Chủ nhật, 18-10-26 08:39:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពុទ្ធសាសនា Cà Mau ព្រួតដៃគ្នាដើម្បីសហគមន៍

Báo Cà Mau សមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត Cà Mau បច្ចុប្បន្នមានទាំងអស់៥៣វត្ត និងមានទីសក្ការៈបូជាប្រមូលផ្តុំចំនួន៥ទីតាំង។ ជាមួយបាវចនា “សាសនា - ជនជាតិ - សង្គមនិយម” គណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau បានរៀបចំចាត់ចែងសកម្មភាពពុទ្ធសាសនិក សម្រេចបានសមិទ្ធិផលពេញលេញ បង្កលក្ខណៈសម្រាប់ ព្រះពុទ្ធសាសនាខេត្តលំនឹងស្ថិរភាព សាមគ្គី អភិវឌ្ឍន៍ រួមចំណែកកសាងសាមគ្កីទូទាំងជនជាតិ ជាពិសេសបានរួមចំណែកយ៉ាងជាក់ស្តែងក្នុងសកម្មភាពសន្តិសុខសង្គម។

ជាក់ស្តែង បណ្តាគណៈផ្នែកដែលពាក់ព័ន្ធ ទីតាំងគោរពបូជា បណ្តាសកម្មភាពសាសនាប្រមូលផ្តុំ រួមជាមួយពុទ្ធបរិស័ទទូទាំងខេត្ត បានរួមកម្លាំងជាមួយរដ្ឋអំណាចភូមិភាគ គណៈកម្មាធិការរណសិសរ្សមាតុភូមិគ្រប់បណ្តាថ្នាក់តែងយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភគ្រួសារក្រី ក្រ គ្រួសារជួបលំបាក ព្រមទាំងរាល់បណ្តាកិច្ចការងារយ៉ាងជាក់ស្តែង និងប្រកបដោយអត្ថន័យខ្លឹមសារ។

ទីសក្ការៈបូជា Phước Điền (មានទីតាំងស្ថិតនៅភូមិ Tân Tiến ឃុំ Phong Điền ស្រុកTrần Văn Thời ដោយព្រះតេជគុណ Thích Nhuận Trí ចៅអធិការ) ព្រះអង្គបានចលនាទឹកប្រាក់ឧបត្ថម្ភ ស្របឱកាសនោះក៏បានសហាការជាមួយរដ្ឋអំណាចភូមិភាគវិនិយោគសាងស្ពានបាន៩ខ្សែ សរុបតម្លៃទឹកប្រាក់ប្រមាណជាង២ពាន់លានដុង។

ព្រះតេជគុណ Thích Nhuận Trí អនុលេខា និងទទួលបន្ទុកខាងការិយាល័យគណៈអភិបាន ប្រធានគណៈណែនាំប្រឹក្សាពុទ្ធបរិស័ទនៃសមាគមពុទ្ធសាសនា Việt Nam ខេត្ត ឱ្យដឹង៖ “បណ្តាសកម្មភាពសន្តិសុខសង្គម ដោយគណៈសង្ឃាភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្តចាត់តាំង ក៏មានភាពទាក់ទាញការចូលរួមរបស់ពុទ្ធបរិស័ទអ្នកមានសទ្ធាជ្រះថ្លាយ៉ាងច្រើនកុះករក្នុងសង្គមមិនថាចាស់ឬក៏ក្មេងនោះទេ។ ផ្តើមពីនោះ ជាក់ស្តែងបានរួមចំណែកបង្កើនចំណងមហាសាមគ្គីទូទាំងជនជាតិ រក្សាលំនឹងសន្តិសុខនយោបាយសង្គម លើភូមិសាស្ត្រផងដែរ”។

ក្នុងដំណើរការចាត់តាំងអនុវត្តរាល់បណ្តាសកម្មភាពសប្បុរស សន្តិសុខសង្គម បណ្តាគណៈផ្នែកទាំងឡាយ និងគ្រប់ទីតាំងសក្ការៈបូជា រួមទាំងភិក្ខុ ភិក្ខុនីតែងរួមគ្នាប្រណិបត្តិល្អជាសាធារណៈ ជំនួយឧបត្ថម្ភចំមុខសញ្ញា និងការងារ ច្បាស់លាស់ លម្អិត និងអត្ថន័យ។ បង្កើតបានសក្តានុពល ទំនុកចិត្ត គណៈអភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau មានទំនាក់ទំនងយ៉ងាសាយភាយជាមួយបណ្តាអង្គការចាត់តាំង និងឯកជនដែលមានទឹកចិត្តសប្បុរសទាំងក្នុងនិងក្រៅប្រទេស។ ចូលរួមគាំទ្រ និងជំនួយឧបត្ថម្ភបណ្តាកម្មវិធីសប្បុរសជនដែលសមាគមបំផុសចលនា ផ្តើមពីនោះ រួមចំណែកជួយអ្នកក្រីក្រ និងអ្នកមានជីវភាពជួបលំបាក ខ្វះសំណាងឈានឡើងក្នុងការរស់នៅ។

