Chủ nhật, 18-10-26 08:40:05
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទីសក្ការបូជានៅ Bạc Liêu ឈានចូលរដូវបុណ្យ Kỳ Yên

Báo Cà Mau ទូទាំងខេត្ត Bạc Liêuសរុបទាំងអស់មាន១៦ទីសក្ការបូជា ដែលភាពច្រើនទីសក្ការទាំងនោះត្រូវបានកសាងនាចុងសតវត្ស៍ទី១៩ ដើមសតវត្ស៍ទី២០។ ដំបូងឡើយទីសក្ការបូជាត្រូវបានកសាងយ៉ាងសាមញ្ញ ក្រោយមកនៅពេលដែលស្រុកទេសបានលំនឹងក្រោយពេលសង្គ្រាមផុតទៅ បងប្អូនប្រជាជនក្នុងភូមិស្រុកក៏បាននាំគ្នាផ្តើមកសាងសាឡើងវិញយ៉ាងធំស្កឹមស្កៃ ដើម្បីបង្កលក្ខណងាយស្រួលសម្រាប់ឱ្យការកៅរពបូជា និងសកម្មភាពជំនឿសហគម។ ខណៈពេលដែលទីសក្ការបូចជាបានក្លាយជាអាគាររួមរបស់បងប្អូនប្រជាជនក៏កាន់តែបានសាងសង់ឡើងយ៉ាងជាបន្តបន្ទាប់ ដូច្នេះហើតការកៅរពបូជាក៏តែងបានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំផងដែរ។ ក្នុងនោះមានពិធីបុណ្យ Kỳ Yên ជាពិធីបុណ្យមួយដែល ត្រូវបានចាត់តាំងយ៉ាងអឹកធឹក និងមានទ្រង់ទ្រាយធំបំផុត។ ឱ្យតែដល់រដូវបុណ្យ Kyd Yên ម្តងៗ ស្ទើតែគ្រប់គ្រួសារនៅខេត្ត Bạc Liêu សុទ្ធសឹងតែមានចាត់តាំងរៀបចំពីធីសែនថ្វាយ។ សម្រាប់គ្រឿងដង្វាយក៏មានយ៉ាងសម្បូរបែបណាស់ដែរ។ ថ្វីត្បិតតែតែគ្រឿងវត្ថុសក្ការៈសម្រាប់ការបូជាមានលក្ខណៈចម្រុះក៏ដោយ ប៉ុន្តែអាទិទេពទាំងអស់ត្រូវបានដាក់ជាលំដាប់លំដោយ ក្នុងនោះ (Thành Hoàng Bổn Cảnh) តែងជាអាទិទេពសម្រាប់ឱ្យការគោរពបូជា។

រយៈពេលចាត់តាំងពិធីបុណ្យ Kỳ Yên សម្រាប់ទីសក្ការនីមួយៗនៅ Bạc Liêu ត្រូវបានប្រព្រឹត្តិឡើងក្នុងអំឡុងពាក់កណ្តាលខែ១២ (ចន្ទគតិ) ឆ្នាំចាស់រហតដល់អំឡុងជាងពាក់កណ្តាលខែ២ (ចន្ទគតិ) ឆ្នាំថ្មី។ បណ្តាថ្ងៃទាំងឡាយ៖ ១១, ១២, ១៣ (ខែ១២ចន្ទគតិ) និង ១៥, ១៦,១៧,២០,២១,២២ (ខែ១ចន្ទគតិ) ព្រមទាំងបណ្តាថ្ងៃ ១៦,១៧,១៨, ២០,២១,២២ (ខែ២ចន្ទគតិ)។
យោងតាមលក្ខណៈ សេដ្ឋកិច្ចនៃគ្រួសារនីមួយៗ ដែលទីសក្ការបូជាត្រូវបានប្រារព្ធខុសប្លែកពីគ្នា។     ប៉ុន្តែប្រការដែលរួមគ្នាតែមួយនោះគឺ ពិធីបុណ្យគីអៀងនៅបាកលីវត្រូវបានប្រព្រឹត្តិឡើងក្នុងអំឡុង៣ថ្ងៃ ដោយមាន ពិធីកិច្ច៩យ៉ាង ក្នុងនោះមាន៣ពិធីកិច្ចដ៏ប្រចាំដែលចាំ បាច់ត្រូវមាន៖ Túc yết, Đoàn cả (Đoàn cả, Chánh tế) និង Tiền hiền, Hậu hiền។ ប្រសិនបើពិធីកិច្ច Túc yết មានអត្ថន័យ ស្វាគមន៍អាទិទេព គឺពិធីកិច្ច  Đoàn cả  ក៏មានអត្ថន័យតបស្នងគុណអាទិទេពផងដែរ។ 

