Thứ năm, 27-8-26 16:13:19
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពុទ្ធសាសនាខេត្ត Cà Mau រួមដំណើរការជាមួយសុខុមាលភាពសង្គម

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau តែងលើកកម្ពស់តួនាទី និងទំនួលខុសត្រូវសង្គម ចូលរួមយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងការងារសុខុមាលភាពសង្គម រួមចំណែកថែទាំជីវភាពរបស់បងប្អូនប្រជាជន ជាពិសេសអ្នកទន់ខ្សោយក្នុងសង្គម។

ភិក្ខុនី ង៉ោដាវ អនុប្រធានប្រចាំការគណៈសប្បុរសធម៌សមាគមពុទ្ធសាសនាខេត្ត Cà Mau ជូនអំណោយដល់ប្រជាជនដែលជួបលំបាកនៅលើភូមិសាស្ត្រសង្កាត់ Láng Tròn។ រូបថត៖ សមាគមពុទ្ធសាសនាខេត្ត Cà Mau។

អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវទិសស្លោកប្រតិបត្តិធម៌ "សាសនា - ជនជាតិ - សង្គមនិយម" គណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau ដោយផ្ទាល់គឺគណៈសប្បុរសធម៌សង្គម បានសហការយ៉ាងសកម្មជាមួយរដ្ឋអំណាចភូមិភាគ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនជាទូទៅ ដើម្បីអនុវត្តសកម្មភាពសប្បុរសធម៌-សង្គម។

ជារៀងរាល់ឆ្នាំ សមាគមពុទ្ធសាសនាខេត្តបានកៀរគរថវិការាប់សិបពាន់លានដុង ដើម្បីជួយឧបត្ថម្ភសកម្មភាពសុខុមាលភាពសង្គម ដូចជា៖ សាងសង់ផ្ទះមេត្តាធម៌ជូនគ្រួសារក្រីក្រ ស្វានអណ្តូងទឹកស្អាតបម្រើជីវភាព សាងស្ពាន និងផ្លូវគមនាគមន៍ជនបទជាដើម។ ឧបត្ថម្ភដើមទុនផលិតជូនប្រជាជនដែលមានជីវភាពជួបលំបាក និងជួយសង្គ្រោះគ្រោះធម្មជាតិ។ ផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រដែលសង្វាតសិក្សារៀនសូត្រ។ ចិញ្ចឹមបីបាច់កុមារកំព្រា ថែទាំជនពិការ និងអ្នកជំងឺក្រីក្រ។ល។ សកម្មភាពទាំងនេះបានរួមចំណែកថែទាំ និងជួយដល់ប្រជាជនមានការលំបាក ជាពិសេសអ្នកទន់ខ្សោយនៅតំបន់ដាច់ស្រយាលរបស់ខេត្ត។ ក្រៅពីនោះ សមាគមពុទ្ធសាសនាខេត្តក៏បានកៀរគរ និងឧបត្ថម្ភទាន់ពេលវេលាដល់បងប្អូនជនរួមជាតិនៅតាមតំបន់នានាក្នុងប្រទេសដែលរងការខូចខាតដោយសារគ្រោះធម្មជាតិផងដែរ។

ទន្ទឹមនឹងនោះ ទម្រង់សប្បុរសធម៌ឆ្នើមជាច្រើនបានរក្សាដោយមូលដ្ឋានពុទ្ធសាសនា និងពុទ្ធបរិស័ទក្នុងខេត្ត កំពុងពង្រីកប្រសិទ្ធភាពយ៉ាងសកម្ម ដូចជា៖ "រួមដៃធ្វើអំពើល្អ" របស់វត្ត Phong Lợi។ ផ្ទះបាយសប្បុរសធម៌របស់វត្តប៊ូវអាន។ កម្មវិធីឧបត្ថម្ភអង្ករអស់មួយជីវិតរបស់គណៈសប្បុរសធម៌ពុទ្ធសាសនា Bạc Liêu។ កម្មវិធី "ផ្សាយចិត្តមេត្តា" របស់សមាគមសប្បុរសធម៌វត្ត Bửu Linh។ល។ ដែលបានឧបត្ថម្ភសម្ភារៈជាក់ស្តែង បន្ថែមជំនឿ និងកម្លាំងចិត្តដល់ការរស់នៅសម្រាប់ស្ថានភាពទុក្ខរលំបាកជាច្រើន។

វត្ត Bửu Linh និងវត្ត ក្វានអឹម ជំនួយឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅខេត្ត Đắk Lắk។ រូបថត៖ សមាគមពុទ្ធសាសនាខេត្ត Cà Mau។

ឆ្នាំ ២០២៥ ថវិកាសរុបសម្រាប់អនុវត្តសកម្មភាពសុខុមាលភាពសង្គមរបស់សមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau សម្រេចបានជាង ៩៦ ពាន់លានដុង។ ព្រះតេជគុណ Thích Giác Nghi អនុប្រធានប្រចាំការនៃគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត មានថេរដីកាថា៖ "ពេលខាងមុខនេះ គណៈអភិបាលនឹងបន្តរួមដំណើរការជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជំរុញសកម្មភាពសប្បុរសធម៌-សង្គម យកចិត្តទុកដាក់ថែទាំគ្រួសារក្រីក្រ អ្នកទន់ខ្សោយ ជនរួមជាតិនៅតំបន់ដាច់ស្រយាល ធានាឱ្យបានទាន់ពេលវេលា ចំគោលដៅ បង្ហាញពីស្មារតីទទួលខុសត្រូវ និងស្មារតីសាមគ្គីភាព។ ក្រៅពីនេះ រក្សាការកៀរគរមូលនិធិ ពុទ្ធសាសនារួមដៃដើម្បីជនក្រីក្រ បង្កើតប្រភពធនធានប្រកបដោយស្ថិរភាព ដើម្បីម្ចាស់ការក្នុងកិច្ចការសង្គ្រោះ និងសុខុមាលភាពសង្គមជូនប្រជាជន"។

គណៈសង្ឃខេត្តបន្តលើកកម្ពស់ទិសស្លោក "ជីវិតថ្លៃថ្លា សាសនាផូរផង់" រួមដំណើរការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនចំពោះកិច្ចការងារសង្គម ចូលរួមយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកពង្រឹងយ៉ាងរឹងមាំនូវផែនមហាសាមគ្គីទូទាំងជនជាតិទៀតផង៕

Tú Quyên

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។