបនេះ៕

Trịnh Hải

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

ម្ចាស់ការស្តារឡើងវិញនូវហ្វូងជ្រូកបន្ទាប់ពីកើតមានជំងឺរាតត្បាត

បន្ទាប់ពីរយៈពេលចិញ្ចឹមមានការប៉ះពាល់ដោយសារជំងឺ គ្រួសារ Khmer ជាច្រើនកំពុងបង្កើតឡើងវិញនូវហ្វូងជ្រូករបស់ខ្លួនតាមទំហំសមស្រប ដោយផ្តោតលើការបង្កាត់ពូជ បច្ចេកទេសក្នុងការថែទាំល្អត្រឹមត្រូវ ចាក់វ៉ាក់សាំង និងការប្រើប្រាស់ប្រភពចំណីដែលមានស្រាប់។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

ស្ពានតភ្ជាប់រវាងជាតិ និងសាសនា

ព្រះតេជគុណ Dương Lượng ចៅអធិការវត្តសិរីវង្ស ចេកមាស ហៅអណ្តូងចេក (Đìa Chuối) ស្ថិតនៅឃុំ Vĩnh Mỹ ត្រូវបានគេស្គាល់ថាជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាច និងប្រជាជន ព្រមទទាំងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋចំពោះបងប្អូនជនរួមជាតិ Khmer ផងដែរ។ នោះគឺជាតួនាទីសដ៏សំខាន់ខណៈពេលដែលព្រះសង្ឃមិនត្រឹមអនុវត្តល្អភារកិច្ចសាសនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាអ្នកតំណាងរាស្ត្រ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅមូលដ្ឋានទៀតផង។

ចិញ្ចឹមមាន់ធ្វើមាននៅលើទឹកដីស្រុកកំណើត

មិនត្រឹមបានរួមចំណែកកសាងកម្មវិធីអភិវឌ្ឍន៍ជនបទថ្មីតាមរយៈកិច្ចការងារសហគមន៍ប៉ុណ្ណោះទេ ប្រជាជនជាច្រើននៅឃុំ Tân Lộc បានបង្ហាញពីស្មារតីហានគិត ហានធ្វើរបស់ខ្លួន តាមរយៈទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីការខិតខំប្រឹងប្រែង និងការស្រេកឃ្លានចង់សិក្សារៀនសូត្រ លោក Nguyễn Văn Luân នៅភូមិ Kinh Ngan បានបង្កើតទម្រង់ចិញ្ចឹមមាន់ពាណិជ្ជកម្មទទួលជោគជ័យ នាំមកនូវប្រាក់ចំណូលស្ថិរភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។

ស្ពានតភ្ជាប់ដើម្បីនាំយកសេចក្តីសម្រេចរបស់បក្សដល់ជនរួមជាតិ

នៅក្នុងពិធីប្រឡងឃោសនិក អ្នកឃោសនាពូកែថ្នាក់ខេត្ត Cà Mau ឆ្នាំ២០២៦ទើបបានប្រព្រឹត្តិឡើងកាលពីចុងខែមិថុនា បេក្ខជន Thạch Thị Hoa ដែលជាអ្នកឯកទេសមកពីគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានរង្វាន់លេខពីរយ៉ាងល្អឥតខ្ចោះ។ ដោយមានទំនុកចិត្ត និងការរៀបចំយ៉ាងហ្មត់ចត់ រួមទាំងមោទនភាពជាតិយ៉ាងជ្រាលជ្រៅផងនោះ នាងមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំមួយដើម្បីនាំយកនូវគោលនយោបាយរបស់បក្សដល់ជនរួមជាតិភាគតិចទៀតផង។