Thứ năm, 27-8-26 07:50:41
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គណៈសប្បុរសធម៌នៃព្រះពុទ្ធសាសនា Bạc Liêu រួមកម្លាំងដើម្បីអ្នកក្រ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ទន្ទឹមជាមួយការអនុវត្តបណ្តាសកម្មភាពសាសនា គណៈកម្មាធិការសប្បុរសធម៌នៃព្រះពុទ្ធសាសនា Bạc Liêu បានពង្រីកស្មារតីមេត្តាករុណាជាបន្តបន្ទាប់តាមរយៈកម្មវិធីសុខុមាលភាពសង្គមជាក់ស្តែងជាច្រើន។ បណ្តាសកម្មភាពយ៉ាងសាមញ្ញទាំងនេះ ពោរពេញដោយក្តីសប្បុរសដែលផុសចេញពីទឹកចិត្តពិតៗ ព្រមទាំងផ្តល់ថែមកម្លាំងចិត្ត និងសម្រាប់អ្នកខ្វះសំណាងឆ្លងកាត់រាល់ឧបស័គ្គទាំងពួង ដើម្បីឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង។

សមាជិកនៃគណៈសប្បុរសធម៌ព្រះពុទ្ធសាសនា Bạc Liêu ជូនអំណោយអ្នកក្រ។

គណៈសប្បុរសធម៌នៃព្រះពុទ្ធសាសនា Bạc Liêu មានសមាជិកប្រមាណជាង ១០០ រូបដែលបានចូលរួមសកម្មភាពរបស់គ្រប់បណ្តាក្រុម មានដូចជា៖ ក្រុមទទួលបន្ទុកខាងសាងសង់ស្ពាន ថ្នល់​និងបេតុង ផ្លូវគមនាគមន៍ជនបទ ផ្ទះមេត្តាធម៌ ព្រមទាំងក្រុមសុខាភិបាលបន្តការជំនួយឧបត្ថម្ភខាងវះកាត់បេះដូង ចំណាយប្រាក់ពិនិត្យព្យាបាលជំងឺ និងថែទាំសុខភាពជូនអ្នកក្រ ​និងក្រុមជំនួយកិច្ចការងារផ្សេងៗ មានទាំងការដឹកជញ្ជូននៅរសល់អំណោយទាំងឡាយផងដែរ។ ម្នាក់ៗមានតួនាទីខុសៗគ្នា តែសុទ្ធឆ្ពោះទៅទឹកចិត្តសប្បុរសធម៌ដើម្បីសហគមន៍ដូចគ្នា។

អនុវត្តតាមទិសស្លោក "រស់នៅល្អជាតិ ល្អសាសនា” ជាច្រើនឆ្នាំកន្លងមកនេះ ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សមាជិកគណៈសប្បុរសធម៌បានក្លាយជាទម្លាប់សម្រាប់រដ្ឋអំណាចភូមិភាគ និងបងប្អូនប្រជាជនក្រីក្រគ្រប់ភូមិភាគទូទាំងខេត្តផងដែរ ព្រមទាំងបានពង្រីកយ៉ាងទូលំទូលាយទៅដល់តំបន់ដែលរងគ្រោះធម្មជាតិទូទាំងប្រទេស។ ពិសេស ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំ Tết គណៈសប្បុរសធម៌បានរៀបចំកម្មវិធី "ស្នាមញញឹមនៃនិទាឃរដូវ" ជូនអំណោយបុណ្យតេតចាប់ពី ៥០០-១.០០០ចំណែក រួមចំណែកផ្តល់ជូននិទាឃរដូវដ៏សែនកក់ក្តៅ និងមានអត្ថន័យសម្រាប់គ្រួសារក្រីក្រទាំងឡាយលើភូូមិសាស្ត្រខេត្តផងដែរ។

