Chủ nhật, 18-10-26 08:40:01
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មកទស្សនាវត្តរម្ភាវណ្ណក្បាលក្រពើ (Đầu Sấu)

Báo Cà Mau មានទីតាំងស្ថិតនៅឃុំ Hồng Dân វត្តរម្ភាវណ្ណក្បាលក្រពើ (Đàu Sấu) ជាស្ថាបត្យកម្មសាសនាដ៏ពិសេស និងជាមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ជំនឿខាងសាសនារបស់មាមីងប្រជាពុទ្ធបរិស័ទ Khmer នៅទីនេះផងដែរ។

វត្តរម្ភាវណ្ណក្បាលក្រពើ (Đầu Sấu) មានខ្លោងទ្វារធំដល់ទៅ ២ ដែលជាប់នឹងដងផ្លូវចូលទៅកាន់តំបន់ភូមិស្រុក Khmer។

ចំណាប់អារម្មណ៏ដំបូងគឺក្លោងទ្វារវត្តមានដល់ទៅពីដែលមានក្រពើយក្ស ២ ក្បាលជានិមិត្តរូបនៃនាមវត្តផងដែរ ហាក់បីដូចជាកំពុងរង់ចាំទទួលស្វាគមន៍ពុទ្ធបរិស័ទជិតឆ្ងាយមកគោរពបូជា។ ឈានចូលដល់​ក្នុង​បរិវេណវត្ត អ្នក​ទស្សនានិងមានការ​ចាប់​អារម្មណ៍​ជាមួយ​ស្ថាបត្យកម្ម​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer។ ដែលលេចធ្លោជាងគេគឺស្ថាបត្យកម្មព្រះវិហារដ៏ធំស្កឹមស្កៃដែលត្រូវបានកសាងនៅលើខឿនដ៏ខ្ពស់ ដំបូលរាងកោងជាច្រើនស្រទាប់ មានចម្លាក់ឆ្លាក់រូបសត្វពស់នាគរាជដ៏ល្អអស្ចារ្យ និងមានទាំងបណ្តារចនាបទដ៏ល្អប្រណិតទៀតផង។ ជុំវិញព្រះវិហារគឺជាសំណង់ផ្សេងៗដែលមានដូចជា៖ ឧបដ្ឋាន សាលា ចេតិយ និហសួនឧទ្យាន។ល។ ដែលត្រូវបានរៀបចំតុបតែងយ៉ាងមានរៀបរៀបរយផងដែរ។

រូបចម្លាក់សត្វក្រពើដែលផ្សារភ្ជាប់ជាមួយនាមវត្ត។

មិន​ត្រឹម​ជា​ស្នាដៃខាង​ស្ថាបត្យកម្ម​ដ៏​ពិសេស​ប៉ុណ្ណោះ​ទេ វត្តរម្ភាវណ្ណក្បាល​ក្រពើ (Đầu Sấu) ថែមទាំង​ជា “បេះដូង” របស់​សហគមន៍​ខ្មែរទាំងឡាយ​នៅ​ទី​នេះទៀតផង។ វត្ត​ជា​ទីតាំងសម្រាប់​បង្រៀនអក្សរ និងអភិរក្សវប្បធម៌ Khmer របស់ភូមិភាគ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​អត្តសញ្ញាណ​វប្បធម៌​ជាតិ​របស់ជនរួមជាតិ Khmer ​គ្រប់ជំនាន់ផងដែរ។ ជាពិសេស បន្តរក្សាសក្មភាពខាងកីឡាប្រណាំងទូក.ងប្រពៃណីរបស់ខេត្ត និងទូទាំងតំបន់វាលរាបទន្លេគឺវឡុងទៀតផង។  ដោយបាន​ដឹង​ថា ​វត្ត​ក៏ទើប​ទិញ​ទូក.ងលុងមួយគ្រឿងសម្រាប់ចូលរួមប្រណាំងថ្នាក់​ថ្នាក់​តំបន់​ទៀតផង​ ដែលប្រព្រឹត្តិឡើងនៅ​ទីក្រុង Cần Thơ។

ទិដ្ឋនភាពនៃបរិវេណវត្តរម្ភាវណ្ណ​ក្បាលក្រពើ (Đầu Sấu)។

ជាមួយនឹងភាពស្រស់ស្អាតនៃលក្ខណៈបែបបុរាណ ភាពអស្ចារ្យ និងតួនាទីដ៏សំខាន់សម្រាប់ផ្នែកខាងស្មារតី និងសម្ភារៈរបស់បងប្អូនប្រជាជន វត្តរម្ភាវណ្ណ ក្បាលក្រពើ (Đầu Sấu) គឺពិតជាត្បូងដ៏មានតម្លៃ និងជាមណ្ឌលទេសចរណ៍ជំនឿផ្លូវចិត្តដែលមិនគួរមើលរំលងនៅពេលបានមកដល់តំបន់ទឹកដីហុងយឹងដែលសម្បូរទៅដោយប្រពៃណីនោះឡើយ៕

Đờ Ni - Chanh Đa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។