Thứ ba, 13-10-26 01:58:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មក​ទស្សនា​ជ្រោះ​ Dray Sap ដើម្បី​ស្វែង​យល់​ពី​សេចក្តី​ស្នេហា​

Báo Cà Mau

តីង្វៀង​ មិន​ត្រឹម​អស្ចារ្យ​ដោយ​សារ​ក្រុង​បួង​ម៉េថួក​ដ៏​ស្រស់​ត្រកាល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ល្បី​ល្បាញ​ដោយ​សារ​មាន​ជ្រោះ​ Dray Sap ស្រស់​ស្អាត​ទៀត​ផង។​ តំ​បន់​ជ្រោះ​នេះ​ មាន​រឿង​រ៉ាវ​ដ៏​កម្សត់​អំ​ពី​សេចក្តី​ស្នេហា​ដែល​ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​រំជួយ​ចិត្ត។​

​ ទិដ្ឋ​ភាព​នៅ​ជ្រោះ​ Dray Sap នា​រដូវ​ប្រាំង។​

មុន​នេះ​ ផ្លូវ​ចុះ​ទៅ​ជ្រោះ​ Dray Sap ពិ​បាក​ធ្វើ​ដំ​ណើរ​ណាស់​ ពិសេស​ក្នុង​រដូវ​ភ្លៀង​ ដី​ក្រហម​នឹង​ស្អិត​ជាប់​ស្បែក​ជើង​ភ្ញៀវ​ទេស​ចរ។​ ម្យ៉ាង​ទៀត​ ទីតាំង​នៃ​ជ្រោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ ម្ល៉ោះ​ហើយ​ ភ្ញៀវ​ទេស​ចរ​ចង់​ទៅ​ដល់​ជ្រោះ​ត្រូវ​ចំ​ណាយ​ពេល​អស់​មួយ​ថ្ងៃ​ ទើប​ធ្វើ​ដំ​ណើរ​ទៅ​ដល់​បួង​ម៉េថួក។​ ឥឡូ​វ ផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​ងាយ​ស្រួល​ រថ​យ​ន្តក៏​អាច​បើក​បរ​បាន​ដោយ​ស្រួល​ ដង​ផ្លូវ​ធ្វើ​ដំ​ណើរ​ចុះ​ឡើង​ជ្រោះ​ក៏​ត្រូវ​បាន​កសាង​សម្រាប់​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​ ម្ល៉ោះ​ហើយ​មាន​ភាព​ងាយ​ស្រួល​ណាស់។​ ថ្វី​ដ្បិត​ជ្រោះ​ Dray Sap មាន​កម្ពស់​ត្រឹម​តែ​២០​ម៉ែត្រ​ប៉ុណ្ណោះ​ ប៉ុន្តែ​ធំ​ទូលាយ។​ គេ​គិត​ថា​ ប្រ​សិន​បើ​មាន​ទឹក​គ្រប់​គ្រាន់​ ជ្រោះ​អាច​នឹង​មាន​ទំ​ហំ​ដល់​ទៅ​១០០​ម៉ែត្រ​ឯណោះ។​

