Chủ nhật, 18-10-26 08:39:37
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផលប្រយោជន៍នៃវគ្គវិបស្សនារដូវវិស្សមកាល

Báo Cà Mau រដូវវិស្សមកាល ទន្ទឹមជាមួយបណ្តាថ្នាក់រៀនបំណិនផ្សេងៗ រៀនខាងទ័ព ក៏មានយុវវ័យជាច្រើនបានជម្រើសឱ្យខ្លួននូវការធ្វើវិបស្សនារដូវវិស្សមកាល។ ក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់ ប្អូនៗសិស្សានុសិស្សទាំង ឡាយ​បានស្វែងយល់ពីផ្លូវធម៌ នាំខ្លួនឆ្ពោះទៅរកភាពស្ងប់ស្ងៀមនិងប្រណិបត្តិតាមគន្លងធម៌របស់ព្រះសម្មាសម្ពុទ្ធ។

វគ្គវិបស្សនាមានប្អូនៗសិស្សាលាប្រមាណជិត៣០០រូបចូលរួម ដោយក្រោមប្រធានបទ “សំពាយនៃជីវិត” នៅវត្ត Kim Sơn កាលពីថ្ងៃទី៧មិថុនាកន្លងហើយ។

បណ្តាវគ្គវិបស្សនារដូវវិស្សកាលនៅ Cà Mau ធម្មតាតែងបានចាត់តាំងដោយរយៈពេលខ្លីជាមួយប្រធានបទខុសប្លែកពីគ្នា ដូចជា៖ វិលមកប្រភពដើមផ្សារភ្ជាប់ក្តីស្រឡាញ់ សំពាយនៃជីវិត... រាល់ប្រធានបទនីមួយៗសុទ្ធតែត្រូវបានណែនាំប្អូនៗសិស្សានុសិស្សឱ្យឆ្ពោះទៅរកតម្លៃជាវិជ្ជមាន និងរបៀបរស់នៅប្រកប ដោយភាពសុខក្សេមក្សាន្ត។ ចូលរួមវគ្គវិបស្សនា ប្អូន២ត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបទបញ្ញតិរបស់វត្តតាំងពីការស្លៀកពាក់ ទទួលទាន ពេលវេលា ក៏ដូចជារាល់ពិធីកិច្ចផ្សេងៗ ដើម្បីរួមចំណែកលត់ដំកាយអនុវត្តល្អវិន័យ និងស្មារតីយល់ដឹងដោយខ្លួនឯង។ មានយុវជនជាច្រើន ដំបូងមានអារម្មណ៍ថាមានការរឹតត្បិត និងមិនធ្លាប់ជួបប្រទះតាំងពីមុនមក ក៏ប៉ុន្តែបន្ទាប់ពីចូលរួមបានមួយរយៈពេលខ្លី ពួកគេក៏បានរួមបញ្ចូលយ៉ាងឆាប់រហ័សផងដែរ។

ការសម្រួលអារម្មណ៍ក្នុងពេលដែលប្អូនៗទាំងឡាយស្តាប់ព្រះធម៌ទេសនាអំពីគុណឪពុកម្តាយ។

សម្រាប់វគ្គវិបស្សនា ប្អូនៗសិស្សានុសិស្ស​នឹង​ចូល​រួម​យ៉ាងច្រើន​សកម្មភាព​ដ៏​មាន​អត្ថន័យ​ ​ដូច​ជា៖ ​ស្តាប់ការរៀបរាប់​​អំពី​ព្រះ​ធម៌ បញ្ចូលអារម្មណ៍របស់ខ្លួនទៅក្នុងបរិយាកាសដ៏ធំល្វឹងល្វើយ រាល់បំណិន និងចំណេះដឹង ដាក់អារម្មណ៍តាំងសមាធិរំលឹកពីភាពកត្តញ្ញូចំពោះឪពុកម្តាយ ព្រមទាំងចូលរួមនិពន្ធ និងសម្តែងសិល្បៈ។ល។ ឆ្លងតាមបណ្តាសកម្មភាពទាំងនេះ មិត្តយុវវ័យទាំងឡាយមិនត្រឹមតែបានស្គាល់មិត្តភក្តិថ្មីដ៏ច្រើន លត់ដំកាយសប្បទា បំណិនក្នុងការអនុវត្តកិច្ចងាររួម និងស្មារតីសាមគ្គីប៉ុណ្ណោះទេ ថែមទាំងជួយបន្ធូអារម្មណ៍បន្ទាប់ពីការសិក្សានឿយហត់អស់រយៈពេលពេញមួយឆ្នាំទៀតផង។

