Chủ nhật, 18-10-26 08:39:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ព្រះពុទ្ធសាសនា Hoa៖

រីកសាយភាយនៃទង្វើដ៏ល្អថ្លៃថ្នូ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ព្រះពុទ្ធសាសនា Hoa នៅ Cà Mau តែងប្រតិបត្តិល្អតាមពុទ្ធប្បញ្ញតិ និងពុទ្ធានុញ្ញតិ ក៏ដូចជាអនុវត្តល្អតាមគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់រដ្ឋ។ ទាំងជីវភាពរស់នៅនិងស្មារតីសម្ភារៈនៃអ្នកភារៈសាសនា ព្រមទាំងពុទ្ធបរិស័ទទាំងឡាយមួយថ្ងៃកាន់តែមានភាពរីកចម្រើន។ បណ្តាទីតាំងសក្ការៈបូជាក៏ទទួលបានការវិនិយោគកែជួសជុល និងកសាងថ្មីយ៉ាងធំទូលាយស្អាតផងដែរ។

សមាគមជនជាតិ Hoa នៅ Cà Mau ភាគច្រើនជាពុទ្ធបរិស័ទខាងគណៈឧត្តរនិកាយ និង​ពុទ្ធសាសនា Hoa ។ លើភូមិសាស្ត្រខេត្តនាពេលបច្ចុប្បន្នមាន ទាំងអស់ ៤០វត្តនៃឧត្តរនិកាយ ក្នុងនោះ មាន៣ វត្តជាធម្មយុត្តិកនិកាយ និង ​២វត្ត កាន់ព្រះពុទ្ធសាសនា Hoa។ មាន៥៥១ ទីសក្ការៈ​គោរពបូជា (វិហារ អាស្រម ទីសក្ការៈនិងទីតាំងសម្រាប់គោរពបូចជានៅតាមគេហដ្ឋាន...។ ផ្សាភ្ជាប់ជាមួយ សកម្មភាពវប្បធម៌ បុណ្យទានប្រពៃណី និងជំនឿប្រជាប្រិយរបស់បងប្អូនជនជាតិ  Hoa ផងដែរ។

អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិនិងសាសនា អញ្ជើញទៅប្រសិទ្ធពរ និងជូនអំណោយតាមមូលដ្ឋានសាសនា  ព្រមទាំងបណ្តាសមាជិកនៃគណៈកម្មការក្នុងឱកាសបុណ្យដើមឆ្នាំ ២០២៤។


វត្ត Giác Tự កាន់ព្រះពុទ្ធសាសនា Hoa មានទី តាំងស្ថិតនៅដងវិថី Phạm Hồng Thám (សង្កាត់២ ក្រុង Cà Mau) វត្តនេះត្រូវបានបង្កើតកាលពីឆ្នាំ ១៩៦២ ដោយភិក្ខុនី Thích Nữ Duy Trinh អ្នកស្រុក Quảng ទទួលបន្ទុកជាចៅអធិការដំបូងបងបង្អស់។ បន្ទាប់ពីចៅអធិការរូបនេះបានសុគត់ វត្តក៏ត្រូវ បានដូនជីមួយចំនួនរួមគ្នាស្នងបន្ត។ អាស្រ័យហេតុនេះហើយ វត្តថែមទាំងមាននាម ហៅថា វត្ត Bà Xẩm (លោកយាយ Xẩm)។ សម្រាប់អ្នកទទួលខុសត្រូវមានតួនាទីដូចជា ប្រធាន អនុប្រធានបន្ទាប់ពីនោះគឺជាមិត្តភក្តិ។ ជារៀងរាល់ឆ្នាំ វត្តមានចាត់តាំង២កម្មវិធីបុណ្យ រួមមានដូចជាបុណ្យកំសាន្ត នាថ្ងៃ៧,៨,៩ ខែមិគសិរ និងពិធីបង្សុកូលក្នុងខែភទ្របទសម្រាប់ឧទ្ទិសភាគផលជូនបុព្វការីជនរបស់បងប្អូនជនជាតិចិននិងគិញដែលបានចែកឋានទៅកាន់បរលោក។ ក្រៅពីនោះថែមទាំងមានវត្ត Minh Nguyệt Cư Sĩ Lâm ដោយបុព្វជិតអ្នកកាន់ព្រះពុទ្ធសាសនា Hoa ជាជនជាតិ Hoa Triều Châu បានបង្កើតកាលពី ឆ្នាំ១៩៦១។ វត្តមានទីតាំងស្ថិតនៅដងវិថី Ngô Quyền សង្កាត់២ ក្រុង Cà Mau។ ស្ថាបត្យកម្មវត្ត ត្រូវបានកសាងជា៣ជាន់។ អ្នកគ្រប់គ្រងវត្តនេះគឺជាគណៈកម្មការ ហើយមានចាត់តាំងកម្មវិធីជំនឿសាសនាដូចគ្នានឹងវត្ត Giác Thiện ផងដែរ។ ជារៀងរាល់ឆ្នាំ វត្តមានចាត់តាំងកម្មវិធីបុណ្យធំៗចំនួន៣នាថ្ងៃទី១ ខែចែត្រ (សែន ដូនតា បុព្វការីជន) ថ្ងៃទី៩រហូតដល់ ថ្ងៃទី១៣ ខែស្រាពណ៍ (បង្សុកូល ជូនអំណោយជាអង្ករ...)  និងថ្ងៃ៨ ខែភទ្របទ (ពិធីបុណ្យថ្វាយគ្រូដើម Lý Đạo Minh Tổ sư)។

