Thứ năm, 2-4-26 10:20:42
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្តាជនជាតិភាគតិចខេត្ត Cà Mau៖ សាមគ្គី ច្នៃប្រតិដ្ឋ សមាហរណកម្ម និងអភិវឌ្ឍន៍

Báo Cà Mau នាថ្ងៃទី២៧ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាតខេត្ត Cà Mau បានប្រព្រឹត្តឡើងយ៉ាងឱឡារិកនូវមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច លើកទី IV ឆ្នាំ ២០២៤។

គណៈប្រតិភូអញ្ជើញអុជគោរពដួងវិញ្ញាណក្ខន្ធលោកប្រធាន Hồ Chí Minh  នៅវិមានរំលឹកគុណលោកប្រធាន Hồ Chí Minh សង្កាត់១ ក្រុង Cà Mau មុនពេលចូលរួមមហាសន្និបាត។

ចូល​រួមមហាសន្និបាត​មាន​លោក Y Thông អនុរដ្ឋមន្ត្រី អនុប្រធាន​គណៈកម្មាធិការ​ជនជាតិ់; លោក Tạo Việt Thắng អនុប្រធាននាយកដ្ឋានការងារភូមិភាគ គណៈកម្មាធិការជនជាតិ; លោក Tô Thành Phương ប្រធានគណៈជនជាតិ និងសាសនាខេត្ត Bạc Liêu។ សម្រាប់ថ្នាក់ដឹកនាំខេត្តវិញ មានលោក Nguyễn Tiến Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត; លោកស្រី Lê Thị Nhung សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានអចិន្ត្រៃយ៍ប្រចាំការនៃក្រុមប្រឹក្សាប្រជាជនខេត្ត; លោក Hồ Trung Việt សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត; លោក Trần Hồng Quân សមាជិកអចិន្ត្រៃយ៍បក្សខេត្ត លេខាគណៈកម្មាធិការបក្សក្រុង Cà Mau; លោក Nguyễn Minh Luân សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធាននៃគណៈចង្អុលការណែនាំហាសន្និបាតលើកទី IV ឆ្នាំ២០២៤ផងដែរ ព្រមទាំងលោក Nguyễn Văn Khởi អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត; លោក Trần Hoàng Nhỏ សមាជិកគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈជនជាតិខេត្ត អនុប្រធានគណៈចង្អុលការណែនាំមហាសន្និ បាតតំណាងបណ្តាជន ជាតិភាគតិចខេត្ត ព្រមទាំងបណ្តាអតីតប្រធាន និងអនុប្រធានគណៈជនជាតិខេត្ត រួមជាមួយប្រតិភូតំណាងពេញសិទ្ធិជាផ្លូវការចំនួន ២៥០រូបទៀតផង។

សិល្បៈអំណរមហាសន្និបាត សម្តែងដោយក្រុមសិល្បៈខ្មែរខេត្ត Cà Mau។

ទូទាំងខេត្តនាពេលបច្ចុប្បន្នមានជនជាតិភាគតិចចំនួន២១ជនជាតិ ដោយមានចំនួន១២.១៥៤គ្រួសារ ១៥៤ និងប្រជាជនទាំងអស់៥០.៦៥៣នាក់។ជនជាតិភាគតិចដែលមានចំនួនច្រើនជាងគេគឺ ជនរួមជាតិ Khmer ដោយមាន៩.៦៩៩គ្រួសារ និងចំនួនប្រជាជនប្រមាណ៤១.២១២នាក់។ បន្ទាប់គឺជនជាតិ Hoa ដោយមានទាំងអស់២.២៣៤គ្រួសារ និងមានប្រជាជនចំនួន៨.៧៦០រូប។ ចំណែក១៩ជនជាតិដទៃទៀត រួមមាន៖ Mường, Tày, Thái, Nùng, Chăm, Gia Rai, Ê Đê, Si La, Cơ Ho, Xtiêng, Chu Ru… ដោយមានប្រមាណ២២១គ្រួសារ និងចំនួនមនុស្ស៦៨១នាក់។

លោក Nguyễn Tiến Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រគល់សមញ្ញាប័ដ ជូនពរមហាសន្និបាត។