ដោយឡែកក្នុងឆ្នាំ ២០២៥ គណៈសប្បុរសធម៌បានសកម្មតភ្ជាប់ទំនាក់ទំនងជាមួយសប្បុរសជនទាំងក្នុងប្រទេស និងអន្តរជាតិ រួមវិភាគទានសាងសង់ស្ពានបេតុងចំនួន ៩ ខ្សែនិងផ្ទះមេត្តាធម៌ ៥ ខ្នង ព្រមទាំងឧបត្ថម្ភអង្ករប្រចាំខែជូន ៧២​ករណីជួបលំបាក​ ព្រមទាំងជូនអំណោយចំនួន ៥.៨០០ ចំណែកសម្រាប់សិស្សានុសិស្ស​ និងគ្រួសារក្រ ជនពិការ។ល។ ដោយសរុបទឹកប្រាក់ប្រមាណជិត ៤,៦ ពានើលានដុង។

ខ្លោចចិត្តចំពោះស្ថានភាពគ្រួសារដែលជួបលំបាកខ្លាំងសម្រាប់អ្នកក្រីក្រទាំងឡាយ អ្នកស្រី Nguyễn Kim Lý ប្រធានគណៈ​សប្បុរសធម៌នៃ​ព្រះពុទ្ធសាសនា​ខេត្ត Bạc Liêu បាន​ចែករំលែក​ថា “បច្ចុប្បន្ន​នេះ នៅ​មាន​គ្រួសារ​ជាច្រើន​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រក​ប្រាក់ដើម្បី​ចិញ្ចឹមជីវិត។ អ្នកជំងឺ​ក្រីក្រ​ជាច្រើន​ត្រូវការ​ជំនួយឧបត្ថម្ភផងដែរ ​ដើម្បី​មាន​ឱកាស​ទទួល​បាន​ការពិនិត្យ​ព្យាបាល។ល។ ដូច្នេះហើយ ​ពួកគេ​ពិតជា​ត្រូវការទឹកចិត្ត​សប្បុរស និងការ​យកចិត្តទុកដាក់ ​ចែករំលែក​ពី​សហគមន៍ផងដែរ”។

គណៈសប្បុរសធម៌នៃព្រះពុទ្ធសាសនា Bạc Liêu បានផ្តើមចលនាទឹកចិត្តសប្បុរសជនដើម្បីជំនួយឧបត្ថម្ភផ្ទះមេត្តាធម៌ដល់គ្រួសារជួបលំបាកខាងលំនៅឋាននៅសង្កាត់ Vĩnh Lộc។

ជាមួយទឹកចិត្តសប្បុរស និងក្តីមេត្តាករុណា និងការចែករំលែកចេញពីបេះដូងពិតៗសម្រាប់អ្នកខ្វះភ័ព្វព្រេងវាសនា សមាជិកនៃគណៈសប្បុរសធម៌នៃព្រះពុទ្ធសាសនា Bạc Liêu មិនបានក្រែងចិត្ត គេចវេះពីការលំបាកនោះឡើយ តែងត្រៀមស្មារតីជានិច្ចសម្រាប់ជួយជ្រោមជ្រែងដល់អ្នកក្រីក្រ និងគ្រួសារជួបលំបាក កើតមានជំងឺដង្កាត់ផ្សេងៗជាដើម ដើម្បីបង្កើនទំនុកចិត្ត លុបបំបាត់ការខ្មាស់អៀនដើម្បីឈានឡើងក្នុងសង្គម។ រាល់គ្រប់ទង្វើសប្បុរសធម៌ដ៏ស្ងប់ស្ងាត់ទាំងនេះ មិនត្រឹមតែបានពង្រីកនូវក្តីស្រឡាញ់ក្នុងសហគមន៍ និងរួមចំណែករឹតបន្តឹងចំណងមហាសាមគ្គីទូទាំងប្រជាជនប៉ុណ្ណោះទេ ថែមទាំងអនុវត្តយ៉ាងមានប្រសិទ្ធភាពដល់ការកាត់បន្ថយក្រនៅភូមិភាគទៀតផង៕

Thuỳ Lâm

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។