ពិធីកិច្ចចាប់ផ្តើមឱ្យបុណ្យ Kỳ Yên នៅទីសក្ការបូជា AN Trạch សង្កាត់៥ ក្រុង Bạc Liêu។


ធម្មតាម ពិធីបុណ្យនេះត្រូវបានចាប់ផ្តើមតាំងពីរយៈពេលម៉ោង១២អាធ្រាត្រនាថ្ងៃទី២នៃពិធីបុណ្យ Kỳ Yên។ មាទីតាំងខ្លះទៀត ពិធីកិច្ច Đoàn cả ត្រូវបានចាត់តាំងរួមជាមួយពិធីកិច្ច Túc yết ពីព្រោះពិធីកិច្ចទាំង២នេះមានភាពស្រដៀងគ្នា។ ចំណែកឯពិធីកិច្ច Tiền hiền, Hậu hiền ជាពិធីកិច្ចសម្រាប់គោរពបូជាបន្ទាប់ពីចប់កម្មវិធីបុណ្យ។ ពិធីនេះតែងបានចាត់តាំងនូវវេលាម៉ោង១០ថ្ងៃត្រង់ឬក៏ម៉ោង    ១៥រសៀល ថ្ងៃទី២នៃពិធីបុណ្យគីអៀង។
ប្រសិនបើប្រៀបជាមួយពិធីកិច្ចផ្សេងៗ ក្នុងរដូវបុណ្យ Kỳ Yên សម្រាប់គ្រួសារនីមួយៗក៏មានភាព    អឹកធឹកណាស់ដែរ។ នោះគឺបណ្តាសកម្មភាពនៃការជួបជុំទីផ្សារ និងចាត់តាំងលេងល្បែងកម្សាន្តប្រជាប្រិយជាដើម។ សម្រាប់សកម្មភាពនៃការជួបជុំទីផ្សារពេលណាក៏ត្រូវបានប្រព្រឹត្តិឡើងពេញមួយរាត្រីរហូតទល់ភ្លឺ និងអូសអន្លាយរយៈពេល៣យប់ ៣ថ្ងៃផងដែរ។ នាឱកាសនេះ នៅតាមបណ្តាទីតាំងដែលធំទូលាយក្បែរៗទីសក្ការបូជាឬក៏នៅតាមដងផ្លូវខាងមុខទីសក្ការបូជាគឺជាទីតាំងងាយស្រួលសម្រាប់ចាត់តាំងសកម្មភាពនៃការជួបជុំ ទីផ្សារប្រព្រឹត្តិឡើង។ មុខទំនិញដែលត្រូវបានមាមីងបងប្អូនរៀបចំតាំងលក់ក៏សម្បូរបែបណាស់ដែរ មានច្រើនបំផុតគឺបណ្តាគ្រឿងដង្វាយសម្រាប់បម្រើក្នុងពីធីសែនថ្វាយ មានដូចជា៖ ធុប ភ្ញីផ្កា ផ្លែ ឈើ។ល។ មានទាំងវត្ថុអនុស្សាវរីយ៍ ឬក៏មុខម្ហូប ភេសជ្ជៈ មានគ្រប់គ្រាន់សម្រាប់ឆ្លើយតបភ្ញៀវទេសចរណ៍ដែលបានអញ្ជើញមកគោរពបូជានៅ ទីសក្ការ។
រួមជាមួយបណ្តាសកម្មភាពទិញដូរ កម្សាន្ត សប្បាយ គណៈចាត់តាំងពិធីបុណ្យ Kỳ Yên នៅតាមទីតាំងមួយកន្លែថែមទាំងបានសហការជាមួយរដ្ឋអំណាចភូមិភាគ និងផ្នែកសមត្ថកិច្ចចាត់តាំងពិធីប្រគួតល្បែងប្រជាប្រិយគួរជាទីចំណាប់អារម្មណ៍ទៀតផង។ ការជម្រើសប្រ ភេទ ល្បែងកម្សាន្តសម្រាប់យកមកប្រគួតក៏ជាបញ្ហាមួយដែលត្រូវបានគណៈកម្មការទីសក្ការបូជារៀបចំនិងគិតគូយ៉ាងលម្អិតផង