តំបន់ជនជាតិភាគតិចទូទាំងខេត្តតំណាក់កាល២០២១-២០២៥ មាន៥ឃុំជាតំបន់ភូមិភាគ III (ដោយមាន ២២ភូមិ អនុសង្កាត់ជួបលំបាក់ពិសេស) ១ឃុំស្ថិតក្នុងតំបន់ I និង៤៣ភូមិ អនុសង្កាត់ជួបលំបាកពិសេសស្ថិតក្នុងក្រៅតំបន់ភូមិភាគ III និង៣២ភូមិ អនុសង្កាត់ដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករ។

ប្រធានគណៈប្រតិភូដំណើរការមហាសន្និបាត។

ចូលរួមមហាសន្និបាត មានថ្នាក់ដឹកនាំនៃគណៈកម្មាធិការជនជាតិ និងថ្នាក់ដឹកនាំខេត្ត រួមជាមួយប្រតិភូពេញសិទ្ធិចំនួន២៥០រូបផងដែរ។

បងប្អូនជនជាតិភាគតិចទូទាំងខេត្តតែងជឿទុកចិត្តលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ អនុ វត្តល្អគោលការណ៍នយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ បន្តអភិរក្ស និងពង្រីកប្រពៃណីសាមគ្គី ស្នេហាជាតិ ជួយគ្នាទៅវិញទៅមក ខិតខំរួមជាមួយបក្ខភាគ រដ្ឋអំណាចភូមិភាគ និងប្រជាជនទូទាំងខេត្ត Cà Mau កសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែសម្បូររុងរឿង និងស៊ីវិល័យ។

លោក Y Thông អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ថ្លែងការចង្អុលណែនាំមហាសន្និបាត។

តំណាក់កាល២០១៩-២០២៤ ស្ថានការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តនិយាយរួម តំបន់ជនចាតិភាគតិចនិយាយដោយឡែកក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ទន្ទឹមនិងជាមួយបណ្តាលទ្ធផលដែលសម្រេចបានស្តី ពីការបង្កើនសេដ្ឋកិច្ចមធ្យមស្ថិតនៅកម្រិតខ្ពស់​ ប្រភពចំណុល និងគុណភាពរស់នៅរបស់បងប្អូនប្រជាជនក៏មានការកើនឡើងជារៀងរាល់ឆ្នាំ សម្ព័ន្ធសេដ្ឋកិច្ចក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ យោងតាមទិសដៅ កើនជាសន្សឹមៗ ការកាត់បន្ថយសមាមាត្រនៃវិស័យជលផល កសិកម្ម និងរុក្ខកម្មក្នុង GRDP ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមត្រូក៏វបានយកចិត្តទុកដាក់ ផ្តល់អាទិភាពសម្រាប់ការវិនិយោគ និងសម្រេចបានលទ្ធផលសំខាន់ៗផងសែរ។ផ្តើមពីនោះ ក៏បង្កើតបានជំហានឆ្ពោះទៅមុខ រួមចំណែកបង្កើនពាណិជ្ជកម្ម និងចរាចរខាងជួញដូរមុខទំនិញ ឆ្លើយតបតម្រូវការក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាជនកាន់តែប្រ សើរឡើង។ បំព្រួញគម្លាតនៃការអភិវឌ្ឍន៍រវាងក្រុង និងជនបទ បង្កើតជំហានសម្រាប់ជំរុញការបង្កើនកំណើន ផល និងលើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនប្រជាជន ក្នុងនោះ មានបងប្អូនជនជាតិភាគតិចជាដើម។

លោក Nguyễn Tiến Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអះអាងថា៖ ក្នុងរយៈពេលកន្លង ខេត្ត Cà Mau អនុវត្តបានល្អព្រមគ្នា និងមានប្រសិទ្ធភាពទៀតផងសម្រាប់គោលនយោបាយជនជាតិ។

