Thứ ba, 13-10-26 01:58:15
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ចំណីចក្ខុសម្រាប់ថ្ងៃបុណ្យចូលឆ្នាំ

Báo Cà Mau កម្មវិធីសិល្បៈសម្រាប់បម្រើក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណី Khmer ឆ្នាំ២០២៥នេះ ក្រៅពីបរិយាកាសសប្បាយរីករាយទទួលឆ្នាំថ្មី ថែមទាំងឆ្លើយតបតម្រូវការខាងដោះដូរវប្បធម៌របស់បងប្អូនប្រជាជនទៀតផង។

បុណ្យចូលឆ្នាំថ្មី គឺជាថ្ងៃបុណ្យប្រពៃណីដ៏ធំរបស់ជនរួមជាតិ Khmer។ ដូច្នេះហើយចាប់ពីខែមិនា ក្រុមសិល្បៈ Khmer ខេត្តក៏បានឡើងគម្រោងការ និងរៀបចំកម្មវិធីហាត់ជាប្រចាំដើម្បីនាំមកនូវកម្មវិធីសិល្បៈដ៏ពិសេសៗឆ្លើយតបតម្រូវការរបស់មាមីងបងប្អូន Khmer។

ក្រុមសិល្បៈ Khmer នាំកមនូវឈុតឆាកសម្តែងយ៉ាងចំណានៗបម្រើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ២០២៥។

បណ្តាក្មវិធីសិល្បៈតន្ត្រី ចម្រៀងចម្រុះសម្រាប់បម្រើមាមីងបងប្អូន Khmer ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មី ២០២៥ដែលផ្តោតលើកស្មារតីសប្បាយរីករាយ សុវត្ថិភាព និងប្រឹតសំចៃ ផ្តើមពីនោះឆ្ពោះទៅអំណរអនុស្សាវរីយ៍៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង ឯករាជ្យទឹកដី (៣០/៤/១៩៧៥-៣០/០៤២០២៥) និងទិវាពលកម្មអន្តរជាតិ១ឧសភា ព្រមទាំងអំណរមហាសន្និបាតគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេស។ ពីព្រោះ កម្មវិធីសម្តែងសិល្បៈនេះត្រូវបានរៀបរៀងថ្មីទាំងស្រុង។

ដោយរយៈពេលសម្តែងចាប់ពី៩០-១២០នាទី សម្រាប់កម្មវិធីនីមួយៗនឹងមាន១អត្ថបទខ្លីក្រោមចំណងជើង អភិរក្សវប្បធម៌សិល្បៈ ផ្សព្វផ្សាយអំពីមហា សន្និ បាតបក្ខភាគក្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស។ និងរបាំ១បទ របាំបុរាណរួមបញ្ចូលសម័យ។ របាំប្រជា ប្រិយ និងសកម្មភាពសហគម។ រួមជាមួយនោះដែរ គឺមាន១២ឈុតចម្រៀងរបាំបុរាណនិងប្រជាប្រិយ ក្នុងនោះនិពន្ធបាន៣បទចម្រៀងរាំវង់ សារ៉ាវ៉ាន់ ឡាំឡាវ ឆាឆាៗ ម៉ាឌីសន់ កន្តឹ្រម រាំក្បាច់ ដែលមានរៀបរៀងរួមបញ្ចូលក្បាច់រាំជាឧទាហរណ៍ រាំកម្សាន្តតាមកម្មវិធីអំណរឆ្នាំថ្មី។ បណ្តាឈុតសម្តែងនិងបទចម្រៀងទាំង ឡាយនឹងត្រូវបានបកស្រាយជាពីរផាសា Việt - Khmer។