ដែរ។ បណ្តាល្បែង ប្រជាប្រិយទាំងឡាយត្រូវបានលេងជាក្រុម រួមចំណែកបង្កើតចំ ណងសាមគ្គីភាព និងផ្សារភ្ជាប់តែងបានជម្រើសយកមកចាត់តាំង។ ក្នុងនោះល្បែងទាញព្រ័ត្រហាក់បីដូចជានៅតាម ទីសក្ការណាក៏មានដែរ។ ពី    ព្រោះល្បែងនេះដោយយការប្រមូលផ្តុំចលនាខ្ពស់     ភាគច្រើនបង្កើនកម្លាំងពលាំងកាយសប្បទា បង្កើន បានជាកម្លាំងរួម។ នៅពិធីបុណ្យគីអៀង នាពេល រាត្រី តែងមានមនុស្សម្នាកុះករជាងពេលថ្ងៃ។ ពេល រាត្រី តែងមានមនុស្សចាស់យ៉ាងច្រើនកុះករបាន    យកកន្ទេល និងបៅតាមសម្រាប់ក្រាលអង្គុយមើលល្ខោនដែលជាប្រភេទសិល្បៈតែងស៊ីជម្រៅក្នុង    សន្តានចិត្តរបស់មនុស្សចាស់តាំងពីយូរលង់ណាស់មកហើយ បច្ចុប្បន្នជារៀងរាល់ឆ្នាំមាន តែម្តគត់ ដូច្នេះហើយ ចាស់ៗត្រូវតែទៅឱ្យបានឆាប់តាំងពីព្រលឹមដើម្បីជម្រើសទីតាំងដ៏សមគួរសម្រាប់មើលល្ខោន។ បណ្តាសាច់រឿងល្ខោនសម្រាប់បម្រើក្នុងឱកាសនេះ ជាពិ សេសគឺ៖ San Hậu, Phụng Nghi Đình, Lư Kim Đính, giải giá thành Thọ Châu, Tiết Đình Sàn Phàn Lê Huê...។
ជីវភាពកាន់តែជួបផលពិបាក ការប្រកបរបររកស៊ីរបស់បងប្អូនប្រជាជនមួយថ្ងៃកាន់តែតានតឹង លក្ខណៈសម្រាប់សកម្មភាពរបស់ភូមិ ភាគនីមួយៗ និងរាល់គ្រួសារទាំងឡាយក៏មានភាពខុសប្លែកពីគ្នា ពេលដែលទំនេរសម្រាប់មនុស្សចាស់ទាំងឡាយក៏មិនសូវមានច្រើន ជារៀងរាល់ឆ្នាំពិធីបុណ្យ Kỳ Yên ក៏សន្សឹមៗត្រូវបានបំព្រួញតូចមកវិញ។ ពិធីបុណ្យនាពេលបច្ចុប្បន្ននៅតាមទីតាំងមួយចំនួនតែងព្យា យាមរក្សានូវបណ្តាល្បែងប្រជាប្រិយ និងច្រៀងតាម ទីសក្ការបូជា។ ទោះជាយ៉ាងណាក្តី ច្រៀងតាមទីសក្ការក៏មានការកែច្នៃឱ្យមានភាព សមស្របទៅ    តាជីវភាពរស់នៅរបស់បងប្អូនប្រជាជន។ ក្រុមល្ខោននេះ ពោលគឺមិនបានច្រៀងម្រៀង Hồ Quảng ដូចកាលពីមុនទៀតនោះទេ គឺមានការលេចឡើងនៅល្ខោនខោល ដោយមានសាច់រឿងជាច្រើន និងមានការរួមបញ្លេចូលគ្នាតាមសម័យទំនើមផង ដែរ...៕
 

អត្ថបទនិងរូបថត៖ Nguyễn Minh Sang

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។