ជីវភាព​ខាង​សម្ភារៈ និង​ស្មារតី​របស់​បងប្អូនជនរួមជាតិក៏​ត្រូវ​បាន​កែ​លម្អ​ជា​បណ្តើរៗ អត្រា​គ្រួសារ​ក្រីក្រ​បាន​បន្ថយ​ចុះ​យ៉ាង​សកម្ម​​រៀងរាល់​ឆ្នាំ។ មានយ៉ាងច្រើនកម្មវិធី និងគោលនយោបាយឧបត្ថម្ភដែលត្រូវបានគ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាចភូមិភាគចង្អុលការណែនាំផ្សព្វផ្សាយ អនុវត្តយ៉ាងសកម្ម។អាស្រ័យហេតុនោះ បណ្តាគ្រួសារជនជាតិភាគតិចនាចុងឆ្នាំ២០២៣ នូវត្តឹម៧១៣គ្រួសារ ស្រូបអត្រា៦,០៩% នៃការសរុបចំនួនគ្រួសារជនជាតិភាគតិច (ប្រៀបនឹងឆ្នាំ ២០១៩ បន្ថយចុះបានចំនួន៥៤៧គ្រួសារក្រ ស្មើនឹងការកាត់បន្ថយក្រនៃអត្រា១០,២៧% មធ្យមបន្ថយបាន២,៥៧%​ ក្នុងឆ្នាំ)។

លោក Y Thông អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ បានវាយតម្លៃខ្ពស់ និងកត់សម្គល់ ព្រមទាំងអបអរសាទរចំពោះលទ្ធផលដែលបក្ខភាគ រដ្ឋអំណាច និងប្រជាជន ព្រមទាំងបងប្អូនជនរួមជាតិភាគតិចទូទាំងខេត្ត Cà Mau ទទួលបាន ក្នុងរយៈពេលកន្លង។ ពិសេស ស្ងើចសរសើរចំពោះការខិតខំព្យាយាមរបស់បងប្អូនបណ្តាជនជាតិភាគតិចទាំងឡាយដែលបានរួមកម្លាំង ញាំងឱ្យតំប់ជនរួមជាតិកាន់តែមានភាពផ្លាស់ប្តូរ រួមជាមួយប្រជាជនទូទាំងប្រទេសចំពោះដំណើរការផ្លាស់ថ្មី អភិវឌ្ឍន៍ និងការពារប្រទេសជាតិ មាតុភូមិនាពេលបច្ចុប្បន្ននេះ។

 គណៈប្រតិភូបានអនុម័តជាឯកច្ឆ័នយោងតាមលិខិតសម្រេចចិត្ត។

ដើម្បីការងារជនជាតិ និងគោលនយោបាយជនជាតិទទួលបានលទ្ធផលនាពេលខាងមុខ អនុរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជនជាតិបានស្នើថា៖ "គ្រប់បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគនិងអង្គការចាត់តាំងនយោបាយសង្គមគ្រប់លំដាប់ថ្នាក់ រួមទាំងកម្មាភិបាល បក្ខជនគួរបន្តសិក្សាស្រាវរៀនសូត្រ លើកកម្ពស់ចំណេះដឹង និងមានទស្សនៈច្បាស់លាស់ និងជ្រៅជ្រះរាល់បណ្តាគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋស្តីពីកិច្ចការងារជនជាតិ មហាសាមគ្គីជនជាតិ និងគោលនយោបាយជនជាតិ។ បន្តបង្កើតគំនិតច្នៃប្រតិដ្ឋ ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដោយប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត លើកកំពស់សក្តានុពល និងអានុភាពរបស់ខេត្ត Cà Mau។ កៀរគរប្រភពធនធានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងជំរុញខ្លាំងខ្លាការងារអភិវឌ្ឍន៍ឧស្សាហកម្មដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយក្រ កសាងជនបទថ្មី លើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនជាតិភាគតិច ព្រមទាំងអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិចំនួន៣ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល ២០២១-២០២៣០ លើភូមិសាស្ត្រខេត្ត។ ប្រមូលផ្តុំកសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាននៅនៃតំបន់ជនជាតិភាគតិច ជាពិសេសតាមបណ្តាឃុំដាច់ស្រយាល និងឃុំជួបលំបាកពិសេស។យកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល បំពេញបន្ថែម និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសកម្មាភិបាលជាជនជាតិភាគតិចនៅនឹងកន្លែង ព្រមទាំងកម្មភិបាលដែលជាជនជាតិមានចំនួនតិចបំផុត បង្កើនកងកម្លាំងកម្មាភិបាលដែលមានគ្រប់សមត្ថភាព និងប្តេជ្ញាចិត្តចំពោះកិច្ចការងារជនជាតិនៅតាមបណ្តាភូមិសាស្ត្រជួបលំបាក ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយ និងគ្រប់ស្រទាប់វណ្ណៈប្រជាជនសម្រាប់ការកសាង និងពង្រឹងនូវប្រព័ន្ធនយោបាយមូលដ្ឋាន។ យកចិត្តទុកដាក់ដល់ការអភិរក្ស និងពង្រីកបណ្តាតម្លៃប្រពៃណីវប្បធម៌ដ៏ថ្លៃថ្លា និងរាល់បណ្តាបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយរបស់គ្រប់បណ្តាជនជាតិភាគតិចទាំងឡាយ។ លុបបំបាត់ចោលនូវរាល់អបិយជំនឿផ្សេងៗ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងវិស័យស្សាអប់រំ និងបណ្តុះបណ្តាល”។