ប្រ​ជា​ជន​នៅ​ទីនោះ​ តែង​រៀប​រាប់​តំ​ណាល​តៗ​ពី​រឿង​រ៉ាវ​នៃ​ជ្រោះ​ Dray Sap ជា​និច្ច​។​ នោះ​គឺខណៈ​ពេល​ដង​ព្រែក​ដ៏​អស្ចារ្យ​នៃ​តំ​បន់​ដី​ព្រៃ​តីង្វៀង​ - Serepôk ដែល​ជា​ដង​ព្រែក​មួយ​តូច ខណៈ​ពេល​ទឹក​ហូរ​ ព្រែក​ក៏​ក្លាយ​ជា​បន្ទាត់​ព្រំ​ដែន​រវាង​ភូមិ​ទាំង​ពីរ។​ ក្នុង​ចំ​ណោម​ភូមិ​ទាំង​ពីរ​នោះ​ មាន​ចំ​ណង​ស្នេហា​មួយ​ដែល​ត្រូវ​ហាម​ឃាត់​ ហើយ​ពួក​គេបាន​លោត​សម្លាប់​ខ្លួន​នៅ​ព្រែក​នោះ​ ដើម្បី​ការ​ពារ​សេចក្តី​ស្នេហា។​ ចាប់​តាំង​ពី​នោះ​ ព្រែក​បាន​បែក​ចេញ​ជា​ពីរ។​ ព្រែក​មួយ​ឈ្មោះ​ Dray Nur ជា (ជ្រោះ​ប្រ​ពន្ធ​) និង​ព្រែក​មួយ​ Dray Sap ជា (ជ្រោះ​ប្តី)។​ ដូច្នេះ​ Dray Sap ជា​ជ្រោះ​ចុង​ទឹក​នៃ​ដង​ព្រែក​ Serepôk ដែល​មាន​អត្ថ​ន័យ​ថា​ “ផ្សែង​” ក្នុង​ភាសា​អេដេ។​ ប៉ុន្តែ​ មាន​និទាន​ផ្សេង​ទៀត​តំ​ណាល​ថា​ មាន​បុរស​ម្នាក់​យំ​នឹក​រលឹក​គូ​សង្សារ​ដែល​ត្រូវ​អម​នុស្ស​ចាប់​យក​ទៅ​បាត់​ ហើយ​ទឹក​ភ្នែក​របស់​បុរស​នោះ​ក្លាយ​ទៅ​ជា​ទឹក​ជ្រោះ៘ ខណៈ​ពេល​បាន​ទស្សនា​ជ្រោះ​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​យល់​ថា​ ហេតុ​អ្វី​បាន​ជា​ទឹក​ជ្រោះ​ប្រៀប​ដូច​ជា​ផ្សែង​ ពី​ព្រោះ​គយ​គន់​ពី​ចម្ងាយ​ទឹក​ហូរ​បោក​ចូល​ថ្ម​បែក​ផ្កា​ត្រែង​ បង្ក​បាន​ជា​ព្រិល​ហាក់​បី​ដូច​ជា​ផ្សែង។​

ជ្រោះ​ Dray Sap ស្ថិត​នៅ​ភូមិ​ថូង​ឌឹក​ឡឹប​ ឃុំ​ដាក់​សូរ​ ស្រុក​ក្រុង​ណូ ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​បួង​ម៉េ​ថួក ចំ​នួន​៤០​គ.ម ជា​ចំ​ណុច​តភ្ជាប់​នៃ​ខេត្ត​ទាំង​ពីរ​គឺ​ខេត្ត​ដាក់​ឡាក់​និង​ដាក់​ណុង។​ ប្រ​សិន​បើ​ភ្ញៀវ​ទេស​ចរ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ​១៤ គួរ​ធ្វើ​ដំ​ណើរ​ទៅ​២០​គ.មទៀត​ ដល់​ផ្លូវ​បែក​ជា​បី ចឺហ្សុត រួច​បត់​ឆ្វេង​ឆ្ពោះ​ទៅ​ស្រុក​ក្រុង​ណូ។​ បន្ទាប់​មក​ ធ្វើ​ដំ​ណើរ​ទៅ​១០គ.ម ទៀត​ដល់​ជ្រោះ​តែ​ម្តង។​ ទោះ​បី​ចម្ងាយ​មិន​ឆ្ងាយ​ពី​បួង​ម៉េ​ថួក​ក៏​ដោយ​ ប៉ុន្តែ​ជ្រោះ​ Drap Sap នេះ​ចំ​ណុះ​ខេត្ត​ដាក់​ណុង​ដដែល។​

ចាប់​ពី​ពេល​បើក​ជើង​ទេស​ចរណ៍ ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បាន​មក​លម្ហែ​កាយ ទើប​ជ្រោះ​ Drap Sap ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។​ រដូវ​ទឹក​ជន់ ឈរ​លើ​ស្ពាន​យោល​គយ​គន់​ជ្រោះ​ទឹក​ហូរ​គឺ​ជា​ការ​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ។​ មក​ទីនេះ​ក្នុង​រដូវ​ប្រាំង ភ្ញៀវ​ទេស​ចរ​ អាច​ថត​យក​ផ្ទាំង​រូប​ភាព​ដែល​មាន​ឫស​ដើម​ឈើ​ធំ​ៗ​ក្បែរ​ជ្រោះ​ មាន​ផ្ទាំង​សិលា​គ្រប់​រូប​សណ្ឋាន​ដ៏​ស្រស់​ស្អាត៘ បើ​ហត់​ពេក​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ស្វែង​រក​គល់​ឈើ​ធំ​ៗ​ឈប់​លម្អែ​កាយ​ ដើម្បី​ស្តាប់​ទឹក​ជ្រោះ​ហូរ​និង​សំ​ឡេង​បក្សី​កញ្ជ្រៀវ​ខ្ញៀវ​ខ្ញារ៕​

                                ហា​ថាញ- លីសៀ

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។