ឧបាសិកា Mã Tú Loan ប្រធានទទួលមើលការខុសត្រូវលើវត្ត Giác Thiện ឱ្យដឹង៖ “អនុវត្តមាន ប្រសិទ្ធភាពការងារសប្បុរសធម៌ផ្តល់ក្តីស្រឡាញ់ និងចូលរួមបម្រើបងប្អូនប្រជាជន ជាពិសេសអ្នកខ្វះសំណាងក្នុងសង្គម យោងតាមលក្ខណៈ នាឱកាសថ្ងៃបុណ្យទាន និងថ្ងៃឧបោសថសីល យើងខ្ញុំតែងមានចាត់តាំងពិធីជូនអង្ករ មីកញ្ចប់ និងគ្រឿងសម្ភារៈផ្សេងៗសម្រាប់មាមីងបងប្អូនដែលមានជីវភាពក្រលំបាក។ បណ្តាអំណោយ ទាំងនេះ ថ្វីត្បិតមិនសូវមានតម្លៃធំ តែក៏សម្តែងបាននូវទឹកចិត្តសប្បុរសធម៌យ៉ាងជ្រាលជ្រៅនិង រីកសាយភាយសម្រាប់ខាងស្មារតី “អ្នកធូរធាជួយអ្នកក្រខ្សត់” របស់ជនជាតិ ព្រមទាំតម្លៃដ៏ថ្លៃថ្នូតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង”។

រួមជាមួយបណ្តាសកម្មភាពសន្តិសុខសង្គមប្រកបដោយទឹកចិត្តមនុស្សធម៌ ព្រះពុទ្ធសាសនា Hoa ថែមទាំងពង្រីកល្អនូវតួនាទីដ៏ចម្បងក្នុងសាសនា ផ្តើមពីនោះក៏បានផ្សព្វផ្សាយ ចលនាបងប្អូនប្រជាជន និងពុទ្ធបរិស័ទរស់នៅ “ល្អជាតិ ល្អសាសនា” ព្រមទាំងសកម្មចូលរួមរាល់បណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ រួមចំណែក រក្សាលំនឹងនយោបាយ ធានាការពារសន្តិសុខ សង្គមនៅភូមិភាគ។

សហគមជនជាតិ Hoa នៅ Cà Mau ភាគច្រើនជាពុទ្ធបរិស័ទខាងឧត្តរនិកាយនិងអ្នកកាន់សាសនា Hoa។ បណ្តាទីសក្ការៈទាំងឡាយតែងផ្សារភ្ជាប់ជាមួយរាល់សកម្មភាពវប្បធម៌ បុណ្យទានប្រពៃណី និងជំនឿប្រជាប្រិយរបស់ជនជាតិ Hoa។

លោក Trần Thanh Liêm ប្រធានការិយាល័យទទួលបន្ទុកខាងសាសនានៃមន្ទីរជនជាតិ និង សាសនា ឱ្យដឹង៖ លើភូមិសាស្ត្រខេត្ត ព្រះពុទ្ធសាសនា Hoa និងពុទ្ធបរិស័ទទាំងឡាយតែងជឿ ទុកចិត្តលើគោលមាគ៌ាដឹកនាំ និងគោលនយោ បាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ អនុវត្តតាមការកំណត់របស់ច្បាប់នៅភូមិភាគ ព្រមទាំងស កម្មភាពសាសនាយ៉ាងតម្លៃភាព។ ស្របឱកាសនោះ ក៏សកម្មចូលរួមរាល់បណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ និងពង្រីកសេដ្ឋកិច្ច-សង្គម ព្រមទាំងធានាសន្តិសុខទូទាំងសង្គម ចូលរួមការពារប្រទេសជាតិ មាតុភូមិ។ 

“នាឱកាសថ្ងៃបុណ្យទានធំៗប្រចាំឆ្នាំ គ្រប់បណ្តាក្រសួងស្ថាប័នខេត្តតែងចាត់តាំងក្រុមដើម្បីអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរតាមបណ្តាមូលដ្ឋានសាសនា។ ផ្តើមពីនោះ បង្កើតចំណេះដឹង និងខ្សែរយៈទំនាក់ទំនង ជិតស្និទ្ធរវាងរដ្ឋអំណាចភូមិភាគជាមួយមុលដ្ឋានសាសនា ស្របឱកាសនោះ រួមកម្លាំងកសាងបក្ស និងរដ្ឋអំណាចទៀតផង” លោក Trần Thanh Liêm ចែករំលែក៕
 

Quỳnh Anh

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។