លោក Nguyễn Tiến Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអះអាងថា នាពេលថ្មីៗនេះ គណៈកម្មាធិការបក្សគ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិ ភាគទូទាំងខេត្តបានធ្វើការផ្សព្វផ្សាយអនុវត្តព្រមគ្នា និងមានប្រសិទ្ធភាពរាល់បណ្តាគោលការណ៍ណែនាំ និង គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋស្តីពីកិច្ចការជនជាតិ និងគោលនយោបាយជនជាតិ ជាពិសេសកម្មវិធីគោលដៅជាតិ ដោយផ្តោតលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ព្រមទាំងគោលនយោបាយអនុគ្រោះសម្រាប់ការឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ព្រមទាំងគោលនយោបាយសម្រាប់ការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ...។

សមមិត្ត​លេខា​​បក្ស​ខេត្ត បានស្នើ​ដល់មហាសន្និបាតឱ្យទទួលយក​នូវយោបល់​របស់ សមមិត្ត Y Thông អនុរដ្ឋមន្ត្រី អនុប្រធាន​គណៈកម្មាធិការ​ជាតិ​។ ទន្ទឹមនឹងនោះ កត់ចំណាំនូវបណ្តាបញ្ហាមួយចំនួនដែលមហាសន្និបាតគួរយកចិត្តទុកដាក់ និងអនុវត្ត។ ផ្តើមពីនោះ ត្រូវបន្តលើកកម្ពស់ការយល់ដឹងរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ រណសិរ្សមាតុភូមិ និងអង្គការចាត់តាំងនយោបាយ-សង្គម ស្តីពីកិច្ចការងារជនជាតិ។ កៀរគរចលនាផ្សព្វផ្សាយបងប្អូនជនជាតិភាគតិចដើម្បីអនុវត្តល្អតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ បន្តការបង្រួបបង្រួម និងធ្វើឲ្យអង្គភាពមានភាពល្អឥតខ្ចោះ យកចិត្តទុកដាក់លើការបណ្តុះបណ្តាល បំប៉នកងជួរកម្មាភិបាលដែលបម្រើខាងការងារជនជាតិនៅភូមិ ភាគ។

រក្សលំនឹងគោលនយោបាយសន្តិសុខសនិងសណ្តាប់ធ្នាប់សង្គមលើភូមិសាស្ត្រ ធានាំនុកចិត្តរបស់បងប្អូនជនរួមជាតិភាគតិចចំពោះការដឹកនាំរបស់បក្ស និងរដ្ឋ។អនុវត្តល្អការគិតគូរខាងសម្ភារៈ និងស្មារតីជូនបងប្អូនជន ជាតិភាគតិច។ ប្រមូលផ្តុំអនុវត្តយ៉ាងមានប្រសិទ្ធភាពរាល់បណ្តាកម្មវិធី គោលនយោបាយវិនិយោគសម្រាប់តំបន់ជនជាតិភាគតិច ដើម្បីឈានឡើងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ព្រមទាំងលំនឹងទាំងវិស័យសេដ្ឋកិច្ច វប្ប ធម៌ សង្គមកិច្ច បរិស្ថាន សន្តិសុខ ការពារជាតិមាតុភូមិ។បញ្ចេញកម្លាំងប្រឡងប្រណាំងពលកម្មផលិតដើម្បីរួចចាចកក្រ ឈានឡើងធ្វើមានដោយស្របច្បាប់ យោងតាមគោលដៅ “គ្រប់បណ្តាជនជាតិសមាគ្គី ច្នៃប្រតិដ្ឋ សមាហរណកម្ម និងអភិវឌ្ឍន៍”។