ព្រះតេជគុណ Thích Nhuận Trí បានបន្តទៀតថា៖ “ជាមួយនឹងសកម្មភាពជាក់លាក់ និងលទ្ធផលអនុវត្តការងារសន្តិសុខសង្គមក្នុងឆ្នាំ២០២៤របស់គណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត គណៈអភិបាលសង្ឃគ្រប់បណ្តាថ្នាក់ស្រុក និងក្រុង Cà Mau  ព្រមទាំងបណ្តាទីតាំងគោរពបូជាទូទាំងខេត្តចាត់តាំងបណ្តាសកម្មភាពសន្តិសុខសង្គមដោយសរុបទឹកប្រាក់ប្រមាណជិត៣២បាន់លានដុង។ ដោយឡែកគណៈសប្បុរសធម៌សង្គមមាន១៦,៣ពាន់លានដុងសម្រាប់កសាងនិងឆ្លើយតបតម្រូវការជាក់ស្តែងនៃការរស់នៅរបស់បងប្អូនប្រជាជនតាមតំបន់ភូមិភាគ រួមមានដូចជា៖ ស្ពានចំនួន៦៨ខ្សែ ផ្តះមេត្តាធម៌១៦ខ្នង ម៉ាស៊ីនស្វានទឹកសាប៧គ្រឿង ចាត់តាំងបាន២លើកសម្រាប់ផ្ទះបាយសប្បុរសប្រចាំថ្ងៃនៅមន្ទីរពេទ្យពហុវិជ្ជា​ខេត្ត និងមន្ទីរពេទ្យសម្ភពខេត្ត ដើម្បីផ្គត់ផ្គង់អ្នកជំងឺក្រីក្រ និងជួបលំបាក…”។

ក៏មានទីតាំងជាច្រើនទៀតក្នុងខេត្ត ប្រជាពុទ្ធបរិស័ទបានស្ម័គ្រចិត្តទៅជួបអង្គការចាត់តាំងសប្បុរសធម៌ ដើម្បីរួមចំណែក ឬក៏ពុទ្ធបរិស័ទមួយចំនួនបានប្រមូលផ្តុំគ្នាជាក្រុម ដើម្បីចូលរួមក្នុងបណ្តាសកម្មភាពសប្បុរសធម៌ និងសន្តិសុខសង្គម។ ពុទ្ធបរិស័ទជាច្រើន ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ចមិនបានធូរធារ ប៉ុន្តែដោយស្មារតី "អ្នកធូរធារជួយអ្នកក្រខ្សត់" ក៏បានបង្កើតទឹកចិត្តសប្បុរស និងចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាពសុខុមាលភាពផងដែរ។

លោកស្រី Nguyễn Thị Ánh Tuyết  (ឆ្វេង) អនុប្រធានគណៈសប្បុរសធម៌សង្គមនៃសមាគមពុទ្ធសាសនាខេត្ត ជូនអំណោយអ្នកក្រដែលជួបគ្រោះមហន្តរាយដោយព្យុះ Yagi នៅខេត្ត Lào Cai។

គណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត តែងមានវត្តមានយ៉ាងទាន់ពេលវេលាដើម្បីជំនួយឧបត្ថម្ភមាមីងបងប្អូនជួបគ្រោះមហន្តរាយដោយទឹកជំនាន់ ព្រមទាំងជំនួយសិស្សសាលាក្រីក្រ និងយកចិត្តទុកដាក់ដល់អ្នកមានជីវភាពជួបលំបាក រួមទាំងបណ្តាសកម្មភាពសង្គមជំនួយសង្គមមយយចំនួនទៀត។ ត្រូវបានចាត់តាំងនៅតាមបណ្តាវត្ត ដោយមានការចូលរួមគាំទ្ររបស់រាប់រយភិក្ខុ ភិក្ខនី បិងពុទ្ធបរិស័ទទាំងឡាយ។

ជាមួយការរួមចំណែកយ៉ាងសកម្មខាងការងារសន្តិសុខសង្គម គណៈអភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ខេត្ត ក៏បានសហការមួយរដ្ឋអំណាចភូមិភាគអនុវត្តរាល់បណ្តាទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បង្កលក្ខណៈសម្រាប់រាល់មុខសញ្ញាជួបលំបាកទាំងឡាយមានលក្ខណៈឈានឡើងលំនឹងជីវភាព រួមចំណែកកាត់ប្្ថយក្រ កសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែមានការអភិវឌ្ឍន៍ចីរភាព សម្បូររុងរឿង និងស៊ីវិល័យ៕

 

Quỳnh Anh

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។