លោក Hữu Trung ប្រធានក្រុមសិល្បៈ Khmer ខេត្ត ឱ្យដឹង៖ “យើងខ្ញុំបានខិតខំបង្កបរិយាកាសសប្បារីករាយសម្រាប់នាំកមនូវទស្សនីភាពប្លែកៗជូនកម្មាភិបាល នយោជិត សិល្បករ សិល្បការិនី និងបុគ្គលិកទាំងឡាយ។ ទន្ទឹមនិងនោះ ខិតខំរៀបរៀងកម្មវិធីសិល្បៈតន្ត្រីបូកសរុបដ៏ចំណានៗ និងជាក់ស្តែង សប្បូរបែប បង្ហាញអំពីអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ដើម្បីអនុវត្តល្អសកម្មភាពក្នុងការសម្តែងបម្រើចែកជូនមាមីបងប្អូន ជនរួមជាតិ Khmer អំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅ សប្បាយរីករាយនិងសុភមង្គល”។

ក្រុមសិល្បៈ Khmer ហាត់សោមមុនពេលចេញទៅសម្តែង។

ពិសេសក្នុងឆ្នាំនេះ ក្រុមសិល្បៈ Khmer នឹងបង្កើនការសម្តែងដោះដូរកម្សាន្តជាមួយមាមីងបងប្អូននៅតាមភូមិភាគដែលបានចុះឈ្មោះជាមុន។ ផ្តើមពីនោះ បង្កើនការទំនាក់ទំនងរវាងសិល្បក សិល្បការិនីជាមយយបងប្អូនប្រជាជនភូមិភាគ ញាំងបរិយាឱ្យកាន់តែងមានភាពអ៊ូរអនិងប្រកបដោយក្តីសុខក្សេម ក្សាន្តថែមទៀត។ “នេះជាចំណុចថ្មីរបស់កម្មវិធីសម្រាប់ឆ្នាំនេះ បណ្តាភូមិភាគទាំងឡាយអាចចុះឈ្មោះជាមុនសម្រាប់ឱ្យការបកស្រាយនូវរាល់បទចម្រៀងនិងចង្វាក់រាំរបស់ខ្លួន... ដើម្បីសហការសម្តែងរួមបញ្ចូលគ្នារវាងបងប្អូនសិល្បករ សិល្បការនីរបស់ក្រុម។ បងប្អូនប្រជាជនក៏រីករាយណាស់ដែរជាមួយកម្មវិធីសម្តែងសិល្បៈបើកចំហរនេះ អ្នករាល់គ្នាសប្បាយក្នុងការចូលរួមហាត់និងមានទំនុកចិត្តក្នុងការបង្ហាញនូវទេពកោសល្យក្នុងការសម្តែងរបស់ខ្លួន។ ផ្តើមពីនោះ យើងខ្ញុំក៏អាចបញ្ជាក់បាននូវការអភិរក្សនិងពង្រីកភាសា Khmer ដែលត្រូវបានអនុវត្តយ៉ាងល្អ” លោក Hữu Trung បានឱ្យដឹងបន្ថែមដូច្នេះ។

មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ បានឱ្យដឹង៖ មន្តីរក៏បានបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមសិល្បៈ Khmer រៀបចំកម្មវិធីសម្តែងបម្រើមាមីងបងប្អូនទស្ស និកជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ព្រមទាំងបង្កើនការសប្បាយរីករាយ និងញាំងឱ្យបរិយាកាសកាន់តែសប្បាយរីករាយនៅតាមតំបន់ជនរួមជាតិនាឱកាសថ្ងៃបុណ្យចូលឆ្នាំនេះ។

លោក Hữu Trung មានប្រសាសន៍៖ រយៈពេលដែលក្រុមចេញទៅសម្តែងចាប់ពីថ្ងៃទី៤រហូតដល់ថ្ងៃទី១៥ ខែមេសា ចាត់តាំងសម្តែងបម្រើមុនថ្ងៃបុណ្យ និងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ២០២៦ នៅតាមបណ្តាវត្តអារាម សាលាទានក្នុងខេត្ត។

 

Lam Khánh

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។