លោក Y Thông អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិជូន១សមូហភាព និងឯកជនចំនួន៥រូប។

មហាសន្និបាតបានដាក់ចេញទិសដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការអុវត្តការងារជនជាតិ និងគោលនយោបាយជនជាតិតំណាក់កាល ២០២៤-២០២៩។ ផ្តោតលើនោះ បណ្តាគោលដៅសំខាន់ៗមួយចំនួនរួមមាន៖ ការប្រើប្រាស់ដើមទុនថវិការដ្ឋដោយមានប្រសិទ្ធភាព និងបង្កើនការកៀរគរធនធានផ្សេងៗ ដើម្បីប្រមូលផ្តុំការវិនិយោគអភិវឌ្ឍន៍ព្រមៗគ្នាចំពោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិច។បន្តរក្សា១០០%ឃុំក្នុងតំបន់ជនជាតិភាគតិចមានផ្លូវរថយន្តចាក់កាវស៊ូ និងបេតុងរហូតដល់មណ្ឌលឃុំ។ មានជាង៨៥%ផ្លូវថ្នល់ដែលតភ្ជាប់រវាងភូំកិនឹងភូមិដោយសុទ្ធតែត្រូវបានចាក់បេតុងយ៉ាងរឹងមាំ។ ខិតខំដល់ឆ្នាំ២០២៩ តំបន់ជនជាតិភាគតិចរបស់ខេត្តពោលគឺគ្មាននៅសល់ភូមិលំបាកពិសេសទៀតនោះទេ។ ខិតខំសម្រេចល្បឿននៃការបង្កើនកម្រិតមធ្យមលើពី៧%ក្នុងមួយឆ្នាំ។អត្រាកម្មករជនជាតិភាគតិចដែលត្រូវបានបណ្តុះបណ្តាលគឺលើសពី ៦៥% ហើយមានជាង៩០% នៃកម្មករដែលគ្រប់អាយពលកម្ម មានការងារធ្វើនិងទទួលបានប្រាក់ចំណូលនឹងនរលើសពី៩០%។ កម្រិតប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗដែលជាជនជាតិ ភាគតិចកើនជាទ្វេដងប្រៀបជាមួយសព្វថ្ងៃ...។

ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បានជូនប័ណ្ណសរសើរដល់១៦សមូហភាព និងឯកជនចំនួន៤៥រូប ដែលមានស្នាដៃឆ្នើម ក្នុងការរួមចំណែកដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារប្រទេសជាតិ មាតុភូមិ។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ បាន ជូនប័ណ្ណសរសើរសម្រាប់១សមូហភាពនិង៥ឯកជន ព្រមទាំងប្រគល់មេដាយអនុស្សាវរីយ៍​ “ពីព្រោះបុព្វហេតុនៃការអភិវឌ្ឍន៍បណ្តាជនជាតិ”ដល់់ឯកជនចំនួន៥រូប៕

 អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyễn Minh Luân ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពចំនួន១៦ (រូបថតខាងលើ) និងបុគ្គលឯកជនចំនួន ៤៥រូប ដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការពារសន្តិសុខប្រទេសជាតិ មាតុភូមិ។

គណៈប្រតិភូអញ្ជើញទស្សនាការតាំងពិព័ណ៌រូបភាព និងផលិតផលស្តីពីសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ជនជាតិភាគតិច។

 

 គ្វីញអាញ-ហ្វាងវូ

 

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។