ប្អូនៗនៃវគ្គវិបស្សនាចូលរួមប្រឡងចំណេះដឹងក្រោមប្រធានបទ​ “កណ្តឹងវត្តរោទ៍”។

ប្អូន Triệu Minh Thảo ជាសិស្សនៃវិទ្យាល័យឯកទេស Phan Ngọc Hiển (ក្រុង Cà Mau) ចែករំលែក៖ “ចូលរួមវគ្គវិបស្សនារដូវវិស្សមកាលនៅវត្ត Kim Sơn ប្អូនក៏បានស្គាល់មិត្តភក្តិថ្មីជាច្រើន ព្រមទាំងបានរស់ក្នុងបរិស្ថានដែលពេញដោយក្តីស្រឡាញ់។ ប្អូនក៏មិនបានប្រើប្រាស់ទូរសព្ទឬក៏ម៉ាស៊ីនកំព្យូរទ័រអ្វីនោះដែរ ដោយឃើញថា ខ្លួនពិតជាមានអារម្មណ៍ធូរស្បើយខ្លាំងណាស់។ សំខាន់បំផុតប្អូនគឺប្អូនបានស្តាប់ បានយល់ពីខ្លឹសារដ៏មានអត្ថន័យខាងការគោរពដឹកគុណលោកគ្រូ អ្នកគ្រូ ព្រមទាំងគោរពព្រះសង្ឃដើម្បីរស់នៅមានន័យខ្លឹមសារជាង”។

ប្អូនៗវគ្គវិបស្សនានិពន្ធនិងសម្តែងសាច់រឿង។ ក៏មានសារជាច្រើនដែលពោរពេញដោយអត្ថន័យបានផ្ញើតាមរយៈសាច់រឿង។

ជាមួយតម្លៃដែលផ្តល់ជូន សកម្មភាពនៃវគ្គវិបស្សនារដូវវិស្សមកាលក៏ទទួលបានការគាំទ្រយ៉ាងសកម្មរបស់ឪពុកម្តាយសិស្សទាំងឡាយផងដែរ។ បងស្រី Nguyễn Thị Việt Hà (ឃុំ Lý Văn Lâm ក្រុង Cà Mau) ឱ្យដឹង៖ ខ្ញុំបានសិក្សាស្វែងយល់ និងសម្រេចចិត្តឱ្យកូនចូលរួមវគ្គវិបស្សនារដូវវិស្សមកាលពីព្រោះថាអត្ថន័យនៃវគ្គវិបស្សនាផ្តល់មកនូវតម្លៃសម្រាប់គ្រួសារ និងកូនៗទាំងឡាយមានចំពោះឪពុកម្តាយ។ ម្យ៉ាងទៀត កូនៗមានលក្ខណៈបានលត់ដំខ្លួន និងអាចវិវឌ្ឍខ្លួនឯងទាំងខណៈដែលមិនមានឪពុកម្តាយនៅក្បែរ”។

ទោះបីជាវគ្គវិបស្សនាបានប្រព្រឹត្តិឡើងក្នុងរយៈពេលខ្លី តែក៏បានរួមចំណែកក្នុងការលត់ដំកាយសប្បទា ស្វែកយល់ពីរបៀបរស់នៅសម្រាប់ប្អូនៗយុវវ័យកាន់ តែមានទំនុកចិត្តវវិឌ្ឍខ្លួនបានល្អថែមទៀតក្នុងការសិក្សារៀនសូត្រ និងការរស់នៅប្រចាំថ្ងៃ។

ក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់នៃវគ្គវិបស្សនា មិត្តយុវវ័យទាំងឡាយនាំគ្នាសង្រួមអារម្មណ៍។

ភិក្ខុនី Thích Nữ Huệ Nghĩa គណៈចាត់តាំងវគ្គវិបស្សនានៅវត្ត Kim Sơn ឱ្យដឹង៖ “រហូតមកដល់ពេលនេះ វត្តចាត់តាំងវគ្គវិបស្សនាសម្រេចជោគជ័យបាន ១៣ លើក ដោយក្នុងមួយឆ្នាំចាប់ពី១-២វគ្គ។ គណៈចាត់តាំងទទួលបានការផ្តល់មតិជាច្រើនពីសំណាក់ឪពុកម្តាយសិស្ស ដោយបន្ទាប់ពីចូលរួមវគ្គវិបស្សនា កូនៗរបស់ខ្លួនមានការវិវឌ្ឍខ្លួនបានល្អប្រសើរ ការនិយាយស្តីក៏បានត្រឹមត្រូវ ព្រមទាំងមានចិត្តកត្តញ្ញូចំពោះជីដូនជីតា និងឪពុកម្តាយ...​សង្ឃឹមថានឹងបានចូលរួមវគ្គវិបស្សនាជាច្រើនបន្តទៀត។ ទាំងនេះក៏ជាភាពជោគជ័យដ៏ធំបំផុតរបស់គណៈចាត់តាំង និងជាប្រភពកម្លាំងដ៏សំខាន់សម្រាប់វត្តរៀបចាត់តាំងវគ្គវិបស្សនាដ៏ច្រើនថែមទៀត ក៏ដូចជាបណ្តាសកម្មភាពផ្សេងៗដែលមានអត្ថន័យខ្លឹមសារសម្រាប់ប្អូនៗសិស្សានុសិស្ស”៕

 

Vân Anh

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។